- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Paola Pampaloni នាយិការងទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសអឺរ៉ុប ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃភាពជាដៃគូយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រស់រវើករវាងកម្ពុជា និងសហភាពអឺរ៉ុប។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ក្រៅពីបញ្ហាសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ ជាពិសេសការវិវត្តចុងក្រោយនៃស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតក្នុងឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននេះ ដែលបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាមនុស្សធម៌៕ ប្រភព៖ ក្រសួងព័ត៌មាន
March 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះការដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលេចថា នេះគឺជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ស្ពាននេះនឹងក្លាយជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ផ្លូវជាតិលេខ ៦ និង៧ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា។ ស្ពាន និងផ្លូវថ្នល់ដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជានៅតែបន្តពង្រីកឥតឈប់ឈរ។ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅតែបន្តឆ្ពោះទៅមុខឥតឈប់ឈរ។ គួរជម្រាបជូនថា ស្ពាននេះត្រើយខាងកើតស្ថិតក្នុង
March 25, 2026 - ព័ត៌មានជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងសម្រេចបាននូវវឌ្ឍនភាពដ៏ល្អមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៥ ខែមីនា។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏នឹងទទួលបានសម្បទានដ៏សំខាន់ៗមួយចំនួនពីទីក្រុងតេអេរ៉ង់ផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងកិច្ចចរចាបញ្ចប់សង្គ្រាមនេះ លោក ដូណាល់ ត្រាំ បានផ្ញើផែនការសន្តិភាពមួយទៅកាន់ប្រទេសប្រទេសអ៊ីរ៉ង់ ដែលមានសំណើដោះស្រាយជម្លោះចំនួន ១៥ចំណុច។ បើទោះជាដំណោះស្រាយទាំង ១៥ចំណុចនោះមិនត្រូវបានបង្ហាញជាសាធារណៈក៏ពិតមែន តែសម្រាប់ក្រុមអ្នកវិភាគស្ថានការនយោបាយពិភពលោកបានធ្វើការប៉ាន់ស្មានថា ដំណោះស្រាយទាំង ១៥ចំណុច អាចមានដូចខាងក្រោមនេះ៖ ១-ការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ២-ការត្រួតពិនិត្យដោយ IAEA (អង្គការថាមពលនុយក្លេអ៊ែរអន្តរជាតិ) ៣-ការដកឬបន្ថយទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក ៤-ការបញ្ឈប់ការគាំទ្រក្រុមយោធានៅតំបន់មជ្ឈិមបូព៌ា
March 25, 2026 - ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ បានដាក់ចេញនូវការ អនុវត្តការងារនាឆ្នាំកន្លងមក ដើម្បីកំណត់បញ្ហាប្រឈម ដែលបាននឹងកំពុងបន្តអត្ថិភាពជាធរមាននៅក្នុងវិស័យយុត្តិធម៌ក្នុងឆ្នាំ២០២៦ និងជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារជាអាទិភាព ក្នុងការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ នៅកម្ពុជា។ ឯកឧត្តម ឧប្បនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦នាព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ឱ្យដឹងពីការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាអាទិភាពដ៏ សំខាន់មួយក្នុងការពង្រឹង និងលើកកម្ពស់ “នីតិរដ្ឋ” នៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការធានារក្សាស្ថិរភាពសង្គម សន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈ ការលើកកម្ពស់យុត្តិធម៌ក្នុងសង្គមជាតិ ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ។ ក្រៅពីនេះក្រសួងក៏បានកំពុងបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ,ការជំរុញ
March 25, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ឧត្តមសេនីយ៍ត្រី ស៊រ វន បានបេ្តជ្ញាចិត្តថានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងឱកាស លោកឧត្តមសេនីយ៍ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោកឧត្តមសេនីយ៍ត្រី ស៊រ វន ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា
March 25, 2026 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ អ្នកបើកយន្តហោះចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរបើកទៅបុករថយន្តពន្លត់អគ្គិភ័យនៅក្នុងព្រលានយន្តហោះនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែមីនា។ ព្រលានយន្តហោះដែលជាកន្លែងកើតហេតុនោះគឺព្រលានយន្តហោះអន្តរជាតិ LaGuardia មានទីតាំងស្ថិតនៅក្នុងទីក្រុង New York ខណៈយន្តហោះដែលបានជួបគ្រោះថ្នាក់គឺជាយន្តហោះដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada Express។ អ្នកបើកយន្តហោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២រូបនោះ រួមមានលោក Antoine Forest និងម្នាក់ទៀតគឺលោក Mackenzie Gunther ដែលបានរួមគ្នាក្នុងប្រតិបត្តិការហោះហើរចេញពីទីក្រុង Toronto នៃប្រទេសកាណាដាឆ្ពោះទៅកាន់ទីក្រុង New York សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យអ្នកដំណើរជាច្រើនបានរងរបួសផងដែរ
March 25, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងដំណាក់កាលថ្មីនៃដំណើរអភិវឌ្ឍជាតិ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន ដោយគ្រប់ប្រទេសអភិវឌ្ឍន៍សុទ្ធសឹងតែយកចិត្តទុកដាក់ និងវិនិយោគខ្ពស់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រោះលទ្ធផលនៃសកម្មភាពទាំងនេះ នាំមកនូវចំណេះដឹងថ្មី សម្រាប់បង្កើតបច្ចេកវិទ្យា ផលិតផល ដំណើរការ សេវាកម្ម និងប្រព័ន្ធថ្មីៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច សុខុមាលភាពរបស់ប្រជាជាតិទាំងមូល និង ជាភាពខ្លាំងសម្រាប់គាំទ្រសន្តិសុខជាតិរយៈពេលវែង។ នេះបើយោងតាម សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤។ សម្តេចធិបតី បានបន្តថា តាមការបង្ហាញខាងលើ
March 25, 2026 - ព័ត៌មានអន្តរជាតិ
វៀតណាម៖ ត្រី Oarfish មួយក្បាលត្រូវបានគេប្រទះឃើញបង្ហាញខ្លួននៅតំបន់ឆ្នេរសមុទ្រនៃខេត្ត Lam Dong ភាគខាងត្បូង ប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Vietnam Net កាលពីពេលថ្មីៗនេះ។ ត្រី Oarfish មួយក្បាលនេះមានប្រវែងប្រមាណជា ៤ម៉ែត្រ និងទម្ងន់រហូតដល់ ២០គីឡូក្រាម។ សូមបញ្ជាក់ជូនថា Oarfish ជាប្រភេទត្រីកម្រ ដែលតែងរស់នៅក្នុងបាតសមុទ្រជ្រៅៗ អាចមានជម្រៅចន្លោះពី ២០០ម៉ែត្រ រហូតដល់ ១,០០០ម៉ែត្រ ហើយវាកម្រហែលមកកាន់ឆ្នេរសមុទ្រណាស់។ ការបង្ហាញខ្លួនរបស់ត្រីប្រភេទនេះមកកាន់ឆ្នេរសមុទ្រអាចជារឿងមិនល្អនោះទេ ដ្បិតតាមជំនឿរបស់ប្រជាពលរដ្ឋគេជឿថា ត្រី Oarfish បាននាំសារមកប្រាប់ថា អាចនឹងមានគ្រោះរញ្ជួយដី ឬរលកយក្សស៊ូណាមិ។
March 24, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំងជាក់ស្តែង ។ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ សណ្ឋាគារ ជីនសា ហូលីដេ , វីឡាភូមិគ្រឹះ , អគារខុនដូរ ស៊ែង យូរ និង ផ្ទះជួល នៅសង្កាត់៤។
March 24, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្តនូវផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) និងសាធារណៈជនថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុក់អាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន៦%) គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីណែនាំ ស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផល់តេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។ ប្រភពដដែល បានបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
March 24, 2026









