Liny Chan
  • ព័ត៌មានជាតិ

    (ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានព្រមានថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរាតត្បាតក្នុងប្រទេស ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ ២០២៥។ វៀតណាម នៅក្នុងឆ្នាំនេះ បានរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៥១៤ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ២៨ ក្នុងចំណោម ៣៤ទូទាំងប្រទេស ដោយបន្ថែមថា អាជ្ញាធរបានសម្លាប់ជ្រូកមានមេរោគជាង ៣០ ០០០ក្បាល។ រដ្ឋាភិបាលគូសបញ្ជាក់ថា «ការកើនឡើងនៃជំងឺប៉េស្តជ្រូក ជះផលអវិជ្ជមានដល់ឧស្សាហកម្មចិញ្ចិមជ្រូក ការផ្គត់ផ្គង់ស្បៀង និងបរិស្ថាន»។ កាលពីឆ្នាំ ២០២៣ វៀតណាម បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងក្នុងស្រុក សម្រាប់ជំងឺប៉េស្តជ្រូកអាហ្រ្វិក ប៉ុន្តែក្រុមមន្ត្រីនិយាយថា

    July 18, 2025
  • ព័ត៌មានជាតិ

    (ម៉ានីល)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការចែកចាយតៗគ្នា លើបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពមួយចំនួនរបស់អតីតប្រធានាធិបតីនៃប្រទេសហ្វីលីពីន គឺលោក Rodrigo Duterte ស្ថិតនៅឯមន្ទីរពេទ្យ និងមានរូបរាងស្គមរីងរៃខ្លាំងមែនទែនសល់តែឆ្អឹង ប៉ុន្តែក្រោយការពិនិត្យផ្ទៀងផ្ទាត់ច្បាស់លាស់ តាមពិតទៅ រូបភាពទាំងអស់នោះ សុទ្ធតែរូបក្លែងក្លាយដែលត្រូវបានកាត់ត និងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ប៉ុណ្ណោះ។ ក្នុងចំណោមនោះ មានរូបភាពមួយបង្ហាញឱ្យឃើញ លោក Duterte ស្លៀកខោខ្លីពាក់អាវវាលក្លៀក កាន់កែវមួយអង្គុយលើរទេះរុញ នៅក្នុងមន្ទីរពេទ្យ ហើយមានរូបរាងស្គមយ៉ាងខ្លាំង សល់តែស្បែកដណ្តប់ឆ្អឹង។ រូបភាពនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បង្ហាញភាពភ្ញាក់ផ្អើល​និងជឿថាវាជារូបពិត ហើយពួកគេក៏នាំគ្នាបង្ហាញក្តីអាណិតអាសូរ និងជូនពរ លោក Duterte ឱ្យឆាប់មានសុខភាពល្អឡើងវិញ។ ក្រៅពីនេះ

    July 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងជំរុញការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ ខាងមុខ ។ ចំពោះសភាពការណ៍ផ្សេងៗ គឺរង់ចាំស្ដាប់ការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីគណៈកម្មការជ្រើសរើសប្រភេទកីឡា និងអត្តពលិកត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ បានជួបប្រជុំពិភាក្សាជាមួយសហព័ន្ធកីឡាជាតិ នៅថ្ងៃទី១៨ ខែកក្កដានេះ ស្របតាមការយកចិត្តទុកដាក់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ប្រកបដោយតម្លាភាព

    July 18, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាមាន ជំងឺសសៃឈាមវ៉ៃនដែលបណ្ដាលឱ្យជើងរបស់លោកហើម និងស្នាមជាំលើដៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដោយអានលិខិតមួយពីគ្រូពេទ្យរបស់លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានបាននិយាយថាជើងរបស់លោក ត្រាំ ហើម ដោយសារជំងឺសរសៃឈាមវ៉ែន។ ក្រោយការបញ្ជាក់របស់លោកស្រី Leavitt សេតវិមានបានផ្ដល់ព័ត៌មានបន្ថែមថាជើងរបស់លោក ត្រាំ ហើមដោយសារតែជំងឺសសៃឈាមវ៉ែន ដែលបណ្ដាលមកពីឈាមត្រឡប់ពីជើងទៅបេះដូងវិញមិនគ្រប់គ្រាន់។ ជំងឺនេះតែងតែកើតឡើងជាធម្មតាលើមនុស្សមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ។ លោក ត្រាំ បច្ចុប្បន្ន មានអាយុ៧៩ឆ្នាំ។

    July 18, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ជើងយន្តហោះហើរលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន បានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាវេលាម៉ោង៧៖៥០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្ទុកអ្នកដំណើរពេញយន្តហោះ។ ព្រឹត្តិការណ៍សម្ភោធជើងហោះហើរត្រង់លើកដំបូងរវាងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងទីក្រុងសិនជិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន (ទីក្រុង ប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន) ត្រូវបានរៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានការបាញ់ទឹក ដើម្បីអបអរទទួលស្វាគមន៍ ពីសំណាក់លោ ជា អូន រដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។ ខេត្តសៀមរាប

    July 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបដិសេធចំពោះការដែលពេលថ្មីៗនេះមានបុគ្គល ឬក្រុមខិលខូចនៅតែបន្តប្រើប្រាស់ឈ្មោះ និងរូបភាព លោក ហេង សួរ រដ្ឋមន្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតគណនីតេឡេក្រាមក្លែងក្លាយឈ្មោះថា «HENG_SourCEO» (@HENG_SourCEO) និងយករូបភាព លោករដ្ឋមន្ដ្រី មកប្រើជារូបប្រូហ្វាល់តេឡេក្រាម ដោយបង្កើត ក្រុមតេឡេក្រាមឈ្មោះ «OCIC CLUB INVESTMENT COMPANY» ក្នុងចេតនាបោកប្រាស់សាធារណជន ឱ្យយល់ថាជារបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការិយាល័យអ្នកនាំពាក្យ

    July 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានថ្លែងបញ្ជាក់ប្រាប់ទៅអ្នកវិនិយោគិននៅកម្ពុជាថា ពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិការចុងក្រោយនោះទេ សូមអ្នកវិនិយោគទាំងអស់ កុំភ័យទៅណា នៅឱ្យស្ងៀម ត្រូវជឿជាក់លើរាជរដ្ឋាភិបាល នៅខែសីហា ខាងមុខ និងមានពន្ធបដិកាថ្មី។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ និងមានការចូលរួមពីលោក Derek

    July 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពាក់ព័ន្ធនឹងរឿងដែរទាហានថៃ ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការល្បាតដោយសារតែជាន់គ្រាប់មីន នៅតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា, លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងចោទសួរទៅភាគីថៃថា «តើការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម គ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទេីបដឹងច្បាស់»។ មេស៉ីម៉ាក់កម្ពុជា លោក ហេង រតនា បានបញ្ជាក់លើកឡើងថា «បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជេីងម្នាក់ និងរបួស២នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ ភាគីសៀមខ្លះបានបញ្ជាក់ថា គ្រាប់មីនចាស់សំណល់សង្គ្រាម មានក្រុមខ្លះថាជាគ្រាប់មីនទេីបដាក់ថ្មី ដោយសារដីនោះបានបោសម្អាតមីនរួចហេីយ។មានអ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វេីការបកស្រាយ! ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម មែននោះ ដូចនេះករណីគ្រាប់មីនចាស់

    July 18, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ សម្ដេចព្រះសង្ឃរាជថៃ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការសកម្មភាពប្រឆាំងនឹងព្រះសង្ឃដែលបានប្រព្រឹត្តខុសធម៌វិន័យ បន្ទាប់ពីផ្ទុះរឿងអាស្រូវ ផ្លូវភេទរវាងស្ត្រីម្នាក់ និងព្រះសង្ឃជាច្រើនអង្គ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា លោក Phumtham Wechayachai ជាឧបនាយករដ្ឋមន្ត្រី និងបច្ចប្បន្នជានាយករដ្ឋមន្ត្រីស្ដីទី បានជួបសម្ដេចព្រះសង្ឃរាជថៃ ហើយបន្ទាប់ពីជំនួបនោះ លោក Phumtham បានប្រាប់ក្រុមអ្នកសារព័ត៌មានថាសម្ដេចព្រះសង្ឃរាជ បានជំរុញឱ្យរដ្ឋាភិបាល និងប្រជាជនថៃទាំងអស់រួមគ្នាដើម្បីការពារ ព្រះពុទ្ធសាសនា។ តាមលោក Phumtham សម្ដេចព្រះសង្ឃរាជថៃបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការមិនលើកលែងឱ្យសង្ឃជាន់ខ្ពស់ដែលប្រព្រឹត្តខុសធម៌វិន័យដាច់ខាត។ គួរបញ្ជាក់ថា ប៉ូលិសនៅក្នុងប្រទេសថៃ នៅក្នុងសប្ដាហ៍នេះ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានដើរទាក់ព្រះសង្ឃថៃដើម្បីរួមភេទ ហើយគំរាមទារលុយ រាប់ម៉ឺនដុល្លារ បើមិនចង់ឱ្យរូបគេទម្លាយរឿងអាស្រូវ។

    July 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញចូល​ព្រះ​បរមរាជវាំង ដើម្បីក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត ​អំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេច​បានក្នុងការចុះបញ្ជីបូជនីយដ្ឋាន​ចងចាំ នៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុង​បញ្ជី​បេតិ​កភណ្ឌពិភពលោក។ សូមបញ្ជាក់ថា នៅ​ក្នុង​សម័យប្រជុំ​លើក​ទី៤៧ ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០២៥ នាទី​ក្រុង​ប៉ារីស ប្រទេស​បារាំង គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក បាន​ពិនិត្យ ពិភាក្សា និង​សម្រេច​ជា​ឯកច្ឆន្ទចុះ «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម

    July 17, 2025