- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ គឺរក្សាបានសន្ដិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ និងបង្ក្រាបបទល្មើសល្បែងអនឡាញជាច្រើនកន្លែង តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោកបានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្លារៈផ្សេងៗ ប្រមាណជាង២០កុងទីន័រ ជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក
August 13, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ នាថ្ងៃពុធ ទី១៣ ខែសីហា សេតវិមានបានប្រកាសថា សម្លេងអន្តរជាតិកាន់តែច្រើនឡើង កំពុងរួមគ្នាអំពាវនាវចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព។ មេដឹកនាំរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់របស់ប្រទេសផ្សេងៗ រួមមានដូចជានាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan ប្រធានាធិបតីអាស៊ែបៃហ្សង់, លោក Ilham Aliyev នាយករដ្ឋមន្រ្តីអ៉ីស្រាអែល, លោក Benjamin Netanyahu ប្រធានាធិបតីហ្កាបុង លោក Brice Oligui Nguema រដ្ឋាភិបាលប៉ាគីស្ថាន
August 13, 2025 - ព័ត៌មានជាតិ
(តៃប៉ិ)៖ នាថ្ងៃពុធ ទី១៣ ខែសីហា ព្យុះទីហ្វុងឈ្មោះ Podul បានបោកបក់លើតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់អតិបរមាជិត ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈតំបន់មួយផ្នែកធំដែលរងការប៉ះពាល់ បានផ្អាក់ការបំពេញការងារនិងបិទសាលារៀន ហើយជើងហោះហើររាប់រយជើង ត្រូវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរតៃវ៉ាន់ បាននិយាយថា ព្យុះ Podul បានធ្វើដំណើរមកដល់ទីក្រុង Taitung នៅភាគអាគ្នេយ៍ នាវេលាម៉ោង១រសៀល (ម៉ោងក្នុងតំបន់)។ ទីក្រុងនិងស្រុកសរុបចំនួន៩លើកោះតៃវ៉ាន់ បានប្រកាសបិទកន្លែងបំពេញការងារនិងសាលារៀន សម្រាប់ថ្ងៃពុធនេះ។ បើតាមអាជ្ញាធរតៃវ៉ាន់ មនុស្សសរុបលើស៥ ៥០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព មុនព្យុះ Podul មកដល់។
August 13, 2025 - ព័ត៌មានអន្តរជាតិ
(គូឡាឡំាពួ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសម៉ាឡេស៊ី លោក Edgard D. Kagan បានអំពាវនាវឱ្យថៃ និងកម្ពុជា ចៀសវាងពីការធ្វើសកម្មភាពបង្ករឿង ឬការធ្វើសេចក្ដីថ្លែងការណ៍ដែលអាចបំផ្លាញ ដល់បទឈប់បាញ់រវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ការអំពាវនាវរបស់លោក Edgard D. Kagan ធ្វើឡើងកាលពីថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទាហានថៃម្នាក់បានជាន់មីននៅក្បែរព្រំដែនកម្ពុជា។ ថៃបានចោទប្រកាន់ថា កម្ពុជាជាអ្នកដាក់ពង្រាយគ្រាប់មីន តែកម្ពុជាបានទាត់ចោលការចោទប្រកាន់នេះ។ លោកឯកអគ្គរដ្ឋទូតអាមេរិកក៏បានសង្កត់ធ្ងន់ផងដែរ ពីសារៈសំខាន់ដែលប្រទេសទាំង២ ត្រូវចាត់វិធានាការសមស្រប ដើម្បីធានាឱ្យបាននូវការគោរព និងអនុវត្តតាមបទឈប់បាញ់។ «ខ្ញុំមិនចង់និយាយថា នរណាជាអ្នកទទួលខុសត្រូវនោះទេ។ ប៉ុន្តែយើងអំពាវនាវឱ្យប្រទេសទាំង២
August 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលទទួលបាននៅលើពិភពលោកពេលនេះ គឺការដោះមីន មិនមែនជាការដាក់មីននោះទេ។ លោកបានច្រានចោលចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាងពីភាគីថៃថា កម្ពុជាបានដាក់មីនថ្មី។ លោកបានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ទាហានថៃម្នាក់ទៀត ត្រូវបានដាច់ជើង ដោយសារដើរជាន់មីន បន្ទាប់ពីមានទាហានខ្លួន ៣នាក់ ក៏បានជាន់មីនកន្លងទៅនេះ។ ភាគីថៃបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ខណៈកម្ពុជាបានច្រានចោលម្តងហើយម្តងទៀតថា ខ្លួនមិនដែលដាក់មីនថ្មីនោះទេ និងគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះអនុសញ្ញាអូតាវ៉ា។ លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះ «ដូច្នេះ ខ្ញុំសូមបញ្ជាក់ កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅពេលនេះ
August 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងផ្លូវថ្មើរជើង ចតុមុខ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០) ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការជារៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទី ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥មកម៉្លេះ ដោយទទួលបានការអបអរសាទរ និងទទួលស្គាល់ថាជាគោលដៅកម្សាន្តពេលរាត្រីថ្មីសម្រាប់រាជធានីភ្នំពេញ។ ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន
August 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំបន្ថែមស្តីពី ការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៥នេះ។ ក្រសួងការងារ ក៏សូមធ្វើការណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ដូចខាងក្រោម៖*១៖ ណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់នូវពាក្យសម្ដីទន់ភ្លន់ និង សមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់នូវភាពកក់ក្តៅជូនបងប្អូន ដូចដែល រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូង ចូលមកដល់បូរណភាពទឹកដីកម្ពុជា។ *២៖ ចូលរួមឱ្យបានសកម្មក្នុងវេទិកាការងារដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ
August 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា គិតចាប់ពីម៉ោង១២យប់រំលងអាធ្រាត្រ រហូតដល់ព្រឹកថ្ងៃទី១៣ខែសីហានេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។ ថ្លែងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ បានអះអាងថា កងកម្លាំងកម្ពុជា បានបន្តប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីបានយ៉ាងខ្ជួន។ ក្រសួងការពារជាតិ ក៏បានច្រានចោលការអះអាងរបស់ថៃ ពាក់ព័ន្ធនឹងករណីទាហានថៃជាន់មីន។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាមិនប្រើមីនថ្មីដាច់ខាត កម្ពុជាអនុវត្តតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដោយមិនប្រើប្រាស់មីនប្រឆាំងមនុស្សដូចការចោទប្រកាន់របស់ថៃឡើយ ហើយមកដល់ពេលនេះ ករណីមីនរបស់ថៃមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ និងប្រកបដោយតម្លាភាពនៅឡើយទេ។ កម្ពុជាតែងតែរំលឹកថៃថា តំបន់ដែលមានមីននេះជាតំបន់ដែលមានមីនសល់ពីសម័យសង្គ្រាម
August 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាអំពាវនាវឱ្យថៃគោរពបទឈប់បាញ់ និងស្មារតី នៃកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC ដោយមិនឱ្យមានការផ្លាស់ទីកងទ័ព មិនត្រូវចល័តកងទ័ព និងដើរល្បាតចូលទៅទីតាំងនៃភាគីម្ខាងទៀតឡើយ។ កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងចំណុចទី២ គឺភាគីទាំងពីរ ព្រមព្រៀងរក្សាទុកស្ថានភាពទាហានឲ្យនៅទីតាំងបច្ចុប្បន្នដដែល ដោយមិនធ្វើសកម្មភាពបន្ថែមទៀត ដូចដែលបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង
August 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានចំណូល ជាង៣៨៧លានដុល្លារ កើនជាង៤២% ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣៨៧ ៤៣៤ ០៥៨ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២៦៥ ៩០៨ ៣០២ដុល្លារ, ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន
August 12, 2025









