- Liny Chan
- ព័ត៌មានអន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាពិសេសមួយដើម្បីជួយបើកផ្លូវឱ្យងាយស្រួលក្នុងការបញ្ឈប់បុគ្គលិកសហព័ន្ធ ដែលមានប្រាក់ខែខ្ពស់ប្រមាណជា ៨,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមិថុនា។ ចំណាត់ការខាងលើនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងផ្លាស់ប្តូរកម្លាំងពលកម្មក្នុងជួររដ្ឋាភិបាល ហើយវាក៏ជាផ្នែកមួយនៃនយោបាយកាត់បន្ថយការចំណាយមិនចាំបាច់ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ។ ប្រភពខាងលើបានបន្តថា បទបញ្ជាពិសេសដែលត្រូវបានចេញរួមគ្នាដោយសេតវិមាន និងការិយាល័យគ្រប់គ្រងបុគ្គលិក គឺមានខ្លឹមសារដកការការពារចំពោះបុគ្គលិករដ្ឋបាលជាន់ខ្ពស់ ដែលមានប្រាក់ចំណូលចាប់ពី ២០០,០០០ដុល្លារក្នុងមួយឆ្នាំ និងក្រុមបុគ្គលិករដ្ឋាភិបាលទាំងឡាយណា ដែលទំនងជាមានឥទ្ធិពលអវិជ្ជមានចំពោះគោលនយោបាយរបស់រដ្ឋាភិបាល។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងពីតួលេខជាក់លាក់នៃចំនួនបុគ្គលិករដ្ឋាភិបាលដែលស្ថិតនៅក្នុងគម្រោងត្រូវបញ្ឈប់នៅឡើយទេ ហើយពេលវេលាជាក់លាក់នៃការបញ្ឈប់ក៏នៅមិនទាន់ការបញ្ជាក់នៅឡើយដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
June 4, 2026 - ព័ត៌មានជាតិ
អ្នកសម្របសម្រួលអង្កការសហប្រជាតិជាតិ(UN) ប្រចាំនៅកម្ពុជាបានគាំំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី តាមរយៈយកច្បាប់ស្តីពីនីតិសមុទ្រ(UNCLOS)។ ប្រាប់ក្រុមអ្នកនាំសារព័ត៌មានក្រោយជំនួបរវាង សម្តេចរដ្ឋសភាធិបតីឃួន សុដារីប្រធានរដ្ឋសភា ជាមួយលោកជំទាវ Vladanka Andreeva អ្នកស ម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុន្ទកាល័យនិងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានឲ្យនៅក្នុងជំនួបលោកជំទាវVladanka Andreevaបានប្តេជ្ញាជួយកម្ពុជានិងសហការឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោល ដៅប្រកបដោយចីរភាព ក៏ដូចជាជួយជ្រំជ្រែងកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍតាមចក្ខុវិស័យដែលបានដាក់ចេញ។ លោកជំទាវបានបញ្ជាក់ថា៖”សូមអបអរសាទ និងគាំទ្រចំពោះកម្ពុជាដែលបានប្រកាន់យកច្បាប់អន្តរជាតិ ដោះស្រាយការទូត និងដោះស្រាយតាមពហុភាគីនិយម ដែលជាគោលការណ៍ស្តារស ម្រេចបានសន្តិភាព និងសន្តិសុខសកល”។ លោកជំទាវបានបន្ថែមថាកម្ពុជាក្នុងនាមជាប្រទេសជិតខាងគឺមានតែមានការរក្សាសុខសន្តិភាពទេ ដែលជាប្រយោជន៍ក្នុងការអភិវឌ្ឍនិងជាប្រយោជន៍ដល់ ប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។
June 4, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026)។ ចំណាត់ថ្នាក់នេះ គឺវាយតម្លៃលើសេវាកម្មអាកាសយានដ្ឋាន សេវាកម្មបុគ្គលិក និងការវាយតម្លៃបទពិសោធរបស់អ្នកដំណើរទាំងអស់។ នេះបើតាមការវាយតម្លៃរបស់ Skytrax World Airport Awards។ ប្រភព៖ ក្រសួងព័ត៌មាន
June 4, 2026 - ព័ត៌មានជាតិ
ក្នុងឱកាសជំនួបទ្វេភាគីរវាង ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវរដ្ឋមន្ត្រី Sun Meijun នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញ មៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័ក ដំណាំនិងបសុសត្វ និងការនាំចេញ និងនាំចូលចំណីអាហារដែលមានសុវត្ថិភាព ផងដែរ។ នាឱកាសនេះ ឯកឧត្តម ឌិត ទីណា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ភាគីទាំងពីរបាននិងកំពុងសហការគ្នាពន្លឿននីតិវិធីចាំបាច់នានា
June 4, 2026 - ព័ត៌មានអន្តរជាតិ
ឥណ្ឌា៖ យ៉ាងយោចណាស់មានមនុស្សចំនួន២១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣ ខែមិថុនា។ សណ្ឋាគារ ដែលជាកន្លែងកើតហេតុមានទីតាំងស្ថិតនៅក្នុងតំបន់ Malviya Nagar នៃទីក្រុងញូវដេលី។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្នុងពេលមានភ្លើងឆេះនោះក្រុមអ្នកពន្លត់អគ្គិភ័យក៏បានជួយសង្គ្រោះមនុស្សបានចំនួន ៤០នាក់ ហើយក្នុងនោះក៏មានមនុស្សមួយចំនួនបានរងរបួសផងដែរ។ ភ្លាមៗក្រោយពេលកើតហេតុ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានមានប្រសាសន៍ថា ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋឥណ្ឌាគឺជាសោកនាដកម្មដ៏ធំមួយរបស់រដ្ឋាភិបាល ហើយលោកក៏បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ និងសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 3, 2026 - ព័ត៌មានជាតិរាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់, កម្ពុជាត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និង វិស័យការពារជាតិ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅនៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, និងការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ,
June 3, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះធ្វើរដ្ឋបាលព្រមគ្នា កាលពីថ្ងៃអង្គារទី០២ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន៤៧៨នាក់ ក្នុងនោះជនបរទេសពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារមិនបានរកឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះឡើយ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោកស្រីបន្តថា រដ្ឋបាលខណ្ឌទាំង១៤បានធ្វើចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី
June 3, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម HAYASHI Teiji ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងជប៉ុន ព្រមទាំងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ
June 3, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គ្មានការយោគយល់ណាមួយនោះ ចំពោះទីតាំងណាដែលយកធ្វើជាកន្លែង ឆបោកតាមប្រព័ន្ធអនឡាញ និងអ្នកដែលពាក់ព័ន្ធក៏មិនត្រូវបានលើកលែងដែរ។ សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្តេចក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន
June 3, 2026 - ព័ត៌មានជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងឱកាសនៃពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ដែលបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាដោយមានការចូលរួមពីឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាន់ខ្ពស់ក្រសួង និងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ពីធនាគារ និងវិស័យឯកជន និងភ្ញៀវកិត្តិយសជាច្រើនរូប។ ក្នុងឱកាសនៃកម្មវិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតឥណ្ឌា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែននេះ មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន
June 3, 2026









