Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១១ ខែសីហា បានចេញបញ្ជាឱ្យពន្យារពេល ៩០ថ្ងៃបន្ថែមទៀត នៅក្នុងការអនុវត្តការយកពន្ធគយកម្រិតខ្ពស់លើ ទំនិញនាំចូលពីចិន តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងបទឈប់បាញ់មួយក្នុងសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងត្រូវផុតសុពលភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីពន្យារពេលការយកពន្ធគយកម្រិតខ្ពស់លើទំនិញនាំចូលពីចិន រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ខណៈបទឈប់បាញ់ក្នុងសង្រ្គាម ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន គ្រោងនឹងផុតសុពលភាពនៅម៉ោង ១២៖០១នាទីយប់ឈានចូលថ្ងៃអង្គារ ទី១២ ខែសីហា (ម៉ោងនៅវ៉ាស៊ីនតោន)។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ

    August 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់តំបន់រងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម​ ក្នុងស្រុកមួយចំនួននៃខេត្តឧត្តរមានជ័យ និងព្រះវិហារ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់បែកចង្កោមរបស់ទាហានថៃ ដែលប្រើប្រាស់ក្នុងរយៈពេល៥ថ្ងៃ នាពេលកន្លងមកនេះ។ បើតាមលោក ហេង រតនា, ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ​ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ ១១៥មម​ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់ មានកូនគ្រាប់បែកចង្កោម M46 នេះចំនួន៥៦។ កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ​ មានហានិភ័យខ្ពស់ណាស់​ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា​ គ្រាប់បែកចង្កោមទាំងនោះ​

    August 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាដាក់មីនថ្មី ដែលនេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន គ្មានការស៊ើបអង្កេតដែលគួរឱ្យទុកចិត្តបាន គឺជាការចោទប្រកាន់ដោយខ្លួនឯងដើម្បីបង្ករឿង។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក៏បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា

    August 12, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក ស្វាយ តុញ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនគ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ គ្រូបង្រៀនរូបនេះ ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ» និង «រុកកួនខាងផ្លូវភេទ»។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបានឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្ត ដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ អ្នកនាំពាក្យបានបញ្ជាក់ថា បទល្មើសនេះយោងតាមក្រមព្រហ្មទណ្ឌ មាត្រា២៣២ចែងដែលបានថា

    August 11, 2025
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រួមជាមួយថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងខេត្ត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បាននាំយកស្បៀងអាហារ និងថវិកាមួយចំនួនទៅសួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រួសារវីរកងទ័ពជួរមុខ ដែលត្រូវបានទាហានថៃចាប់ខ្លួនទាំងកម្រោលដល់លណេដ្ឋានក្រោយបទឈប់បាញ់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅលំនៅដ្ឋានសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង និងឃុំអូររៃ-ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។ ក្នុងឱកាសនោះ អភិបាលខេត្តបានជម្រាបជូនពីសុខទុក្ខវីរកងទ័ពដល់ក្រុមគ្រួសាររបស់ពួកគេ ដោយវីរកងទ័ពរបស់យើងដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃ គឺមានសុខភាពល្អ និងសុខសុវត្ថិភាព (នេះបើតាមការ បញ្ជាក់របស់កាកបាទក្រហមអន្តរជាតិដែលបានសួរសុខទុក្ខកាលពីពេលថ្មីៗកន្លងទៅ)។ លោកថា ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប

    August 11, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ការជួយយកអាសាគ្នាក្នុងគ្រាលំបាក ជាវប្បធម៌ដែលបានចាក់ឫសយ៉ាង​ជ្រៅក្នុងបេះដូងខ្មែរ។ សង្គ្រាមកើតពីការឈ្លានពានរបស់កងទ័ពថៃចាប់ពីថ្ងៃទី២៤ ដល់​​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្ខំឱ្យពលរដ្ឋខ្មែរជិត២០ម៉ឺននាក់ ចាកចេញ​ពីផ្ទះសម្បែងរបស់ពួកគេ ទៅរកកន្លែងសុវត្ថិភាពរៀបចំដោយអាជ្ញាធរ។ ផ្សាររាត្រីផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាទីតាំង​មួយក្នុង​ចំណោមទីតាំងជាច្រើនទៀត ​ដែល​អាជ្ញា​​ធរ បានរៀបចំឱ្យជនភៀស​សឹក​ស្នាក់​អា​ស្រ័យកំលុងពេលសង្គ្រាមឈ្លានពីសំណាក់កងទ័ពថៃ។ ផ្សាររាត្រីជាទីតាំងឯកជន​គ្រប់​គ្រងដោយលោក ទិន ការវិវឌ្ឍន៍ និងលោក ឡុង សត្យា។ ផ្សារនេះមានជនភៀសសឹកសរុប ៨៣០នាក់ ដែលក្នុងនោះមានចាស់ជរា និង​ក្មេងៗ​ផងដែរ។ ទីតាំងនេះ បានបើកទទួលជនភៀសសឹកចូលមកស្នាក់នៅចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា។ ក្នុងកំលុងពេលស្នាក់នៅទីតាំងនេះ ជន​ភៀស​​សឹកទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរ និង​គណៈកម្មការ​គ្រប់គ្រងផ្សារ ក៏ដូចជាសប្បុរសជននានា។

    August 11, 2025
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ នៅថ្ងៃចន្ទ ទី១១ ខែសីហា អាជ្ញាធរជប៉ុនបានណែនាំឱ្យមនុស្សសរុបខ្ទង់រាប់លាននាក់ នាំគ្នាជម្លៀសខ្លួនចេញពីលំនៅដ្ឋាន បន្ទាប់ពីការធ្លាក់ភ្លៀងខ្លាំងបានបង្កជាទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅតំបន់ភាគនិរតីនៃផ្ទៃប្រទេស ហើយធ្វើឱ្យអ្នកស្រុកមួយចំនួនបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសជប៉ុន បានចេញសារព្រមាននិងណែនាំឱ្យជម្លៀសខ្លួន សម្រាប់អ្នកស្រុកចំនួនជាង ៣លាននាក់ ដែលរស់នៅក្នុងតំបន់ភាគនិរតី។ អ្នកស្រុកប្រមាណ៣៨៤ ០០០នាក់ ភាគច្រើននៅខេត្ត Kumamoto ត្រូវប្រឈម​សារព្រមានជម្លៀសខ្លួនធ្ងន់ធ្ងរជាងគេ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ក្នុងរយៈពេលត្រឹម៦ម៉ោង នាថ្ងៃចន្ទនេះ កម្រិតទឹកភ្លៀងលើសពី​៣៧សង់ទីម៉ែត្រ បានធ្លាក់លើទីក្រុង Tamana នៃខេត្ត Kumamoto ដែលជាកំណត់ត្រាថ្មីមួយ សម្រាប់តំបន់នោះ។ គួរបញ្ជាក់ថា រូបភាពនិងវីដេអូបានបង្ហាញឱ្យឃើញ

    August 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន ស្តីពីការព្យាករធាតុអាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១២ ដល់ទី១៩ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១១ ឈ្មោះ ផដួល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

    August 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​ការនាំចូលទំនិញពីថៃ មកកម្ពុជា ក្នុងរយៈពេលមួយខែកក្កដា ក្នុងឆ្នាំ២០២៥ តម្លៃជាង ១៦៦លានដុល្លារ ធ្លាក់ចុះប្រមាណ ៤៤.១% ​ដែលបើធៀបនឹងរយៈពេល ១ខែដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងតម្លៃជាង ២៩៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២៥នេះ។ ដោយឡែកការនាំចេញពីកម្ពុជាទៅថៃវិញ ក្នុងខែកក្កដាកន្លងទៅនេះ មានតម្លៃជាង ៤០លានដុល្លារ ធ្លាក់ចុះប្រមាណ ៣១.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានតម្លៃជាងជាង ៥៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យដដែល។ នាចុងសប្តាហ៍កន្លងទៅនេះ ​លោកបណ្ឌិត គុណ ញឹម

    August 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី។ កម្ពុជាក៏បានអំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង ១៣ចំណុច ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC)។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥

    August 11, 2025