- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ គេនៅចាំបានកុមារាម្នាក់កាលអំឡុងឆ្នាំ២០២៣ ដែលកើតមានដៃ៤ និងជើង៤ ហើយមិនមានរន្ធគូថនៅស្រុកសំពៅលូន ខេត្តបាត់ដំបងនោះ រហូតមកទល់ពេលនេះ បានឆ្លងកាត់ការវះកាត់៤ដំណាក់កាល ដោយជោគជ័យ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា) ដែលប្រៀបបីដូចជាការទទួលបានជីវិតថ្មីម្ដងទៀត ក្រោយការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ កុមារាអាយុ២ឆ្នាំ និង៣ខែ ចូលសំរាកពេទ្យតាំងពីអាយុ២ថ្ងៃ (ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣) មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមផ្លូវធម្មជាតិ ដោយមានមកពីកំណើតនូវអវៈយវៈលើ៤ (ដៃ) អវៈយវៈក្រោម៤ (ជើង) (Parasitic twin or Conjoined twin) form heteropagus, acephalus and
October 3, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានស្នើសុំអ្នកដំណើរប្រើប្រាស់ចំណត នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងចតតាមការណែនាំ ចៀសវាងការចំណាយខ្ពស់ ខណៈប្រតិបត្តិករព្រលាន នឹងដាក់កម្លាំងជួយសម្រួលចរាចរណ៍បន្ថែមទៀត។ ការស្នើសូមបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា ប្រកបដោយប្រសិទ្ធភាព» ក្នុងកម្មវិធី FRESH BUSINESS។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «តម្លៃចំណតនៅអាកាសយានថ្មីនេះ មានតម្លៃខ្ពស់ជាង នៅអាកាសយានដ្ឋានចាស់បន្តិច អីចឹងយើងត្រូវប្រយ័ត្នប្រយែង ក្នុងការប្រើប្រាស់ បើសិនយើងប្រើប្រាស់ខុសពីការណែនាំ
October 3, 2025 - ព័ត៌មានជាតិ
(បាងកក)៖ ខ្យល់បក់ខ្លាំង លាយឡំជាមួយភ្លៀងផងនោះបានធ្វើឱ្យដើមឈើធំជាច្រើនដួលរលំក្នុងទីក្រុងបាងកក និងតំបន់ជុំវិញរាជធានីនៃប្រទេសថៃ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ដោយបង្កការខូចខាតដល់រថយន្ដ និងផ្ទះសម្បែងមួយចំនួន។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។ នៅម៉ោង ៥៖៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ដើមឈើធំមួយដើមបានរលំសង្កត់ផ្ទះ និងរថយន្ដមួយចំនួន នៅក្នុងស្រុក Chatuchak ហើយបង្កការរំខានដល់ការធ្វើចរាចរណ៍។ ដោយឡែក នៅស្រុក Soi Ramkhamhaeng Hua Mak និង Bang Kapi មានដើមឈើ៣ដើមបានបាក់រលំសង្កត់រថយន្ដជាច្រើនគ្រឿង។ តែមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ នោះទេ ខណៈអាជ្ញាធរកំពុងដោះស្រាយនៅកន្លែងកើតហេតុ។ ចំណែក នៅស្រុក
October 3, 2025 - ព័ត៌មានជាតិ
(ក្រុងប៉ោយប៉ែត)៖ នៅវេលាម៉ោង០០ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការណ៍ជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាជនជាតិថៃ រួមទាំងអាវុធខ្លី ដែលជាវត្ថុតាង និងនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ។ កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាចារាក់ ខៅផូ ( PATCHARA KHAOPHO ) ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិថៃ ជាម្ចាស់អាវុធ។ ឈ្មោះ
October 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ នឹងអនុវត្តន៍សាកល្បងផ្សារផលិតផលខ្មែរខេត្តតាកែវ (ផ្សារចុងសប្តាហ៍) សម្រាប់តាំងលក់ផលិតផលរបស់ក្រុមផលិត ដើម្បីបង្កើនប្រាក់ចំណេញដល់ក្រុមកសិករផលិត និងអាជីវករ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានកំពុងអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ហើយការរៀបចំផ្សារផលិតផលខ្មែរ ជាសកម្មភាពអាទិភាពមួយនៃគម្រោង (AIMS) ដើម្បីលើកកម្ពស់តម្លៃ សរុបនៃផលិតផលកសិកម្មនៅលើទីផ្សារ និងជាការតាំងលក់ផលិតផលរបស់ក្រុមផលិត ដែលបានទទួលការគាំទ្រ ពីគម្រោងក្នុងការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃដើម្បីបង្កើនប្រាក់ចំណេញដល់ក្រុមកសិករផលិត និងអាជីវករ។ ការអនុវត្តន៍សាកល្បង ផ្សារផលិតផលខ្មែរខេត្តតាកែវ (ផ្សារចុងសប្តាហ៍) គឺមានរយៈពេល៣(បី)ខែ រៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។
October 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាលាមធ្យមវិចិត្រសិល្បៈ បានប្រកាសជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ៧ ខែតុលា ឆ្នាំ២០២៥។ កាលបរិច្ឆេទប្រឡង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖
October 2, 2025 - ព័ត៌មានជាតិ
(ញូវយ៉ក)៖ ផ្នែកមួយនៃអគារផ្ទះល្វែងកម្ពស់ខ្ពស់ នៅក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក បានដួលរលំ កាលពីថ្ងៃពុធ ថ្ងៃទី១ ខែតុលា ដោយបន្សល់ទុកនូវគំនរកម្ទេចកម្ទីថ្ម ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។ នាយកដ្ឋានពន្លត់អគ្គិភ័យក្រុង មិនទទួលបានរបាយការណ៍អំពីអ្នករងរបួសទេ ហើយកំពុងឆ្លើយតបទៅនឹងករណីផ្ទុះហ្គាស ដែលបណ្តាលឱ្យបាក់បំពង់បញ្ចេញផ្សែងនៃអគារកម្ពស់ ២០ជាន់ ក្នុងសង្កាត់ Bronx។ អភិបាលក្រុងញូវយ៉ក លោក Eric Adams និយាយថា ក្រុមមន្ត្រីនៅបន្តធ្វើការវាយតម្លៃលើផលប៉ះពាល់ទាំងស្រុង។ នាយកដ្ឋានប៉ូលិសក្រុងញូវយ៉ក បាននិយាយឱ្យដឹងថា នៅពេលទៅដល់កន្លែងកើតហេតុ អគារ Mitchel Houses ក្រុមមន្រ្តីសង្កេតឃើញ ផ្នែកមួយនៃអគារបានដួលរលំ។ គួរបញ្ជាក់ថា បំពង់បញ្ចេញផ្សែងពីអគារ នៅក្នុងទីក្រុងញូវយ៉ក
October 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកវេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក» ដែលប្រព្រឹត្តទៅនៅសាលាជាតិគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក» ត្រូវបានរៀបចំឡើង ដើម្បីជាឱកាសនៃការជួបជុំរវាងអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក រួមជាមួយនឹងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរឥតឈប់ឈរ នៃបរិយាកាសពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន។ ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីសាវតានៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, តួលេខនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, និងសាវតានៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងជាបន្តបន្ទាប់
October 2, 2025 - ព័ត៌មានជាតិ
(ហ្សាការតា)៖ នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ក្រុមសង្រ្គោះនៅប្រទេសឥណ្ឌូណេស៉ី បាននិយាយថា ពួកគេលែងប្រទះឃើញសញ្ញាមានជីវិត នៅក្រោមគំនរអគារសាលារៀនដែលបាក់ស្រុតទៀតហើយ ជាទីដែលមនុស្ស៥៩នាក់ ត្រូវបានជឿថានៅបន្តបាត់ខ្លួននៅឡើយ។ ប្រការនេះបង្កើនការភ័យព្រួយថា លែងមានអ្នកនៅរស់ផ្សេងទៀត ដែលនឹងត្រូវរកឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រធានទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី បាននិយាយថា នាថ្ងៃព្រហស្បតិ៍នេះ ក្រុមសង្រ្គោះបានបន្តប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង រួមមានទាំងឧបករណ៍ទំនើបៗ ប៉ុន្តែមិនប្រទះឃើញសញ្ញាមានជីវិតទៀតនោះទេ នៅក្រោមគំនរអគារ ដែលបានបាក់ស្រុតតាំងពីថ្ងៃចន្ទដើមសប្តាហ៍។ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សចំនួន៥នាក់ ត្រូវបានទាញចេញពីក្រោមគំនរបាក់បែក ទាំងនៅមានជីវិត។ គួរបញ្ជាក់ថា សាលារៀនអ៉ីស្លាមខាងលើ ដែលស្ថិតក្នុងក្រុង Sidoarjo លើកោះជ្វា បានបាក់ស្រុត ខណៈដែលគ្រឹះរបស់អគារ
October 2, 2025









