- Liny Chan
- ព័ត៌មានអន្តរជាតិ
(ឡាអេ)៖ ប្រមុខរដ្ឋអាជ្ញារបស់តុលាការ ICC នៅថ្ងៃពុធនេះ បានស្នើទៅកាន់អង្គចៅក្រម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិមួយនេះ ឱ្យចេញដីកាចាប់ខ្លួន មេដឹកនាំរបបយោធានៅមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានប្រព្រឹត្តទៅលើ ជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រមុខរដ្ឋអាជ្ញានៃតុលាការ ICC លោក Karim Khan បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ក្រោយការស៉ើបអង្កេតមួយ ដែលគ្រប់ជ្រុងជ្រោយ ឯករាជ្យ និងមិនលម្អៀង ការិយាល័យរបស់ខ្ញុំ បានឈានដល់សេចក្តីសន្មត់ថា គឺមានមូលដ្ឋានសមហេតុផលគ្រប់គ្រាន់ ក្នុងការជឿជាក់ថា
November 27, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដាក់ឱ្យដំណើរការជណ្ដើរជ្រុងអាគ្នេយ៍រួតបាកានប្រាសាទអង្គរវត្ត ដើម្បីសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរ។ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំជណ្ដើរថ្មីនេះ ធ្វើឡើងដើម្បីសម្រួលដល់ការងារឡើងចុះរបស់ភ្ញៀទេសចរ នៅរួតបាកាន ខណៈដែលជណ្ដើរបច្ចុប្បន្ននៅជ្រុងឦសាននឹងរើចេញ ដើម្បីសម្រួលដល់ការងារជួសជុលខឿនប្រាសាទ នៃរួតបាកាន។ ជណ្ដើរថ្មីនេះមានប្រវែង១៥ម៉ែត្រ និងទទឹង២.២៥ម៉ែត្រ ដែលសាងសង់រយៈពេល៣ខែ។ បើតាមការបញ្ជាក់ពីលោក ទេស សុធីរ ការសាងសង់គឺមានភាពរឹងមាំ ដោយប្រើប្រាស់ដែក ជាគម្រោងផ្នែកខាងក្រោម និងកាំជណ្ដើរធ្វើពីឈើ។ ក្នុងនោះជណ្ដើរនេះបានសម្រិតសម្រាំង និងប្រើប្រាស់ពណ៌ឱ្យស៊ីនឹងសាច់ថ្មប្រាសាទផងដែរ។ លោក ទេស សុធីរ
November 27, 2024 - ព័ត៌មានជាតិ
(ញូវដេលី)៖ Google បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនរបស់ខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌា ស៉ើបអង្កេតទៅលើការស្លាប់បុរស ៣នាក់ ដែលត្រូវបានគេរាយការណ៍ថា បានបើកឡានចេញពីស្ពានមិនទាន់ជួសជុលរួច តាមការណែនាំរបស់ Google Maps។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។ បុរសទាំង ៣នាក់នោះបានធ្វើដំណើរទៅចូលរួមពិធីមង្គលការ នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ហើយរថយន្តរបស់ពួកគេក្រោយមក ក៏បានធ្លាក់ពីស្ពានដែលជួសជុលមិនទាន់ហើយ ចូលទៅក្នុងទន្លេ Ramganga កាលពីថ្ងៃអាទិត្យ។ បើតាមប៉ូលិស ស្ពានមួយផ្នែកបានរងការខូចខាត អំឡុងពេលមានទឹកជំនន់កាលពីឆ្នាំមុន។ កាសែត Hindustan Times
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការពិសេស គ្រប់គ្រងគម្រោងសាង សង់ព្រែកជីកហ្វូ ណន តេជោ បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការសាងសង់ធម្មតា និងរំពឹងថា អាចបញ្ចប់មុន ឬតាមផែនការគ្រោងទុក មិនដូចការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ព័ត៌មានបរទេសមួយចំនួននោះទេ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា ព្រែកជីកហ្វូណននឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក»។ ឧបនាយករដ្ឋមន្ត្រី ស៊ុន
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាកាន់តែលឿន មានសុក្រិតភាព និងមានតម្លាភាព បន្ទាប់ពីប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការសាកល្បង និងចុះបញ្ជីគម្រោងវិនិយោគជិត ១០០គម្រោង។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការដាក់ដំណើរនូវប្រព័ន្ធ cdcIPM នាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញវិស័យឌីជីថលនៅកម្ពុជា ឱ្យមានភាពងាយស្រួលក្នុងការទាក់ទាញវិនិយោគិន និងផ្តល់ព័ត៌មានទៅដល់វិនិយោគិន។ លោកបញ្ជាក់ថា ប្រព័ន្ធ cdcIPM នឹងផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ ក្នុងការដាក់ព័ត៌មានស្នើសុំការវិនិយោគ តាមដានដំណើរការនៃការស្នើសុំវិនិយោគគ្រប់ជំហាន។ លោក ហ៊ាង
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជធានីភ្នំពេញ ត្រូវបានប្រកាសជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងអ្នកចូលរួមសរុបប្រមាណ១៤០០នាក់ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជធានីសម្រេចបាននាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១នៅកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀង ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃ ការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិ អង្គការសហប្រជាជាតិ។ នេះបើតាមព្រះរាជក្រម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ខាងក្រោមនេះជាព្រះរាជក្រម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
November 27, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ និយតករប្រឆាំងការទុកចិត្តរបស់ប្រេស៊ីល Cade បានសម្រេចថា Apple ត្រូវតែលុបចោលការរឹតបន្តឹងទាំងអស់របស់ខ្លួនលើវិធីសាស្រ្តទិញក្នុងកម្មវិធី App Store។ ដោយ Apple មានរយៈពេល ២០ថ្ងៃដើម្បីអនុវត្តតាមការណែនាំ ប្រសិនបើនៅរឹងទទឹងក្រុមហ៊ុននេះអាចប្រឈមនឹងការផាកពិន័យប្រមាណ ៤៣,០០០ដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ សេចក្តីសម្រេចនេះត្រូវបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងដែលដាក់ដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់អាមេរិកឡាទីន MercadoLibre ក្នុងឆ្នាំ២០២២ ដែលបានចោទប្រកាន់ Apple ពីការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងទាក់ទងនឹងគោលនយោបាយ App Store របស់ខ្លួន។ សេចក្តីសម្រេចនេះក៏បង្ខំ Apple ឱ្យអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ប្រព័ន្ធដំណើរការទូទាត់ក្រៅពី Apple ផ្ទាល់ផងដែរ ដែលជាធម្មតាគិតកម្រៃជើងសារពីចន្លោះពី ១៥
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ចំពោះក្របខ័ណ្ឌអនុញ្ញាត ជ្រើសរើសមន្ត្រីថ្មី សម្រាប់ឆ្នាំ២០២៤-២០២៥ គឺមិនទាន់មាននៅឡើយទេ ខណៈដែលការប្រឡងនាពេលកន្លងមកសុទ្ធតែ ជាការអនុញ្ញាតតាំងពីឆ្នាំ ២០២៣។ ការបញ្ជាក់យ៉ាងដូច្នេះ របស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលាភូមិន្ទរដ្ឋបាល។ ឧបនាយករមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា បើសិនជាក្រសួងសាម៉ីមិនមានការវិភាគមុខងារច្បាស់លាស់ និងចប់សព្វគ្រប់ ក្រសួងនោះមិនអាចមានឱកាស នៅក្នុងការជ្រើសរើសមន្ត្រីបាននោះទេ ខណៈដែលគោលបំណងនៃការវិភាគមុខងារ គឺការជាពិនិត្យទៅលើសុខភាព របស់ក្រសួងស្ថាប័ន
November 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេដែលបញ្ចប់ការវាស់វែងកំណត់ព្រំដីធ្លីមុនគេ ហើយនៅខែក្រោយនេះ សម្ដេចនឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការងារវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៩។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខែក្រោយខ្ញុំត្រូវទៅប្រកាសខេត្តកំពង់ចាម ដែលជាខេត្តមុនគេបញ្ចប់ការវាស់វែងចុះបញ្ជីក្បាលដី។ កាលមុនយើងមានសង្គ្រាម ខ្ញុំដើរប្រកាសខេត្តអស់មីន បានចំនួន១៥ខេត្ត ឥលូវយើងចាប់ផ្ដើមចុះប្រកាសខេត្តដែលបានចុះបញ្ជីវាស់វែងក្បាលដីហើយ ត្រូវជំរុញចាប់ពីខេត្តកំពង់ចាមមុនគេ»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី
November 27, 2024









