- Liny Chan
- ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ព្រះតេជគុណព្រះនាម កែវ ពាឡី គង់នៅវត្តគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមានសង្ឃដីកាអំពាវនាវឱ្យអន្តរជាតិ ក៏ដូចជាក្រុមអនុព័ន្ធយោធាទាំង៩ប្រទេស ជួយឃ្លាំមើលបទឈប់បាញ់គ្នាឱ្យមានប្រសិទ្ធិភាព ដើម្បីនាំមកនូវសុខសន្តិភាព និងសេចក្តីសុខពិតប្រាកដជូនប្រជាពលរដ្ឋខ្មែរ។ សង្ឃដីការបស់ព្រះតេជគុណ កែវ ពាឡី បែបនេះ ក្នុងឱកាសដែលព្រះអង្គបើកគោយន្តកន្ត្រៃយ៍ និមន្តចាកចេញពីមណ្ឌលភៀសសឹកវត្តភ្នំកំបោរ ក្នុងភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ ព្រះតេជគុណបានមានសង្ឃដីកាឱ្យដឹងទៀតថា ព្រះអង្គផ្ទាល់ ក៏ដូចជាព្រះសង្ឃផ្សេងទៀត ដែលគង់នៅវត្តគោកមន បាននិមន្តចាកចេញពីវត្តនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថ្ងៃបាញ់គ្នាដំបូង មកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្តិភាពវត្តភ្នំកំបោរ
August 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងសម្របសម្រួលដើម្បីផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពី ប្រទេសថៃ សម្រាប់បម្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃរបស់ពួកគាត់។ ដើម្បីឲ្យការងារនេះមានប្រសិទ្ធភាព ស្របតាមការណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធវីដេអូ Zoom នៅទូទាំងប្រទេស។ សម្រាប់ថ្នាក់ឃុំសង្កាត់ រួមមាន៖ មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់,
August 12, 2025 - ព័ត៌មានជាតិ
(គូឡាឡាំពួ)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា ម៉ាឡេស៉ី បង់ក្លាដែស និងដៃគូក្នុងតំបន់មួយចំនួនទៀត គ្រោងបញ្ជូនប្រតិភូរួមមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការស្វែងរកសន្តិភាពព្រមទាំងជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការអត្ថាធិប្បាយដូចខាងលើរបស់លោក Anwar ធ្វើឡើង អំឡុងកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់មេដឹកនាំស្តីទីបង់ក្លាដែស លោក Muhammad Yunus មកកាន់ប្រទេសម៉ាឡេស៉ី។ ក្នុងសន្និសីទរួមជាមួយលោក Yunus លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បាននិយាយដូច្នេះថា «ការធានាឱ្យបានសន្តិភាពនៅមីយ៉ាន់ម៉ា ច្បាស់ណាស់ គឺជាអាទិភាពដ៏ចម្បង រួមជាមួយការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់អ្នកដែលកំពុងរងទុក្ខវេទនា សម្រាប់ជនភៀសខ្លួន
August 12, 2025 - PR
ក្នុងនាមជាផ្សារឌីជីថលដែលបង្កើតឡើងដោយកូនខ្មែរ Wingmall តែងតែនៅក្បែរសហគមន៍គ្រប់កាលៈទេសៈតាមរយៈការភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញនិងអ្នកលក់ ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកលូតលាស់។ Wingmall បានដាក់ដំណើរការយុទ្ធនាការថ្មីទូទាំងប្រទេស ដើម្បីបង្កើនឱកាសក្នុងវិស័យឌីជីថលសម្រាប់អាជីវករខ្នាតតូច និងអ្នកប្រើប្រាស់ទូទៅ។ យុទ្ធនាការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងបញ្ហាប្រឈមក្នុងតំបន់ ដែលបានបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយដែលបង្កើតដោយខ្មែរ និងអាច ឱ្យពលរដ្ឋគ្រប់រូបប្រើប្រាស់បាន។ Wingmall បានបង្កើតឡើងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីជួយអាជីវករក្នុងស្រុក និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកទំនិញចាំបាច់។ បេសកកម្មនេះមិនគ្រាន់តែជាការធ្វើអាជីវកម្មនោះទេ ប៉ុន្តែជាការជួយឱ្យអាជីវករអាចរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។ សព្វថ្ងៃនេះ បេសកកម្មនេះនៅតែបន្ត ហើយរឹតតែមានភាពចាំបាច់ជាងមុន ដោយ Wingmall ប្តេជ្ញាផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរ និងពង្រីកវិសាលភាព ឱ្យកាន់តែទូលំទូលាយ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា៖ «Wingmall ត្រូវបានបង្កើតឡើងដោយខ្មែរ
August 12, 2025 - ព័ត៌មានជាតិ
(តៃប៉ិ)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា អាជ្ញាធរតៃវ៉ាន់កំពុងត្រៀមលក្ខណៈជម្លៀសមនុស្សរាប់រយនាក់ មុនការអាចបោកបក់មកចំនៃព្យុះទីហ្វុងឈ្មោះ Podul លើតំបន់ភាគអាគ្នេយ៍ដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ព្យុះទីហ្វុង Podul នាពេលនេះ មានកម្លាំងកម្រិតមធ្យមជាមួយល្បឿនខ្យល់បោកបក់អតិបរមា ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងឆ្ពោះមករកទីក្រុង Taitung ហើយត្រូវបានរំពឹងថា អាចនឹងមកដល់ចំឆ្នេរភាគអាគ្នេយ៍កោះតៃវ៉ាន់ នៅអំឡុងថ្ងៃពុធ។ មនុស្សប្រហែលជិត៧០០នាក់ ក្នុងស្រុក Hualien នឹងត្រូវជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ ដើម្បីបង្ការហានិភ័យ។ បើតាមការព្យាករ ក្រោយពេលមកដល់ ព្យុះនោះនឹងធ្វើដំណើរកាត់ឆ្នេរភាគខាងលិចកោះតៃវ៉ាន់ មុនបន្តឆ្ពោះទៅរកខេត្ត Fujian ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា កោះតៃវ៉ាន់តែងរងការវាយប្រហារជារឿយៗពីព្យុះទីហ្វុង។
August 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីវេលាម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។ ប៉ុន្តែ កងកម្លាំងកម្ពុជា ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនបានយ៉ាងខ្ជួនបំផុត។ ការឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ភាគីទាំងពីរត្រូវតែបង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្ត ការគោរព និងការអនុវត្តដោយស្មោះត្រង់ ពិតប្រាកដ ជាក់ស្តែងស្របទៅតាមស្មារតីដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សភាពការណ៍ជួរមុខគិតចាប់តាំងពីម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី១២
August 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្រសួងការបរទេសកត់សម្គាល់នូវការបារម្ភចំពោះសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសថៃ ពាក់ព័ន្ធនឹងការថ្លែងជាសាធារណៈរបស់មេបញ្ជាការយោធភូមិភាគ២ របស់ថៃ ដែលថា យោធាថៃនឹងដណ្តើមយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគ២ របស់ថៃ បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួនដោយ៖ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា និង ទី២) ប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បើតាមលោក
August 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា បច្ចុប្បន្នការគំរាមកំហែងចំពោះបទឈប់បាញ់ កាន់តែធ្ងន់ធ្ងរឡើង ដោយសារតែភាគីថៃ បានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ជាបន្តបន្ទាប់ដោយមានទាំងរាយបន្លាលួសផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ តាមរយៈលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងថា កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅក្នុងកិច្ចប្រជុំពិសេសដែលរៀបចំឡើងដោយម៉ាឡេស៉ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងនេះបានជួយសង្គ្រោះអាយុជីវិតជាច្រើន និងផ្ដល់សង្ឃឹមដល់មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជម្លៀសចេញពីទីលំនៅរបស់ខ្លួន ដោយបានបង្កើនក្ដីសង្ឃឹមថា
August 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងទេសចរណ៍។ ជំនួបនេះពិភាក្សាផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើ ការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ រួមគ្នាលើគម្រោងអេកូទេសចរណ៍ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ការជួយភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ ការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការជួយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អឺរ៉ុបពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកប្រទេសកម្ពុជា និងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋអឺរ៉ុបឱ្យបានទូលំទូលាយ។ ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្រី្ត ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលធំៗ និងមានសារៈសំខាន់ដល់ប្រទេសកម្ពុជា
August 12, 2025 - ព័ត៌មានជាតិ
(បាងកក)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា កាសែតថៃ The Nation បានចុះផ្សាយថា ទាហានថៃម្នាក់ទៀត បានដើរជាន់គ្រាប់មីន នៅម្តុំតំបន់ប្រាសាទតាមាន់ធំ កាលពីវេលាម៉ោង៩៖១០នាទីព្រឹក៕
August 12, 2025









