- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានច្រានចោលជុំវិញការចោទប្រកាន់ថា ជញ្ជីងថ្លឹងទម្ងន់នៅអាកាសយានដ្ឋានអន្តរជាតិ តេជោស៊ីគីឡូ ដើម្បីគិតលុយថែមពីអ្នកដំណើរ។ លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ជញ្ជីងថ្លឹងទម្ងន់ដែលបំពាក់នៅអាកាសយានដ្ឋានតេជោអន្តរជាតិ គឺជាជញ្ជីងអេឡិចត្រូនិកស្វ័យប្រវត្តិ ហើយមាត្រដ្ឋានវាស់ខ្នាតត្រូវបានវាយតម្លៃពីគណៈកម្មការត្រួតពិនិត្យសុក្រិតភាព និងមានការបញ្ជាក់យ៉ាងត្រឹមត្រូវ ដោយគ្មានអ្នកណាម្នាក់អាចលួចកែទម្ងន់(សារ៉េ) ដើម្បីជាថ្នូរនឹងការគិតលុយថែមបានឡើយ។ ការលើកឡើងរបស់ លោក ស៊ីន ចាន់សេរីវុត្ថា បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានអ្នកដំណើរមួយរូបបានចោទប្រកាន់ថា ជញ្ជីងថ្លឹងទម្ងន់នៅអាកាសយានដ្ឋានតេជោអន្តរជាតិ ស៊ីគីឡូ ដើម្បីគិតលុយថែមពីខ្លួន ដោយពេលនៅផ្ទះខ្លួនថ្លឹងបាន២៣គីឡូ ដែលពេលមកថ្លឹងនៅព្រលានយន្តហោះ មានទម្ងន់២៧គីឡូ
September 20, 2025 - PR
គ្រួសារយោធិន ៣ នាក់នៅខេត្តឧត្តរមានជ័យ ទទួលបានការលុបបំណុលសរុបជិត ៥០.០០០ ដុល្លារអាមេរិក ធនាគារ វីង បានប្រគល់វិញ្ញាបនបត្រផ្លូវការបញ្ជាក់ពីការលុបបំណុលដែលមានទឹកប្រាក់សរុបជិត ៥០.០០០ ដុល្លារអាមេរិក ជូនដល់គ្រួសារយោធិនរងរបួសចំនួន ៣នាក់ នៅក្នុងខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារជម្លោះព្រំដែនខ្មែរ-ថៃ។ ដោយអនុវត្តតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជាផងនោះ ធនាគារ វីង បានសម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការក្នុងពេលបំពេញបេសកកម្ម និងលុបចោលបំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស។ ចាប់តាំងពីចុងខែ កក្កដា ឆ្នាំ២០២៥មក ធនាគារ វីង បានធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរ
September 20, 2025 - ព័ត៌មានជាតិ
(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បានអញ្ជើញនាយករដ្ឋមន្រ្តីថៃថ្មី លោក Anutin Charvirakul ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៉ី ក្រោយលោកឡើងដឹកនាំប្រទេសថៃជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៉ី Bernama នាថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ លោក Anwar បានអញ្ជើញលោក Anutin អំឡុងកិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍ ហើយលោក Anwar បានគូសបញ្ជាក់ថា វាគឺជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹងចំណងទាក់ទងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានបន្ថែមថា រូបលោកក៏បានពិភាក្សាផងដែរ ជាមួយលោក Anutin អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍នៅព្រំដែនថៃ-កម្ពុជា
September 19, 2025 - ព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ ហាមរថយន្ដធុនធ្ងន់គ្រប់ប្រភេទ បើកបរលើផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលការកកស្ទះចរាចរណ៍
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំហាមរថយន្ដធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរលើមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីពេលនេះតទៅ។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការហាមយានយន្ដធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរលើផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាយថាហេតុ។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 19, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា កាសែត Washington Post បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធផ្តល់ការយល់ព្រម ចំពោះកញ្ចប់ជំនួយយោធាទំហំ៤០០លានដុល្លារ សម្រាប់តៃវ៉ាន់ អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងស្វែងរកកិច្ចប្រជុំកំពូលជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យ៉ាងណាមិញ មន្រ្តីសេតវិមានមួយរូបបានប្រាប់ Washington Post ថា ការសម្រេចចិត្តជុំវិញកញ្ចប់ជំនួយខាងលើ គឺមិនទាន់ផ្លូវការចុងក្រោយនៅឡើយទេ។ នាថ្ងៃសុក្រ ទី១៩ ខែកញ្ញា លោក ត្រាំ និងសមភាគីចិន
September 19, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋចំនួន ៤៥០គ្រួសារ មកពីភូមិចំនួន១៦ ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានជំនួយ ពីកម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ឆ្លើយតបវិបត្តិកង្វះខ្វះស្បៀងអាហារ ដល់គ្រួសាររងគ្រោះដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន កម្ពុជា-ថៃ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងបរិវេណសាលាសង្កាត់កូនគ្រៀល ក្រោមវត្តមានលោក ផុនចាន់និល អភិបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ និងអ្នកស្រី ថៃ បុណេ នាយិការប្រតិបត្តិអង្គការក្តីសង្ឃឹមលូថេវ៉ានកម្ពុជា ដោយមានការចូលរួមពីលោក លឿង ណុច ប្រធានក្រុមប្រក្សា និងជាចៅសង្កាត់កូនគ្រៀលល ក្រុងសំរោង ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។ នាឱកាសនោះលោក ផុន
September 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា បាននឹងកំពុងពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញានៅលើទីផ្សារ ដើម្បីជំរុញឱ្យតម្លៃស្រូវនៅកម្ពុជាមានតម្លៃសមរម្យ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ឡាយ ឈុនហួរ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ លើកកម្ពស់ជីវភាពកសិករ តាមរយៈកំណើន នាំ ចេញអង្ករកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ ឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះកត្ដាខ្លូនឯង អ្វីដែលអាចពង្រឹងបាន បច្ចុប្បន្ននេះ គឺសហព័ន្ធកំពុងតែពង្រឹង និងពង្រីកសក្ដានុពលរបស់ខ្លួន ទាក់ទងនឹងស្ដង់ដារចំណីអាហារ ដោយបង្កើតជាម៉ាកសញ្ញា ដើម្បីបានតម្លៃថ្លៃ
September 19, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទចរាចរណ៍ សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងទិសដៅថែរក្សា ការពារ អភិរក្ស និងលើកតម្លៃលេចធ្លោជាសកល នៃរមណីយដ្ឋានអង្គរ ក៏ដូចជាដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងចៀសវាងបាន នូវការកកស្ទះចរាចរណ៍បរិវេណខាងមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនដូចខាងក្រោម៖ ១៖ បិទការចេញ-ចូលរថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ នៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត
September 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២,៤៧៣នាក់ ត្រូវជា៨៤.៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ បន្ថែមពីនោះទៀត ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ មានជាប់និទ្ទេស A ចំនួន៣,០០៣នាក់, ជាប់និទ្ទេស B ចំនួន៩,៩០១នាក់, ជាប់និទ្ទេស C ចំនួន២៨,៨០១នាក់, ជាប់និទ្ទេស D
September 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម ជាមួយលោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៉ី ដោយបានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងបានរាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីពាក់ព័ន្ធនឹងហិង្សារបស់ប៉ូលីសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃបានរាយបន្លាលួសថ្មីនៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំGBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBC ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នាយឧត្តមសេនីយ៍ ទៀ
September 19, 2025









