- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ ផ្លែទុរេន ទូដំបូង របស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។ ជាមួយនឹងមោទនភាពនេះ តំណាងក្រុមហ៊ុន
July 17, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាលើបទល្មើស (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) Online Scams និងបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំងអស់ ត្រូវស្រាវជ្រាវបង្រ្កាបឱ្យបាននូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្ដមសេនីយ៍ត្រី បានផ្សព្វផ្សាយនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរកម្ពុជា ស្តីពីការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់សមាជិកអង្គប្រជុំរួចមក។ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន
July 17, 2025 - ព័ត៌មានអន្តរជាតិ
(ដាម៉ាស)៖ រដ្ឋាភិបាលស៊ីរី បានប្រកាសថាកងទ័ពរបស់ខ្លួនបានចាប់ផ្ដើមដកចេញពីទីក្រុង Sweida ហើយ នៅថ្ងៃពុធ ទី១៦ ខែកក្កដា បន្ទាប់ពីការវាយប្រហារតាម ផ្លូវអាកាសជាបន្តបន្ទាប់របស់អ៉ីស្រាអែលលើរដ្ឋធានីដាម៉ាស និងការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យកងទ័ពស៊ីរីដលចេញពីទីក្រុងភាគខាងត្បូងមួយនេះដែលមាន ជនជាតិ Druze ភាគច្រើនរស់នៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៉ីស្រាអែល និងកំពុងព្យាយាមស្ដារទំនាក់ទំនងឡើងវិញជាមួយស៊ីរី បាននិយាយថាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ដើម្បីស្ដារភាពស្ងប់ស្ងាត់ក្នុងតំបន់។ រដ្ឋាភិបាលស៊ីរីបានប្រកាសពីបទឈប់បាញ់ថ្មីមួយនៅក្នុងទីក្រុង Sweida ដែលនឹងនាំមកនូវការបញ្ឈប់ប្រតិបត្តិការយោធា ក្នុងទីក្រុង មួយនេះ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ហិង្សាដែលអង្គការតាមដានស្ថានការណ៍សង្រ្គាមបាននិយាយថាបានសម្លាប់មនុស្សជាង ៣៥០នាក់ ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន មក។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិស៊ីរី បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពស៊ីរីបានចាប់ផ្ដើមដកចេញពីទីក្រុង Sweida ជាការអនុវត្តតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងមួយ
July 17, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ប៉ូលិសនៅក្នុងប្រទេសថៃ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានដើរទាក់ព្រះសង្ឃថៃដើម្បីរួមភេទ ហើយគំរាមទារលុយរាប់ម៉ឺនដុល្លារ បើមិនចង់ឱ្យរូបគេ ទម្លាយរឿងអាស្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។ រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃខាងលើកំពុងអង្រួនវិស័យពុទ្ធសាសនានៅក្នុងប្រទេសថៃ និងជំរុញឱ្យមានការចោទសួរថាតើគេគួរតែពិនិត្យឡើងវិញលើច្បាប់គ្រប់គ្រងសហគមន៍ សង្ឃដែរឬទេ? តាមប៉ូលិសថៃ យ៉ាងហោចមានព្រះចៅអធិការ និងមន្ត្រីសង្ឃជាន់ខ្ពស់ ៩អង្គ មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីម្នាក់ឈ្មោះ Wilawan Emsawat ឬមានរហ័ស្សនាមថា Golf មានអាយុ៣៥ឆ្នាំ។ នាង Golf ត្រូវបានប៉ូលិសថៃចាប់ខ្លួននៅក្នុងផ្ទះដ៏ប្រណិតមួយ នៅក្នុងទីក្រុង Nonthaburi បន្ទាប់ពីប៉ូលិសរកឃើញភស្តុតាងថាព្រះសង្ឃមួយអង្គបានផ្ទេរប្រាក់ជាង ១០ ០០០ដុល្លារ យកចេញពីគណនីរបស់វត្តព្រះសង្ឃអង្គនេះ ចូលទៅក្នុងគណនីធនាគាររបស់នាង Golf។ នាង Golf ត្រូវបានចាប់ខ្លួនពីបទគំរាមយកលុយ
July 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។ ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ត្រាស់បង្គាប់ដាក់វិន័យ លោក សុច សុផាន់ណារ៉ាដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា នៃក្រសួងយុត្តិធម៌។ ព្រះរាជក្រឹត្យត្រាស់បង្គាស់ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 17, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ មេបញ្ជាការភូមិភាគ២របស់ថៃ លោកឧត្តមសេនីយ៍ Boonsin Padklang បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៦ ខែកក្កដាថាទាហានថៃ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការ ល្បាតដោយសារតែជាន់គ្រាប់មីន។ នេះបើតាមកាសែតថៃ Khaosod។ តាមលោក Boonsin Padklang ទាហានថៃទាំង៣នាក់ខាងលើត្រូវបានបញ្ជូនចេញពីមូលដ្ឋានប្រតិបត្តិការ Morakot ឆ្ពោះទៅកាន់ភ្នំលេខ ៤៨១ ស្ថិតនៅបណ្ដោយព្រំដែនកម្ពុជា និងថៃ ក្នុងខេត្ត Ubon Ratchathani។ ហេតុការណ៍ជាន់គ្រាប់មីននេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅត្រង់ចំណុចកូអរដោនេ WA 220 86 ដែលជាអតីតសមរភូមិសង្រ្គាម ខណៈគ្រាប់មីនមួយចំនួននៅតែបន្តកប់នៅក្រោមដី ដោយពិបាកនឹងស្វែងរក និងបំផ្ទុះចោល។ គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះមីនខាងលើមានទាហានថៃម្នាក់ក្នុងចំណោមទាំង៣នាក់ខាងបានបាត់បង់ជើងម្ខាង
July 17, 2025 - ព័ត៌មានជាតិ
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ទឹកទន្លេមេគង្គក្នុងឆ្នាំ២០២៥ មកដល់ពេលនេះ បានហក់ឡើងកម្ពស់ ១០ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២៤ ជាង៣ម៉ែត្រ បើប្រៀបធៀបពេលវេលាដូចគ្នា។ ប្រការនេះធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ និងធ្វើការផ្សព្វផ្សាយផែនការត្រៀមបម្រុងដើម្បីឆ្លើយតបគ្រោះមហន្តរាយក្នុងឆ្នាំនេះ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលសន្និសីទសាលាខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត នៃការអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងប្រជុំផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុង ឆ្លើយតបគ្រោះមហន្តរាយ ឆ្នាំ២០២៥ ដោយវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
July 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាអ្នកមានតួនាទីជាអ្នកបកប្រែភាសាថៃជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកឆ្លើយតបទៅកាន់លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ដែលនិយាយទាំងងងើលថា សម្តេចតេជោ ហ៊ុន សែន គ្មានតម្លៃ។ លោក ឃ្លាំង ហួត ចោទសួរទៅកាន់នាយករដ្ឋមន្ត្រីស្តីទីថៃថា តើលោកនៅចាំបានទេ ថ្ងៃទី១៥ ខែមិថុនា លោកធ្លាប់អមនាយករដ្ឋមន្ត្រី ផែថង ថាន រង់ចាំអស់ពេល៤ម៉ោង សុំចរចាជាមួយសម្តេចតេជោ ហ៊ុន សែន, នេះបញ្ជាក់ថា
July 16, 2025 - ព័ត៌មានជាតិ
(សេអ៊ូល)៖ ប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី១៦ ខែកក្កដានេះ គ្រូបង្រៀនម្នាក់ និងម្តាយសិស្សវិទ្យាល័យមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនសម្រាប់ការលួចចូលក្នុងសាលា ដើម្បីលួចយកឯកសារប្រឡង។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ ពីបទលួចចូលវិទ្យាល័យក្នុងទីក្រុង Andong ចម្ងាយប្រហែល ២៧៩គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ១រំលងអាធ្រាតថ្ងៃទី៤ ខែកក្កដា ដើម្បីលួចឯកសារប្រឡង បង្កឱ្យមានការភ្ញាក់ផ្អើល និងឈានទៅដល់ការចាប់ខ្លួនតែម្តង។ ប៉ូលិសប៉ុស្តិ៍ Andong បញ្ជាក់ថា «គ្រូបង្រៀនអាយុ ៣១ ឆ្នាំ និងម្តាយអាយុ ៤៨ឆ្នាំ បានសារភាពពីបទឧក្រិដ្ឋនេះ»។ បើតាមអាជ្ញាធរ គ្រូបង្រៀនរូបនេះ ក៏ជាគ្រូបង្រៀនគួរផងដែរ។ ប៉ូលិសសង្ស័យថា
July 16, 2025









