- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ ទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៦៖៣០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង ០៥៖០០នាទីព្រឹក
December 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «យើងសុខចិត្តឱ្យមានការបិទរោងចក្រ សហគ្រាសណា ដែលបំពុលបរិស្ថាន និងប៉ះពាល់សុខភាពសារធារណៈជាជាងអនុញ្ញាតឱ្យរោងចក្រសហគ្រាសនោះ បំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតកម្មករ និងប្រជាពលរដ្ឋរបស់យើង»។ ការគូសបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបានធ្វើទំនើបកម្ម ការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ទៅលើទីតាំងក្រុមហ៊ុន ឬ រោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ដល់បរិស្ថាន សំដៅពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវាលា និងសកម្មភាពចុះផ្ទាល់របស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន
December 16, 2024 - ព័ត៌មានជាតិ
(បរទេស)៖ តុលាការឧទ្ធរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិក បានបដិសេធសំណើរបស់ TikTok ក្នុងការបញ្ឈប់ជាបណ្តោះអាសន្ននូវការអនុវត្តច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ចិនគឺ ByteDance ដកខ្លួនចេញពីកម្មវិធី ឬប្រឈមនឹងការហាមឃាត់ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ សេចក្តីសម្រេចរបស់តុលាការបានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ហើយបានសង្កត់ធ្ងន់ថា TikTok បរាជ័យក្នុងការផ្តល់នូវគំរូសម្រាប់ការបញ្ឈប់សកម្មភាពសភា បន្ទាប់ពីប្រឈមមុខនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កាលពីថ្ងៃចន្ទសប្តាហ៍មុន TikTok និងក្រុមហ៊ុនមេ ByteDance បានដាក់ញ្ញត្តិជាបន្ទាន់ទៅកាន់សាលាឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់សង្កាត់ Columbia ដោយស្នើសុំពេលវេលាបន្ថែមទៀតដើម្បីដំណើរការសំណុំរឿងរបស់ពួកគេទៅកាន់តុលាការកំពូលរបស់សហរដ្ឋអាមេរិក។ ខណៈពេលនោះ TikTok ត្រូវបានព្រមានថា ប្រសិនបើគ្មានចំណាត់ការរបស់តុលាការទេ ច្បាប់នឹង «បិទ TikTok – ដែលជាវេទិកាដ៏ពេញនិយមបំផុតមួយរបស់ប្រទេស –
December 16, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឱ្យស្នងការនគរបាល បង្កើតក្រុមការងារពិសេសមួយក្រុម ដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធ អនឡាញប្រកបដោយប្រសិទ្ធភាព។ លោក អ៊ុន ចាន់ដា បានឱ្យដឹងថា បញ្ហាបទល្មើសតាមប្រព័ន្ធអនឡាញកំពុងតែកើតឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះមានដូចជា៖ ការឆរបោកតាមប្រព័ន្ធអនឡាញ ពោលគឺការវិនិយោគក្លែងក្លាយ ដែលជនរងគ្រោះដាក់ទុន វិនិយោគហើយមិនអាចដកលុយវិញបាន។ អភិបាលខេត្តបានបញ្ជាក់ថា ការឆបោក ការធ្វើពាណិជ្ជកម្មក្លែងក្លាយ ដូចជាការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដើរជនរងគ្រោះទិញដាក់លុយទៅហើយមិនបានរបស់ ឬបានទំនិញមកប្រើមិនកើតក៏មាន។ ម្យ៉ាងទៀត គឺការឈរបោកតាមរយៈការក្លែងអត្តសញ្ញាណ ពោលគឺជនឆបោកបានកាត់តរូបភាពថ្នាក់ដឹកនាំជាមន្ត្រីនគរបាល ទៅគំរាម ឬប្រើគ្រប់មធ្យោបាយ ដើម្បីទារប្រាក់ពីជនរងគ្រោះ។
December 16, 2024 - ព័ត៌មានអន្តរជាតិ
(ដាម៉ាស)៖ គ្រិស្តសាសនិកស៉ីរី បានចូលរួមសកកម្មភាពរៀងរាល់ថ្ងៃអាទិត្យឡើងវិញ ចាប់តាំងពីការផ្តួលរំលំប្រធានាធិបតី លោក Bashar al-Assad និងអាចជាការធ្វើតេស្តលើកដំបូងលើ ការធានារបស់មេដឹកនាំថ្មី ថាសិទ្ធិជនជាតិភាគតិច នឹងត្រូវបានការពារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤។ ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានឡើងមកគ្រប់គ្រងប្រទេសស៉ីរី ហើយកំពុងផ្តល់ការធានាសម្រាប់ ជនជាតិភាគតិចស៉ីរីថា ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងមិនមានគ្រោះថ្នាក់។ កាលពីរបបលោក Assad នៅរស់ ក្រុមជនជាតិដើមភាគតិចសាសនា រួមទាំងគ្រិស្តបរិស័ទ បានធ្វើការគោរពប្រណិប័តន៍ដោយសេរី ខណៈមនុស្សមួយចំនួន នៅបារម្ភពីទស្សនវិស័យរដ្ឋាភិបាល
December 16, 2024 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសអំពីការតែងតាំង អតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក សម្រាប់ពេលដែល ម៉ាឡេស៉ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Anwar បាននិយាយថា តួនាទីរបស់លោក Thaksin អំឡុងអាណត្តិជាប្រធានអាស៊ានរបស់លោក គឺនឹងមានលក្ខណៈក្រៅផ្លូវការ រួមជាមួយទីប្រឹក្សាដទៃទៀត មកពីបណ្តាប្រទេសមួយចំនួន ដែលជាសមាជិកអាស៊ាន។ លោក Anwar បានចេញសេចក្តីប្រកាសបែបនោះ អំឡុងការបំពេញទស្សនកិច្ចមកកាន់ប្រទេសម៉ាឡេស៉ី ដោយនាយករដ្ឋមន្រ្តីថៃ
December 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងភូមិបឹងធំ៣ សង្កាត់បឹងធំខណ្ឌកំបូល ប៉ែកនិរតីនៃរាជធានីភ្នំពេញ ដែលនៅឆ្ងាយដាច់ស្រយ៉ាលពីរោងចក្រទឹកស្អាតផ្សេងៗ សាងសង់ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងទំហំទឹក ប្រាក់ចំនួន ១ ៤៩៤ ០០០ ដុល្លារអាមរិក ត្រូវបានបើកការដ្ឋាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការសាកល្បង នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ មានសមត្ថភាពផលិតទឹកស្អាតចំនួន ៦ ០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដោយយកប្រភពទឹកពីស្ទឹងព្រែកត្នោត ត្រូវបើកសម្ពោធជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ហែម
December 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមលទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនប្រជាជនសរុប ១៧,២៨០,៥៤៣នាក់ ស្ត្រីមានប្រមាណ៥០.៩% ខណៈអាយុសង្ឃឹមរស់ទាំងពីរភេទគឺ ៧៦.៦ឆ្នាំ (ដែលបុរស ៧៤.៧ឆ្នាំ និងស្ត្រី ៧៨.៤ឆ្នាំ)។ លទ្ធផលនេះ បានបង្ហាញនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ ក្រោមអធិបតីភាពលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ តាមលទ្ធផលបឋម ទទួលបានពីអង្កេតនេះ គឺផ្តោតសំខាន់លើចំណុចធំៗដូចជា៖ ទី១៖ ទំហំប្រជាជន និងកំណើន៖ * ចំនួនប្រជាជនសរុប ១៧
December 16, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នាពេលនេះ អាគារ១០១ ក្នុងចំណោមអាគារដែលជាប់គាំងនៅក្នុងខេត្តព្រះសីហនុកន្លងមក ត្រូវបានសម្របសម្រួលឱ្យវិនិយោគបន្ត។ លោកអភិបាល បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយ អ្នកសារព័ត៌មានជាង៣០ស្ថាប័ន ដែលបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ក្លិបអ្នកកាសែតកម្ពុជា។ បេសកកម្មនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីអគារជាប់គាំងក្នុងខេត្តព្រះសីហនុនេះ លោកអភិបាលខេត្ត បានបញ្ជាក់បន្តថា ក្នុងចំណោម១០១នោះ ក៏មាន ៤០អគារផងដែរ បាននិងកំពុងសាងសង់ ខណៈដែលនៅសេសសល់ ៦១អគារ នឹងបន្តសាងសង់ នាពេលឆាប់ខាងមុខនេះ៕
December 16, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នាវាចម្បាំងរបស់អាមេរិកមួយគ្រឿង ជាមួយនាវិក១០៣នាក់ បានចូលមកដល់សមុទ្រកម្ពុជា ហើយបានចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជាមួយការចូលមកដល់កម្ពុជារបស់នាវាកងទ័ពជើងទឹករបស់អាមេរិកនេះ កងទ័ពជើងទឹកអាមេរិក ដឹកនាំដោយលោកវរនាវីទោ Daniel A.sledz មេបញ្ជាការនាវា នឹងទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ការចូលមកដល់ផែរបស់កម្ពុជានាព្រឹកថ្ងៃនេះ កងទ័ពជើងទឹករបស់អាមេរិក ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ក៏ដូចជានាយនាវីមូលដ្ឋានសមុទ្ររាមជាច្រើនរូបទៀត។ យោងតាមក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលចូលមកកម្ពុជានាពេលនេះ មានឈ្មោះ USS SAVANNAH
December 16, 2024









