- Liny Chan
- ព័ត៌មានជាតិ
នៅថ្ងៃទី១២ដល់ទី១៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,១៧៥នាក់ ស្រី១៦៧នាក់ មាន ២៨សញ្ជាតិ រួមមាន ៖ រវ៉ាន់ដា កាមេរូន មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ឥណ្ឌា ស្រីលង្កា ចិន ហ្ស៊ីមប៉ាវេ បង់ក្លាដេស
April 21, 2026 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុនបានព្រមានអំពីលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរជាថ្មីម្តងទៀតនៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២១ ខែមេសា។ ការព្រមាននេះត្រូវបានធ្វើឡើងក្រោយតំបន់ភាគភាគឦសាននៃប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិតរហូតដល់ ៧,៧រ៉ិចទ័រម្តងរួចហើយកាលពីថ្ងៃម្សិលមិញនេះ។ គួររម្លឹកជូនថា ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិត ៧,៧រ៉ិចទ័រ កាលពីថ្ងៃម្សិលមិញ អាជ្ញាធរជប៉ុនក៏បានទាញសញ្ញាព្រមានអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិក្នុងកម្រិតធ្ងន់ធ្ងរបន្ថែមទៀតផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះរលកយក្សស៊ូណាមិដែលអាជ្ញាធរជប៉ុនបានព្រមាននោះនៅមិនទាន់កើតមាននៅឡើយទេ។ គួររម្លឹកជូនថា កាលពីឆ្នាំ២០២១ ជប៉ុនធ្លាប់បានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិកម្រិតធ្ងន់ធ្ងរម្តង ដែលពេលនោះបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតរហូតដល់ជាង ១៨,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
April 21, 2026 - ព័ត៌មានជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា នៅវេលាម៉ោង៩ និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះ សម្តេច បានចូលគាល់សួរសុខទក្ខព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យរយៈពេលប្រម៉ាន៨នាទី។ សម្តេចបានបន្តថា ជាទូរទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូល ឆ្លងឆ្លើយជាមួយសម្តេចជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូមដែលជាទម្លាប់ធម្មតានៃអ្នកជម្ងឺក្រោយការវះកាត់ក៏ដោយ។ តាមរយៈសម្តេចតេជោ ព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋដោយការនឹករលឹក៕ ប្រភព៖ ក្រសួងព័ត៌មាន
April 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលបានរៀបចំនៅរាជធានីភ្នំពេញ បានធ្វើឲ្យទីតាំងនេះទទួលបានទេសចរច្រើនជាងខេត្តសៀមរាប និងខេត្តព្រះសីហនុទៀតនៅក្នុងអំឡុងពេលចូលឆ្នាំ៣ថ្ងៃ។ យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា រាជធានីខេត្តដែលទទួលបានទេសចរច្រើនជាងគេគឺ រាជធានីភ្នំពេញ មានជាង ៤លាន ៤០ម៉ឺននាក់ ខេត្តកំពង់ចាមមានជាង៤លាន១៧ម៉ឺននាក់ ខេត្តព្រៃវែងមានជាង២លាន៣២ម៉ឺននាក់ ខេត្តសៀមរាបមានជាង១លាន៧៩ម៉ឺននាក់និង ខេត្តកំពង់ស្ពឺមានជាង១លាន៧១២ម៉ឺននាក់។ បើទោះបីពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ទៅក៏ដោយ ប៉ុន្តែការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅតែបន្តទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ តាំងពីព្រឹករហូតដល់យប់បង្កើតនូវស្នាមញញឹមប្រកបអនុស្សាវរីយ៍ល្អៗដែលមានមហាជនប្រមាណជាង ១លាននាក់ រៀងរាល់ថ្ងៃ ពោលគឺនៅថ្ងៃទី១៧ មេសាមានចំនួន ជាង១លាន៣៨ម៉ឺននាក់ សម្រាប់ថ្ងៃទី១៨ មានចំនួន
April 20, 2026 - ព័ត៌មានជាតិ
ជប៉ុន៖ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ ដែលជាកម្រិតដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NHK នៅល្ងាចថ្ងៃទី២០ ខែមេសា។ ទីតាំងដែលជាកន្លែងរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺតំបន់ឆ្នេរសមុទ្រ Sanriku នៃខេត្ត Iwate ។ ក្រោយកើតមានគ្រោះរញ្ជួយដីក្នុងកម្រិតដ៏ខ្ពស់ខាងលើនេះ អាជ្ញាធរជប៉ុនក៏បានទាញសញ្ញាព្រមានអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិផងដែរ ដោយរលកយក្សស៊ូណាមិអាចវាយប្រហារខេត្ត Iwate និងផ្នែកខ្លះនៃខេត្តHokkaido និងក្រុង Aomori ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រោះរញ្ជួយដីខាងលើនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ NHK
April 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ
April 20, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត » រាជធានីភ្នំពេញទទួលបានភ្ញៀវជាតិ និង អន្តរជាតិ ជាង១លាន៤សែននាក់ ,បើគិតទាំង៦ថ្ងៃមានប្រមាណ៩លាននាក់បានចូលរួមអបអរសាទរ និងលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។ តាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ត្រូវថ្ងៃទី១៩ មេសា មានភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋ មកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ បានមកដើរលេងកម្សាន្តនិងចូលរួមអបអរសាទរ សរុបចំនួន១,៤៤០,៧១២នាក់
April 20, 2026 - ព័ត៌មានជាតិ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦–រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់ដោយរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងទីតាំងមួយចំនួនដែលពួកគេដណ្តើមកាន់កាប់ដោយកម្លាំងយោធាកាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដូចជា ការសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ សាងសង់ផ្លូវ ជីកលេណដ្ឋាន និងសកម្មភាពឈូសឆាយដីជាដើម។ ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០
April 20, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវក្តីរំភើបសោមនស្សរីករាយឥតឧបមា បន្ទាប់ពីទទួលបានដំណឹងអំពីភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងកិច្ចវះកាត់ព្យាបាលព្រះរោគថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមសារលិខិតថ្វាយព្រះពរ លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ការវះកាត់ព្យាបាលព្រះរោគរបស់ព្រះអង្គ ត្រូវបានអនុវត្តដោយជោគជ័យដោយក្រុមគ្រូពេទ្យជំនាញនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាថែរក្សាព្រះមហាសេតច្ឆត្ត សូមមេត្តាប្រោសប្រទានព្រះរាជសព្ទសាធុការពរជ័យ និងវិបុលសុខគ្រប់ប្រការថ្វាយដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ លោកជំទាវបណ្ឌិត ក៏បានបួងសួងសូមឱ្យព្រះអង្គឆាប់មានព្រះរាជសុខភាពល្អបរិបូរ និងរឹងមាំឡើងវិញ ដើម្បីយាងនិវត្តមកកាន់មាតុភូមិវិញ ក្នុងការបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ
April 20, 2026 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមបើកចេញពីការបិទផ្លូវរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែមេសា។ ការរឹបអូសនេះបានកើតឡើងខណៈដែរប្រទេសអ៊ីរ៉ង់បានបដិសេដមិនចូលរួមការចរចាសន្តិភាពជុំទីពីរនោះទេ។ ឆ្លើយតបនឹងសកម្មភាពរបស់យោធាអាមេរិកខាងលើនេះប្រទេសអ៊ីរ៉ង់បានប្រកាសថា នឹងសងសឹងអាមេរិកវិញឱ្យសមទៅតាមអ្វី ដែលយោធាអាមេរិកបានធ្វើមកលើខ្លួន។ តាមរយៈភាពតានតឹងដែលកំពុងកើតឡើងថ្មីៗនេះ ក្រុមអ្នកវិភាគអំពីស្ថានភាពជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានសម្តែងការព្រួយបាមរម្ភជាថ្មីថា បទឈប់បាញ់រវាងអាមេរិកនិងអ៊ីរ៉ង់គឺកាន់តែផុយស្រួល ពោលគឺលទ្ធភាពនៃការផ្ទុះអាវុធជាថ្មីមានខ្ពស់ខ្លាំងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 20, 2026









