- Liny Chan
- ព័ត៌មានជាតិ
(កណ្ដាល)៖ ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្តេជ្ញាប្រឹងប្រែងសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យចេញជារូបរាង និងត្រូវធ្វើឱ្យបានលឿនបំផុត ដើម្បីជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ លើការបាត់បង់អធិបតេយ្យជាតិក្នុងរឿងព្រែកជីកហ្វូណនតេជោនេះ។ សម្តេចធិបតីបានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែគិតថា រាជរដ្ឋាភិបាលមានចេតនាធ្វើឱ្យបាត់អធិបតេយ្យភាព បាត់ទឹកដី ប្រសិនប្រជាពលរដ្ឋមិននាំចេញបញ្ចេញមតិលើបញ្ហានេះ ដែលការសង្ស័យនេះ នឹងធ្វើឱ្យប្រជាជនលែងទុកចិត្តគ្នា និងលែងទុកចិត្តរាជរដ្ឋាភិបាល។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា «នៅពេលដែលយើងមានមន្ទិលសង្ស័យខ្មែរគ្នាឯងនេះហើយ នឹងធ្វើឱ្យងាយស្រួលក្នុងការដុតឱ្យបែកបាក់ជាតិ ហេតុដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាកង្វល់ និងបញ្ហាមន្ទិលសង្ស័យផ្ទៃក្នុងរបស់យើង យើងត្រូវធ្វើគម្រោងនេះឱ្យចេញ ដើម្បីបងប្អូនយើង ថាគម្រោងនេះមើលមែន ចែកគ្នាមើលទាំងអស់គ្នាថាបាត់ឬទេ? គឺអត់ទេ ហើយបញ្ជាក់តាមអី គឺបញ្ជាក់តាមសមិទ្ធផល
August 5, 2024 - ព័ត៌មានអន្តរជាតិ
(អ៉ីស្តង់ប៊ុល)៖ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ក្រសួងការបរទេសតួកគី បានប្រកាសថា តួកគីសូមទទូចឱ្យពលរដ្ឋខ្លួនទាំងអស់នៅលីបង់ ចាកចេញពីប្រទេសនេះ ប្រសិនបើពួកគេមិនចាំបាច់ស្ថិតនៅទីនោះ ដោយសារតែលទ្ធភាពនៃការធ្លាក់ចុះដុនដាបខ្លាំងនិងឆាប់រហ័ស នូវស្ថានការណ៍សន្តិសុខក្នុងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។ ក្រសួងការបរទេសតួកគី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋតួកគីទាំងអស់នៅលីបង់ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងគួរតែកុំធ្វើដំណើរទៅកាន់តំបន់ដូចជា Nebatiyeh, South Lebanon, Bekka និង Baalbek-Hermel ឱ្យសោះ លុះត្រាតែវាជារឿងចាំបាច់បំផុត។ ក្រសួងបានបន្តថា សម្រាប់អ្នកដែលមិនចាំបាច់ត្រូវស្ថិតនៅលីបង់ទេនោះ គួរតែចាកចេញ ស្របពេលដែលជើងហោះហើរពាណិជ្ជកម្ម នៅបន្តធ្វើប្រតិបត្តិការ ហើយពលរដ្ឋតួកគីគួរជៀសវាង
August 5, 2024 - ព័ត៌មានជាតិ
(កណ្តាល)៖ ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនធ្វើឱ្យបាត់បង់ទឹកដីរបស់ខ្មែរយើងទេ តែផ្ទុយទៅវិញគម្រោងនេះ បានផ្តល់នូវផលប្រយោជន៍មហាសាលដល់កម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចធិបតី ធ្វើឡើងដើម្បីជម្រះការមន្ទិលសង្ស័យរបស់បងប្អូនមួយចំនួន ដែលបារម្ភថាការធ្វើព្រែកជីកនេះ អាចនឹងធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពរបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ ពីមូលហេតុដែលរាជរដ្ឋាភិបាល មានប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តគម្រោងព្រែកជីកនេះឱ្យទាល់តែបាន ព្រោះសមិទ្ធផលនេះ មិនត្រឹមតែជាសមិទ្ធផលសម្រាប់ជាតិ និងសេដ្ឋកិច្ចយើងទេ ប៉ុន្តែក៏ជួយជាធាតុផ្សំ ដើម្បីរក្សានូវការទុកចិត្តគ្នា និងសាមគ្គីភាព រវាងប្រជាជាតិខ្មែរផងដែរ។ សម្តេចបញ្ជាក់ថា «ទោះបីជាប្រជាពលរដ្ឋយើងច្រើន លើសលុបយល់ពីតម្លៃនៃគម្រោងព្រែកជីកនេះ ក៏មានបងប្អូនមួយចំនួន មានការបារម្ភ
August 5, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ដូចទស្សនិកជនបានជ្រាប់ស្រាប់ហើយថា រហូតមកទល់នឹងពេលនេះ iPhone16 មិនទាន់នឹងបញ្ចេញរូបរាងផង ហើយពេលនេះស្រាប់តែមានដំណឹងជាបន្តបន្ទាប់អំពី iPhone17 ដែលនឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២៥ខាងមុខ។ បើតាមអ្នកវិភាគល្បីលោក Jeff Pu បានបង្ហើបថា គ្រប់ម៉ូដែលទាំងអស់របស់ iPhone17 នឹងបំពាក់កាមេរ៉ាទំហំធំរហូតដល់ ២៤មេហ្គាភិចសែល។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន GSM Arena។ លោក Pu បានចែករំលែកការយល់ឃើញខាងលើដោយផ្អែកទៅលើ ក្រុមហ៊ុនសិក្សាស្រាវជ្រាវ Investment Bank Haitong ដែលបង្ហាញថា iPhone 17, iPhone 17 Slim, iPhone 17 Pro
August 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុទិដ្ឋិនិយមថា បុព្វបុរសដូនតាខ្មែរសម័យនគរភ្នំ ឬសម័យហ្វូណនពិតជារីករាយជាក់ជាពុំខាន នៅពេលឃើញកូនចៅខ្មែរជំនាន់ក្រោយរួមគ្នាកម្លាំងគ្នាសាងសង់ព្រែកជីករបស់ពួកគាត់ឡើងវិញ (ព្រែកជីកហ្វូណនតេជោ) ដែលជាការបន្តចក្ខុវិស័យរបស់ពួកគាត់ឡើងវិញ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជាទាំងមូល។ គួរជម្រាបថា រាជាណាចក្រភ្នំ ឬហ្វូណន (វ្នំ) គឺជារាជាណាចក្រដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីដើមគ្រិស្ដសករាជមកម្ល៉េះ។ នាបឋមសម័យនោះដែរ បុព្វបុរសខ្មែរបានកសាងព្រែកជីកជាច្រើនខ្សែពីសមុទ្រមកកាន់រាជធានីអង្គរបុរី សម្រាប់បម្រើដល់វិស័យដឹកជញ្ជូន និងជាផ្លូវពាណិជ្ជកម្មទៅមកជាមួយពួកឈ្មួញបរទេស។ ព្រែកជីកទាំងនេះបានចូលរួមកសាងរាជាណាចក្រភ្នំប្រកបដោយភាពរុងរឿង ភាពសម្បូរសប្បាយ និងកសាងទំនាក់ទំនងយ៉ាងល្អជាមួយបរទេសជិតឆ្ងាយនានា តាមរយៈការធ្វើពាណិជ្ជកម្ម និងការទូត។ ប៉ុន្តែនៅពេលរាជាណាចក្រភ្នំចុះខ្សោយនិងដួលរលំទៅ ព្រែកជីកទាំងនោះក៏បាត់បង់តួនាទីសំខាន់ លែងមានការប្រើប្រាស់សម្រាប់វិស័យពាណិជ្ជកម្មធំដំតទៅទៀត ព្រោះតែប្រទេសកម្ពុជាមានផ្លាស់ប្ដូរាជធានី និងមានទន្លេធំៗជាផ្លូវពាណិជ្ជកម្មជំនួសវិញ ដូចជាទន្លេមេគង្គ ទន្លេសាបជាដើម។ លុះមកដល់សករាជសន្តិភាពនាពេលបច្ចុប្បន្ននេះ
August 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ២០០០ឆ្នាំមុន កម្ពុជាធ្លាប់ជាមហាអាណាចក្រដ៏រុងរឿងអស្ចារ្យបំផុតមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដោយសារតែបុព្វបុរសយើងបានកសាងនូវប្រព័ន្ធធារាសាស្ត្រ និងផ្លូវទឹកដ៏សម្បើម។ ថ្ងៃនេះ រដ្ឋាភិបាលរបស់យើងនឹងធ្វើឲ្យប្រវត្តិសាស្ត្រខ្មែរ រុងរឿងសារជាថ្មីម្តងទៀត ដូចជំនាន់មហានគរ តាមរយៈការបង្កើត ព្រែកជីក ហ្វូណនតេជោ។ ព្រែកជីក ហ្វូណនតេជោ មិនត្រឹមតែជាគម្រោងប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាតែប៉ុណ្ណោះទេ តែគម្រោងនេះនឹងនាំមកនូវប្រយោជន៍ដ៏មហិមា និងការរីកចំរើនរុងរឿងជូនជាតិមាតុភូមិទៀតផង។ ដូច្នេះបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងបណ្តាញសហគ្រិនស្ត្រីកម្ពុជា សូមចូលរួមចំនែកក្នុងការបង្កើតវីដេអូមួយនេះ ដើម្បីជាកាដូ និងសាក្ខីភាព ក្នុងការសាទរ និងគាំទ្រនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងប្រវត្តិសាស្ត្រដ៏មហិមាមួយនេះ ដើម្បីជាប្រយោជន៍ដល់ ជាតិ និងជនរួមជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 5, 2024 - ព័ត៌មានជាតិ
សម្លេងស្គរជ័យ ត្រដោក ឃ្មោះ និងឧបករណ៍បំពងសម្លេងប្រពៃណីជាច្រើនទៀតនឹងលាន់ឮរំពងពេញផ្ទៃប្រទេស ពីវត្តអារ៉ាម ក្រសួង ស្ថាប័ន សាលារៀន និងសហគ្រាសក្រុមហ៊ុនឯកជនទូទាំងប្រទេស ដែលអាចចាត់ទុកថា ជាព្រឹត្តិការណ៍បំបែកឯតទគ្គកម្មជាតិថ្មីមួយរបស់ប្រជាជនកម្ពុជាទាំងមូល។ សម្រាប់ពលរដ្ឋកម្ពុជា សម្លេងនេះមានអត្ថន័យលើសពីការបំបែកឯតទគ្គកម្មពិភពលោក ហ្គីណេស ដែលជាស្ថាប័នកត់ត្រានូវរឿងរ៉ាវប្លែកៗនៅលើពិភពលោកទៅទៀត ពីព្រោះសម្លេងនេះមិនមែនចេញពីគោលបំណងបំបែកកំណត់ត្រាអ្វីឡើយ ប៉ុន្តែគឺជាសម្លេងចេញពីឆន្ទៈ និងបេះដូងមហាសាមគ្គី ព្រមទាំងឯកភាពជាតិរបស់ប្រជាជនកម្ពុជា ដែលបន្លឺឡើងដើម្បីប្រាប់ពិភពលោកទាំងមូល នៅពេលដែលកម្ពុជាបានប្រកាសចាប់ផ្តើមដំណើរការកសាងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមានចរិតជាប្រវត្តិសាស្រ្ត និងជានិមិ្មតរូបជាតិមួយរបស់ពលរដ្ឋកម្ពុជា។ នៅលើពិភពលោកនេះទំនងជាពិបាករកប្រជាជាតិណាដែលមានសម្លេងស្រុះស្រួលគ្នា ហើយនាំគ្នាទោងបន្លឺសម្លេងដ៏រណ្តំលាន់រំពងផ្ទៃប្រទេសនៅក្នុងពេលតែមួយ ពោលគឺនៅវិនាទី នាទី ម៉ោង ថ្ងៃ ខែ ឆ្នាំ តែមួយបែបនេះណាស់។ សម្លេងនេះតំណាងឱ្យសម្រែកនៃឯកភាពជាតិ ដែលបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាតែមួយវេញត្របាញ់ចូលគ្នានៅក្នុងសង្វាក់ហើយលោតព្រមៗគ្នាក្នុងពេលតែមួយដ៏កម្រ
August 5, 2024 - ព័ត៌មានអន្តរជាតិ
(បារីស)៖ គិតត្រឹមថ្ងៃទី០៥ ខែសីហានេះ ក្រុមអត្តពលិកអាមេរិក បានឡើងឈរកំពូលតារាងមេដាយនៃព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics Games 2024 ដោយមានមេដាយមាសស្មើគ្នាជាមួយក្រុមអត្តពលិកចិន ១៩គ្រឿង ខណៈម្ចាស់ផ្ទះបារាំង ឈរលេខ៣ មានមេដាយមាស ១២គ្រឿងសរុប ៤៤គ្រឿងជាបណ្តោះអាសន្ន ។ ក្រុមអត្តពលិកអាមេរិន បានឡើងឈរនាំមុខកំពូលតារាងមេដាយក្រោយរកបានមេដាយមាស ១៩គ្រឿង ប្រាក់ និងសំរឹទ្ធ ២៦គ្រឿងស្មើគ្នា ដោយសរុប ៧១គ្រឿង ដ្បិតក្រុមចិន មានមេដាយមាស ១៩គ្រឿង តែមានមេដាយប្រាក់តែ ១៥គ្រឿង ជាមួយមេដាយសំរឹទ្ធ ១១គ្រឿងសរុប ៤៥គ្រឿង ។ ក្នុងនោះក្រុមអូស្រ្តាលី
August 5, 2024 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និង២៩នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំង បើកបរចុះពីច្រកព្រំដែនអន្តរជាតិជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។ បើតាមសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិជាំ បានឱ្យដឹងនៅព្រលប់ថ្ងៃនេះថា មុនពេលកើតហេតុមានរថយន្តចំនួន១៥២គ្រឿង និងមនុស្សចំនួន ៣,៣៧៩អង្គ/នាក់ មកពីខេត្តសៀមរាប បានដង្ហែទៀនព្រះវស្សាទៅកាន់វត្តលោកតាសួងក្នុងទឹកដីថៃ ដោយចូលក្នុងទឹកដីថៃប្រហែលម៉ោង១២.០០នាទីថ្ងៃត្រង់ និងបានវិលត្រឡប់មកវិញម៉ោងជាង៣រសៀល ហើយបានធ្វើដំណើរចុះពីច្រកព្រំដែនជាបន្តបន្ទាប់។ ប៉ុន្តែក្នុងចំណោមរថយន្តដែលបើកចុះពីលើភ្នំនៃច្រកព្រំដែនអន្តរជាតិជាំ មានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស លាយលឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0757 បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយដាច់ហ្វ្រាំង ត្រង់ចំណុចផ្លូវឡើងភ្នំចំរាក់ទី១ បណ្តាលឱ្យក្រឡាប់ធ្លាក់ជ្រោះ ធ្វើឱ្យអ្នកជិះលើរថយន្តសរុប៣០នាក់ ស្រី ២៥នាក់
August 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការ ចំពោះបញ្ហាក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ តាមរយៈសារសម្លេងពិសេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេច បានណែនាំឱ្យឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តបន្តទៀតលើកទីពីរ ស្រាប់តែត្រឹមរយៈពេល០២ថ្ងៃដើមខែសីហានេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានក្មេងទំនើង បង្ហោះម៉ូតូ ចំនួន០៣ក្រុម ស្មើនឹង២៦នាក់ ឃាត់ម៉ូតូបាន១៥គ្រឿង ក្នុងនោះរួមមាន៖ នៅថ្ងៃទី៣១ ខែកក្កដា ឈានចូល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៦នាក់ ម៉ូតូ០៤គ្រឿង ដែលបានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ទៅបង្ហោះម៉ូតូទៅម្ដុំបឹងកក់។
August 5, 2024









