- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបើកកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពន្យល់អំពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង២៨ស្ថានទូតប្រចាំនៅកម្ពុជា និង១១ តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាង ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ។ កិច្ចប្រជុំ បានធ្វើឡើងបន្ទាប់ពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការវិវត្តថ្មី ជាពិសេសគឺការរំលោភបំពានកាន់តែខ្លាំងឡើងពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ កម្ពុជា-ថៃ
August 15, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសង្កេតការណ៍ដល់ច្រកព្រំដែនច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នៅតំបន់អានសេះទាហានថៃ ក៏បានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀង GBC ផងដែរ ដោយរាយបន្លាលួស និងចូលមកឈរជើងនៅទីនោះ។ គួររម្លឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨
August 15, 2025 - ព័ត៌មានជាតិ
(សិង្ហបុរី)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ជាភរិយារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award»» លើកទី២ នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025»» ដោយមានការប្រគល់ដោយផ្ទាល់ពីលោកស្រី Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងទទួលបន្ទុកក្រសួងពាណិជ្ជកម្ម
August 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីជួយផ្នែកមនុស្សធម៌នៅកម្ពុជា ដោយផ្តោតលើការរងគ្រោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសារជម្លោះព្រំដែន។ តាមរយៈបណ្តាញសង្គមរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៥ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលជាជំនួយឥតសំណង មានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ប្រភពបន្តថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។ លោកឯកអគ្គរាជទូត
August 15, 2025 - ព័ត៌មានជាតិ
(គូឡាឡាំពួ)៖ ប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ថារូបលោកបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ធ្វើការទំនាក់ទំនងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដើម្បី អនុញ្ញាតក្រុមការងារម៉ាឡេស៊ី ចូលទៅកាន់តំបន់ជម្លោះក្នុងទឹកដីនៃប្រទេសទាំង២ រួមជាមួយក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Bernama។ តាមលោក Nizam Jaffar ក្រុមការងារ AOT ក្នុងរួមមានអ្នកតំណាងមកពីរដ្ឋជាសមាជិកអាស៊ាន ហើយពួកគេនឹងបន្តធ្វើដំណើរចុះត្រួតពិនិត្យស្ថានការណ៍នៅ តំបន់ព្រំដែនរវាងកម្ពុជា និងថៃ សំដៅថាតាមដាន និងធានាឱ្យបានថាមិនមានការរំលោភបំពានលើបទឈប់បាញ់កើតឡើង។
August 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រទេសអូស្ត្រាលី និងកម្ពុជា បានប្រារព្ធពិធីអបអរនូវកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ស្របពេលដែលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូង ទៅកាន់ប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបាន ក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ បើតាមសេចក្ដីប្រកាសព័ត៌មានរួម, CAPRED បានគាំទ្រក្រុមហ៊ុន RTT
August 14, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ស្ដ្រីខ្មែរវ័យចំណាស់ម្នាក់ និងបងប្អូនប្រជាពលរដ្ឋ បានបង្ហាញនូវភាពឈឺចាប់ បន្ទាប់ពីត្រូវបានទាហានថៃ ចូលមករាយលួសបន្លាយយកដី និងផ្ទះរបស់ពួកគាត់ស្រស់ៗ នៅក្នុងទឹកដីកម្ពុជា ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ។ ស្ដ្រីរូបនេះបានបង្ហាញនូវភាពឈឺចាប់ នៅចំពោះមុខអ្នកសារព័ត៌មាន នាអំឡុងពេលដែលក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ចុះទៅពិនិត្យជាក់ស្ដែង នៅក្នុងតំបន់នោះ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ ស្ដ្រីរូបនេះ បានស្រែកយំទាំងទឹកភ្នែកយ៉ាងដូច្នេះថា «សូមជួយខ្ញុំផង ខ្ញុំរស់នៅទីនេះ ជិត៤០ឆ្នាំមកហើយ ខ្ញុំគ្មានកន្លែងរស់នៅទេ»៕ ខាងក្រោមនេះ ជាវីដេអូទាំងស្រុង៖
August 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិរបស់កម្ពុជា លោក ជុំ សុន្ទរី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការប្រឌិតព័ត៌មានរបស់ភាគីថៃថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ នឹងមានកិច្ចប្រជុំមួយនៅទីក្រុងបាងកក ដែលមានបណ្ដាប្រទេសជាសមាជិកអនុញ្ញាអូតាវ៉ា ចូលរួមដើម្បីប្រឆាំងជាមួយកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ លោក ជុំ សុន្ទរី បានអះអាងថា កិច្ចប្រជុំស្អែកនៅទីក្រុងបាងកក គឺជាកិច្ចប្រជុំក្រៅផ្លូវការដែលរៀបចំដោយរដ្ឋាភិបាលក្រុងបាងកក ហើយគ្រាន់តែជាអញ្ជើញអង្គទូតដើម្បីមកផ្ដល់ព័ត៌មានប៉ុណ្ណោះ ដែលនេះក៏មិនមែនជាផ្នែកមួយនៃដំណើរការផ្លូវការរបស់អនុសញ្ញាអូតាវ៉ាឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមធ្វើការកែតម្រូវ ចំពោះការរៀបរាប់បំភ័ន្ដការពិតដែលថានឹងមានកិច្ចប្រជុំផ្លូវការមួយរបស់បណ្ដាប្រទេសសមាជិកនៃអនុញ្ញាតអូតាវ៉ា នៅទីក្រុងបាងកក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ […] ព្រឹត្តិការណ៍នៅទីក្រុងបាងកក
August 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សារចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ញឹម វិសាល ជាប្រធាន លោក សេង ម៉េងស៊្រុន ជាតំណាងអយ្យការបានចាប់ផ្តើមធ្វើការជំនុំជម្រះ សួរដេញដោលលើជនត្រូវចោទឈ្មោះ លី សាម៉េត ឈ្មោះ ឡាយ វិសិដ្ឋ អវត្តមានឈ្មោះ ឡាចសំរោង រួមជាមួយក្រុមមេធាវីការពារឲ្យក្រុមជនជាប់ចោទចំនួន ០៨នាក់ ពាក់ពន្ធ័បទចោទប្រកាន់ «ប៉ុនប៉ងសូកប៉ាន់» នូវទឹកប្រាក់ប្រមាណ៥៧ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងរត់ការយកតំណែងអភិបាលខេត្តបាត់ដំបង។ ក្នុងអង្គសវនាការដែលបានធ្វើឡើងជាសាធារណ: លោក ឡាយ វិសិដ្ឋ បានសារភាពថាលោកពិតជាបានព្រមព្រៀងប្រគល់ប្រាក់ចំនួន៥៧ម៉ឺនដុល្លារ ឲ្យទៅលោក លី សាម៉េត មែនដោយកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងតាមការណែនាំ និងសម្រប
August 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សារចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ញឹម វិសាល ជាប្រធាន លោក សេង ម៉េងស៊្រុន ជាតំណាងអយ្យការ បានចាប់ផ្តើមធ្វើការជំនុំជម្រះ សួរដេញដោលលើជនត្រូវចោទឈ្មោះ លី សាម៉េត ឈ្មោះ កាយ សុខកន និងឈ្មោះ ដួង តារា ព្រមទាំងឈ្មោះ ឡាច សំរោង (អវត្តមាន) រួមជាមួយក្រុមមេធាវីការពារឲ្យក្រុមជនជាប់ចោទជាច្រើននាក់ ពាក់ពន្ធ័បទចោទប្រកាន់ «ប៉ុនប៉ងសូកប៉ាន់» រឿងយកលុយ ៣០ម៉ឺនដុល្លារ រត់ការចង់ធ្វើជាអភិបាលក្រុងអរិយក្សត្រ តាមរយៈលោក លី សាម៉េត លោក ដួង
August 14, 2025









