Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប៉ូលិសនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានធ្វើសកម្មភាព​បាញ់ប្រហារ នៅសាលារៀនមួយកន្លែង នៃរដ្ឋ Wisconsin ជាហេតុបណ្តាលឱ្យកូនសិស្សម្នាក់ និងគ្រូបង្រៀនម្នាក់ បាត់បង់ជីវិត រីឯមនុស្ស៦នាក់ទៀត បានរងរបួស ហើយក្រោយមក ខ្មាន់កាំភ្លើងវ័យក្មេងរូបនោះ ក៏បាញ់សម្លាប់ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ហេតុការណ៍ខាងលើបានកើតឡើង នៅសាលសិក្សាចម្រុះថ្នាក់ ក្នុងសាលារៀនឈ្មោះ Abundant Life Christian School ដែលមានសិស្សសរុប៤២០នាក់ ចាប់ពីថ្នាក់មុនមត្តេយ្យ រហូតដល់ថ្នាក់ទី១២។ ក្មេងស្រីជាខ្មាន់កាំភ្លើង គឺជាសិស្សនៅសាលានោះផ្ទាល់ ហើយមានឈ្មោះថា

    December 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួល​យក​សំណើរបស់ប្រធានាធិបតី និងប្រធានសភាអ៊ុយក្រែន អញ្ជើញទៅ​បំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលវេលាសមស្រប​ណាមួយ​នាពេល​ខាង​មុខ។ សម្តេចតេជោ ធ្លាប់បានទស្សនកិច្ចនៅទីក្រុងគៀវរួចម្តង​មក​ហើយកាលពីឆ្នាំ១៩៨១។ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បាន​អនុញ្ញាតឱ្យលោក អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតប្រទេសអ៊ុយ​ក្រែន ចូល​ជួប​សម្ដែង​ការគួរសមនៅ​វិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការ​សោក​​ស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយ​សារសង្គ្រាម​នៅអ៊ុយ​ក្រែន រយៈពេល៣ឆ្នាំកន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាស្គាល់ច្បាស់ពីផល​លំបាក ទុក្ខវេទនា

    December 17, 2024
  • ព័ត៌មានជាតិ

    (កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចេញសេចក្ដីជូនដំណឹងណែនាំឲ្យបញ្ឈប់ការផ្សព្វផ្សាយល្បែងស៉ីសងខុសច្បាប់ ក្នុងភូមិសាស្ដ្រខេត្តកែប ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព។ ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកែប បានធ្វើការណែនាំនូវការងារសំខាន់ៗ ចំនួនដើម្បីឲ្យអង្គភាព មន្ទីរពាក់ព័ន្ធធ្វើការសហការគ្នាយ៉ាងស្អិតរមួត សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត។ ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកែប៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 17, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់អាជីវករក្នុងខេត្តព្រះសីហនុ រក្សាតម្លៃម្ហូបអាហារ និងការស្នាក់នៅផ្សេងៗសម្រាប់ភ្ញៀវទេស​ចរ ឱ្យនៅដដែល កុំឱ្យមានការដំឡើងថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល និងបុណ្យទានផ្សេងៗ។ លោកបានបញ្ជាក់បែបនេះ ដល់អ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន ដែលចុះផលិត និងផ្សព្វផ្សាយព័ត៌មានអំពីខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។ លោកអភិបាលខេត្ត ម៉ាង ស៊ីណេត បានបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ និងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលឱ្យភ្ញៀវទេសចរអាចធ្វើការទស្សនា និងសិក្សាបន្ថែមអំពីសក្ដានុពលរបស់ខេត្ត។ បន្ថែមពីនេះ លោកបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ

    December 17, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖​ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានណែនាំឱ្យបឹងហ្គាឡូទាំងអស់ នាំភ្ញៀវទេសចរលេងល្បែងប្រជាប្រិយខ្មែរ មិនសម្រាប់តែបុណ្យចូលឆ្នាំនោះទេ។ ការបញ្ជាក់របស់លោកនេះ បានធ្វើឡើងក្នុងដំណើរចុះផលិតព័ត៌មាន និងផ្សាព្វផ្សាយរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៦០រូប មកពីជាង៣០ស្ថាប័ន ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានដឹកនាំផ្ទាល់។ សូមជម្រាបថា បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ

    December 17, 2024
  • ព័ត៌មានជាតិ

    (កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបមេគង្គឃី Mekong Quay City) ស្ថិតនៅក្រុងអរិយក្សត្រ ភ្ជាប់ទៅកោះនរា ហើយចង់ឱ្យសិក្សាពីលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក។ ដោយឡែកបច្ចុប្បន្ននេះកម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។ ក្រោយទទួលបានសន្តិភាពពេញ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់លើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន ឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើមដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជនមានភាពងាយស្រួល។ ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ទីក្រុងរណបមេគង្គឃី ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ

    December 17, 2024
  • ព័ត៌មានអន្តរជាតិ

    (PALM BEACH, Florida)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គួរតែ ត្រៀមលក្ខណៈឱ្យហើយ ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីឈានដល់ការបិទបញ្ចប់សង្រ្គាមចាយពេលជិត៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានមួយនៅឯភូមិគ្រឹះ Mar-a-Lago ក្នុងទីក្រុង Palm Beach នៃរដ្ឋ Florida បានបន្ថែមទៀតថារូបលោកនឹងជជែកជាមួយលោក ហ្សេលេនស្គី និងលោក

    December 17, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតប ចំពោះការព្រួយបារម្ភលើការតាំងទីលំនៅថ្មីដោយបង្ខំ របស់ប្រជាជនរស់នៅតំបន់អង្គរ ដើម្បីកិច្ចអភិរក្ស ពីសំណាក់អ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ដោយនៅក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកជំនាញការខាងលើ អាជ្ញាធរជាតិអប្សរាសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖ ១៖ អាជ្ញាធរជាតិអប្សរា ជានិច្ចកាលរមែងបំពេញកិច្ចការងារក្នុងការលើកកម្ពស់ និងការគោរពសិទ្ធិមនុស្សស្រប តាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលកម្ពុជា។ ក្នុងរយៈកាល៣០ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរាតែងតែ យកចិត្តទុកដាក់ខ្ពស់លើកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាពសហគមន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួន១១២ភូមិ ដែលរស់នៅយូរលង់ណាស់មកហើយ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្ន បុគ្គលិកចំនួន

    December 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះវិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកវិនិយោគបានបោះទុនកសាងទីក្រុងលើផ្ទៃដី២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សអំពីការងើបឡើងវិញនៃវិស័យអចលទ្រព្យរបស់កម្ពុជា។ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការវិនិយោគសាង​សង់​គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើប​ឡើងវិញជាបណ្តើរៗ ខណៈដែលយើងកំពុងធ្វើដំណើរប្រកបដោយក្ដីសង្ឃឹមឆ្ពោះទៅរកសម្រេចគោលដៅ នៃការអភិឌ្ឍប្រទេសកម្ពុជា»។

    December 17, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យក្រុមឡានតាក់ស៉ី ១ក្រុម ពាក់ព័ន្ធករណីប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិ ពីភ្ញៀវ២នាក់ ជាជនជាតិបរទេស និងខ្មែរ នាថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤។ ការឃាត់ខ្លួននេះ ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ អៀម ពិសី និងឈ្មោះ MOHAMMA ABU TAHER កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញផែនការងារនគបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងបក្ខពួកមួយចំនួនបានរត់គេចខ្លួន។ របាយការណ៍ ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី១៦

    December 17, 2024