Liny Chan
  • ព័ត៌មានជាតិ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។ សម្រាប់ខ្ញុំដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។ ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី?

    May 6, 2026
  • ព័ត៌មានអន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មានករណីផ្ទុះការរាតត្បាតមេរោគដ៏កាចសាហាវមួយក្នុងនាវាទេសចរណ៍មួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែឧសភា។ មេរោគដ៏គ្រោះថ្នាក់នោះមានឈ្មោះថា Hantavirus ហើយគិតត្រឹមពេលនេះមានអ្នកដំណើរចំនួន ៧នាក់ហើយដែលបានឆ្លងមេរោគ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកឆ្លងមេរោគទាំង ៧នាក់នោះទៀតសោធ គឺមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត (គូស្វាមីភរិយាជនជាតិហូឡង់ ២នាក់ និងអ្នកដំណើរជនជាតិអាឡឺម៉ង់ម្នាក់) ម្នាក់កំពុងមានអាការៈធ្ងន់ធ្ងរ និង ៣នាក់ផ្សេងទៀតកំពុងមានអាការៈកម្រិតស្រាល។ សូមបញ្ជាក់ជូនថា នាវាទេសចរណ៍មួយគ្រឿងនេះមានឈ្មោះថា Hondius បច្ចុប្បន្នកំពុងស្ថិតនៅលើសមុទ្រអាត្លង់ទិក ជិតប្រទេស Cape Verde។ នៅលើនាវាទេសចរណ៍មានផ្ទុកអ្នកដំណើសរុបចំនួន ១៥០នាក់

    May 6, 2026
  • ព័ត៌មានជាតិ

    (AKP) ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប រួមជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានអញ្ជើញធ្វើពិធីបួងសួងយាងរូបសំណាកព្រះវិស្ណុផ្លែងសរជិះលើស្តេចគ្រុឌ ពីខេត្តឧត្តរមានជ័យឱ្យមកគង់នៅកន្លែងដើមវិញស្ថិតនៅចំណុចរង្វង់មូលគ្រុឌ ផ្លូវជាតិលេខ៦ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។ ប្រភព៖ ក្រសួងព័ត៌មាន

    May 4, 2026
  • ព័ត៌មានអន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានជម្លៀលពលរដ្ឋជាង ៣០០គ្រួសារជាបន្ទាន់ក្រោយមានផេះយ៉ាងច្រើនបានហូរចេញពីភ្នំភ្លើង Mayon នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៤ ខែឧសភា។ សូមបញ្ជាក់ជូនថា ភ្នំភ្លើង Mayon គឺជាភ្នំភ្លើងដ៏ធំមួយស្ថិតនៅក្នុងខេត្ត Albay ភាគខាងត្បូង នៃប្រទេសហ្វីលីពីន។ បើតាមលោក Teresito Bacolcol នាយកវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានបញ្ជាក់ថា ថ្មីៗនេះមិនមានការផ្ទុះដ៏ខ្លាំងក្លាចេញពីភ្នំភ្លើង Mayon នោះទេ ប៉ុន្តែមានកំណកកម្អែលភ្នំភ្លើងដ៏ធំនៅលើជម្រាលភាគនិរតីនៃភ្នំភ្លើង Mayon ស្រាប់តែហូរចុះមកយ៉ាងគំហុកនិងក្នុងបរិមាណយ៉ាងច្រើន ទើបធ្វើឱ្យមានបាតុភូតខាងលើនេះកើតឡើង​យ៉ាងឆាប់រហ័សតែម្តង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះបាតុភូតក៏កម្រនេះកំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន ៨៧ ដែលស្ថិតនៅក្នុងក្រុងចំនួន ៣ផ្សេងគ្នា៕

    May 4, 2026
  • ព័ត៌មានជាតិ

    AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦–កម្ពុជាបានប្រកាសជំហរយ៉ាងរឹងមាំក្នុងការអនុវត្តនិងគោរពច្បាប់អន្តរជាតិ ព្រមទាំងដោះស្រាយយន្តការដោយចាប់បង្ខំឱ្យភាគីម្ខាងទៀតត្រូវទទួលយក បើសិនភាគីថៃសម្រេចដកខ្លួនឬលុបអនុស្សរណៈស្តីពី តំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុ ជា-ថៃ(MOU 2001)។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបទេសកម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការរទេស និងសហប្រតិបត្តិការ អន្តរជាតិបានលើកឡើងថា ក្នុងករណីដែលភាគីថៃសម្រេចលុប អនុស្សរណៈយោគយល់គ្នា MOU 2001 នោះកម្ពុជាក្នុងនាមជាប្រទេសមួយដែលគោរពច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីការពឹងផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្កការសហប្រជាតិស្តីពីនីតិសមុទ្រ ជាពិសេសយន្តការការផ្សះផ្សាដោយការចាប់បង្ខំ

    May 4, 2026
  • ព័ត៌មានជាតិ

    AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦–នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌាចំនួន ១២០នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ប្រយោជន៍លើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ សមយុទ្ធនេះនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ” ដែលនឹងមានទាំងលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន ក្នុងគោលបំណងពង្រឹងសសមត្ថភាពប្រតិបត្តិការរួមគ្នា។ គួរបញ្ជាក់ផងដែរថា នេះគឺជាសមយុទ្ធលើកទី២

    May 4, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតិ ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងស្ថិតក្នុងកិច្ចពិភាក្សាដ៏វិជ្ជមានមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៤​ ខែឧសភា។ បន្ថែមពីនេះលោកប្រធានាធិបតិអាមេរិកក៏បានបង្ហាញពីកម្រោងបញ្ជូនកងកម្លាំងអាមេរិកឱ្យទៅបើកអមកប៉ាល់មួយចំនួនចេញពីច្រកសមុទ្រហ័រមូសផងដែរ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅគម្រោងខាងលើនេះថា “គម្រោងសេរីភាព” និងជាកាយវិការ “មនុស្សធម៌” ពោលវាគឺជាសកម្មភាពជួយទៅដល់ក្រុមនាវិកនៅលើកប៉ាល់ជាច្រើនដែលកំពុងជាប់គាំងនៅច្រកសមុទ្រហ័រអស់រយៈជាច្រើនថ្ងៃមកហើយ ខណៈពួកគេក៏កំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារ និង​សម្ភារៈ​ប្រើប្រាស់សំខាន់ៗ​មួយចំនួនផងដែរ។ សូមបញ្ជាក់ជូនថា ក្រោយមានសេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក៏បានធ្លាក់ចុះជាង ១ដុល្លារក្នុងមួយធុងបារ៉ែលផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    May 4, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ១៦៦នាក់ ស្រី០២នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់

    May 4, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា រូបសំណាកសក្ការៈ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» នឹងយាងដង្ហែចេញទឹកដីខេត្តទឹកដីខេត្តឧត្ដរមានជ័យ ឆ្ពោះទៅកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។ បើតាមប្រភពខាងលើ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមហាមង្គលបួងសួងសុំយាង «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដើម្បីដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ ឆ្ពោះទៅកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។ សូមជម្រាបផងដែរថា ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរគ្រប់រូប៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន

    May 4, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖​ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅស្ថានីយប្រេងមួយកន្លែងរបស់ប្រទេសចិន ដែលជាផ្នែកមួយនៃការដាក់សម្ពាធទៅកាន់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២ ខែឧសភា។ ស្ថានីយប្រេងរបស់ចិនមួយកន្លែងនេះ គឺស្ថានីយ Qingdao ដែលមានទីតាំងស្ថិតនៅលើសមុទ្រលឿង (Yellow Sea)។ ប្រភពខាងលើបានបន្តថា ស្ថានីយប្រេង Qingdao គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Qingdao Haiye Oil Terminal Co Ltd, ហើយនាពេលកន្លងមកស្ថានីយប្រេងដ៏ធំមួយនេះបានបញ្ជាទិញប្រេងឆៅពីប្រទេសអ៊ីរ៉ង់ក្នុងចំនួនរាប់សិបលានប៉ារ៉ែល ដែលអាចជួយបង្កើតប្រាក់ឱ្យអ៊ីរ៉ង់រាប់ពាន់លានដុល្លារផងដែរ។ សូមបញ្ជាក់ជូនថា ការសម្រេចដាក់ទណ្ឌពីសំណាក់សហរដ្ឋអាមេរិកទៅលើស្ថានីយប្រេងរបស់ចិនពេលនេះ គឺបានកើតឡើង ២សប្តាហ៍មុនពេលលោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន៕

    May 2, 2026