Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ក្រសួងអប់រំ បានត្រៀមកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន ដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡង ខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ នាព្រឹកថ្ងៃទី១៤ ខែសីហា

    August 14, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ លោកសាស្ត្រាចារ្យបណ្ឌិត អាត់ ភិសានវ៉ានិត អ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ាន បានធ្វើការប៉ាន់ប្រមាណផលប៉ះពាល់ នៃការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់ពលករកម្ពុជាថា ធ្វើឲ្យសេដ្ឋកិច្ចថៃខាតបង់ដល់ទៅ៣.២ម៉ឺនលានបាតក្នុងមួយខែ ស្មើនឹងប្រមាណ 992,000,000 ដុល្លារ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ លោកសាស្រ្តាចារ្យអ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់ថៃបញ្ជាក់ថា ចំនួនពលករខ្មែរនៅក្នុងប្រទេសថៃ សរុបប្រមាណ ១.២៥លាននាក់ ធ្វើការងារនៅក្នុងវិស័យសំខាន់ ៣គឺ វិស័យសំណង់ ចំនួន៣សែននាក់ វិស័យកសិកម្មចំនួន ៣.២៥សែននាក់ និងវិស័យផ្សេងៗចំនួន ៦.២៥សែននាក់ បើគិតជាភាគរយស្មើនឹង ២០.៨%នៃចំនួនពលករបរទេសទាំងអស់នៅក្នុងប្រទេសថៃ និងស្មើនឹង១៥.៧% នៃពលករបួនប្រទេសក្នុងប្រទេសថៃ ឡាវ ភូមា កម្ពុជា និងវៀតណាម។

    August 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធាប្រទេសផ្សេងទៀត ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ចូលរួម (ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យទីតាំងមួយចំនួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលត្រូវដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅពេលអនាគត។ គួររម្លឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

    August 14, 2025
  • PR

    តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ វីង ទាំងអស់អាចប្តូរ Wingpoints ជាមួយ KrisFlyer Miles ដែលធ្វើឱ្យការចំណាយមានប្រសិទ្ធភាពជាងមុន និងរីករាយជាមួយដំណើរកម្សាន្តជុំវិញពិភពលោក។ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលដែលបង្កើតឡើងដោយជនជាតិខ្មែរ ១០០% បានចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដើម្បីដាក់ឱ្យដំណើរការជាផ្លូវនូវកម្មវិធីប្តូរយករង្វាន់ ដែលជាព្រឹត្តិការណ៍នៃភាពច្នៃប្រឌិតមួយដ៏សំខាន់តាមរយៈការផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសៗមិនធ្លាប់មានសម្រាប់អតិថិជន។ ពិធីអបអរសាទរភាពជាដៃគូនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ,

    August 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបញ្ជាក់ថា កម្ពុជាសូមអំពាវនាវយ៉ាងទទូចសូមឱ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឡើងឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំនិងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា និងថៃ។ លោក ជុំ សុន្ទរី បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។ លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «កម្ពុជាទទូចសុំឲ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ហើយនឹងបណ្ដាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ សុំឲ្យបង្កើតឡើងឲ្យបានឆាប់រហ័ស នូវយន្តការការត្រួតពិនិត្យដ៏រឹងមាំ និងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង ហើយនឹងទប់ស្កាត់ និងការពារអាយុជីវិតរបស់ប្រជាជនស៊ីវិល និងកងទ័ព»។

    August 14, 2025
  • ព័ត៌មានជាតិ

    (កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយការឃាត់ខ្លួនភ្លាម, កម្លាំងនគរបាលបានបញ្ជូន Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទិសយោធភូមិភាគទី៤ និងទី៥ ភូមិសាស្ដ្រខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់ល្អ មិនមានការផ្ទុះអាវុធណាមួយកើតឡើងរវាងកងកម្លាំងប្រទេសទាំងពីរនោះឡើយ។ តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា បើទោះបីសភាពការណ៍ស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្ដែកងកម្លាំងកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងឲ្យខាងតែបាន។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «គិតចាប់តាំងពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង៦ព្រឹកនេះ

    August 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដោយឃាត់ខ្លួនមនុស្ស៨នាក់ កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចដីវាលផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តែក្រោយបញ្ជូនទៅដល់តុលាការ និងក្រោយបញ្ចប់ការសួរនាំមនុស្សទាំង៨នាក់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ ត្រឡប់ទៅវិញ។ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ បានឲ្យដឹងថា អធិការរងខណ្ឌព្រែកព្នៅម្នាក់ ជាអ្នករត់ការសម្របសម្រួល និងអន្តរាគមន៍លើរឿងនេះផងដែរ។ ក្រុមជនសង្ស័យដែលត្រូវបានតំណាងអយ្យការលោក សេង ម៉េងស្រ៊ុន ឲ្យត្រឡប់ទៅវិញរួមមាន៖

    August 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន​ បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ ចំនួន ២ចំណុច ដែលកំណត់នក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយក្នុងនោះនៅត្រង់ចំណុចទី២ គឺការមិនចល័តកងទ័ព និងចំណុចទី៤ ភាគីទាំងពីរមិនត្រូវប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយ ដែលនាំឱ្យមានភាពតានតឹងឡើយ។ កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន

    August 13, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ ថ្ងៃទី ១១ ខែសីហា ក្នុងកិច្ចប្រជុំជជែកដេញដោលបើកចំហជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាសន្តិសុខសមុទ្រ លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានច្រានចោលការចោទប្រកាន់ដោយគ្មានហេតុផលរបស់អាមេរិក ចំពោះប្រទេសចិនក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា។ លោក Fu Cong បានថ្លែងថា ក្នុងមួយរយៈពេលកន្លងទៅនេះ គណៈប្រតិភូអាមេរិកបានចោទប្រកាន់ និងមួលបង្កាច់ដោយគ្មានហេតុផល ចំពោះប្រទេសចិនជាច្រើនលើក ក្នុងខណៈពេលពិភាក្សាអំពីប្រធានបទផ្សេងៗ ក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ ជានិច្ចកាល ប្រទេសចិនតែងតែគោរព អធិបតេយ្យភាពព្រែកជីករបស់ប៉ាណាម៉ា ទទួលស្គាល់ឋានៈរបស់ព្រែកជីកប៉ាណាម៉ា ក្នុងនាមជាផ្លូវទឹកអន្តរជាតិដ៍អព្យាក្រឹតជាស្ថាពរ ។ ការដែលអាមេរិកប្រឌិតពាក្យកុហកនិងវាយប្រហារចិនដោយគ្មានហេតុផល គឺដើម្បីបង្កើតលេសសម្រាប់គ្រប់គ្រង ព្រែកជីកប៉ាណាម៉ា ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្ខិតបង្ខំ

    August 13, 2025