- Liny Chan
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីថ្លែងការណ៍ ប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃនៅប្រាសាទតាក្របី។ នៅក្នុងសេចក្ដីថ្លែងការណ៍ ក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា ស្របតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២ ខែមករា ឆ្នាំ ២០២៦ ពីការតវ៉ាចំពោះការរំលោភបំពានរបស់ថៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជាថ្មីថា ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាយ ពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ
January 22, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។ នៅក្នុងសេចក្ដីជូនដំណឹង ក្រសួងអប់រំ បានគូសបញ្ជាក់ដល់ មាតា បិតា អាណាព្យបាលសិស្ស និងសិស្សនិទ្ទេស A ឱ្យបានជ្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹង អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨
January 22, 2026 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់ឯកឧត្ដម។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះ ឯកឧត្ដម Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃអង្គការយូណេស្កូ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។ ឯកឧត្ដម Flavio Bonetti ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា
January 22, 2026 - ព័ត៌មានជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសពីការអនុម័តគម្រោងលក់យន្តហោះចម្បាំង និងមីស៊ីល ក្នុងតម្លៃ ២,៣ពាន់លានដុល្លារទៅកាន់ប្រទេសសិង្ហបុរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel New Asia នៅក្នុងថ្ងៃទី២១ ខែមករា។ យន្តហោះចម្បាំងដែលប្រទេសសិង្ហបុរីបានបញ្ជាទិញនោះ គឺជាប្រភេទយន្តហោះល្បាតសមុទ្រ P-8A ដែលមានចំនួនសរុប ៤គ្រឿង។ ដោយឡែកចំពោះមីស៊ីលវិញ គឺជាប្រភេទមីស៊ីល Torpedoe ខណៈនៅក្នុងគម្រោងទិញ-លក់នេះក៏មានបន្ថែមនូវឧកបរណ៍ពាក់ព័ន្ធ និងសេវាកម្មមួយចំនួនទាក់ទង់នឹងការប្រើប្រាស់យន្តហោះចម្បាំងនិងមីស៊ីលខាងលើនេះផងដែរ។ ប្រភពខាងលើបានបន្តថា តាមរយៈកិច្ចព្រមព្រៀងទិញ-លក់នេះ ក៏បានជួយពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសសិង្ហបុរីឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel New Asia
January 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំដល់ អាជ្ញាធរបណ្តាក្រុង ស្រុកនៅ ជាប់ព្រំដែនខេត្តបាត់ដំបង មានស្រុកកំរៀង ភ្នំព្រឹក សំពៅលូន សំឡូត និងស្រុក បាណន់ ត្រូវមានលានដ្ឋាននៅតាមបណ្តាសាលារៀន និងមន្ទីរពេទ្យបង្អែកជាដើម។ ដោយឯកឧត្តម សង្កត់ធ្ងន់ថាការជីកធ្វើលានដ្ឋាននេះមិនមែនបង្កការភ័យខ្លាចដល់ ប្រជា ពលរដ្ឋនោះទេ គឺទុកសម្រាប់ហ្វឹកហាត់សិស្សឱ្យយល់ដឹងពីវិធីការពារខ្លួន នៅពេលមានអាសន្ន តើត្រូវទៅណា និងធ្វើដូម្តេច ។ ចំណែកនៅមន្ទីរពេទ្យគឺសម្រាប់គ្រូពេទ្យ អាចព្យាបាល អ្នកជម្ងឺត្រូវ សង្រ្គោះបន្ទាន់ដូចឆ្លងទន្លេ និងសម្រាប់ការពារខ្លួនពេលមានអាសន្នផងដែរ។ ឯកឧត្តមលើកឧទាហរណ៍ថាសូម្បីប្រទេសស្វីសមិនដែលមានសង្គ្រាមសោះ ក៏គេមានត្រៀម
January 21, 2026 - ព័ត៌មានជាតិ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍លើកឡើងថា ការប្រគល់បណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះ មិនត្រឹមតែជាការប្រគល់បណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច និងក៏ដូចជាបញ្ចប់មន្ទិលរបស់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច ។ ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ជនជាតិដើមភាគតិចក្នុងភូមិសាស្រ្ដខេត្ដរតនគិរី នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅខេត្ដរតនគិរី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី មន្ត្រីរាជការ កងកម្លាំង និងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ទាំងដីឯកជន ដីសហគមន៍
January 21, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះថា ព្រឹកនេះក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូឆ្នាំ២០២៥។ ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់
January 21, 2026 - ព័ត៌មានជាតិ
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន១៦៤នាក់ (ស្រី៣២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ ប្រភព៖ ក្រសួងព័ត៌មាន
January 21, 2026 - ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងប្រទេសនីតិរដ្ឋ បើបុគ្គលម្នាក់ៗ មានឈ្មោះច្រើន មានអត្តសញ្ញាណច្រើន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ខាងលើ បានធ្វើឡើងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង, អភិបាលរង រាជធានី-ខេត្ត, ស្នងការរងនគរបាលរាជធានី-ខេត្ត ទទួលផែនការងារអត្តសញ្ញាណកម្ម, ថ្នាក់ដឹកនាំ និងមន្ដ្រីនាយកដ្ឋាន
January 21, 2026 - ព័ត៌មានជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកបណ្ឌិត Rajiv Raj Jagasia ស្ថាបនិកស្ថាប័នឥណ្ឌា Diplomacy for Good Foundation និងសហការី ចូលជួបសម្តែងការគួរសម ស្នើសុំការគំាទ្រលើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុ និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោកបណ្ឌិតស្ថាបនិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតដល់ស្ថាប័ន Diplomacy for Good Foundation ចូលជួបសំដែងការគួរសម និងគោរពរាយការណ៍ពីសកម្មភាពការងាររបស់ស្ថាប័នលើការងារការទូតទេសចរណ៍ ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍តាមរយៈសកម្មភាពការទូត និងវប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការជំរុញភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីសំណើសុំការគាំទ្រពីក្រសួងទេសចរណ៍លើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌានៅកម្ពុជា តាមរយៈជំនួយគំាទ្រពីសប្បុរសជនឥណ្ឌាដែលស្រលាញ់វប្បធម៌ប្រពៃណីរបស់កម្ពុជា និងប្រទេសកម្ពុជា។
January 21, 2026









