Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្មេងទំនើង២ក្រុម ប្រដាប់ដោយដំបង និងដុំថ្ម បានបើកឆាកប្រយុទ្ធគ្នានៅតាមផ្លូវ ក៏ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍នចោមចៅទី១ ធ្វើការឃាត់ខ្លួន បាន១ក្រុមមានគ្នា៧នាក់ ចំណែកឯ១ក្រុមទៀត មានគ្នា១៤នាក់ បានរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៣៖៤០នាទី នៅតាមផ្លូវក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវចាប់ខ្លួនរួមមាន៖១៖ ឈ្មោះ អឿន ស៊ីអៀង ភេទប្រុស អាយុ១៨ឆ្នាំ២៖ ឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ៣៖

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានពិនិត្យឃើញមានទឹកពណ៌ខៀវក្រម៉ៅ និងមានក្លិនអូសាវែលហូរចេញពីលូចូលប្រឡាយលូប្រាំ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន M.H FASHION (CAMBODIA) WASHING DYEING CO., LTD. ដែលជាជាប្រភេទផលិតបោកគក់សម្លៀកបំពាក់ នៅក្នុងមូលដ្ឋានខាងលើ មិនបានអនុវត្តច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ ដោយបានបញ្ចេញសំណល់រាវចេញពីផលិតកម្មត្រូវបានបង្ហូរចូលអាងស្ដុក ទំហំ (2x15x2m) រួចបូមបង្ហូរតាមប្រព័ន្ធលូក្រោមដី រួចបញ្ជូនចូលទៅប្រឡាយលូប្រាំដោយផ្ទាល់។ ក្រុមការងារបានពិនិត្យឃើញថាក្រុមហ៊ុនមានអាងប្រព្រឹត្តិកម្មចំនួន១ មានសភាពទ្រុឌទ្រោម មិនបានដំណើរការនោះទេ (ខូច)។

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកអំពីលក្ខខណ្ឌមួយ នៃកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC កន្លងទៅ នោះគឺការព្រមព្រៀងរវាងកម្ពុជា-ថៃ មិនផ្សព្វផ្សាយព័ត៌មានមិនពិត។ ទាក់ទងនឹងលក្ខខណ្ឌនេះ កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវ ហើយមិនផ្សព្វផ្សាយ និងមិនគាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតឡើយ។ ថ្លែងក្នុងឱកាសសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងដូច្នេះថា «ចំពោះកម្ពុជាគឺមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍សាធារណជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតបរិយាកាសអំណោយផល ដល់កិច្ចសន្ទនាប្រកបដោយ សន្តិភាពបន្ថែមទៀត»។ កម្ពុជាបន្តអំពានាវឱ្យភាគីថៃអនុវត្តទៅតាមបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ក្នុងនោះក៏មានការបញ្ជូនយោធិនដែលថៃចាប់ខ្លួន១៨នាក់ ឱ្យត្រឡប់មកកម្ពុជាវិញផងដែរ។

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានអនុវត្តការសាកល្បងហោះហើរដំបូងយ៉ាងជោគជ័យ ជាមួយយន្តហោះប្រភេទ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia រួចមក អាកាសយានដ្ឋាននេះ គ្រោងអនុវត្តការសាកល្បងការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗបន្ថែម នៅដើមខែកញ្ញា។ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ យន្តហោះប្រភេទ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) និងចុះចតយ៉ាងរលូនលើផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការសាកល្បងនេះ បានសម្រេចបានលទ្ធផលជោគជ័យទាំងផ្នែកបច្ចេកទេស និងប្រតិបត្តិការហោះហើរ ដោយស្របទៅតាមផែនការដែលបានកំណត់ ដែលជាជំហានសំខាន់មួយ ក្នុងការរៀបចំអាកាសយានដ្ឋានសម្រាប់បើកប្រតិបត្តិការជាផ្លូវការនាពេលឆាប់ៗខាងមុខ។

    August 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies លោក Mehmet Celepoglu បានបញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេង ជូនកម្ពុជាតាមតម្រូវការ។ ការបញ្ជាក់ថានេះ ធ្វើឡើងក្នុងឱកាសដែលលោកជួបពិភាក្សាការងារមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។ ការបញ្ជាក់របស់អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies រូបនេះ ស្របពេលដែលកម្ពុជាញ្ឈប់ការនាំចេញចូលពីប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានជម្លោះព្រំដែន និងរងការគម្រាមពីថៃ ក្នុងការឈប់លក់ប្រេង​ឱ្យកម្ពុជា។ ក្រុមហ៊ុន​ Total Energies គឺជាក្រុមហ៊ុនធំមួយ

    August 20, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផល នៃការធ្វើពិសោធន៍ និងធ្វើតេស្ដនូវផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផល ផ្សេងទៀតរបស់ Love Riya (ឆេង ស្រីរ័ត្ន) ដែលត្រូវបានរកឃើញថា មានសារធាតុគីមីហាមឃាត់លើសកម្រិតខុសច្បាប់អនុញ្ញាត និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។ តាមរយៈ Facebook លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសម្ដែងនូវការសោកស្ដាយ និងអាណិតដល់អ្នករងគ្រោះដែលធ្លាប់ជឿជាក់លើផលិតផលរបស់អ្នកនាង Love Riya ដែលខិតខំប្រឹងរកលុយមកទិញផលិតផល របស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ និងប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃ។ លោកស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននិងកំពុងបំពុលសង្គមពាក់ព័ន្ធ

    August 20, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ នៅរសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានអញ្ជើញពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។ សូមបញ្ជាក់ថា បេសកកម្មនេះបានកើតចេញពីលទ្ធផល នៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការបង្កើតអ្នកសង្កេតការណ៍អន្តរកាលនេះ។ កម្ពុជាគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងពេញលេញនៃបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

    August 20, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jatuporn Buruspat បាននិយាយនៅថ្ងៃពុធ ទី២០ ខែសីហាថា មីយ៉ាន់ម៉ាបានបិទព្រំដែនជាបណ្ដោះអាសន្នរវាងទីក្រុង Myawaddy និងទីក្រុង Mae Sot ដើម្បីធ្វើអធិការកិច្ច ខណៈអាជ្ញាធរមីយ៉ាន់ម៉ា កំពុងដឹកនាំការត្រួតពិនិត្យលើការនាំចូលទំនិញ និងបង្កើនកិច្ចប្រឹងប្រែងបង្ក្រាបលើការរត់ពន្ធ ជាហេតុធ្វើឱ្យរថយន្ដ និងនាវាដឹកទំនិញជាច្រើនត្រូវជាប់គាំងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។​ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ក្នុងទីក្រុង Yangon ដែលបានពិភាក្សាជាមួយក្រុមហ៊ុនឯកជននានា និងបណ្ដាក្រុមហ៊ុនឡូជីស្ទីគ វាមានការរំពឹងថា ព្រំដែននឹងបើកឡើងវិញប្រហែលជានៅថ្ងៃទី២១ ខែសីហា។ បន្ថែមពីលើនេះ មីយ៉ាន់ម៉ានឹងពង្រឹងវិធានការប្រឆាំងនឹងការរត់ពន្ធ ក្នុងនោះរួមមានការរឹតបន្តឹងត្រួតពិនិត្យលើអាជ្ញាបណ្ណនាំចូល។ «ដើម្បីដោះស្រាយបញ្ហាទំនិញថៃជាបន្ទាន់ដែលកំពុងជាប់គាំងនៅព្រំដែន ខ្ញុំបានណែនាំឱ្យនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសជួបជាមួយ

    August 20, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះថា លោកនឹងចេញបញ្ជាឱ្យផ្អាកការនាំចូលអង្ករពីប្រទេសថៃរយៈពេល៦០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែតុលា ដើម្បីជួយកសិករហ្វីលីពីនក្នុងការដោះស្រាយបញ្ហាធ្លាក់ថ្លៃអង្ករនៅក្នុងស្រុក អំឡុងរដូវប្រមូលផល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ក្រៅពីថៃ ការចំណាត់ការរបស់ប្រធានាធិបតីហ្វីលីពីន ក៏បង្កផលប៉ះពាល់ដល់ប្រទេសនាំចេញអង្ករផ្សេងទៀតដូចជាវៀតណាមផងដែរ។ ការសម្រេចចិត្តរបស់លោក Marcos ទៀតសោត ធ្វើឡើងតបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel ដែលបានផ្ដល់អនុសាសន៍ឱ្យផ្អាកការនាំចូលអង្ករ។ ក្រសួងកសិកម្មហ្វីលីពីន បានរាយការណ៍ថា ទីផ្សារអង្ករនៅក្នុងស្រុកកំពុងរងសម្ពាធ ដោយសារតែអង្ករនាំចូលមានតម្លៃថោកជាងអង្ករក្នុងស្រុក ជាហេតុបង្ខំឱ្យឈ្នួញមួយចំនួនប្រមូលទិញស្រូវពីកសិករ ក្នុងតម្លៃថោក។

    August 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងប្រាប់ភាគីថៃថា ជំហររដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺចង់បានសន្តិភាព ដូច្នេះការចោទប្រកាន់ លាបពណ៌ ក្នុងបំណងចោទប្រកាន់ណាមួយមកកម្ពុជា គឺអត់មានប្រសិទ្ធភាពនោះទេ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង ០៤រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ ថៃកំពុងតែព្យាយាមប្រើប្រាស់បញ្ហាគ្រាប់មីន កាឡៃការពិតដើម្បីឱ្យពិភពលោកយល់ថា ខ្លួនជាជនរងគ្រោះ ខណៈជនរងគ្រោះពិតប្រាកដ គឺកម្ពុជា ដែលទទួលរងនូវគ្រាប់បែកធុនធ្ងន់ជាច្រើនប្រភេទ ដែលទម្លាក់ពីលើយន្តហោះ F-16 ប្រភេទ MK-84, MK-82 និងគ្រាប់បែកចង្កោមជាច្រើនប្រភេទទៀត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា សហគមន៍អន្តរជាតិ

    August 20, 2025