- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១៩ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅទីរួមខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកចូលរួមលេងកម្សាន្តប្រមាណជាង៣០ម៉ឺននាក់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេមានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ៣៥៧,៩៦៦ នាក់បានចូលរួមទស្សនា និងដើរលេងកម្សាន្តនៅទីតាំងបុណ្យទន្លេ នៅសួនច្បារមាត់បឹងតាកែវ ដោយក្នុងចំណោមនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន ១ ០២៨ នាក់ផងដែរ។ ជាមួយគ្នានេះ នៅថ្ងៃទី១ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០១,៣៦៧ នាក់ និងទេសចរបរទេសចំនួន ២៦០ នាក់។ ដោយឡែកនៅថ្ងៃទី២ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០៨,០០០ នាក់
March 24, 2025 - ព័ត៌មានអន្តរជាតិ
(ព្រុចសែល)៖ សហភាពអឺរ៉ុបកំពុងពន្យារ ពេលវិធានការពន្ធគយ ៥០% របស់ខ្លួនដែលបានស្នើឡើង ដើម្បីដកហូតលើស្រាវីស្គីរបស់អាមេរិក រហូតដល់ពាក់កណ្តាលខែមេសា ដែលឱ្យស្របគ្នាទៅវិធានការឆ្លើយតបយ៉ាងទូលំទូលាយផ្សេងទៀត ប្រឆាំងនឹងពន្ធដែក និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត័មាន Bloomberg News ខណៈថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការពន្យាពេលនៃការចាត់វិធានការដកហូតពន្ធគយនេះ ដែលដើមឡើយត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី១ ខែមេសា អនុញ្ញាតឱ្យមានការពិភាក្សាបន្ថែមទៀត ជាមួយមន្ត្រីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនផលិតស្រាវីស្គីអាមេរិកបាន និងកំពុងប្រញាប់ប្រញាល់ត្រៀមខ្លួន ទៅនឹងវិធានការពន្ធគយរបស់សហ ភាពអឺរ៉ុបមុនពេលវិធានការពន្ធនេះចូលជាធរមាន រួមទាំងក្រុមហ៊ុនមួយចំនួន ដែលកំពុងនាំចេញផលិតផលរបស់ខ្លួនកាន់តែច្រើន តាមដែលអាចធ្វើទៅបានទៅកាន់សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ឧស្សាហកម្មនេះ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដកហូតពន្ធគយ ២០០% លើផលិតផលគ្រឿងស្រវឹងទាំងអស់ ដែលនាំចូលពីអឺរ៉ុបសម្រាប់ជាវិធានការឆ្លើយតប។
March 22, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ១០១ ៣៧៦នាក់ បានធ្វើដំណើរកម្សាន្ត និងទស្សនាព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដែលមានការរៀបចំជាស្តង់ ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនដែលបង្ហាញអំពី វប្បធម៌ ប្រពៃណីខ្មែរ។ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ រៀបចំឡើង ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ នៅបរិវរណសួនច្បារទល់មុខសាលមហោស្រពខេត្តតាកែវ។ នាល្ងាចថ្ងៃទី២២ ខែមីនា ដែលជាថ្ងៃនៃពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេ
March 22, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមហ៊ុន Boeing ត្រូវបានជ្រើសរើសឱ្យទទួលកិច្ចសន្យាដ៏ធំមួយ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីបន្ទាប់ទៀត សម្រាប់កងទ័ពអាកាសអាមេរិក ហៅថា F-47។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កិច្ចសន្យាខាងលើ មានគោលដៅបន្តការងារអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីមួយ ដែលកាន់តែមានភាពទំនើបជាងមុនថែមទៀត ហើយនឹងអាចធ្វើប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព ជាមួយយន្តហោះដ្រូន ដើម្បីជំនួសយន្តហោះចម្បាំងបំបាំងកាយ F-22 បច្ចុប្បន្ន ដែលត្រូវបានប្រើប្រាស់អស់រយៈពេល ប្រមាណ២ទសវត្សរ៍មកហើយ។ លោក ត្រាំ បានកោតសរសើរ ឈ្មោះយន្តហោះចម្បាំងថ្មីនោះ គឺ F-47
March 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានជាប់ចំណាត់ថ្នាក់លេខ ៥ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង១១ ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ការបញ្ជាក់នេះ ធ្វើឡើងអំឡុងពេល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង៩០នាក់ មកពី៥៦ស្ថាប័នធ្វើដំណើរទស្សនកិច្ចទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។ លោកឧកញ៉ា ឆារស៍ វ៉ាន់ បញ្ជាក់បន្ថែមថា ការចូលជាគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១នេះ
March 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ នេះបើតាមការបញ្ជាក់ឱ្យដឹងនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលលោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ
March 22, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ គណៈកម្មការអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចុះពិនិត្យការអនុវត្តគម្រោងវិនិយោគ របស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍កោះ និងឆ្នេរនានា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច រួមទាំងអាជ្ញាធរដែនដីផង ក្នុងភូមិសាស្ត្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ការចុះពិនិត្យខាងលើ ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង, ការផ្តល់មតិយោបល់លើផ្នែកបច្ចេកទេស ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់វិនិយោគិន សម្តៅជំរុញការអនុវត្តគំរោងស្របតាមខ្លឹមសារនៃកិច្ចសន្យា និងដើម្បីរៀបចំរបាយការណ៍បូកសរុបគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនៃការបំពេញភារកិច្ចនេះដែរ គណៈកម្មការអន្តរក្រសួងក៏បានឆ្លៀតចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនាយនាវី នាយនាវីរង
March 22, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ លោក Elon Musk បានរិះគន់សារព័ត៌មាន New York Times និងអំពាវនាវឱ្យកាត់ទោសមន្ត្រីមន្ទីរប៉ង់តាហ្គោន ដែលបានទម្លាយព័ត៌មានយោធាសំខាន់ៗ ទៅឱ្យកាសែតនេះ។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពី New York Times បានរាយការណ៍ថា លោក Musk នឹងទទួលបានការសង្ខេប អំពីផែនការយោធារបស់សហរដ្ឋអាមេរិក ក្នុងករណីមានជម្លោះជាមួយប្រទេសចិន។ យោងតាមការចុះផ្សាយរបស់ New York Times ការសង្ខេបនេះ នឹងផ្ដល់ឱ្យលោក Musk នូវការយល់ដឹងអំពីផែនការយោធាសំខាន់ៗ ក្នុងនាមជាទីប្រឹក្សារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោក Musk បានចោទប្រកាន់
March 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានធំបំផុតនៅកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសដែល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង ៩០នាក់ និង ៥៦ស្ថាប័នធ្វើដំណើរទស្សនៈកិច្ចសារព័ត៌មានទៅកាន់ ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។ បើតាមប្រសាសន៍របស់
March 22, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុករថយន្ដ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយបានធ្វើការវាស់វែង ប្រមែប្រមូលភស្តុតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញនីតិវិធីកំណត់ដោយច្បាប់សុក្រឹតត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អរវាងអ្នកបើកបររថយន្តឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ៤៦ឆ្នាំ សមត្ថកិច្ចបានបន្ត បំពេញការងារតាមជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់
March 22, 2025









