- Liny Chan
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម Anwar Ibrahim បានបង្ហាញនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី សាជាថ្មីម្ដងទៀត ដោយឯកឧត្តមបានបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងឯកឧត្តមនិងសម្ដេចធិបតី ឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងម៉ាឡេស៊ី និង កម្ពុជា។ បន្ថែមលើនេះ,
May 8, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ ប្រភព៖ ក្រសួងព័ត៌មាន
May 8, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបអាហារពេលព្រឹកការងារត្រីភាគីរវាង កម្ពុជា ឡាវ និងវៀតណាម នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ ប្រភព៖ ក្រសួងព័ត៌មាន
May 8, 2026 - ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ងបានឱ្យដឹងថា ខ្លួនកំពុងពិនិត្យមើលសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែឧសភា។ តាមការរំពឹងទុក គឺសង្គ្រាមទំនងជាអាចត្រូវបានបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ បើទោះជាលក្ខខណ្ឌទាមទារមួយចំនួននៅមិនទាន់អាចដោះស្រាយបានដោយរលូនក៏ដោយ។ គួរកត់សម្គាល់ថា នៅក្នុងកិច្ចចរចារសន្តិភាពនាពេលកន្លងមកភាគីអាមេរិកបានទាមទារលក្ខខណ្ឌសំខាន់ៗជាច្រើន ហើយនៅក្នុងនោះគឺមានលក្ខខណ្ឌចំនួន ២ ដែលគេរំពឹងថា នឹងត្រូវបន្តដោះស្រាយឬចរចារគ្នាក្នុងរយៈពេលយូរបន្ថែម ពោលគឺការទាមទារឱ្យអ៊ីរ៉ង់បោះបង់ចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរ និងការបើកច្រកសមុទ្រហ័រមូលឱ្យប្រក្រតីដូចមុនពេលមានសង្គ្រាមឡើងវិញ។ ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលទេគឺកិច្ចព្រមព្រៀងថ្មីមួយរវាងអាមេរិកនិងអ៊ីរ៉ងនឹងត្រូវកើតមានឡើងនៅក្នុងរយៈពេល ២៤ម៉ោងទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 7, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញធ្វើបទបង្ហាញជូនដល់បណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា បន្ទាប់ពីភាគីថៃ សម្រេចបញ្ចប់អនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី កាលពីថ្ងៃម្សិលមិញ ខណៈពិធីធ្វើបទបង្ហាញនេះប្រព្រឹត្តិទៅនារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ជាការឆ្លើយតប កម្ពុជាបានប្តេជ្ញាជំរុញយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយគ្រប់វិវាទដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ៕ ប្រភព៖ ក្រសួងព័ត៌មាន
May 7, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ
May 7, 2026 - ព័ត៌មានជាតិ
ក្មេងទំនើងចំនួន ៤នាក់ ក្នុងចំណោមនោះ ៣នាក់ជាប្រុសក្លែងជាស្រី ដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនយកមកសួរនាំ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នេះ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកុសបញ្ជាក់នៅលើផេល្លូវការដូច្នេះថា ថ្មីៗនេះ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីក្មេងទំនើង ៤នាក់ជិះម៉ូតូ ២គ្រឿងបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈនោះភា្លម។ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៣:៣០នាទីយប់អធ្រាត្រ កម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ នៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
May 7, 2026 - ព័ត៌មានជាតិ
យោងតាមរបាយការណ៍ ពីគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ៤៧ ៣៨៨ គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ២៨ ៤០១ គ្រឿង ស្មើនឹង ៦០% និង រថយន្តចំនួន ១៨ ៩៨៧គ្រឿង ស្នើនឹង ៤០%។ ទន្ទឹមនឹងនេះ គ្រោះថ្នាក់កើតឡើងសរុប ២ ៣៤៥លើក (យប់៥៨%) បណ្តាលឱ្យស្លាប់១ ៤៦៧នាក់ និងរបួស ៣ ២១៣នាក់ (ធ្ងន់១
May 6, 2026 - ព័ត៌មានជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។ សម្រាប់ខ្ញុំដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។ ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី?
May 6, 2026 - ព័ត៌មានអន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មានករណីផ្ទុះការរាតត្បាតមេរោគដ៏កាចសាហាវមួយក្នុងនាវាទេសចរណ៍មួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែឧសភា។ មេរោគដ៏គ្រោះថ្នាក់នោះមានឈ្មោះថា Hantavirus ហើយគិតត្រឹមពេលនេះមានអ្នកដំណើរចំនួន ៧នាក់ហើយដែលបានឆ្លងមេរោគ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកឆ្លងមេរោគទាំង ៧នាក់នោះទៀតសោធ គឺមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត (គូស្វាមីភរិយាជនជាតិហូឡង់ ២នាក់ និងអ្នកដំណើរជនជាតិអាឡឺម៉ង់ម្នាក់) ម្នាក់កំពុងមានអាការៈធ្ងន់ធ្ងរ និង ៣នាក់ផ្សេងទៀតកំពុងមានអាការៈកម្រិតស្រាល។ សូមបញ្ជាក់ជូនថា នាវាទេសចរណ៍មួយគ្រឿងនេះមានឈ្មោះថា Hondius បច្ចុប្បន្នកំពុងស្ថិតនៅលើសមុទ្រអាត្លង់ទិក ជិតប្រទេស Cape Verde។ នៅលើនាវាទេសចរណ៍មានផ្ទុកអ្នកដំណើសរុបចំនួន ១៥០នាក់
May 6, 2026









