Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ឈៀងម៉ៃ)៖ ភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរយៈពេលមិនដល់មួយម៉ោង បានបណ្តាលឱ្យតំបន់ជាច្រើនក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ ទទួលរងការជន់លិចភ្លាមៗ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ នេះបើយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថៃ។ ទោះបីព្យុះ Kajiki បានថយឥទ្ធិពលក្រោយឆ្លងកាត់ប្រទេសឡាវក៏ដោយ ក៏សំណល់ឥទ្ធិពលរបស់វានៅតែបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសថៃ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺតំបន់មួយចំនួនដែលមិនធ្លាប់រងគ្រោះទឹកជំនន់ពីមុនមក ក៏ត្រូវបានជន់លិចផងដែរ ជាពិសេសនៅតំបន់កណ្តាលក្រុង ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព។ ជាមួយគ្នានេះ អាជ្ញាធរឧតុនិយមថៃប្រចាំតំបន់ភាគខាងជើង បានចេញសេចក្តីប្រកាសព្រមានថា ឥទ្ធិពលព្យុះនេះនឹងគ្របដណ្តប់លើតំបន់ភាគខាងជើងទាំងមូល ដោយនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ព្រមទាំងហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ និងទឹកជំនន់ព្រៃភ្នំ។ តាមការព្យាករណ៍ នៅចន្លោះថ្ងៃទី ២៦-២៧ ខែសីហា តំបន់នេះនឹងមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីជាង ៨០% ហេតុដូច្នេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖​ Fresh

    August 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានឱ្យដឹងថា តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានសរសេរលិខិតបំភ្លឺចំពោះប្រធានអនុសញ្ញាអូតាវ៉ា ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ថៃជុំវិញការចោទប្រកាន់ថាកម្ពុជា បានដាក់មីនថ្មី។ ខណៈដែលអង្គការដោះមីន​អន្តរជាតិដូច​ជា​ APOPO និង HALO TRUST ក៏បាន​អះអាង​ពី​គ្រាប់​មីន​ទាំង​នោះ​ថា​ជា​មីន​ចាស់ដែលសល់តាំងពីអតីតកាល ពុំមែនជាមីនថ្មីឡើយ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បានបានបញ្ជាក់ក្នុងសន្នីសីទសារព័ត៌​មាន​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​សីហា នេះ​ថា ក្រោយពី​ថៃ​បាន​ចោទ​ប្រកាន់​ជាបន្តបន្ទាប់​លើ​កម្ពុជា​ ដែល​ថា​បាន​ដាក់​មីន​ថ្មី​នោះ កម្ពុជា​បាន​ប្រើមធ្យោបាយ​ការទូត​ទៅ​កាន់​ប្រធាន​អនុសញ្ញាហាមឃាត់មីន​ប្រឆាំង​មនុស្ស​តែ​ម្ដង​ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន ទាំង​ការ​ដាក់​លិខិត​ទៅ​ផ្ទាល់​ និង​ប្រជុំ​បក​ស្រាយនៅថ្ងៃទី​២១ ខែ​សីហា ដោយកម្ពុជា​​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ថៃ​ និង​បាន​ហៅ​ការ​ចោទ​ប្រកាន់​នោះ​ថា​គ្មាន​មូលដ្ឋាន ក្រោម​ហេតុ​ផល​នយោបាយ ហើយ​ខ្វះ​នូវ​សំអាង​ដែល​មិន​អាច​ទុក​ចិត្ត​បាន​ និង​ជា​ការប៉ុន​ប៉ង​បង្ខូច​កម្ពុជា។

    August 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រុមយោធាថៃបានបន្ដរំលោភដែនអធិបតេយ្យរបស់កម្ពុជា និងរំលោភបទឈប់បាញ់ជាថ្មីម្ដងទៀត ក្រោយពួកគេធ្វើសកម្មភាពរាយលួសបន្លាព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី យោធាថៃបានបន្ដដាក់ខ្សែលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មនេះជាការរំលោភថ្មីមួយទៀតរបស់យោធាថៃ ចូលមកក្នុងទឹកដីរបស់កម្ពុជា ហួសពីទីតាំងរបស់ពួកគេនៅថ្ងៃទី១២-១៣ ខែសីហា

    August 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន ​បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឱ្យពលរដ្ឋរក្សាឱ្យបាននូវសន្តិភាពនិយម និងអហិង្សា តាមរយៈការបង្ហាញទឹកចិត្តស្នេហាជាតិដោយប្រើបញ្ញា ជាជាងប្រើអារម្មណ៍។ លោកបានស្នើបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង ០៤រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ បើតាមលោក ប៉ែន ​បូណា ដើម្បីបំផ្លាញពិន្ទុដ៏ល្អរបស់កម្ពុជា គេបានញុះញង់តាមវិធីគ្រប់យ៉ាង ដើម្បីឱ្យកម្ពុជាអស់ការអត់ធ្មត់ ហើយឈានទៅប្រព្រឹត្តអំពើហិង្សាណាមួយ ដែលគេអាចប្រើប្រាស់ជាលេសបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ តាមរយៈការចោទប្រកាន់ថា កម្ពុជាបាញ់មុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់។ លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនយើងរក្សាឲ្យបាន នូវស្មារតីសន្តិភាពនិយម និងអហិង្សាតាមរយៈទឹកចិត្តស្នេហាជាតិ ដោយប្រើបញ្ញា

    August 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅចុងសប្តាហ៍ក្រោយនេះ បាតុភូតចន្ទគ្រាសពេញលេញ ដែលជាពេលព្រះចន្ទត្រូវស្រមោលផែនដីបាំងជិតទាំងស្រុង នឹងកើតមានឡើង ហើយបណ្តាប្រទេសជាច្រើន នឹងអាចមើលឃើញវាតាំងពីដើមរហូតដល់ចប់ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ។ នេះបើតាមការផ្សាយរបស់វែបសាយ Date and Time។ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា។ លើកចុងក្រោយបង្អស់ ដែលបាតុភូតចន្ទគ្រាសពេញលេញ អាចត្រូវមើលឃើញនៅកម្ពុជា គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ គួរបញ្ជាក់ថា វានឹងជាបាតុភូតចន្ទគ្រាសពេញលេញទាំងស្រុង ដែលមានរយៈពេលដ៏យូរបំផុត គិតចាប់តាំងពីឆ្នាំ២០២២មក។ អំឡុងបាតុភូតចន្ទគ្រាសនោះ ព្រះចន្ទនឹងមានពណ៌ក្រហម

    August 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណកា និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យប្រើប្រាសជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) លោកគ្រូ អ្នកគ្រូ និងមាតា បិតាសិស្ស ដើម្បីសុវត្ថិភាពដល់ការធ្វើដំណើរទៅប្រឡង។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ ស្ពានមិត្តភាពកម្ពុជា-ចិន

    August 26, 2025
  • ព័ត៌មានជាតិ

    (មូស្គូ)៖ អាជ្ញាធរអាកាសចរណ៍រុស្ស៉ី នាថ្ងៃអង្គារ ទី២៦ ខែសីហា បានឱ្យដឹងថា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន Air China ដែលមានគោលដៅធ្វើដំណើរចេញពីទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៃប្រទេសចិន ហើយ​មានមនុស្សសរុប២៦៥នាក់ជិះនៅលើនោះ បានធ្វើការចុះចតបន្ទាន់នៅតំបន់ Siberia នៃប្រទេសរុស្ស៉ី ក្រោយជួបបញ្ហាម៉ាស៉ីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាកាសចរណ៍ស៉ីវិលរុស្ស៉ី Rosaviatsia បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងពេលហោះហើរពីទីក្រុងឡុងដ៍ទៅទីក្រុងប៉េកាំង ក្រុមការងារយន្តហោះ Boeing 777-300 ១គ្រឿងរបស់អាកាសចរណ៍ Air China បានសម្រេចចិត្តចុះចតនៅអាកាសយានដ្ឋាន Nizhnevartovsk នៃប្រទេសរុស្ស៉ី ខណៈមូលហេតុបឋម គឺដោយសារតែម៉ាស៉ីនមួយរបស់យន្តហោះ បានជួបបញ្ហា។

    August 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្លើយតបចំពោះការលើកឡើងពីសាធារណៈមតិនៅតាមបណ្ដាញសង្គម Facebook នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញមកអះអាងការប៉ះទង្កិចគ្នារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានថៃ ពាក់ព័ន្ធការរាយលួសបន្លានៅភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ Facebook ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានសង្កត់ធ្ងន់រៀបរាប់ថា ការប៉ះទង្កិចគ្នារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានថៃ ពាក់ព័ន្ធការរាយលួសបន្លានៅភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ អាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចឈរជើងនៅទីនោះ ដើម្បីជួយដោះស្រាយ។ ដោយឡែក ចំពោះការជូនព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិវិញ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានលើកឡើងថា ក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ពីម៉ោង១២យប់ ដល់ម៉ោង៦ព្រឹក ប៉ុន្ដែការរាយលួសបន្លានោះ គឺកើតឡើងនៅវេលាម៉ោង២៖២០នាទីរសៀល

    August 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង ២៨ សីហា ២០២៥ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង

    August 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងអំពាវនាវឲ្យមានការទប់ស្កាត់ ការប្រើប្រាស់ ឬយកឈ្មោះរបស់ផលិតផលខ្មែរ ទៅបិទលើផលិតផលនានារបស់ប្រទេសដទៃ ព្រោះថាការធ្វើបែបនេះនាំឲ្យមានការយល់ច្រឡំ និងបញ្ចៀសនូវការក្លែងបន្លំផងដែរ។ កាលើកឡើងនេះបន្ទាប់ពីកន្លងទៅនេះ មានផលិតផលខ្មែរជាច្រើន រួមមានផលិតផលអង្ករ ប្រហុក ជាដើមត្រូវបានគេយកឈ្មោះជាផលិតខ្មែរ ទៅប្រើប្រាស់យ៉ាងណាធិបតេយ្យ ពិសេសនៅលើទីផ្សារក្រៅប្រទេស។ ការលើកឡើងអំពាវនាវរបស់លោកស្រី ចម និម្មល ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៃ «យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» នៅថ្ងៃទី២៦ ​ខែសីហា ឆ្នាំ២០២៥។ លោកស្រី ចម និម្មល បានថ្លែងឲ្យដឹងថា សូមសហព័ន្ធស្រូវអង្ករកម្ពុជា បន្ដពង្រឹងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបង្កើតឲ្យមានកេរ្ដិ៍ឈ្មោះនៃអង្ករកម្ពុជា សូមបន្ដពង្រឹងគុណភាព ដើម្បីប្រកួតប្រជែងជាមួយប្រទេសនាំចេញអង្ករផ្សេងៗទៀត

    August 26, 2025