- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways ដែលបានសម្រេចបើកជើងហោះហើរត្រង់ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា ចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នេះសបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើមប្រតិបត្តិការហោះហើរភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា។ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះកម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេសពិជាឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ រដ្ឋមន្ត្រី ហួត ហាក់ បន្តថា ក្នុងន័យនេះបញ្ជាក់ឱ្យឃើញពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា
October 4, 2025 - PR ព័ត៌មានជាតិ
អេបតែមួយ របស់ ធនាគារ វីង មាននូវមុខងារច្រើនសម្រាប់សេវា ហិរញ្ញវត្ថុ ការ កម្សាន្ត និង តម្រូវ ការ ប្រចាំថ្ងៃ ផ្សេងៗទៀត ធនាគារ វីង កំពុងធ្វើឱ្យការប្រើប្រាស់សេវា ធនាគារឌីជីថលនៅកម្ពុជា កាន់តែងាយស្រួលជាងមុន ជាមួយការដាក់ឱ្យដំណើរការ មុខងារ Miniapps នៅក្នុងអេប Wing Bank ដែល អ្នកប្រើប្រាស់អាចកក់សំបុត្រកម្មវិធី ប្រគុំតន្ត្រី ចូលរួមកម្មវិធីកម្សាន្តនានា និងទៅ លេង កន្លែង ផ្សេងៗជាច្រើន ដោយ ទូទាត់
October 4, 2025 - ព័ត៌មានជាតិ
(ព្រៃវែង)៖ រថយន្តបែនដឹកដីមួយគ្រឿង បានផ្ទុះបែកកង់ក្រោយផ្នែកខាងឆ្វេង ក្រឡាប់កណ្ដាលផ្លូវនៅលើស្ពានអ្នកលឿង ធ្វើឱ្យរថយន្តតូចធំជាច្រើនគ្រឿងបានកកស្ទះខ្លាំងនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចគល់ស្ពានអ្នកលឿងត្រើយខាងលិច ស្ថិតនៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ សមត្ថកិច្ចសម្រួលចរាចរណ៍នៅលើស្ពានអ្នកលលឿង បានឱ្យដឹងថា រថយន្តបែនក្រឡាប់នេះ ពាក់ស្លាលេខភ្នំពេញ 3D-1765 ដឹកខ្សាច់ភ្នំ មកពីភ្នំឈើកាច់ គោលដៅទៅស្រុកលើកដែក។ តែពេលមកដល់ចំណុចកើតហេតុ រថយន្តបានផ្ទុះបែកកង់ក្រោយផ្នែកខាងឆ្វេង ទើបធ្វើឲ្យរថយន្តក្រឡាប់ដេកនៅកណ្ដាលផ្លូវតែម្ដង។ សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ ពុំបានបណ្ដាលឲ្យអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នោះទេ ប៉ុន្តែអ្នកបើកបររថយន្តបែនខាងលើបានរងរបួសស្រាល ។ ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចនគរបាលស្រុកលើកដែកបានចុះមកជួយអន្តរាគមន៍សម្រួលចរាចរណ៍ភ្លាមៗផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារតែរថយន្តឆ្លងកាត់លើស្ពានអ្នកលឿងនេះច្រើនពេក ហើយរថយន្តដែលក្រឡាប់យកចេញពីលើស្ពានមិនងាយបាន ទើបធ្វើឲ្យរថយន្តតូចធំ ត្រូវកកស្ទះបន្តកន្ទុយគ្នាបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖
October 4, 2025 - ព័ត៌មានជាតិ
(តូក្យូ)៖ លោកស្រី Sanae Takaichi បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចក្នុងប្រទេសជប៉ុន ហើយតាមរយៈជ័យជម្នះនេះ នឹងត្រួសត្រាយផ្លូវឱ្យលោកស្រីឆ្ពោះទៅរកដំណែងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សនៅថ្ងៃសៅរ៍ ទី៤ ខែតុលានេះ ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ តាមលទ្ធផលបោះឆ្នោត លោកស្រី Takaichi ទទួលបានគាំទ្រ ១៨៥សំឡេង ខណៈលោក Koizumi ទទួលបានសំឡេង
October 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ដើម្បីរក្សាទីផ្សារសហរដ្ឋអាមេរិក ដែលស្រូបយកប្រមាណជា៤០% នៃការនាំចេញសរុបរបស់កម្ពុជា គឺការអនុវត្តវិធានការបង្ការ និងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ ជាការងារចាំបាច់បំផុត។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត គុណ ញឹម អញ្ជើញចូលរួមក្នុងវេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក» នៅសាលាជាតិគយ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។ វេទិកានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីច្បាប់ និងបទប្បញ្ញត្ដិជាធរមាន ដល់វិនិយោគិនក្នុងវិស័យឧស្សាហកម្មកែច្នៃនាំចេញផលិតផល ទៅទីកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងផ្សព្វផ្សាយសក្ដានុពលទីផ្សារសហរដ្ឋអាមេរិក និងការពង្រឹងអនុលោមភាមភាព ជាពិសេសលើវិធានដើមកំណើតទំនិញ
October 4, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ នាយកការិយាល័យថវិកាសេតវិមាន លោក Russell Vought បាននិយាយកាលពីថ្ងៃពុធ ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមការបណ្តេញបុគ្គលិករដ្ឋទ្រង់ទ្រាយធំ ក្នុងរយៈពេល «មួយទៅពីរ» ថ្ងៃខាងមុខទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ ការប្រកាសនេះធ្វើឡើងនៅថ្ងៃដំបូងនៃការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ ដែលជាលើកដំបូងក្នុងរយៈពេលជិត៧ឆ្នាំ បន្ទាប់ពីព្រឹទ្ធសភាបានបរាជ័យក្នុងការអនុម័តច្បាប់ចំណាយរយៈពេលខ្លី។ លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ថា៖ «រឿងល្អជាច្រើនអាចកើតចេញពីការបិទទ្វាររដ្ឋាភិបាល…យើងអាចកម្ចាត់ចោលនូវរឿងជាច្រើនដែលយើងមិនចង់បាន»។ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វាន់ស បានបញ្ជាក់ថា ការបណ្តេញចេញនឹងកើតមាននៅពេលឆាប់ៗ ប្រសិនបើរដ្ឋាភិបាលមិនបើកដំណើរការឡើងវិញ។ លោកបានថ្លែងថា៖ «យើងនឹងត្រូវបញ្ឈប់មនុស្សមួយចំនួនពីការងារ ប្រសិនបើការបិទទ្វារនៅតែបន្ត»។
October 4, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ករណីការប្រមូលផ្ដុំតវ៉ារបស់កម្មកររោងចក្រតារាលបានឈានដល់ការព្រមព្រៀងសះជាក្រោមការសម្របសម្រួលដ៏លឿនរហ័សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋានដោយកម្មករនឹងចូលធ្វើការជាធម្មតាវិញនៅថ្ងៃស្អែកនេះ។ នេះជាការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកនាំពាក្យដដែលរូបនេះបានឱ្យដឹងថា ក្រោយការប្រមូលផ្ដុំតវ៉ាបិទផ្លូវពីសំណាក់កម្មករនិយោជិតនៃក្រុមហ៊ុនតារាលនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែតុលានេះភ្លាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសម្របសម្រួល និងស្ដាប់ពីសំណូមពររបស់កម្មករនិយោជិត និងបានសម្របសម្រួលជាមួយនឹងនិយោជកដោយផ្អែកទៅលើកត្តាច្បាប់រហូតឈានដល់ការព្រមព្រៀងសះជាភ្លាមៗដែលបានទាមទារចំនួន ១៦ ចំណុច។ ចំណុចទាំងនោះរួមមានការស្នើសុំលុយថ្លៃបាយថ្ងៃត្រង់ ការរក្សាលុយធ្វើការទៀងទាត់(លុយព្រីម) ក្នុងករណីមកយឺតក្រោម១៥ នាទីក្នុងមួយខែ និងការអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ ជាដើម។ លោក
October 3, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ ម្ចាស់ស្ថានីយ៍ប្រេងមួយកន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានយកកាំភ្លើងខ្លីវាយឡានមន្រ្តីយោធាម្នាក់បណ្ដាលឲ្យបែកកញ្ចក់ និងស្ដុបទាំងសងខាង ព្រោះខឹងចតមុខផ្ទះពិបាកចេញចូល។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅមុខដេប៉ូប្រេងតេលាឈ្មោះ ហែម ឡុងសុភ័ក្ដ្រ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដើមបណ្តឹងឈ្មោះ ប៉ូ ផានិត អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំជៃកំពត ស្រុកព្រះស្តេច ខេត្តព្រែវែង ខណៈម្ចាស់ដេប៉ូប្រេងដែលរងការចោទប្រកាន់ឈ្មោះ ហែម ឡុងសុភ័ក្ដ្រ អាយុ៤៦ឆ្នាំ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុនពេលកើតហេតុ
October 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងឲ្យដឹងថា ដើម្បីចៀសវាងការពិបាកសម្រាប់អ្នកធ្វើដំណើរតាមយន្តហោះលើកដំបូង ឬចាស់ៗដែលពិបាកក្នុងការនិយាយភាសាបរទេស គួរស្នើសុំជំនួយពី ក្រុមហ៊ុនអាកាសចរណ៍ដែលខ្លួនទិញសំបុត្រ ដើម្បីជួយសម្រួលតាំងពីកន្លែង Check in ទៅដល់ពេលឡើងយន្តហោះ។ លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា ជាការពិតណាស់ថា ប្រជាពលរដ្ឋធ្វើដំណើរតាមព្រលានថ្មីនេះអាចនឹងប្រឈមបញ្ហាខ្លះៗ ព្រោះនេះជាព្រលានថ្មី ដូច្នេះអាចនឹងមានចម្ងល់ផ្សេងៗ ដែលតម្រូវឲ្យប្រជាពលរដ្ឋស្វែងយល់ព័ត៌មាន បន្ថែមពីប្រព័ន្ធព័ត៌មានសាធារណៈ ហើយប្រសិនបើអតិថិជនមានការលំបាកបន្ទាប់ពីការទិញសំបុត្រយន្ដហោះរួចរាល់ និងត្រូវការជំនួយពីក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ គួរគម្បីសរសេរពីតម្រូវការរបស់ខ្លួនទៅកាន់ក្រុមហ៊ុន ព្រោះថាបន្ទាប់ពីអតិថិជនសរសេរពីតម្រូវការនេះ ក្រុមការងារនឹងផ្ញើបន្ដទៅកាន់កន្លែងផ្សេងៗទៀត ដើម្បីមានជំនួយដល់ពួកគាត់។ លោកបានបញ្ជាក់ថា នៅពេលដែលអតិថិជនប្រាប់អំពីតម្រូវការ ពួកគាត់នឹងជួយសម្រួលភ្លាមៗដល់អតិថិជន។ លោក
October 3, 2025 - ព័ត៌មានជាតិ
(កោះកុង)៖ ទូកដឹកទំនិញមួយគ្រឿងចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមផ្លូវសមុទ្រ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងគយចល័តបង្ក្រាប និងរកឃើញកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំផ្សេងទៀតជាង៥០០គីឡូក្រាម នៅចំណុចមុខព្រែកប៉ាក់ខ្លង ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ របាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តកោះកុង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការឃាត់ទូកឈើដឹកទំនិញចំនួន ១គ្រឿង ពេលកំពុងដឹកទំនិញចេញ ពីប្រទេសថៃ តាមផ្លូវទឹក (តាមសមុទ្រ) ចូលមកប្រទេសកម្ពុជា ដោយមានសង្ស័យទើបនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣៖០០នាទី កម្លាំងឆែកឆេរត្រួតពិនិត្យរាល់ឥវ៉ាន់ដែលមាននៅលើទូក។ តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ដោយបានពិនិត្យឃើញជាក់ស្តែងរួមមាន៖ ទី១៖
October 3, 2025









