Liny Chan
  • ព័ត៌មានជាតិ

    (បាងកក)៖ ថៃយល់ព្រមតាមសំណើរបស់កម្ពុជាដែលស្នើឲ្យមានអ្នកសង្កេតការណ៍ចូលរួមពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ខាងមុខ។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 2, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី។ សំណេរដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ក្នុងសប្តាហ៍នេះ លោកឯកអគ្គរាជ Dominic បានចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេស ដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅទស្សនាតំបន់ព្រំដែនក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងស្រុកសូត្រនិគម ខេត្តសៀមរាប។ គណៈប្រតិភូ​បាន​ជួប​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្ពុជា​និង​ថៃ​នាពេល​ថ្មីៗ​នេះ។ ចក្រភពអង់គ្លេសស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរឱ្យរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តចូលរួមក្នុងកិច្ចសន្ទនាដោយសន្តិវិធីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខ។ យើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព

    August 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ តាមរយៈសេចក្តីជូនដំណឹងបានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែជាគោលដៅសុវត្ថិភាព និងស្ថិរភាពពេញលេញសម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ និងច្រកព្រំដែនគោកជាច្រើន។ ដោយកត់សម្គាល់ពី កិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានជាផ្លូវការ ការស្តារឡើងវិញយ៉ាង ពេញលេញនូវសន្តិភាព និងស្ថិរភាពលើគ្រប់វិស័យ រួមទាំងទីតាំងដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចតាម បណ្តោយព្រំដែននាពេលថ្មីៗនេះនៅជិតប្រាសាទព្រះវិហារ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍ បេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជាទាំងអស់ រួមទាំងប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រាជធានីភ្នំពេញដែលជារាជធានីដ៏រស់រវើក បរិស្ថានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់សក្បុស ជាមួយនឹង ទឹកសមុទ្រពណ៌ខៀវនៅខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរដែលមានភាពស្ងប់ស្ងាត់ និងធម្មជាតិ ដូចជា ខេត្តកំពត និងកែប ជាមួយនឹងតំបន់អេកូទេសចរណ៍ និងសហគមន៍នៅភូមិភាគឦសាន ប្រកបដោយសុវត្ថិភាព

    August 2, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២៥នេះ បានប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់ស្ថានទូតចិនថា នឹងផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ។ ស្ថានទូតចិន សូមជូនពរជនរងគ្រោះដោយសង្រ្គាមឣាចត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សង្គ្រាម៥ថ្ងៃ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទោះបានក្លាយជាមេរៀន និងជាបទពិសោធន៍សម្រាប់អនាគតរបស់កម្ពុជាពិតមែនក៏ដោយ ប៉ុន្តែក៏បានបើកផ្លូវឱ្យកម្ពុជាមានសំណាងថ្មីមួយដែរ។ ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងកែបម្លែងគ្រោះឧបសគ្គ ជាលាភធំ ដោយធ្វើឱ្យអត្រាពន្ធធ្លាក់ចុះ សំឡេងអាវុធស្ងប់ស្ងាត់ និងប្រជាជនកម្ពុជា បានរស់នៅក្នុងសេចក្តីរីករាយសាឡើងវិញ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖ នៅពេលដែលពិភពលោកទាំងមូល កំពុងមើលឃើញភាពតានតឹងនានា ដែលបាននិងកើតឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជា ក៏បានស្ថិតក្នុងផ្លូវដើរមួយប្រកបដោយគ្រោះថ្នាក់ផងដែរ ក្នុងនោះរួមមានទាំងជម្លោះហិង្សានៅតាមបណ្តោយព្រំដែនផង និងអត្រាពន្ធសេដ្ឋកិច្ចដ៏ខ្ពស់ពីសហរដ្ឋអាមេរិកថែមទៀត។ ប៉ុន្តែព្រឹត្តិការណ៍ថ្មី នៅដើមខែសីហា ឆ្នាំ២០២៥ ស្រាប់តែបានបើកសំឡេងសង្ឃឹមថ្មីដល់ប្រទេសកម្ពុជា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជាចុះដល់ត្រឹម១៩% ព្រមទាំងធ្វើអន្តរាគមន៍ដោយផ្ទាល់ដើម្បីបញ្ចប់ការបាញ់ប្រហារនៅព្រំដែនកម្ពុជា-ថៃ

    August 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សុខ ចាន់ ប្រធាននាយកដ្ឋានទំនាកទំនងសាធារណៈសមាគមធនាគារនៅកម្ពុជា បានថ្លែងប្រាប់អំពីនិតិវិធីក្នុងការស្នើសុំការអនុគ្រោះ និងលុបចោលបំណុល​ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ​ដល់គ្រួសារយោធិនពលី និងរងរបួស និងជនភៀសសឹក។ ការលើកឡើងរបស់លោក សុខ ចាន់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «វត្តមាន​របស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ លើ​ការ​បន្ធូ​រ​បន្ទុកហិរញ្ញវត្ថុ​ របស់​ក្រុម​អ្នក​ងាយ​រង​គ្រោះ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-​ថៃ»។ លោក សុខ ចាន់ បានថ្លែងឲ្យដឹងថា ជាការពិតដើម្បីជាសម្រួលដល់ជនភៀសសឹក និងយោធិន យើងបានបែកចែកការអនុគ្រោះនោះជាពីរផ្នែក រួមមានដល់ ជនភៀសសឹក និងយោធិន។ ក្នុងនោះសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងលើកលែងរាល់កម្រៃ ឬការផាកពិន័យលើសេវាឥណទាន

    August 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង សមាគមគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុនៅកម្ពុជា បានប្រាប់ពលរដ្ឋដែលជាជនភៀសសឹក និងយោធិនទាំងអស់ថា សូមមេត្តាកុំព្រួយបារម្ភ ព្រោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងលើកលែងការប្រាក់ពន្យារការសងប្រាក់ដើម និងមិនអនុញ្ញាតឱ្យមានការផាកពិន័យ រយៈពេល៣ខែ។ លោកបានបញ្ជាក់ថា ទាំងនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយធ្វើយ៉ាងណាជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ និងយោធិនទាំងអស់ ក្នុងគ្រាស្ថានភាពដ៏លំបាកមួយនេះ។ លោក កាំង តុងងី បានថ្លែងឲ្យដឹងថា ជាងមួយសប្ដាហ៍មកនេះ យើងមានបញ្ហាច្រើននៅតាមព្រំដែន រហូតដល់ឈានដល់ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ដោយបានបង្កការលំបាក និងការប៉ះពាល់ដល់អាយុជីវិតកងទ័ព និងប្រជាជន។ ក្នុងនោះប្រជាជនរាប់ម៉ឺននាក់ ត្រូវបានភៀសសឹក

    August 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​ បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេស ដែលចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក កម្ពុជាគឺជាប្រទេសដែលទទួលបានការបញ្ចុះពន្ធច្រើនគេ នៅលើពិភពលោក ​គឺចុះពី៤៩% មក១៩% ដោយចុះបាន៣០ពិន្ទុ ឬប្រមាណ៦១.២%។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជា​ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩%​ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ​ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ​បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សំខាន់ណាស់ដោយសារ មានការពិភាក្សាគ្នារវាងឯកឧត្តមប្រធានាធិបតី និងសម្តេចនាយករដ្ឋមន្រ្តីបានធ្វើឱ្យយើង ទទួលបាននូវអត្រាពន្ធ១៩%នេះ។ ថ្ងៃទី២ ខែមេសា

    August 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកផលិតមាតិកាដ៏ល្បីឈ្មោះ គឺលោក ហេង វិសាល និងភរិយា ស្រីនា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានប្រកាសឧបត្ថម្ភរៀងរាល់ខែចំនួន ១០០ដុល្លារ ដល់វីរកងទ័ពកម្ពុជា ២នាក់ ដែលត្រូវបានថៃប្រគល់ជូនកម្ពុជាវិញនៅថ្ងៃនះ ពេញមួយជីវិតរបស់វីរកងទ័ពទាំង២។ លោកបានថ្លែងសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះ «ពេលដែលបានឃើញព័ត៌មាននេះហើយ ខ្ញុំ និងក្រុមគ្រួសារពិតជាមិនអាចទទួលយកបានទេ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ម្នាក់ពិការ ម្នាក់មានបញ្ហាស្មាតី។ តើអនាគតពួកគាត់នឹងទៅជាយ៉ាងណាទៅ? ខ្ញុំនិងគ្រួសារសម្រេចចិត្តថា នឹងប្រើលុយផ្ទាល់ខ្លួន ឧបត្ថមពួកគាត់ម្នាក់ ១០០ដុល្លារ (100$) ជារៀងរាល់ខែ រយៈពេលពេញមួយជីវិត»។ សូមជម្រាបថា កងទ័ពឈ្លានពានថៃ បានប្រគល់ទាហានខ្មែរ ២នាក់ នៅច្រកអូរស្មាច់

    August 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងផ្តែផ្តាំកូនខ្មែរឲ្យចងចាំទង្វើរបស់ថៃ នៅឆ្នាំ២០២៥ និងត្រូវប្រែក្លាយកំហឹងនេះទៅជាការខិតខំរៀនសូត្រ ក្របយកចំណេះដឹង និងស្វែងយល់ឱ្យបានច្បាស់អំពីប្រវត្តិសាស្ត្រប្រទេសជាតិ និង វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ដូនតាខ្មែរយើង ហើយក៏ត្រូវរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្ស ស្ថិតស្ថេរ ជាអមតៈ។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា» នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ។ ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា

    August 1, 2025