Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា​ ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គីឡូក្រាម)​ ជាច្រើនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេសគ្រាប់ផ្លោង ១៥៥មីល្លីម៉ែត្រ ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកមួយនេះ។ លោកបន្តថា ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ​ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ ។ រយៈពេលជាង ៥០ឆ្នាំមកហើយ ពោលគឺចាប់ខែឧសភា​ ឆ្នាំ១៩៧៥​ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតសង្គ្រាមនោះ គ្មានគ្រាប់បែក MK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ។

    July 28, 2025
  • ព័ត៌មានអន្តរជាតិ

    (Nan)៖​ ស្ថានភាពទឹកជំនន់នៅភាគខាងជើងប្រទេសថៃក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានបង្កការខូចខាតយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះ Wipha។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត​ Bangkok Post​ នៅថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​ ២០២៥។ ទឹកជំនន់នេះបានកេីតឡេីងនៅឯស្រុកភាគខាងជើងបំផុតនៃខេត្ត Nan កាលពីសប្តាហ៍មុន​ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលបណ្តាលមកពីសំណល់នៃព្យុះ Wipha។ អ្នក​ស្រុក​បាននិយាយ​ថា វា​ជា​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ដែល​ពួក​គេ​មិន​ធ្លាប់​ជួប។ សំណល់នៃព្យុះរួមផ្សំនឹងខ្យល់មូសុងនិរតី​ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងពាសពេញខេត្តនានា រួមមាន Nan, Chiang Rai, Phayao, Lampang, Chiang Mai, Mae Hong Son, Phrae និង

    July 28, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាក្រុមមន្ត្រីមកពីក្រសួងការបរទេសអាមេរិកកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជួយ ដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ខណៈកម្ពុជា និងថៃ គ្រោងចាប់ផ្ដើមកិច្ចចរចានៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ជាមួយក្ដីរំពឹងថានឹងសម្រេចបានបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ​Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) លោក Rubio បានឱ្យដឹងថា​ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងរូបលោកផ្ទាល់កំពុងទំនាក់ទំនងជាមួយសមភាគីកម្ពុជា និងថៃ ហើយកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។ «យើងចង់ ឱ្យជម្លោះនេះបិទបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិកដោយបន្ថែមថាក្រុមមន្ត្រីអាមេរិកកំពុងស្ថិតក្នុងប្រទេស ម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព។ គួរបញ្ជាក់ថា

    July 28, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាយកដ្ឋានឧតុនិយមថៃ​បានព្រមានពីហានិភ័យដែលអាចកើតមានរលកយក្សស៊ូណាមិកេីតចេញពីការរញ្ជួយដីដ៏ធំមួយ​នៅប្រទេសហ្វីលីពីន​ ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃតាមឈូងសមុទ្រថៃ។​នេះបេីយោងតាមការចេញផ្សាយដោយការសែត​ The Nation។ ស្ថិតនៅភាគខាងលិចនៃប្រទេសហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង ខ្សែបន្ទាត់ Fault Manila អាចនាំរលកយក្សស៊ូណាមិឆ្ពោះទៅភាគខាងត្បូងឆ្ពោះទៅហ្វីលីពីន និងចុះខ្សោយកម្លាំងមុនពេលមកដល់ថៃ ដោយអាចចូលទៅក្នុងឈូងសមុទ្រថៃ។ ចម្ងាយទៅឈូងសមុទ្រថៃ គឺប្រហែល ១​ ៣០០-១​ ៥០០គីឡូម៉ែត្រ ហើយពេលវេលាមកដល់នៃរលកយក្សស៊ូណាមិក្នុងប្រទេសថៃ អាចស្ថិតនៅចន្លោះពី ១ម៉ោងកន្លះទៅ ២ម៉ោង។​ តំបន់ឆ្នេរថៃ​ ដែលអាចរងផលប៉ះពាល់រួមមាន ខេត្តឈុនបុរី សាមុតប្រាកាន ត្រាត និងរ៉ាយ៉ង៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

    July 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា ព្រមជាមួយគណៈសង្ឃនាយកទាំងពីរគណៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈ្លានពានថៃ ដែលបានប្រើយន្តហោះ F-16 គ្រាប់បែកចង្កោម និងកាំភ្លើងធំ វាយប្រហារមកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល។ ជាក់ស្តែងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពួកទាហានឈ្លានពានថៃ បានធ្វើការវាយប្រហារមកលើវត្តតាមាន់សែនជ័យ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតព្រះវិហារ កុដិព្រះសង្ឃ និងទីសក្ការបូជា ព្រមទាំងធ្វើឱ្យបាត់បង់អាយុជីវិតលោកតាអាចារ្យមួយរូប ដែលជាអ្នកប្រណិប័តន៍ធម៌ និងថែទាំទីអារាម។ នេះជាអំពើដ៏ឃោរឃៅ អមនុស្សធម៌ និងជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមិនអាចអត់ឱនឱ្យបានឡើយ។

    July 26, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការ ដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ត្រូវសម្រួលឱ្យបងប្អូនពលករយើងបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។ គិតត្រឹមវេលាម៉ោងជាង១២ថ្ងៃត្រង់ទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃជាង ៣ម៉ឺននាក់ បានសម្រុកចូលមកប្រទេស កម្ពុជាវិញ នៅតាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង។

    July 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា, រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក

    July 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សារព័ត៌មានថៃចុះផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ថា កងទ័ពថៃទទួលស្គាល់ថា មានគ្រាប់កាំភ្លើងធំប្រហែល១០គ្រាប់ ធ្លាក់ចូលព្រំដែនរបស់ប្រទេសឡាវ។ សូមជំរាបថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា​ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានបាញ់ផ្លោងចូលដីយើងទាំងកម្រោលនៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ដែលនេះជាការបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 26, 2025
  • ព័ត៌មានអន្តរជាតិ

    (ញូវយ៉ក)៖ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់លក្ខណៈបិទទ្វារ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ​ ទី២៥ ខែកក្កដា (ពេលវេលានៅញូវយ៉ក) បានបិទបញ្ចប់ទៅវិញ ឯកអគ្គរាជទូតថៃ និងជាតំណាងអចិន្រ្តៃយ៍របស់ប្រទេសថៃ ប្រចាំនៅ UN លោក Cherdchai Chaivaivid ត្រូវគេកត់សម្គាល់ឃើញថា ហាក់មិនហ៊ានផ្តល់អត្ថាធិប្បាយអ្វី ជាមួយក្រុមអ្នកកាសែតឡើយ ដែលផ្ទុយស្រឡះពីឯកអគ្គរាជទូតកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រោយកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីការផ្ទុះឡើងនូវជម្លោះប្រដាប់អាវុធបង្កឡើងដោយប្រទេសថៃ មកលើប្រទេសកម្ពុជា លោក កែវ ឈា ដែលជាឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំនៅ UN បានថ្លែងប្រាប់​ទីភ្នាក់ងារព័ត៌មានបារាំង AFP

    July 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមម៉ោង១១៖១១នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ ពោលកងទ័ពកម្ពុជានៅបន្ដឈរជើងការពារបានយ៉ាងរឹងមាំបំផុត និងបាញ់បណ្ដេញខ្មាំងសត្រូវឲ្យរត់ចេញទៅវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតនៅតាមបណ្ដាញសង្គមមួយចំនួន ពាក់ព័ន្ធស្ថានភាពនៅព្រំដែនតំបន់ភ្នំទ្រព្យ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអះអាងថា មកទល់ម៉ោងនេះ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កមុ្ពុជា កំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ។ ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា

    July 26, 2025