Liny Chan
  • ព័ត៌មានអន្តរជាតិ

    (មីយ៉ាវ៉ាឌី)៖ រថយន្តដឹកទំនិញប្រមាណ ៥០០គ្រឿង ដែលផ្ទុកទៅដោយទំនិញថៃ កំពុងកកស្ទះនៅត្រើយខាងថៃ នៃស្ពានមិត្តភាពទី២ ដែលតភ្ជាប់ទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) ក្នុងរដ្ឋការ៉ែន ជាមួយប្រទេសថៃ បន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ាបានចេញបម្រាមលើការនាំចូលទំនិញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Burma News International។ ចាប់តាំងពីថ្ងៃទី៥ ខែសីហាមក រថយន្តទាំងនោះបានជាប់គាំងនៅទីក្រុង Mae Sot។ ក្រុមអាជីវករបានឱ្យដឹងថា ការបិទច្រកនេះមានរយៈពេលជាងពីរសប្តាហ៍រួចហើយ ដោយជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីមីយ៉ាន់ម៉ាមួយចំនួន ហើយរបបសឹកក៏បានចេញបម្រាមលើទំនិញចំនួន ៣៥ប្រភេទផងដែរ។ ទោះជាយ៉ាងណា ការនាំចេញទំនិញកសិផលពីមីយ៉ាន់ម៉ាមកកាន់ថៃ នៅតែដំណើរការជាធម្មតា។ ផ្ទុយទៅវិញ អាជីវករបានបញ្ជាក់ថា ទំនិញថៃណាមួយដែលព្យាយាមចូលទៅក្នុងមីយ៉ាន់ម៉ា មិនថាតាមច្រកផ្លូវការ ឬច្រករបៀង កំពុងប្រឈមនឹងការរឹបអូសដោយរបបសឹក

    August 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ ! សំណេររបស់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត

    August 19, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កិច្ចប្រជុំជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន នាថ្ងៃចន្ទ ទី១៨ ខែសីហា បានប្រព្រឹត្តយ៉ាងល្អ​ ជាមួយនិងការរៀបចំសម្រាបជំនួបរវាងមេដឹកនាំរុស្ស៉ី-អ៊ុយក្រែននាពេលបន្ទាប់។ នេះបេីតាមការបង្ហោះនៅលេីបណ្តាញសង្គម Truth Social និងគណនីហ្វេសប៊ុករបស់លោក។ លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមានជំនួបដ៏ល្អជាមួយភ្ញៀវកិត្តិយស លោកប្រធានាធិបតី ហ្សេលេនស្គី នៃអ៊ុយក្រែន លោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំង លោកប្រធានាធិបតី Alexander Stubb នៃប្រទេសហ្វាំងឡង់

    August 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ មិនមានការវិវត្តអ្វីគួរឱ្យកត់សម្គាល់ឡើយ ខណៈដែលកងកម្លាំងកម្ពុជា បន្តស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទនាព្រឹកថ្ងៃទី១៩ ខែសីហានេះ។ លោកស្រីបានបញ្ជាក់ថា ជាមួយនឹងការអនុវត្តជាអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC កម្ពុជាបន្តទាមទារឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា១៨រូប ដែលត្រូវយោធាថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ដែលរហូតដល់ពេលនេះមានរយៈពេល២០ថ្ងៃហើយ។

    August 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ៧ខែឆ្នាំ២០២៥នេះ ទេសចរចិនចំនួន ៥៣ ២៩១នាក់ បានមកលេងកម្ពុជា កើនឡើង ២១% ហើយចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេ សម្រាប់ប្រាសាទអង្គរវត្ត។ លោកបានលើកឡើងថា «តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣ ២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន»។ លោក Wang Wenbin បានបន្តថា នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥

    August 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងបញ្ជាក់ថា គ្រាប់មីនដែលថៃ​យកមកតាំងបង្ហាញឱ្យគណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួនបានមើលនោះ ភាគច្រើននៅមានសល់គន្លឹះ​ ដែលនោះជាមីនថ្មី​ មិនមែនជាគ្រាប់មីន​យកចេញពីចំការមីននោះទេ។ លោក ហេង រតនា បានបញ្ជាក់ដូចនេះ នាឱកាសអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។a លោក ហេង រតនា បានបន្ថែមថា គ្រាប់មីនបើសិននៅជាប់គន្លឹះដូចនេះ

    August 18, 2025
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។ តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលជាលទ្ធផលបឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។ អ្នកជំនាញ គូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្ម អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬវែងជាងនេះ ដោយកំណាយមិនទាន់រួច។ ដើមឈើនេះ កប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។ ទាក់ទឹងនឹងកិច្ចការងារកំណាយដែរនេះបានឱ្យដឹងថា នៅមិនទាន់ចប់នៅឡើយទេ ដែលនឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។

    August 18, 2025
  • ព័ត៌មានជាតិ

    (កៀវ)៖ កាលពីយប់ថ្ងៃអាទិត្យ ទី១៧ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចជ្រើសរើសបញ្ចប់សង្រ្គាមជាមួយរុស្ស៉ីបានសឹងតែមួយរំពេច ប៉ុន្តែលោក ត្រាំ បានសង្កត់ធ្ងន់ថា ការយកឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៉ី ឬក៏ការចូលជាសមាជិកអង្គការ NATO គឺជារឿងមិនអាចទៅរួចដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារនៅលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចបញ្ចប់សង្រ្គាមជាមួយរុស្ស៉ីសឹងតែបានភ្លាមៗ ប្រសិនបើលោកមានបំណងធ្វើបែបនោះ ឬក៏លោកអាច​ជ្រើសរើសយកការបន្តប្រយុទ្ធគ្នា។

    August 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានលើកឡើងថា បច្ចុប្បន្ននេះតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅសល់មីនច្រើនមិនទាន់បោសសម្អាតនោះទេ ពោលបើគិតជាប្រវែងប្រមាណជាង៧០០គីឡូម៉ែត្រ។ តាមរយៈសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ លោក ហេង រតនា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅបោសសម្អាតនៅតំបន់មនុស្សរស់នៅដែលមានអាទិភាព និងបម្រើឲ្យផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍ។ អគ្គនាយកស៉ីម៉ាក់ បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាមីននៅក្នុងប្រទេសរបស់យើង មីននៅច្រើនជាងគេនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្បែរៗខ្សែបន្ទាត់ព្រំដែន ឬក៏លើខ្សែបន្ទាត់ព្រំដែនតែម្ដង។

    August 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ​ប្រទេសកម្ពុជា ​នៅតែបន្តបើកទ្វារង់ចាំ​ ការសហការដោះស្រាយ ក្នុងការងារបោសសំអាតគ្រាប់មីន ​នៅតាមព្រំដែនជាមួយភាគីថៃ​ នៅពេលមានការកំណត់បន្ទាប់ព្រំដែនច្បាស់លាស់។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ទេសរដ្ឋមន្រ្តី​ លី ធុជ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាព្រឹកថ្ងៃទី១៨ ខែសីហា

    August 18, 2025