Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ។ ដើម្បីឆ្លើយតបនឹងផ្សព្វផ្សាយបែបនេះ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញនូវប្រភេទព័ត៌មានដែលមានចរិតញុះញង់និងបំបែកបំបាក់ទាំងនោះ ដែលធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖ ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។ ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាល។ ទី៣៖ ការប្រើប្រាស់ខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសនិងដែលគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកប្រឆាំងផ្កាប់មុខ ប្រឆាំងមិនស្គាល់កាលៈទេសៈ និងហ៊ានប្រឆាំងទាំងប្រយោជន៍ជាតិខ្លួនឯង ដើម្បីជាឧបករណ៍បំពងសំឡេងសង្គ្រាមចិត្តសាស្ត្ររបស់ពួកគេ។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានកត់សម្គាល់ប្រកបដោយមោទនភាពយ៉ាក្រៃលែងគឺ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មិនត្រឹមតែមិនធ្លាក់ក្នុងអន្ទាក់របស់គេប៉ុណ្ណោះទេ តែពួកគេថែមទាំងបានវាយបកវិញយ៉ាងសកម្មនិងយ៉ាងសមស្របនិងទាន់ពេលវេលា

    October 2, 2025
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសវៀតណាម នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារព្យុះទីហ្វុង Bualoi និងគ្រោះទឹកជំនន់ដែលវាបង្កឡើង បានកើនដល់យ៉ាងហោច៣៦នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ ចំណែកមនុស្ស២១នាក់ទៀត នៅបន្តបាត់ខ្លួន។ ជាមួយគ្នានេះ ការវាយប្រហារនៃព្យុះខាងលើ បានបំផ្លិចបំផ្លាញផ្លូវ សាលារៀន និង​សំណង់ផ្សេងៗទៀត ហើយបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនរាប់ពាន់គ្រួសារ។ ផ្ទះសម្បែងសរុបច្រើនជាង ២១០ ០០០ខ្នង បានរងខាតខូចខាតឬជន់លិច ខណៈផ្ទៃដីដាំដុះស្រូវនិងដំណាំផ្សេងទៀតទំហំលើស៥១ ០០០ហិកតា ត្រូវបានបំផ្លាញ។ គួរបញ្ជាក់ថា ព្យុះទីហ្វុង Bualoi បានបោកបក់មកដល់តំបន់ភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

    October 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។ ពិព័រណ៍នេះ គ្រោងរៀបចំនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា, នៅខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា, នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា, ខេត្តព្រៃវែង និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។ ឱកាសការងារសរុបចំនួន ៨៤ ៧៦៧កន្លែង ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម, សេវាកម្ម

    October 2, 2025
  • ព័ត៌មានជាតិ

    (កៀវ)៖ ទឹកជំនន់ក្នុងតំបន់ Odesa ប្រទេសអ៊ុយក្រែន បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៩នាក់ រួមទាំងមួយគ្រួសារដែលមានសមាជិក ៥នាក់ ជាប់គាំងនៅក្នុងផ្ទះដែលត្រូវទឹកជន់លិច ខណៈភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមនុស្សរាប់រយនាក់ត្រូវការសង្គ្រោះ និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ ២០២៥។ សេវាសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃពុធថា ក្រុមរបស់ខ្លួនកំពុងធ្វើការទាំងយប់ ដើម្បីជួយសង្រ្គោះមនុស្ស ៣៦២នាក់ និងរំដោះទឹកចេញពីអគារនានា។ អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា តំបន់បានទទួលរងនូវជំនន់ទឹកភ្លៀង រយៈពេលពីរថ្ងៃមកហើយ ដោយជន់លិចផ្លូវថ្នល់ កាត់ផ្តាច់ចរន្តអគ្គិសនី ខូចខាតទ្រព្យសម្បត្តិ និងបានរលំដើមឈើ។

    October 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវអនុវត្តលើមធ្យោបាយដឹកជញ្ជូន នៅកម្ពុជាមានជាអាទិ៍៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។ ពន្ធលើមធ្យោបាយដឹកជញ្ជូន ក៏ត្រូវបានលើកលែងចំពោះមធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ ដូចខាងក្រោម៖ ១៖ រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ។២៖ យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់ គោលដៅនៃការការពារជាតិសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។៣៖ យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។៤៖ ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល

    October 2, 2025
  • ព័ត៌មានជាតិ

    (ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ថាចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រដែលបានវាយប្រហារលើភាគកណ្ដាលនៃប្រទេស កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ បានកើនដល់ ៧២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារការពារជនស៊ីវិលហ្វីលីពីន បានបញ្ជាក់ទៀតថាមនុស្ស២៩៤នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។ តួលេខអ្នកស្លាប់ចុងក្រោយបំផុតនេះបានកើនឡើងបន្ទាប់ពីមនុស្ស៣នាក់ទៀត បានស្លាប់ ហើយអ្នកស្លាប់ទាំងអស់ត្រូវបានរាយការណ៍ក្នុងតំបន់ Visayas ភាគកណ្ដាលនៃប្រទេស។ គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Cebu កាលពីយប់ថ្ងៃអង្គារ ដោយបណ្ដាលឱ្យខូចខាតដល់បណ្ដាញផ្គត់ផ្គង់អគ្គិសនី ស្ពាន និងអគារជាច្រើនក្នុងនោះរួមមានទាំងព្រះវិហារគ្រឹស្តមួយមានអាយុកាលជាង១០០ឆ្នាំ។ គ្រោះរញ្ជួយដីនៅទីក្រុង Cebu គឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតមួយនៅហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១៣មក ជាពេលដែលគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រវាយប្រហារលើកោះ Bohol ដោយសម្លាប់មនុស្ស ២២២នាក់។ ហ្វីលីពីនជាប្រទេសមួយមានទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក

    October 2, 2025
  • ព័ត៌មានជាតិ

    (បាដាដ)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ពីការកាត់បន្ថយបេសកកម្មយោធារបស់ខ្លួន នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាដំណើរការមួយដែលមន្ត្រីអាមេរិកម្នាក់និយាយថា គេនឹងបានឃើញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Baghdad ដើម្បីប្រយុទ្ធប្រឆាំងនឹងសំណល់នៃក្រុម ISIS ដោយខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ ២០២៥។ មន្រ្តីរូបនេះបាននិយាយក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថា នៅក្រោមបេសកកម្ម សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត នឹងផ្តោតលើការប្រយុទ្ធប្រឆាំងក្រុម ISIS ដែលមានសេសសល់នៅស៉ីរី ហើយប្តូរបុគ្គលិកយោធាទៅកាន់តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់ ដើម្បីបំពេញបេសកកម្មនោះ។ ចំណែកកងទ័ពអាមេរិក នៅសល់ក្នុងទីក្រុង Baghdad នឹង​ផ្តោត​លើកិច្ចសហប្រតិបត្តិការ​សន្តិសុខ​ទ្វេភាគី​ទូទៅ មិនមែន​ជាការប្រយុទ្ធ​ប្រឆាំងនឹងក្រុម

    October 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតនឹងមិនធ្វើបច្ចុប្បន្នភាព ជាទៀងទាត់នោះទេ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ ស្ថានទូតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែមិនមានការព្រមព្រៀងលើការចំណាយថវិកា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ រហូតដល់ប្រតិបត្តិការទាំងស្រុងត្រូវបានបន្តឡើងវិញ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ នៅពេលនេះ សេវាកម្មលិខិតឆ្លងដែន និងទិដ្ឋាការនានាដែលបានណាត់រួច ស្ថានទូតអាមេរិកភ្នំពេញ នឹងបន្តដំណើរការដោយស្ថានការណ៍អនុញ្ញាតបាន»។ មិនមែនតែនៅកម្ពុជាទេ សូម្បីតែស្ថានទូតអាមេរិកនៅថៃ និងឡាវ ក៏ប្រកាសពីដំណឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់ លើគណនីបណ្តាញសង្គមហ្វេសប៊ុកដូចគ្នាដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 1, 2025
  • ព័ត៌មានជាតិ

    (ហ្សាការតា)៖ អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា មនុស្សចំនួន៩១នាក់ ត្រូវជឿថានៅបន្តជាប់ក្រោមគំនរបាក់បែក នៃអគារសាលារៀនមួយខ្នង ដែលបានបាក់ស្រុតនៅកោះជ្វា កាលពី២ថ្ងៃមុន ខណៈក្រុមសង្រ្គោះកំពុងខិតខំរុករកនិងជួយអ្នកនៅរស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌូណេស៉ី បានរាយការណ៍ថា អគារសាលារៀនអ៉ីស្លាមខាងលើ ដែលមានច្រើនជាន់ និងស្ថិតក្នុងក្រុង Sidoarjo ស្រាប់តែបានបាក់ស្រុតភ្លាមៗកាលពីវេលាថ្ងៃត្រង់ ថ្ងៃចន្ទសប្តាហ៍នេះ ចំពេលដែលសិស្សជាច្រើននាក់ ជួបជុំគ្នាធ្វើការថ្វាយបង្គំប្រចាំថ្ងៃ។ ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី បាននិយាយថា ការវាយតម្លៃចុងក្រោយ គឺមនុស្ស៩១នាក់ ត្រូវបានសង្ស័យថា ជាប់នៅក្រោមគំនរបាក់បែក ខណៈកាលពីថ្ងៃអង្គារ ទីភ្នាក់ងារដដែល បានប្រាប់ថា មនុស្ស៣នាក់ត្រូវបញ្ជាក់ថាបានស្លាប់ និង៣៨នាក់ បាត់ខ្លួន។ គួរបញ្ជាក់ថា

    October 1, 2025
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ ពោតក្រហមស្ងួត ស្រូវស្រង៉ែថ្មី និងស្រូវសែនក្រអូប សរុប៧៥០តោន ត្រូវបានក្រុមហ៊ុនធំៗចំនួន២ បានចុះកិច្ចសន្យាទិញលក់ពីប្រជាកសិករ សហគមន៍កសិកម្មជីរោទិ៍រុងរឿង ក្នុងខេត្តត្បូងឃ្មុំ។ ក្នុងនោះក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក ទទួលទិញពោតក្រហម ចំនួន ២៥០តោន និងក្រុមហ៊ុនអ៊ិលប៊ីអិន អង្គរ (កម្ពុជា) ទទួលទិញស្រូវស្រង៉ែថ្មីចំនួន ១០០តោន និងស្រូវសែនក្រអូបចំនួន ៤០០តោន។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ ភី អេន ធី ផាលេស ត្បូងឃ្មុំ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយការចុះកិច្ចសន្យានេះនឹងធ្វើឱ្យបងប្អូនប្រជាកសិករកាន់តែមានឱកាសក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុននាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការឲ្យដឹងពីលោក ហេង

    October 1, 2025