- Liny Chan
- PR
ធ្លាប់តែឃើញឆាកតន្រី្ត K-Pop ដ៏ធំសម្បើមអស្ចារ្យរបស់ GANZBERG កាលពីរដូវកាលមុនៗ លើកនេះកាន់តែកក្រើកខ្លាំងមុន ជាមួយការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនៃមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់លោក GANZBERG SUPER IDOL – New Love ដោយមានវត្តមានកំពូលតារាចម្រៀងក្រុមកំលោះ TREASURE មកពីផលិតកម្មយក្ស YG ENTERTAINMENT ។ ការរៀបចំឆាកតន្ត្រីមានទំហំខ្នាតយក្សពីក្រុមអ្នកជំនាញអន្តរជាតិ ជាមួយការបំពាក់បច្ចេកវិទ្យាប្រព័ន្ធសំឡេង និង អេក្រង់ LED ទំនើបចុងក្រោយលំដាប់ពិភពលោក រាងត្បូងពេជ្រ ធំ ច្បាស់ ត្រជាក់ភ្នែក ធានាថាហ្វេនៗមើលឃើញប្រុសស្អាត TREASURE ពេញៗភ្នែកតែម្តង។ លើសពីការប្រគំតន្ត្រី GANZBERG
February 26, 2026 - ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានសេចក្ដីបំភ្លឺ ពាក់ព័ន្ធករណីជនជាតិបរទេសបើកបរក្នុងស្ថានភាពមានសារធាតុញៀនបើកបុកសមត្ថកិច្ច។ យោងតាមការបង្ហោះនៅលើផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៤៥នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ P1 ឃ្លាំងលើ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-4505 បើកបរដោយជនជាតិចិនម្នាក់ អាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ អ្នកបើកបរបានបើកក្នុងល្បឿនលឿន
February 26, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា បានផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ ដែលជារបាយការណ៍ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការស្វែងយល់ឱ្យកាន់តែទូលំទូលាយ ចំពោះហានិភ័យសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ គ.ស.ហ. បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីការវាយតម្លៃ ហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ (NRA
February 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧
February 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ថា៖ «កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហាជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ»។ នៅក្នុងបទសម្ភាសន៍ដ៏កម្រជាមួយបណ្តាញសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបែលហ្សិក សម្តេចធិបតី បានបន្តថា៖ «យើងមិនមែនកំពុងបង្កើនជម្លោះជាមួយថៃទេ! យើងចង់បន្ធូរបន្ថយជម្លោះ ហើយយើងចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព»។ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើទង្វើឈ្លានពានរបស់ថៃ ដែលថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែលថៃខ្លួនឯងអះអាងថាជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទៅទៀត និងបានលាតត្រដាងសកម្មភាពឈ្លានពានរបស់ថៃផងដែរ បន្ទាប់ពីទីក្រុងបាងកកក្នុងសប្តាហ៍នេះបានចោទប្រកាន់មកលើកម្ពុជាជាថ្មីម្តងទៀត អំពីការបំពានបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ចុងឆ្នាំមុន។ សម្តេចធិបតី
February 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយឆាណែលតេឡេក្រាម ឯកសារមន្រ្តីសាធារណៈ នាថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ សូមអានព្រះរាជសារព្រះកុរណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅខាងក្រោម៖
February 26, 2026 - ព័ត៌មានអន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែកុម្ភៈ។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកជំងឺ ប្រភេទ Beechcraft C90 និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍ Redbird Airways។ បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមជនរងដែលបានស្លាប់បាត់បង់ជីវិតទាំង ៧នាក់នោះរួមាន អ្នកបើកបរយន្តហោះចំនួន ២នាក់, អ្នកជំងឺម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀតគឺជាសាច់ញាតិរបស់អ្នកជំងឺ ដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីរដ្ឋ Ranchi និងបានផ្លាស់ប្តូរផ្លូវហោះហើរជាបន្ទាន់ដោយសារបញ្ហាអាកាសធាតុ ហើយយន្តហោះបានធ្លាក់នៅក្នុងរដ្ឋ Jharkhand ភាគខាងលិច នៃប្រទេសឥណ្ឌា៕ អត្ថបទ៖ ភក្តី
February 25, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រោយមានការបង្ហោះចែកចាយពេញបណ្ដាញសង្គមនូវវិដេអូហិង្សាទៅលើក្មេងស្រីនៅក្នុងថ្នាក់រៀន នៅរសៀលថ្ងៃ ពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីបំភ្លឺថា វិដេអូនេះមិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងទេ ជាវិដេអូប្រភពមកពីប្រទេស។ នៅក្នុងសេចក្ដីបំភ្លឺ ក្រសួងអប់រំ បានគូសបញ្ជាក់បន្ថែមផងដែរថា មានជនអគតិមួយចំនួនបានកែច្នៃ ដោយបញ្ចូលខ្លឹមសារសំឡេងជាភាសាខ្មែរ និងបង្ហោះវីដេអូដែលមានប្រភពពីបរទេស ធ្វើឱ្យមានការភ័ន្តច្រឡំនូវសកម្មភាពហិង្សាទៅលើក្មេងស្រីនៅក្នុងថ្នាក់រៀនថា ជាសកម្មភាពកើតឡើងនៅក្នុងសាលារៀននៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា ការកែច្នៃ និងបង្ហោះវីដេអូ ព្រមទាំងការចែកចាយបន្តនូវវីដេអូបែបនេះ ជាការបង្ហាញនូវចេតនាអគតិ ដែលបំពុលបរិយាកាសសង្គម ហើយត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។ ក្រសួងអប់រំ យុវជន
February 25, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឲ្យភាគីកម្ពុជា និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សម្ដេចតេជោបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ។
February 25, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែកុម្ភៈ ពោលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបាន ភាគច្រើនបំផុតត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយតាមការបង្គាប់របស់តុលាការ សមត្ថកិច្ចនគរបាល ក៏បានបញ្ជូនពួកគេជាបន្តបន្ទាប់ពីតុលាការទៅកាន់ពន្ធនាគារ។ ដោយឡែក សម្រាប់ក្រុមក្មេងទំនើងមួយចំនួនតូចដែលចូលរួម ឬពាក់ព័ន្ធក្នុងកម្រិតស្រាល និងមិនទាន់ឈានដល់កម្រិតបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតម្រូវឱ្យមានការធានាអះអាងច្បាស់លាស់ពីអាណាព្យាបាល មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ បើតាមរបាយការណ៍ដដែល សកម្មភាពបង្ក្រាបក្នុងរយៈពេល
February 25, 2026









