Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ នៅពេលនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល២រូប គឺអធិការរងនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ហឿង វឿន និងនគរបាលអន្តរាគមន៍ លោកអនុសេនីយ៍ឯក (ស័ក្តិ៣) មាស ភារម្យ។ យោងតាមលិខិតបង្គាប់ការរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា «បង្គាប់ឱ្យមន្ត្រីនគរបាលចំនួន២រូប មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក

    February 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បើទោះបីមានបាតុភាពនានា នៃការអនុវត្តច្បាប់ចរាចរណ៍របស់នគរបាលចរាចរក្ដី ប៉ុន្ដែលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យបន្ដអនុវត្ដច្បាប់ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងរក្សាសណ្តាប់ធ្នាប់សង្គម ដោយគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។ នៅពេលឲ្យបន្ដអនុវត្តច្បាប់នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យកម្លាំងជំនាញ ត្រូវបំពេញការងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ទន់ភ្លន់ ប៉ុន្ដែម៉ឺងម៉ាត់ និងកាត់បន្ថយបាតុភាពនានាដែលប៉ះពាល់ ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ចំពោះមន្ត្រីមួយចំនួនតូចណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌វិជ្ជាជីវៈ ត្រូវតែទទួលនៅវិន័យរបស់នគរបាលជាតិជាដាច៎ខាតដោយមិនលើកលែង។ ខណៈករណីនៅក្នុងខណ្ឌសែនសុខ ខាងការិយាល័យអនុវត្តវិន័យ

    February 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដូចបណ្ដាឆ្នាំកន្លងទៅដែរ គឺឧបត្ថម្ភថវិកាចំនួន៥០,០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ នឹងធ្វើឡើងដោយបូកបញ្ចូលគ្នា ជាមួយនឹងប្រាក់បៀវត្សប្រចាំខែមេសា និងឧសភាតែម្ដង។ ការបើកប្រាក់បៀវត្សប្រចាំខែមេសានេះនឹងធ្វើឡើងតែមួយលើកឲ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ឲ្យបានក្នុងសប្តាហ៍ទី១ នៃខែឧសភា និងលើកទី២ ឲ្យបានក្នុងសប្តាហ៍ទី៣ នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ នឹងអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។ ជាមួយគ្នានេះ ក្រសួងមុខងារសាធារណៈ

    February 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនអស់លុយនោះឡើយ។ មិនត្រឹមមិនអស់លុយប៉ុណ្ណោះទេ គឺមានថវិកាដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀតផង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍​​គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌ​គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល ឡើងគម្រោងថវិកាជាតិ ដោយកែចំណាយ និងចំណូល មានការចេញមកវាយប្រហារថារ ដ្ឋអស់លុយហើយ និងការចំណាយកាន់តែប៉ោងទៅ។ សម្តេចបានបន្តថា ការប៉ោងថវិកា ដោយសារតែកំណើនរបស់ប្រជាជន

    February 20, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥នេះតទៅ Facebook នឹងលុបវីដេអូ Live (live broadcast recordings) បន្ទាប់ពី ៣០ ថ្ងៃ។ ការផ្លាស់ប្តូរនេះមានន័យថា វីដេអូដែលបាន Live រួច អាចធ្វើការ Live ឡើងវិញ, ទាញយក ឬចែករំលែកពីទំព័រ Facebook Page ឬ Profile បានតែក្នុងរយៈពេល ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនោះ វានឹងត្រូវបានយកចេញដោយស្វ័យប្រវត្តិ។ មូលហេតុនៃការផ្លាស់ប្ដូរ៖ ក្រុមហ៊ុន Meta

    February 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញថា រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ គឺស្ទឹងសែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានចុះពិនិត្យជាមួយក្រុមការងារ បានឱ្យដឹងថា នៅក្រៅទីតាំងរោងចក្រ ក្រុមការងារបានពិនិត្យឃើញថា នៅក្នុងប្រឡាយដីស្ថិតនៅចំហៀងខាងកើត និងខាងក្រោយអគាររោងចក្រ ឃើញមានស្នាមទឹកសំណល់រាវ

    February 20, 2025
  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀតនោះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ សូមជម្រាបថា ការកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ខាងលើនេះ បានធ្វើឡើងក្រោយមានការស្នើសុំ ក៏ដូចជាមតិលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមជាច្រើនកាលពីពេលថ្មីៗកន្លងទៅនេះ ថាមានលក្ខណៈស្រដៀងទៅនឹងស្បង់ជីពររបស់ព្រះសង្ឃ៕ ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    February 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (គូសាណូណិ) ដើម្បីអនុវត្តគម្រោងចំនួន២សំខាន់ៗ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ គម្រោងចំនួន២ ដែលត្រូវបានចុះហត្ថលេខាផ្ដល់់ជំនួយនេះ រួមមាន៖ *ទី១៖ គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ ក្នុងថវិកាគម្រោង ចំនួន៨៣,៦៧២ដុល្លារអាមេរិក។ រថយន្តនេះ មានមុខងារនឹងជួយឲ្យក្រុមការងារពន្លត់អគ្គិភ័យ មានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការសង្រ្គោះ។ *ទី២៖

    February 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ចនៅឆ្នាំ២០២៥ តទៅ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ តាមរយៈលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានឃើញ និងឯកភាពដូចខាងក្រោម៖ *ទី១៖ អនុវត្តស្តង់ដារប្រភេទ៥ សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីពេលនេះតទៅ*ទី២៖ កំណត់រយៈពេលក្នុងអន្តរកាល៦ខែ ក្នុងការបញ្ជ្រាបប្រេងសាំងស្តង់ដារ (EURO 5) ក្នុងទីផ្សារកម្ពុជា និងឈានទៅជំនួសប្រេងសាំងស្តង់ដារ (EURO 5) ទាំងស្រុងតែម្តង។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)

    February 19, 2025
  • PR

    ហ្គេនស៍បឺគ រៀបការចំនេញលុយ, បានចំណងដៃច្រើនៗ! សូមចូលរួមអបអរសាទរដល់គូស្វាមី ភរិយាថ្មី ដែលបានទិញឈុតស្រាបៀរហ្គេនស៍បឺគសម្រាប់កម្មពិធីមង្គលការ ឡើងគេហដ្ឋានថ្មី ពិធីខួបកំណើត និងកម្មពិធីផ្សេងៗ ហើយទទួលបានការបន្ថែមកាដូជាច្រើនសន្ធឹកសន្ធាប់ និងសន្លឹកប័ណ្ណផ្សងសំណាងចំនួន ១សន្លឹកផងដែរ ។ ការចាប់រង្វាន់ផ្សងសំណាងចំនួន ៥២គូ វគ្គទី១ ឆ្នាំ២០២៥ ដែលធ្វើការចាប់រង្វាន់ផ្សងសំណាងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានរកឃើញគូស្វាមី ភរិយាថ្មីពិតប្រាកដ ឈ្នះរង្វាន់លុយសុទ្ធពិតៗ ពីហ្គេនស៍បឺគសរុបជាទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ។ ការចាប់រង្វាន់នោះ គឺបានធ្វើឡើងនៅលើឆាកប្រគំតន្រ្តីដ៏ធំ នៅមុខមហាជនដែលបានចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ និងមានការចាក់ផ្សាយលើបណ្ដាញសង្គម និងកញ្ចក់ទូរទស្សន៍ផងដែរ។ ការចាប់រង្វាន់នោះ គឺមានរង្វាន់អាពាហ៍ពិពាហ៍អស្ចារ្យ ១៦៨

    February 19, 2025