Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញចម្ងល់ និងចោទសួរចំៗទៅលោកបណ្ឌិត គឹម ធា សមាជិកគណៈកម្មាធិការកណ្តាលលេខាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ពីផ្លូវទៅស្រុករមាសហែកថា ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ? ថ្លែងនៅក្នុងសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចោទសួរដូចនេះថា «ផ្លូវទៅរមាសហែកចាក់កៅស៊ូ រួចអស់ហើយ?[..] មិចក៏ចាក់យូម្ល៉េះ?»។ ជាការឆ្លើយតបជាមួយសម្តេចតេជោ ហ៊ុន សែន, លោក គឹម ធា បានបញ្ជាក់ថា ផ្លូវនេះមិនទាន់បានចាក់កៅស៊ូនៅឡើយទេ ទើបបានមួយកំណាត់ដោយសារប្រចាំឆ្នាំ រាជរដ្ឋាភិបាលផ្តល់ជូនតែ៥គីឡូម៉ែត្រ ហើយឥឡូវនៅមេម៉ាយ

    January 14, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា មន្ត្រីចិនកំពុងស្ថិតក្នុងការពិភាក្សាបឋមពីជម្រើសដ៏មានសក្តានុពលមួយដើម្បីលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យកំពូលមហាសេដ្ឋីលោក Elon Musk ដែលជាការឆ្លើយតបទៅនឹងសម្ពាធផ្លូវច្បាប់ដែលអាចបង្ខំឱ្យក្រុមហ៊ុនមេរបស់កម្មវិធីចិនគឺ ByteDance ដកហូតទ្រព្យសម្បត្តិអាមេរិករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ចុះផ្សាយពី Bloomberg បាននិយាយថា មន្ត្រីទីក្រុងប៉េកាំងចង់ឱ្យ TikTok នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ByteDance។ របាយការណ៍នេះបាននិយាយទៀតថា ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកអាចត្រូវបានលក់តាមរយៈដំណើរការដេញថ្លៃប្រកួតប្រជែង ឬតាមរយៈកិច្ចព្រមព្រៀងដែលរៀបចំដោយរដ្ឋាភិបាល ដោយបង្ហាញថាអនាគតរបស់ TikTok ប្រហែលជាលែងស្ថិតក្នុងការគ្រប់គ្រងរបស់​ ByteDance ទៀតហើយ។ រដ្ឋាភិបាលរបស់ប្រទេសចិនមាន

    January 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ករណីអ្នកបុកគេស្លាប់ ហើយបង់លុយរួចខ្លូននោះ គឺលែងមានមានទៀតហើយ នៅក្នុងក្របខណ្ឌនៃការកែរទម្រង់នេះ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន។ ការអះអាងយ៉ាងដូច្នេះរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងក្នុងឱកាស លោក សេង ឌីណា ចូលរួមក្នុងសន្និសីទសារព័ត៏មានស្តីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» របស់ក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌។ លោកបានបញ្ចាក់ថា ពាក់ព័ន្ធទៅនឹងសំណុំរឿងចរាចរណ៍នេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញផងដែរថា នៅក្នុងការអនុវត្តរយៈពេលមួយឆ្នាំនេះ គឺការដោះស្រាយសំណងជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះគឺត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ ហើយឆាប់រហ័ស ហើយទន្ទឹមនឹងនេះ

    January 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ និងបក្ខពួកម្នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធករណីកាប់បំផ្លាញម៉ូតូអ្នកដទៃ ព្រមទាំងកាន់កាំបិតដេញកាប់ប្រជាពលរដ្ឋបង្កឲ្យមានការភ័យខ្លាច។ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១៖២០នាទី មានករណីកាប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម បណ្តាលឲ្យខូតខាតក្បាំងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឲ្យជនរងគ្រោះជាបើកបរម៉ូតូរងរបួសទេ។ ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ តាមបណ្តោយផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ជនដៃដល់ឈ្មោះ ប៉ាវ ស៊ីណា ចំណែកបក្ខពួក ឈ្មោះ លន់ វិល្លៀម ។ បច្ចុប្បន្នកម្លាំងជំនាញបាននិងកំពុងស្វែងរកឃាត់ខ្លួនក្រុមជនបង្កបន្តទៀត៕

    January 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងចំនួន៨នាក់ ឈ្មោះក្រុម ធូកម៉ូស (TM) និងក្រុម (GK) ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិត, ដាវកែច្នៃ, កាំបិតបុ័ងតោ, ដាវគំរាមកាប់លើជនរងគ្រោះប្លន់យកម៉ូតូ)។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១២ ខែមករា បន្ទាប់ពីពួកគេប្រព្រឹត្តអំពើកាប់ប្លន់យកម៉ូតូ១គ្រឿង និងកាប់យកស្លាកលេខម៉ូតូ២គ្រឿង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង៨នាក់ រួមមាន ទី១៖ឈ្មោះ

    January 14, 2025
  • ព័ត៌មានជាតិ

    (កំពត)៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងភរិយា, លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា ព្រមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបិរស័ទ បានជួបជុំគ្នា ប្រារព្ធពិធីរំកិលរូបសំណាក លោកយាយម៉ៅ ចូលទៅកាន់អាសនៈក្នុងប្រសាទមាសរបស់លោកយាយម៉ៅ នៅលើកំពូលភ្នំទ្វា ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់)។ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានឱ្យដឹងថា ការសាងសង់ប្រាសាទមាសលោកជំទាវម៉ៅ នៅលើកំពូលភ្នំទ្វានេះ គឺក្នុងគោលបំណង

    January 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រទេសចិនបានឈរលំដាប់លេខ ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ ៣.៤៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ។ របាយការណ៍នេះបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៥០%នៃទុនវិនិយោគសរុបដែលកម្ពុជាទទួលបាន ៦.៩ពាន់លានដុល្លារអាមេរិក។ ចំណែកកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ៣៤% ក្នុងទំហំទឹកប្រាក់ ២.៣ពាន់លានដុល្លារ ខណៈវៀតណាមស្ថិតនៅលេខរៀងទី៣ រួមចំណែក៨% ក្នុងទំហំទឹកប្រាក់ ០.៥៥ពាន់លានដុល្លារ។ តាមពីក្រោយវៀតណាម គឺប្រទេសសិង្ហបុរី ដែលមានចំណែកវិនិយោគ ៣.៨៣% , កោះ

    January 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា រាល់ការប្រព្រឹត្តិអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងករណីក្មេងទំនើង នឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយបើទោះបីជាកូនចៅអ្នកណាក៏ដោយ ហេតុដូច្នេះហើយ លោកអំពាវនាវដល់ឪពុកម្តាយអាណាព្យាបាលខិតខំអប់រំកូនចៅ និងអំពាវនាវដល់យុវជន ចៀសវាងធ្វើអំពើទាំងឡាយ ដែលប៉ះពាល់ដល់សង្គម និងច្បាប់។​ ​ លោក សេង ឌីណា គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ជាថ្មីម្តងទៀតខ្ញុំចង់ឆ្លៀតយកឱកាសនេះ សូមបន្តអំពាវនាវទៅដល់ឪពុកម្តាយព្រមទាំងអាណាព្យាបាលទាំងអស់ ខិតខំប្រឹងប្រែង តាមដានអប់រំទូន្មាន ប្រៀនប្រដៅកូន ក្មួយឱ្យដើរតាមគន្លងត្រឹមត្រូវ ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ ហើយក៏សូមអំពាវនាវទៅដល់យុវជនទាំងអស់ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ធ្វើម៉េចត្រូវប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូ

    January 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ដោយបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ខ្លួនបានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ។ CDC បានគត់សម្គាល់ថា «ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង»។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២៦៤គម្រោង និង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។

    January 14, 2025
  • ព័ត៌មានជាតិ

    (រតនគិរី)៖ ដីព្រៃដែលជាប្រភេទដីព្រៃស្រោងទំហំជាង ២០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានគេលួចកាប់ទន្ទ្រាន។ យោងតាមរបាយការណ៍មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ កម្លាំងប្រតិបត្តិការសឹករងស្រុកកូនមុំ  នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចុះល្បាតត្រួតពិនិត្យ នៅចំណុចអូរតោន ស្ថិតក្នុងភូមិសាស្រ្តភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ការចុះល្បាតនេះ បានប្រទះឃើញការលួចកាប់រានដីព្រៃចំនួន ២ទីតាំង។ ទីតាំងទី១ ស្ថិតនៅចំណុចអូរតោល និយាមកា ៦៨៣៣៤៣-១៥២០០៧៦ ទំហំផ្ទៃដីប្រហែល៥ហិកតា ទីតាំងទី២ ស្ថិតនៅចំណុចខាងជើងភ្នំគ្រែ និយាមកា ៦៨៣៩៩៤-១៥១៩៩៧៦ ទំហំផ្ទៃដីប្រហែល ១៧ហិកតា។ ដីព្រៃរងការកាប់ទន្ទ្រាននេះ ជាប្រភេទដីព្រៃស្រោង។ របាយការណ៍

    January 14, 2025