- Liny Chan
- ព័ត៌មានជាតិ
នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥។ របៀបវារៈសំខាន់ៗ ទាំង៥នោះ មាន៖ ១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ ៤. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ និង៥. របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ៕
April 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះថា ក្រសួងការពារជាតិ ជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី”។ ការគូសបញ្ចាក់របស់ថ្នាក់ដឹកនាំខាងលើ
April 23, 2026 - ព័ត៌មានជាតិ
ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន។ ប្រភព៖ ក្រសួងព័ត៌មាន
April 22, 2026 - ព័ត៌មានជាតិ
បញ្ហា Scam Online ជាបញ្ហាសាកលដែលប្រទេសទាំងអស់នៅក្នុងសាកលលោកក៏ដូចជានៅក្នុងតំបន់រួមគ្នាប្រយុទ្ធទប់ស្កាត់។ ឧក្រឹដ្ឋជនscam online និងមន្ត្រីឃុបឃិតប្រព្រឹត្តអំពើឆបោកគឺជារឿងមួយដាច់ដោយឡែកផ្សេងពីគ្នា តែអ្នកឯងដាក់ឈ្មោះបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្ញុំដែលមានប្រជាជនជិត ១៨លាននាក់គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេស និងជាតិសាសន៍របស់ខ្ញុំ។ នៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជា ជិត១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងសង្គម ប៉ុន្តែសេរីភាពទាំងនេះត្រូវតែអនុវត្តដោយការទទួលខុសត្រូវ និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល ដូចមានចែងក្នុងសេចក្ដីប្រកាជាសកលស្ដីពីសិទ្ធិមនុស្ស
April 22, 2026 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងបន្តអនុវត្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់ ដើម្បីទុកពេលឱ្យមានការចរចារសន្តិភាពបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមេសា។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ភាគីខាងអ៊ីរ៉ង់បានយល់ព្រមជាមួយនឹងសំណើខាងលើនេះឬក៏អត់នោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងតាមរយៈបណ្តាញសង្គម លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រមតាមសំណើរបស់អ្នកសម្របសម្រួលប៉ាគីស្ថានហើយ ពោលគឺផ្អាកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំ និងអ្នកតំណាងរបស់អ៊ីរ៉ង់អាចមកចរចារដោយមានសំណើរួបរួមគ្នាមួយ។ លោក ដូណាល់ ត្រាំ បានបន្តថា អាមេរិកនឹងស្វាគមន៍រាល់ការពិភាក្សា និងការស្វែងរកវិធីបញ្ចប់សង្គ្រាមតាមលក្ខខណ្ឌ ឬមធ្យោបាយណាមួយ ដែលភាគីទាំងពីរអាចទទួលយកបានដូចៗគ្នា៕ អត្ថបទ៖
April 22, 2026 - ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននាំចូល-ចែកចាយប្រេងឥន្ធនៈ ដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ព្រមទាំងឧកញ៉ា លោកជំទាវ លោក លោកស្រី ជាតំណាងអ្នកនាំចូល និងចែកចាយប្រេងឥន្ធនៈជាច្រើនរូប។ កិច្ចប្រជុំនេះ ដែលបានធ្វើឡើង នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ម្សិលមិញនេះ មានគោលបំណងសំខាន់ បន្តតាមដាន និងវាយតម្លៃលើការប្រែប្រួលយ៉ាងឆាប់រហ័សនៃថ្លៃប្រេងឥន្ធនៈ ទាំងនៅលើទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក ដើម្បីពិនិត្យស្វែងរកវិធានការសមស្រប ក្នុងការដោះស្រាយនូវក្តីកង្វល់និងការព្រួយបារម្ភ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស៕
April 22, 2026 - ព័ត៌មានជាតិ
តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី២២
April 21, 2026 - ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានព្រមានថា ខ្លួនកំពុងរៀបចំ “សន្លឹកបៀរថ្មីនៅលើសមរភូមិ” ប្រសិនបើសង្គ្រាមជាមួយអាមេរិកត្រូវបន្តឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងល្ងាចថ្ងៃទី២១ ខែមេសា។ ការព្រមាននេះត្រូវបានធ្វើឡើងស្របពេលដែលប្រទេសប៉ាគីស្ថានកំពុងរៀបចំឱ្យមានកិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ជាថ្មីម្តងទៀត។ ជុំវិញស្ថានភាពខាងលើនេះ ភាគីខាងអាមេរិកក៏បានគំរាមទម្លាក់គ្រាប់បែកកម្ទេចអ៊ីរ៉ង់ផងដែរ ប្រសិនបើគ្មានកិច្ចចរចារសន្តិភាពណាមួយត្រូវបានធ្វើឡើងនោះទេ។គួរកត់សម្គាល់ថា បទឈប់បាញ់រវាងកងកម្លាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងត្រូវអស់សុភពភាពត្រឹមថ្ងៃពុធនេះហើយ ខណៈគិតត្រឹមពេលនេះភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ហាក់មិនមានសញ្ញាវិជ្ជមានទាល់តែសោះ៕ អត្ថបទ៖ភក្តី ប្រភព៖ BBC
April 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្មេងទំនើងដែលធ្វើសកម្មភាពវាយ និងគប់រថយន្តម៉ាកអាវតា០៧ បណ្តាលឱ្យខូចខាត សមត្ថកិច្ចឃាត់ខ្លួនសរុប១១នាក់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ នៅលើផេកផ្លូវការ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ
April 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវបន្តតាមដានឱ្យបានដិតដល់កុំឱ្យមានករណី online scams កើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។ ការក្រើនរំលឹករបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។ បើតាមរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាក់ឱ្យដឹងថា សភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។ បទល្មើសគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។
April 21, 2026









