Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការតភ្ជាប់ជើងហោះហើរ​រវាងកម្ពុជា និងចិន ទទួលបានអ្នកដំណើរចំនួន ៧៣៣ ៧២៩នាក់​ កើនឡើង៨៣% បើធៀបនឹងរយៈពេល១០ខែក្នុងឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ លោកបានឱ្យដឹងផងដែរថា ចំនួនជើងហោះហើររវាងកម្ពុជា-ចិន ក្នុងរយៈពេល១០ខែនេះ មានចំនួន ៥ ៤៨៦ជើង កើនឡើង៦០% បើធៀបនឹង១០ខែក្នុងឆ្នាំ២០២៣ ខណៈការដឹកជញ្ជូនទំនិញវិញ មានចំនួន ៦ ៣៤១តោន កើនឡើង ៣៨%ធៀបនឹងឆ្នាំ២០២៣។

    November 28, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានបដិសេធជាសាធារណៈនៅថ្ងៃពុធសប្តាហ៍នេះ ចំពោះការចោទប្រកាន់ថាខ្លួនប្រើប្រាស់ទិន្នន័យអតិថិជនពីកម្មវិធី Microsoft 365 របស់ខ្លួនដូចជា Word និង Excel ដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត AI របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការឆ្លើយតបនេះ បានកើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់មួយចំនួនបានលើកឡើងពីការព្រួយបារម្ភនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមហ៊ុនតម្រូវឱ្យអ្នកប្រើប្រាស់ដកខ្លួនចេញពីមុខងារ «បទពិសោធន៍ដែលបានតភ្ជាប់» ឬ (connected experiences) ដែលពួកគេអះអាងថាត្រូវបានប្រើដើម្បីបណ្តុះបណ្តាលគំរូ AI ។ អ្នកនាំពាក្យរបស់ Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់​ Reuters ថា «ការអះអាងទាំងនេះមិនពិត។ Microsoft មិនប្រើទិន្នន័យអតិថិជនពីកម្មវិធីអ្នកប្រើប្រាស់ និងពាណិជ្ជកម្មរបស់

    November 28, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងត្បូង កំពុងតែបន្តទទួលរងបាតុភូតព្រិលធ្លាក់យ៉ាងខ្លាំងក្លា រយៈពេល២ថ្ងៃជាប់គ្នា ដោយមនុស្សយ៉ាងហោច៤នាក់ ត្រូវរាយការណ៍ថា បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រិលធ្លាក់រដូវរងាខាងលើ គឺជាការធ្លាក់ព្រិលមានកម្រិតខ្លាំងក្លាបំផុតលំដាប់ទី៣ នៅក្នុងរដ្ឋធានីសេអ៊ូល គិតតាំងពីការធ្វើកំណត់ត្រា បានចាប់ផ្តើម កាលពីឆ្នាំ១៩០៧ មក។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រិលនៅផ្នែកខ្លះនៃទីក្រុងសេអ៊ូល បានកើនដល់កម្រាស់ប្រមាណជាង ៤០សង់ទីម៉ែត្រ។ ក្រៅពីបង្កឱ្យមានមនុស្សស្លាប់ ការធ្លាក់ព្រិលនោះ បានបង្ខំឱ្យជើងហោះហើរជាង ១៤០ជើងត្រូវលុបចោល ហើយប្រតិបត្តិការរបស់ស្រឡាងចម្លងជិត ១០០គ្រឿង ត្រូវបានផ្អាក។ គួរបញ្ជាក់ថា ការធ្លាក់ព្រិលនាខែវិច្ឆិកា

    November 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) រំពឹងក្រុមហ៊ុន BYD អាចដំណើរការច្រវាក់ផលិតកម្មដំឡើង រថយន្តអគ្គិសនីរបស់នៅកម្ពុជា នៅឆ្នាំ២០២៥ ខណៈភាគីកម្ពុជា និងក្រុមហ៊ុនបានចរចាបញ្ចប់នីតិវិធីរួចរាល់ហើយ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​ លើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសិទសារព័ត៌មាន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានឱ្យដឹងថាដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនបានរៀបចំឯកសាររួចរាល់អស់ហើយ នៅតែដាក់ជូនសម្តេចបវរធិបតី ក្នុងការពិនិត្យ និងឯកភាព និងដាក់ឯកសារចូលមកប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទី១.គេរង់ចាំការសម្រេចចុងក្រោយរបស់សម្តេចធិបតី,

    November 28, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា បានប្រកាសតែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសទទួល បន្ទុកស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ នេះបើតាមការចញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Keith Kellogg ត្រូវបានរាយការណ៍ថាធ្លាប់បានធ្វើបទបង្ហាញអំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដល់លោក ត្រាំ។ ផែនការរបស់លោក Kellogg ដើ​ម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះ មានទាំងការបញ្ឈប់ការប្រយុទ្ធគ្នា នៅត្រឹមបន្ទាត់សមរភូមិសព្វថ្ងៃ ហើយទើបបង្ខំឱ្យទីក្រុងកៀវ និងទីក្រុងមូស្គូ ត្រឡប់មករកតុចរចា។ តាមរយៈផែនការនេះ វាហាក់មានន័យស្មើនឹងឱ្យអ៊ុយក្រែន បោះបង់ចោលទឹកដីរបស់ខ្លួនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់។ ប៉ុន្តែ

    November 28, 2024
  • ព័ត៌មានជាតិ

    (កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវ និងសំណូមពរដល់ក្រុមអាជីវករអ្នកលក់ដូរពាក់ព័ន្ធគ្រប់ប្រភេទទាំងអស់ នាឱកាសរដូវបុណ្យទាន មិនត្រូវបក់ដៃហៅរថយន្តភ្ញៀវតាមដងផ្លូវ និងមិនត្រូវតម្លើងថ្លៃម្ហូបអាហារនោះឡើយ មួយវិញទៀត សូមឲ្យប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។ ការថ្លែងបែបនេះ ខណៈលោកអភិបាលខេត្តកែប បានដឹកនាំជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ បើកការដ្ឋានកសាងផ្លូវបេតុង ១ខ្សែ ប្រវែង៤១៦ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹមនេះ

    November 28, 2024
  • ព័ត៌មានជាតិ

    (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានលើកឡើងនៅថ្ងៃអង្គារថា លោកនឹងអំពាវនាវចំពោះបណ្តាក្រុមហ៊ុន ឱ្យដំឡើងថ្លៃប្រាក់ឈ្នួលខ្ពស់ នៅក្នុងការចរចាប្រាក់ឈ្នួលកម្មករ សម្រាប់ឆ្នាំក្រោយ, ស្របពេលដែលរដ្ឋាភិបាលរបស់លោក បានដាក់ការដំឡើងប្រាក់ឈ្នួល នៅចំណុចលើគេ នៃចំណុចអាទិភាពគោលនយោបាយសាធារណៈរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក Ishiba ដែលរដ្ឋាភិបាលចម្រុះមានភាពផុយស្រួយរបស់លោក កំពុងស្ថិតនៅក្រោមសម្ពាធ ស្តីពីការបង្កើនការចំណាយលើសុខុមាលភាព និងការទូទាត់ថ្លៃកើនឡើងនោះ, បានប្តេជ្ញាជំរុញឱ្យមានកំណើនប្រាក់ឈ្នួល នៅការចរចា «Shunto» ប្រចាំឆ្នាំនៅនិទាឃរដូវក្រោយ បន្ទាប់ពីបណ្តាក្រុមហ៊ុនជប៉ុន បានផ្តល់ការដំឡើងប្រាក់ឈ្នួលដ៏ធំជាងគេបំផុតរបស់ពួកគេ ក្នុងរយៈពេល៣៣ឆ្នាំ កាលពីដើមឆ្នាំនេះ។ «យើងស្នើឱ្យអាជីវកម្មសហការគ្នា ដើម្បីសម្រេចបាននូវកំណើនប្រាក់ឈ្នួលច្រើន

    November 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងស្ថាប័នបវរកញ្ញាឯកភពផែនដីអន្តរជាតិ ដែលបានបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងក្រសួងទេសចរណ៍ ដែលបានរៀបចំកម្មវិធីបង្ហាញសម្រស់មួយដ៏អស្ចារ្យ គឺកម្មវិធីបវរកញ្ញាឯក​ភពផែនដីអន្តរជាតិឆ្នាំ២០២៤(Miss Planet International 2024)​ ដោយគិតត្រឹមល្ងាចថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ដែលជាថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ​នេះ បានរកឃេីញកញ្ញាឯកដែលបានគ្រងមកុដហេីយ​ គឺបានទៅលេីបវរកញ្ញាឯក​ មកពីប្រទេសអារ៉ាប់​ គឺកញ្ញា​ MAHRA LUTFI ។ វគ្គប្រកួតផ្តាច់ព្រ័ត្រនេះដែរបានធ្វេីឡេីងក្រោមអធិបតីភាព​លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍​កម្ពុជា​ (CATA) តំណាងលោក​ ហួត​ ហាក់​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។

    November 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖៥៥នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម។ ព្រះរាជទស្សនកិច្ច នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤របស់ព្រះអង្គធ្វើឡើង តបតាមការយាងរបស់ លោក លឿង គឿង ប្រធានាធិបតីវៀតណាម។ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហា​មន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ លោក ស្រី

    November 28, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ។ គួរជម្រាបថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឆាប់ៗខាងមុខ គណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយមានអត្តពលិកជាតិនិងអន្តរជាតិចូលរួមការរត់ប្រណាំងយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត។ ក្នុងន័យនេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ សោភណភាព អនាម័យ បរិស្ថាន និងបញ្ចៀសការកកស្ទះចរាចរក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិកម្ពុជា រដ្ឋបាលខេត្តសៀមរាបបានប្រាប់ពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖

    November 28, 2024