- Liny Chan
- ព័ត៌មានជាតិ
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ផ្នែកតំបន់ទំនាបកណ្តាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងមាត់សមុទ្រ សីតុណ្ហភាពមានការចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖
January 21, 2026 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ ទន្ទឹមនេះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស
January 20, 2026 - ព័ត៌មានជាតិ
ទីស្តីការក្រសួងទេសចរណ៍ ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពលើ ការងារសិក្សាទីផ្សារ ការផ្សព្វផ្សាយ បរវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ប្រមាណ ៦០នាក់។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី
January 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការដ្ឋាន រោងចក្រកែច្នៃប្លាស្ទិក PET របស់ក្រុមហ៊ុនហុងកុង A1 ត្រូវបានដាក់សម្ពោធបើកការសាងសង់ហើយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានទុនគ្រោង ២៩ លានដុល្លារ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងខិតខំទ្វេដងក្នុងការបង្កើតការងារបៃតងជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងពង្រីកមូលដ្ឋានចំណូលរបស់ជាតិ។ ឯកឧត្តមមានប្រសាសន៍ថា កំណើននៃការអនុម័តគម្រោងវិនិយោគ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ច
January 20, 2026 - ព័ត៌មានជាតិ
ថៃ៖ អគ្គិភ័យបានឆាបឆេះនៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅលើផ្លូវ Rama II នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សយរបស់បណ្តាញសារព័ត៌មាន Khaosod English នៅក្នុងថ្ងៃទី២០ ខែមករា។ ហេតុការណ៍នេះបានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះក្រុមពលរដ្ឋដែលនៅក្បែរតំបន់កើតហេតុនោះ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ភ្លើងបានឆេះចេញពីទីតាំងចំនួន ២ផ្សេងគ្នានៅក្នុងការដ្ឋាន តែអគ្គិភ័យបានចាប់ផ្តើមនៅពេលដំណាលគ្នា និងបង្កឱ្យមានផ្សែងខ្មៅយ៉ាងខ្លាំងហោះទៅចូលទៅក្នុងបរិយាកាស។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរងរបួសនោះទេ។ សូមបញ្ជាក់ជូនថា នៅក្នុងការដ្ឋានសំណង់ដែលជាកន្លែងកើតហេតុខាងលើនេះបានកើតមានបញ្ហាជាបន្តបន្ទាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយនាពេលកន្លងមកមានដងសន្ទូចបានបាក់ធ្លាក់មកសង្កត់ពីលើអ្នកដំណើរ និងបណ្តាលឱ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Khaosod English
January 20, 2026 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឥណ្ឌូនេស៊ី ដែលជានិច្ចកាលតែងផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត បាន គូសបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី ជាពិសេសលើកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានកាន់ជិតស្និទ្ធបន្ថែមទៀត។ ទន្ទឹមនោះ ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនពីជំហរ
January 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ មានភូមិសាស្រ្តស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បន្តដោះស្រាយដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ និងបានជូនអាជីវករមួយចំនួន ដែលមានជម្រើសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញរួមមានបង្គោលភ្លើង ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារចំនួន០១ឆ្នាំដោយឥតគិតថ្លៃ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យបងប្អូនអាជីវករទៅប្រកបអាជីវកម្មនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន ឬទីតាំងឯកជនសមស្របណាផ្សេងរួមមានផ្សារតាម៉ាប់ព្រែកជ្រៃ
January 20, 2026 - ព័ត៌មានជាតិ
ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះផ្សារទំនើបមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន នេះយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩ ខែមករា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សជាង ៦០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ផ្សារដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Gul Plaza Shopping Centre មានទីតាំងស្ថិតនៅក្នុងទីក្រុង Karachi នៃប្រទេសប៉ាគីស្ថាន។ បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា ភ្លើងបានចាប់ផ្តើមឆេះតាំងតែពីយប់ថ្ងៃសៅរ៍ម្លេះ ហើយភ្លើងបានបន្តឆាបឆេះក្នុងរយៈរហូតដល់ជាង ២៤ម៉ោងឯណោះ ទើបគេអាចពន្លត់វាបានទាំងស្រុង ហើយនៅក្នុងថ្ងៃច័ន្ទនេះ ទើបអាជ្ញាធរបានចាប់ផ្តើមបើកប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន។ តាមការសន្និដ្ឋានបឋម នៅក្នុងចំណោមអ្នកបាត់ខ្លួនទាំងជាង ៦០នាក់ ក៏ទំនងជាមានអ្នកបានស្លាប់មួយចំនួនហើយផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
January 20, 2026 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ៤ចំណុច ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sarath Sun ដែលបានចុះផ្សាយថា «ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ»។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sarath Sun បានចុះផ្សាយលើ គណនីហ្វេសបុករបស់ខ្លួនថា “ចូលជ្រៅណាស់ ចូលដោយសេរី បើតាមការអះអាងរបស់អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ស្ពានមេទឹកដែលលាសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖
January 20, 2026 - ព័ត៌មានជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចដកហូតតំណែង លោកឧត្តមសេនីយ៍ឯក សុខ លីហួត (ផ្កាយ ៣) អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យមកជាមន្រ្តី នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចេញផ្សាយនៅលើឆាណែលតេឡេក្រាមរបស់ ឯកសារមន្រ្តីសាធារណៈ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នេះ។ សូមអានអនុក្រឹត្យលម្អិតនៅខាងក្រោម៖
January 19, 2026









