- Liny Chan
- ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ បម្រាមធ្វើដំណើរថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមាននាថ្ងៃចន្ទ ទី៩ ខែមិថុនា ដោយហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ មិនឱ្យចូលសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោងតាមសេតវិមាន បម្រាមធ្វើដំណើរខាងលើមានគោលដៅចំពោះ ពលរដ្ឋមកពីប្រទេសអាហ្វហ្កនីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៉ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ នៅពេលប្រកាសពីបម្រាមនេះ កាលពីសប្តាហ៍មុន លោក ត្រាំ អះអាងថា វាមានភាពចាំបាច់ដើម្បីការពារប្រឆាំង «ភេរវករបរទេស»។ វិធានការនេះ នាំឱ្យគេនឹកឃើញដល់
June 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពីទីក្រុងនីស ប្រទេសបារាំង នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាញព័ត៌មាន ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ។ តាមរយៈសារអំពាវនាវនៅលើបណ្ដាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋសូមជៀសវាងបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឲ្យមានការយល់ច្រឡំ និងនាំឲ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជន និងប្រជាជនកម្ពុជា-ថៃ។ បន្ថែមទៅលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា
June 9, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធី «សិតព្រះពុទ្ធបដិមា» សម្រាប់តម្កល់ទុក ក្នុងទីបរិវេណអាកាសយានដ្ឋាន ដែលជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ។ ពិធី «សិតព្រះពុទ្ធបដិមា» នេះ មានការយាងនិមន្ត ពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយនៃកម្ពុជា និងមានការអញ្ជើញចូលរួម ពីលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីលោកស្រី លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល
June 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ទី១៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ទី២៖ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ ទី៣៖ កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា ទី៤៖ កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC)
June 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន ព្រមទាំងអស់លេងបណ្តាញសង្គម សូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុល នៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិត ក្នុងការបង្កអសន្តិសុខ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ កុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការរើសអើងលើជាតិសាសាសន៍។ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា រាល់ការផ្សាយ ឬចែកចាយព័ត៌មាននានា ត្រូវធ្វើឡើងដោយមានការទទួលខុសត្រូវ និងគិតគូរឱ្យបានត្រឹមត្រូវពីផលវិបាកដែលអាចកើតមានឡើង
June 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខណៈដែលការប្រឈមគ្នារវាងកម្ពុជា-ថៃ ក្លាយជាប្រធានបទក្តៅនាពេលនេះ ក្រសួងការពារជាតិកម្ពុជា បានរកឃើញថា សារព័ត៌មានថៃ និងបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធស្ថានភាពកងទ័ព។ ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំឱ្យជឿតាមការផ្សព្វផ្សាយតាមសារព័ត៌មានថៃ និងបណ្តាញសង្គមទាំងនោះ ហើយរង់ចាំទទួលយកតែព័ត៌មានផ្លូវការ ដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញសង្គមនានារបស់ខ្លួន ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត
June 9, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានភាគីថៃសម្រេចដោយឯកតោភាគី បើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ មួយថ្ងៃ ក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១២៖០០ថ្ងៃត្រង់។ បើតាមការជូនដំណឹងរបស់ភាគីថៃ មកភាគីកម្ពុជា ថៃបានសម្រេចកាត់បន្ថយថ្ងៃបើកច្រកទ្វារព្រំដែនអានសេះ ពី២ថ្ងៃ ទៅ១ថ្ងៃក្នុង ១សប្តាហ៍ គឺបើករៀងរាល់ថ្ងៃព្រហស្បតិ៍ ពីម៉ោង ៩៖០០នាទីព្រឹក និងបិទនៅម៉ោង១២៖០០នាទីថ្ងៃត្រង់។ សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កន្លងមកគឺបើកដំណើរការឆ្លងកាត់នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 9, 2025 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃ បានកំណត់ឱ្យប្រជាពលរដ្ឋខ្មែរ ចូលប្រទេសរបស់ខ្លួន ត្រឹមពេល៧ថ្ងៃ ខុសពីរាល់ដងរហូតដល់៦០ថ្ងៃ។ ជាការឆ្លើយតបកម្ពុជា ក៏បានកំណត់សម្រាប់ការចូលរបស់ប្រជាពលរដ្ឋថៃ តែ៧ថ្ងៃដូចគ្នា។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃ បានវៃត្រាលើលិខិតឆ្លងដែន របស់ប្រជាពលរដ្ឋខ្មែរ ដែលចូលដីថៃ កំណត់ឱ្យចូលត្រឹមតែ ៧ថ្ងៃទេ ដែលខុសពីរាល់ដង គឺរហូតទៅដល់៦០ថ្ងៃ
June 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើយ៉ាងទទូចដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងឡាយ សូមកុំបំប៉ោងព័ត៌មានមិនពិតពាក់ព័ន្ធនឹងករណីពលករខ្មែរសម្រុកចេញពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ ពីព្រោះមិនមានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនិងប្រជាជនកម្ពុជានោះឡើយ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យមានការយល់ច្រឡំចំពោះស្ថានការណ៍ពិត បង្កការព្រួយបារម្ភកាន់តែខ្លាំង។ លោក ស៊ុន មេសា បាបញ្ជាក់ថា៖ «សូមបញ្ឈប់ជាបន្ទាន់ចំពោះការចែករំលែកព័ត៌មានមិនពិតស្តីពីការសម្រុកចេញពីទឹកដីថៃរបស់ពលរដ្ឋខ្មែរ។ កុំដើម្បីតែ Like និង View ធ្វើឱ្យសង្គមជាតិមានផលប៉ះពាល់ដោយសារសកម្មភាពរបស់យើង។ ខ្មែរយើងត្រូវតែប្រកាន់អាកប្បកិរិយាត្រឹមត្រូវ ដើម្បីសង្គមជាតិដ៏ស្រស់ផូរផង់របស់ខ្លួន»។ ការស្នើសុំរបស់អ្នកនាំពាក្យក្រសួងការងាររូបនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនតូច ដែលចង់ទាក់ទាញឱ្យមានអ្នកចូលមើលច្រើន (MMO) បានប្រើប្រាស់រូបភាពពលករខ្មែរឆ្លងដែនមកលេងស្រុកកំណើតនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសាកន្លងទៅ មកបង្ហោះឡើងវិញជាមួយនឹងការសរសេរចំណងជើងថា ពេលនេះ ពលករខ្មែរកំពុងសម្រុកចេញពីប្រទេសថៃ នាអំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។
June 9, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនចាប់អារម្មណ៍ក្នុងការនិយាយជាមួយអតីតសម្ព័ន្ធមិត្តរបស់លោក គឺមហាសេដ្ឋី Elon Musk នោះទេ ចំពេលមានជម្លោះដ៏ជូរចត់ជុំវិញច្បាប់កាត់បន្ថយពន្ធរបស់លោកប្រធានាធិបតី។ ការអះអាងនេះ វាផ្ទុយពីរបាយការណ៍មុននេះដែលថា អ្នកទាំងពីរគ្រោងនឹងសន្ទនាគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។ កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីសេតវិមានម្នាក់ទៀតបាននិយាយថា លោក ត្រាំ និងលោក Musk នឹងនិយាយគ្នានៅថ្ងៃសុក្រ ដែលដំណឹងនេះបានជួយឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ស្ទុះឡើងវិញរហូតដល់ ៥% ក្នុងការជួញដូរមុនម៉ោង បន្ទាប់ពីបានធ្លាក់ចុះជាប្រវត្តិសាស្ត្រជាង
June 7, 2025









