Liny Chan
  • ព័ត៌មានជាតិ

    សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត បានសម្រេចដកហូតតំណែង លោកឧត្តមសេនីយ៍ឯក សុខ លីហួត (ផ្កាយ ៣) អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យមកជាមន្រ្តី នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចេញផ្សាយនៅលើឆាណែលតេឡេក្រាមរបស់ ឯកសារមន្រ្តីសាធារណៈ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នេះ។ សូមអានអនុក្រឹត្យលម្អិតនៅខាងក្រោម៖

    January 19, 2026
  • ព័ត៌មានជាតិ

    ដោយការគិតគូរជាបន្តបន្ទាប់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត

    January 19, 2026
  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មាន បានដើរតួនាទីសំខាន់ធ្វើឱ្យពិភពលោកបានឃើញច្បាស់ថា «ថៃបានរំលោភបំពាន កម្ពុជា ហើយកម្ពុជា ជាជនរងគ្រោះ»។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ ការពង្រឹងប្រសិទ្ធភាព និងាមត្ថភាពស្ថាប័ន ក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ការឈ្នះសមរភូមិសាធារណៈមតិ គឺជាការឈ្នះ នូវផ្នែកមួយនៃសតិអារម្មណ៍។ ដូច្នេះហើយបានជាយើងត្រូវខិតខំ ប្រឹងប្រែងនូវកិច្ចការងារនេះ»។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា ភាគីថៃ ក៏បានធ្វើកិច្ចការងារសំខាន់ចំនួន៤ខាងលើដែរ ដោយមិននិយាយពីសមរភូមិយោធា

    January 19, 2026
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកនេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសម្របសម្រួលដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ដែលកំពុងប្រកបអាជីវកម្មលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរទៅលក់ដូរនៅទីតាំងថ្មី គឺផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគថ្មី) ឬទីតាំងឯកជនសមស្របណាមួយ។ នៅក្នុងកិច្ចសម្របសម្រួលនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះសំណើសុំបន្តលក់ដូរនៅទីតាំងដដែល ពោលគឺនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ រដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតជូនបានឡើយ។ ការរៀបចំនេះ គឺដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរ ក៏ដូចជាដើម្បីបម្រើផលប្រយោជន៍ដល់សាធារណជនជារួម។ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ជម្រើសដ៏ល្អបំផុតសម្រាប់បងប្អូនអាជីវករ គឺសូមអញ្ជើញទៅលក់នៅកន្លែងថ្មី ដូចជាផ្សារបោះដុំបន្លែផ្លែឈើ

    January 19, 2026
  • ព័ត៌មានជាតិ

    អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២១នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មានរថភ្លើងចំនួន ២ខ្សែ បានបុកគ្នានៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩​ ខែមករា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ហេតុការណ៍នេះក៏បានបណ្តាលឱ្យមានមនុស្សជាង ១០០នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមលោក Oscar Puente រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសអេស្ប៉ាញបានឱ្យដឹងថា រថភ្លើងដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាប្រភេទរថភ្លើងល្បឿនលឿន​ ដែលទិសដៅធ្វើដំណើរទៅ-មករវាងទីក្រុង Malaga និងទីក្រុង Madrid។ រដ្ឋមន្ត្រីរូបនេះបានបន្តថា រថភ្លើងបានបុកគ្នាក្រោយមានរថភ្លើងមួយខ្សែបានបើកធ្លាក់ផ្លូវ ហើយជ្រុលទៅបុករថភ្លើងមួយខ្សែផ្សេងទៀតដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា ខណៈមូលហេតុដែលរថភ្លើងត្រូវបើកធ្លាក់ផ្លូវនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    January 19, 2026
  • ព័ត៌មានជាតិ

    ការដាំដុះសាឡាត់អឺរ៉ុបត្រូវបានគេដឹងថាមានភាពស្មុគស្មាញ និងទាមទារការយកចិត្តទុកដាក់ខ្ពស់ជាងសាឡាត់ធម្មតា ប៉ុន្តែសម្រាប់កសិករដែលមានបទពិសោធន៍ ដំណាំប្រភេទនេះ គឺជាប្រភពចំណូលយ៉ាងប្រសើរ ដោយសារតម្រូវការទីផ្សារខ្ពស់ និងតម្លៃសមរម្យ។ កញ្ញា សេង ធារ៉ា កសិករម្នាក់រស់នៅភូមិត្រពាំងទឹម ស្រុកប្រាសាទបាគង បានបង្ហាញថា ក្នុងចំណោមអ្នកដាំដុះបន្លែ សាឡាត់អឺរ៉ុបមិនសូវមានកសិករនិយមដាំប៉ុន្មានទេ ដោយសារវាជាប្រភេទដំណាំដែលរើសបច្ចេកទេស និងពិបាកក្នុងការថែទាំ។ ទោះជាយ៉ាងណាក៏ដោយ កញ្ញានៅតែជម្នះបន្តដាំដំណាំនេះ រហូតទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ កញ្ញាក៏បានបញ្ជាក់ផងដែរ ពីលក្ខណៈខុសគ្នាសំខាន់ៗមានដូចជា៖ សាឡាត់ខ្មែរមានភាពងាយស្រួលដាំ និងធន់ជាង ប៉ុន្តែសាឡាត់អឺរ៉ុបទាមទារការយកចិត្តទុកដាក់ខ្ពស់តាំងពីដំណាក់កាលសាប រហូតដល់ប្រមូលផល ប្រើពេលវេលាដាំដុះយូរជាងបន្តិច និងមានទម្ងន់ស្រាលជាងសាឡាត់ខ្មែរ បើធៀបក្នុងបរិមាណដើមដូចគ្នា។ ចំណុចពិសេសដែលធ្វើឱ្យសាឡាត់អឺរ៉ុបរបស់កញ្ញាមានទីផ្សារល្អ គឺការដាំដុះតាមលក្ខណៈធម្មជាតិ មិនប្រើប្រាស់ជីគីមី ដែលផ្ដល់សុវត្ថិភាពខ្ពស់ដល់អ្នកបរិភោគ។

    January 19, 2026
  • ព័ត៌មានជាតិ

    ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីកំពុងតាមស្វែងរកយន្តហោះមួយគ្រឿង ដែលបានបាត់ខ្លួនតាំងពីចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ យន្តហោះដែលបានបាត់ខ្លួននោះគឺជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់ក្រុមហ៊ុនអាកាសចរណ៍ Indonesia Air Transport និងមានផ្ទុកមនុស្សសរុបចំនួន ១០នាក់។ ប្រភពខាងលើបានបន្តថា យន្តហោះមានទិសដៅធ្វើដំណើរចេញពីទីក្រុង Yogyakarta ឆ្ពោះទៅកាន់ទីក្រុង Makassar ដែលស្ថិតនៅលើកោះ Sulawesi។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា នៅក្នុងចំណោមមនុស្ស ១០នាក់នៅលើយន្តហោះនោះ គឺមានមនុស្សចំនួន ៧នាក់ក្រុមអ្នកបើកបរ និង ៣នាក់ផ្សេងទៀតគឺជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីមកពីក្រសួងកិច្ចការសមុទ្រ និងនេសាទ ដែលត្រូវអញ្ជើញទៅបំពេញបេសកកម្មត្រួតពិនិត្យធនធានតាមដែលអាកាសនៅក្នុងតំបន់ដែលយន្តហោះបានបាត់ខ្លួននោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    January 19, 2026
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង​ ប្រកាសបោសសម្អាត​ ONLINE SCAMS​ ក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែននេះ​ ឱ្យអស់ទាំងស្រុង នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តស្វាយរាង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដែលត្រូវបានផ្សាយដោយ ឆាណែតេឡេក្រាម ឯកសារមន្រ្តីសាធារណៈ ។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

    January 19, 2026
  • ព័ត៌មានជាតិ

    (AKP ភ្នំពេញ) ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកប្រតិបត្តិការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួន ពីរ រួមមាន៖ ១. ទីតាំងសណ្ឋាគារ សេវេន ហេវិន ស្ថិតនៅខណ្ឌ៧មករា ៖ ឃាត់ខ្លួនបាន ចំនួន ៣៩ នាក់ (ជនជាតិប៉ាគីស្ថាន៖ ២៦ នាក់, ជនជាតិឥណ្ឌា ១១

    January 17, 2026
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកិសកម្ម រុក្ខប្រមាញ់ និងនេសាទ បានណែនាំឱ្យមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្ម និងរដ្ឋបាលជលផល ស្រាវជ្រាវនិងសាកល្បងកែច្នៃ «ត្រីខកំប៉ុង អន្ទង់ខកំប៉ុង» ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិក្នុងស្រុក ១០០%។ តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា៖​ «ដោយសង្កេតឃើញថាត្រីខកំប៉ុងនៅលើទីផ្សារភាគច្រើនជាផលិតផលនាំចូល ខណៈដែលត្រីនិងអន្ទង់ស្រស់របស់យើងមានសក្តានុពលខ្ពស់តែមិនទាន់ត្រូវបានកែច្នៃអស់លទ្ធភាពនៅឡើយ ទើបឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្ម និងរដ្ឋបាលជលផល ស្រាវជ្រាវនិងសាកល្បងកែច្នៃ «ត្រីខកំប៉ុង អន្ទង់ខកំប៉ុង» នេះឡើង ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិរបស់យើង១០០%

    January 17, 2026