Liny Chan
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ ទាក់ទងនឹងរឿងដែលនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចោទថា មកដល់ពេលនេះកម្ពុជានៅបន្តទិញភ្លើងពីថៃចំនួន ៦ចំណុចទៀត, នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានចោទសួទៅវិញថា មកដល់ពេលនេះតើថៃនៅមានផ្គត់ផ្គង់ភ្លើឱ្យកម្ពុជានៅកន្លែងណាខ្លះទៀត? នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើសិននៅមានកន្លែងណាទៀត សូមលោកចេញមកបញ្ជាឱ្យបានក្នុងថ្ងៃនេះមក ព្រោះកម្ពុជាក៏ចង់ដឹងដែរថាមាននៅកន្លែងណាខ្លះទៀត នឹងអាលបានកាត់ផ្តាច់ចោលឱ្យអស់ថែមទៀត តែបើលោកក្តាប់ព័ត៌មានមិនបាន នឹងមិនអាចចេញមកបញ្ជាក់នៅថ្ងៃនេះបាននោះទេ លោកមិនមែនជាមនុស្សនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរដូចនេះនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញថ្លែងសារពិសេស គ្រាដែលបានជួបសំណេះសំណាលជាមួយ

    June 27, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ បុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា បានព្រមានយ៉ាងធ្ងន់ៗថា ប្រទេសកម្ពុជា មានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបកទៅលើខ្មាំងសត្រូវដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា បើទោះបីកម្ពុជា មានសព្វាវុធ អាចបាញ់ដល់ទីក្រុងបាងកក ក៏ប៉ុន្តែកម្ពុជា មិនធ្វើបែបនេះទេកម្ពុជាសុំត្រឹមតែការពារជាតិ ទប់ទល់ និងវាយបកសត្រូវដែលមានមហិច្ឆតាឈ្លានពានចូលដីខ្មែរតែប៉ុណ្ណោះ។ ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ, ត្រូវសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា

    June 27, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទសួរទៅកាន់ភាគីថៃ ដែលចោទកម្ពុជាថារំលោភពនោះថា ហេតុអ្វីបានជាមិនព្រមប្តឹងទៅតុលាការ? ហើយសម្តេចបានលើកឡើងថា «មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់»។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចេះតែឆ្ងល់ថា ថៃបានចោទកម្ពុជាថារំលោភដីថៃ ហេតុអ្វីក៏ថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅតុលាការ ខ្ញុំសូមចោទសួរទៅទីក្រុងបាងកក អ្នកបានចោទកម្ពុជាថារំលោភលើអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ ហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយកម្ពុជា សូមប្រជាជនថៃ សូមប្រជាជនកម្ពុជា ក៏ដូចជាមិត្តភក្តិអន្តរជាតិ ពិចារណាអំពីបញ្ហានេះ ពិចារណាចំណុចនេះឱ្យបានដិតដល់»។

    June 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះករណីក្រុមជនអនាមឹក បានប្រើឈ្មោះ និងរូបថតរបស់សម្តេច បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ បង្ហោះសារមិនពិតមានចេតនាទុច្ចរិត។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានបង្ហោះសារដូចខាងក្រោម៖ សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយ​ នេះគឺជាគណនីហ្វេសប៊ុកក្លែងក្លាយ​ ដែលបានបង្កើតឡើងដោយក្រុមអនាមឹក​ ផុសសារមិនពិត​ និងមានចេតនាទុច្ចរិតបំផុត។ អាស្រ័យហេតុនេះ​ សូមបងប្អូន​ អ៊ំពូមីង​ តាយាយទាំងអស់​ មេត្តាជ្រាបជាព័ត៌មាន​ និងសូមប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់បំផុត​។ សម្រាប់គណនីផ្លូវការ​ និងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ គឺមានតែដូចក្នុងតំណភ្ជាប់ខាងក្រោមប៉ុណ្ណោះ ១/​ ហ្វេសបុក​ផេកផ្ទាល់ខ្លួនផ្លូវការ៖​ https://www.facebook.com/share/1CtnXcXULV/?mibextid=wwXIfr ២/​

    June 27, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិល ខណៈតុលាការធម្មនុញ្ញថៃនឹងពិចារណានៅថ្ងៃទី១ ខែកក្កដាខាងមុខ ថាតើត្រូវទទួលយកញត្តិមួយដែលអំពាវនាវឱ្យទម្លាក់លោកស្រីចេញពីតំណែង ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែរឬក៏យ៉ាងណា។ នេះបើតាមកាសែតថៃ Bangkok Post។ សមាជិកព្រឹទ្ធសភាថៃ៣៦រូប បានដាក់ញត្តិទៅកាន់តុលាការរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១៩ ខែមិថុនា ដោយស្នើឱ្យបើកការស៊ើបអង្កេតលើការបែកធ្លាយកិច្ចសន្ទនាដែលពួកគេចោទថាលោកស្រី Paetongtarn បានប្រព្រឹត្តទង្វើបំពានរដ្ឋធម្មនុញ្ញ ខ្វះសុចរិតភាព និងបំពានធ្ងន់ធ្ងរក្រមសីលធម៌ស្ដង់ដារ។ ក្រុមសមាជិកព្រឹទ្ធសភាទាំងនេះក៏បានស្នើឱ្យតុលាការព្យួរលោកស្រីពីតំណែងជា នាយករដ្ឋមន្ត្រីផងដែរ។ គួរបញ្ជាក់ថា បើតាមក្រុមសមាជិកព្រឹទ្ធសភាថៃខាងលើ លោកស្រី Paetongtarn បានធ្វើសកម្មភាពបំផ្លាញសេចក្ដីថ្លៃថ្នូរក្នុងនាមជានាយករដ្ឋមន្ត្រី ព្រមទាំងរំលោភអំណាចដើម្បីតែផលប្រយោជន៍ ផ្ទាល់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖

    June 27, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវឡើងសវនាការជំនុំជម្រះជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនៅសប្ដាហ៍ក្រោយ ក្នុងពេលដែលថៃកំពុងរួមរឹប ដោយវិបត្តិនយោបាយ ហើយកូនស្រីរបស់លោកកំពុងប្រឈមនឹងការទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី ខណៈក្រុមសកម្មជនគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ថៃបាន និងកំពុងប្រឈមនឹងភាពចលាចលនយោបាយសាជាថ្មី ដោយនៅប៉ុន្មានសប្ដាហ៍ខាងមុខ សវនាការជាបន្តបន្ទាប់អាចនឹងនាំទៅរកការបិទបញ្ចប់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra រីឯលោក Thaksin ដែលជាឪពុកអាចនឹងត្រូវជាប់ពន្ធនាគារ។ សវនាការជំនុំជម្រះលើលោក Thaksin គ្រោងនឹងផ្ដើមធ្វើឡើងចាប់ពីថ្ងៃអង្គារសប្ដាហ៍ក្រោយ ជុំវិញ ការចោទប្រកាន់ថារូបលោកបានប្រមាថព្រះមហាក្សត្រថៃ ដែលជាទោសធ្ងន់ធ្ងរបំផុតមួយក្នុងប្រទេសថៃ ដោយអ្នកល្មើសអាចប្រឈមជាប់ពន្ធនាគារអតិបរាមា ១៥ឆ្នាំ។ ការចោទប្រកាន់ប្រឆាំង លោក Thaksin ធ្វើឡើងដោយសំអាងលើបទសម្ភាសន៍របស់អតីតនាយករដ្ឋមន្ត្រីរូបនេះជាមួយប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៥។

    June 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងអំពីភាពមិនច្បាស់លាស់ និងការលឹបលរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមយោធាថៃ លើការបិទបើកព្រំដែនជាមួយកម្ពុជា ដោយម្តងបិទទាំងស្រុង បន្ទាប់មកបើកវិញនៅទីតាំងខ្លះ ប៉ុន្តែបើកតែទ្វារហាមមនុស្សចេញចូល ហើយបែរជាចោទកម្ពុជាថាជាអ្នកបិទព្រំដែនទៅវិញ។ សម្តេចបានថ្លែងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានចេញមកប្រកាសបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយសារ UN ថាកម្ពុជាប្រទេសមានឧក្រិដ្ឋកម្មអនឡាញ ដោយអនុញ្ញាតឱ្យសិស្ស និងអ្នកជំងឺធ្ងន់ប៉ុណ្ណោះចូលប្រទេសថៃ ដែលពេលនោះក្រុមយោធាថៃ ចាប់ផ្តើមបិទ។ ល្ងាចឡើងមិនបានម៉ោងប៉ុន្មានផង ស្រាប់តែអ្នកនាំពាក្យក្រសួងការបរទេសថៃ ចេញមកនិយាយថា ថៃមិនបានបិទព្រំដែន ស្អែកឡើងថ្ងៃទី២៥ ខែមិថុនា ស្រាប់តែទាហានថៃបើកទ្វារព្រំដែនដើម្បីថតរូប តែបទបញ្ជាហាមមនុស្សចេញចូលដដៃល។

    June 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីលទ្ធផល​ នៃកិច្ចប្រជុំការចរចាពន្ធបដិការកម្ពុជា-អាមេរិក ជុំទី៣ ដែលបានធ្វើឡើង នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក​ តាមប្រព័ន្ធវីដេអូ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកន្លងមក

    June 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា សម្តេចកំពុងរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ។ សម្តេចលើកឡើងថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។ សម្តេចបានលើកឡើងហេតុការណ៍ជាក់ស្តែង គឺការសម្រេចបិទបើកព្រំដែនជាមួយកម្ពុជា គឺមានភាពមិនច្បាស់លាស់ឡើយរវាងនាយករដ្ឋមន្ត្រីថៃ និងក្រុមយោធាថៃ ដោយម្តងបិទទាំងស្រុង

    June 26, 2025
  • ព័ត៌មានជាតិ

    (ឧត្ដរមានជ័យ)៖ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ នៅតំបន់សមរភូមិមុខជីកលេណដ្ឋាន ដើម្បីការពារខ្លួន ស្របពេលស្ថានភាពតានតឹងដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។ ការគូសបញ្ជាក់នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្រុក-​ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។

    June 26, 2025