Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ​នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសទាត់ចោលទាំងស្រុង​នូវកាចោទប្រកាន់របស់ថៃ​ ដែលថាកម្ពុជា​បានដាក់មីនថ្មី​ និងស្តុកទុកមីន ដែល​ការ​ចោទប្រកាន់របស់ថៃនេះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន ​និងមានចរិកជាលក្ខណៈនយោបាយ។ លោកបណ្ឌិត លី ធុជ លើកឡើងបែបនេះ ធ្វើឡើងសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលរៀបចំឡើង ដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅទីស្នាក់ការអាជ្ញាធរមីន ​ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។​លោកមានប្រសាសន៍ថា ក្នុងនាមជាប្រជាជាតិមួយ ដែលរងគ្រោះដោយសារមីន

    August 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីយប់មិញតាមរយៈសំណេរបានអំពាវនាវប្រជាពលរដ្ឋខ្មែរពិចារណា ឱ្យបានល្អិតល្អន់រឿងពហិការកូកាកូឡា ប្រយ័ត្នចាញ់កលសត្រូវ។ ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងតាមរយៈសំណេរថា​ពាក់ព័ន្ធនឹងការធ្វើពហិការលើ Coca គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំអោយប៉ះពាល់ដល់ផលប្រយោជន៍យូរអង្វែងរបស់កម្ពុជាទេ ហើយលើសពីនេះតើនឹងចូលអន្ទាក់របស់សត្រូវរបស់យើងពេលនេះដែរឬទេ។ យើងត្រូវប្រមូលស្មារតីជាតិនិយមរបស់យើង ហើយកំណត់ឲ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ ឲ្យសន្តិភាពនៅកម្ពុជាបាត់បង់។ ខាងក្រោមជាសំណេររបស់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី នៅលើបណ្តាញសង្គម៖ More than a Father… ជាអ្វីដែលខ្ញុំតែងតែលើកឡើង

    August 18, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ អ្នកគ្រូបង្រៀនម្នាក់ ដែលជាជនភៀសឹកមកពីខេត្តឧត្តរមានជ័យ មកស្នាក់នៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកខាងប្ដី បានទទួលមរណភាព ដោយសារជំងឺទឹកនោមប្រៃ ទោះបីគ្រួសារបានខិតខំនាំទៅព្យាបាលនៅមន្ទីរពេទ្យមួយចំនួន ក៏មិនអាចជួយសង្គ្រោះបានដែរ។ បើតាមអាជ្ញាធរស្រុករមាសហែកបានឲ្យដឹងថា ជនភៀសសឹកដែលទទួលមរណភាពនេះមានឈ្មោះ ម៉ាន់ ស្រីលឺ ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានភៀសសឹកមករស់នៅស្រុកកំណើតខាងប្តី នៅស្រុករមាសហែក ខេត្តស្វាយរៀង បានទទួលមរណភាព កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០២៥។ អាជ្ញាធរបានបញ្ជាក់ថា អ្នកគ្រូស្លាប់ដោយជំងឺនេះ ជាគ្រូបង្រៀននៃសាលាបឋមសិក្សារនាមធំ ស្រុកបន្ទាយអំពិល ឧត្តរមានជ័យ។ ប្តីឈ្មោះ ចាន់

    August 18, 2025
  • ព័ត៌មានជាតិ

    (ហ្សាការតា)៖ ទីភ្នាក់ងារគ្រោះមហន្តរាយ (BNPB) បានឱ្យដឹងថា មនុស្សចំនួន ២៩នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ វាយប្រហារភាគកណ្តាលនៃខេត្ត Sulawesi ប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃអាទិត្យ ទី១៧ ខែសីហា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សេចក្តីថ្លែងការណ៍របស់ BNPB បញ្ជាក់ថា ការរញ្ជួយដីកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ បានអង្រួនទីក្រុង Poso Regency នៃខេត្ត Sulawesi ហើយក៏មានអារម្មណ៍រំញ័រដល់តំបន់ក្បែរនោះ។ ក្នុងចំណោមអ្នករបួស ២៩នាក់ មានពីរនាក់ត្រូវរបួសធ្ងន់។ ភ្លាមៗមិនទាន់មានរបាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ប្រទេសឥណ្ឌូណេស៉ី ស្ថិតនៅលើចំណុចដែលគេហៅ «Pacific Ring

    August 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ គឺសង្កេតឃើញមានភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បង្ហាញថាជាសញ្ញាល្អមួយទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសនាំមកវិញនូវប្រក្រតីភាព នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងបែបនេះបានធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្តោយព្រំដែនយោធភូមិភាគទី៤ និងភូមិភាគទី៥ នៅខេត្តឧត្តរមានជ័យ

    August 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ មានករណីរថភ្លើងខ្សែប្រេងតេលា បានធ្លាក់ចេញពីខ្សែផ្លូវដែកទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង ចំណុចកើតហេតុ PK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន ៤ទូ

    August 16, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ រថយន្តប្រភេទសាំយ៉ុងចំនួន៤គ្រឿង ដឹកទំនិញមកពីប្រទេសថៃ ដោយធ្វើការនាំចូលតាមប្រទេសឡាវ ឆ្លងកាត់ច្រកព្រំដែនកំពង់ស្រឡៅ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកឆែប សហការជាមួយកម្លាំងយោធា ឃាត់ទុក និងបញ្ជូនមករដ្ឋបាលស្រុកឆែប ដើម្បីឱ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាក់ស្តែង។ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានថ្លែងប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅយប់ថ្ងៃទី១៦ ខែសីហា លោកបានសហការជាមួយកម្លាំងយោធា ធ្វើការឃាត់រថយន្តដឹកទំនិញមកពីប្រទេសថៃទាំង៤គ្រឿង ដែលកំពុងលើកទំនិញដាក់រថយន្តនៅច្រកពំដែនកំពង់ស្រឡៅ។ អភិបាលស្រុក បានថ្លែងបញ្ជាក់ថា ការឃាត់រថយន្តដឹកទំនិញមកពីប្រទេសថៃនេះ ដោយសង្ស័យថា ទំនិញមួយចំនួនគឺជាប្រភេទទំនិញដែលច្បាប់បានហាមឃាត់។

    August 16, 2025
  • ព័ត៌មានជាតិ

    (ម៉ាឡេស៉ី)៖ លោក Datuk Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zohari អភិបាលរដ្ឋ (Premier) សហព័ន្ធសារ៉ាវ៉ាក់ បានបញ្ជាក់ជូនលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ថា នឹងឲ្យលោក Datuk Dr. Haji Abdul Rahman Bin Haji Junaidi, អនុរដ្ឋមន្ត្រីទីស្តីការ Premier និងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនា ដើម្បីរៀបចំបញ្ជូនក្រុមការងារបច្ចេកទេសមកកម្ពុជា សិក្សាពីឱកាសវិនិយោគ ក្នុងការបង្កើតម៉ាស៊ីនកិនស្រូវ ឬទិញស្រូវទៅសារ៉ាវ៉ាក់

    August 15, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អ្នកលក់ឡេដ៏ល្បីឈ្មោះ និងមានងារជាឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ការសួរនាំនៅកន្លែងនគរបាល។ អ្នកនាង Love Riya ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News

    August 15, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន០៧ប្រទេស ដែលដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអនុព័ន្ធយោធា ប្រទេសផ្សេងៗទៀតដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រួមមាន (ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) បានអញ្ជើញចុះសង្កេតការណ៍នៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ ដែលយោធាថៃ បាននឹងកំពុងរាយលួសបន្លា ព្រមទាំងបន្ថែមកម្លាំងទ័ព ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញន គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ

    August 15, 2025