Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១២ ខែសីហានេះ បានថ្លែងសារអរគុណដល់ តារាចម្រៀង វណ្ណដា សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយសម្តេចភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសកម្មភាពនេះ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើ Facebook យ៉ាងដូច្នេះថា «សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុស វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។

    August 13, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Apple ត្រូវបានប្រភពជាច្រើនឱ្យដឹងថា ទំនងជានឹងបង្ហាញត្រកូល iPhone 16 នៅខែកញ្ញា ហើយតាមសេចក្តីរាយការណ៍បានកំណត់គោលដៅនាំចេញសរុបចំនួន ៩០លានគ្រឿង។ ថ្មីៗនេះប្រភពពីសារព័ត៌មាន BusinessKorea បានរាយការណ៍ថា ដើម្បីសម្រេចបានគោលដៅផលិតកម្ម ក្រុមហ៊ុនផ្គត់ផ្គង់​ iPhone ដ៏ធំ Foxconn បានជួលបុគ្គលិកថ្មីបន្ថែមទៀតចំនួន ៥០,០០០នាក់ឯណោះនៅរោងចក្រ Zhengzhou របស់ខ្លួនក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ រោងចក្រ Zhengzhou ដែលជារឿយៗត្រូវបានគេហៅថា «iPhone City» ដើរតួយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ដោយទទួលខុសត្រូវក្នុងការប្រមូលផ្តុំ iPhone ប្រមាណ ៨០ភាគរយនៅទូទាំងពិភពលោក។ ប្រកាសនេះ ត្រូវបានចាប់ផ្តើមនៅចុងខែកក្កដា

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានថ្លែងសារអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់ នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ។ តាមរយៈបណ្តាញសង្គមផ្លូវការ, សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមសម្តែងនូវការអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ»។ បើតាមសាររបស់សម្តេចធិបតី

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា ការច្រៀងរបស់លោក វណ្ណដា (Vann Da) តារាចម្រៀងរ៉េបរបស់កម្ពុជា ក្នុងពិធីបិទកីឡាអូឡំាពិកនៅទីក្រុងប៉ារីស៍ ប្រទេសបារាំង ជាវត្តមានគួរឲ្យភ្ញាក់ផ្អើល។ សារមួយនេះត្រូវបានបង្ហាញឡើងបន្ទាប់ពីលោក វណ្ណដា បានឡើងច្រៀងលើឆាកដ៏ធំ នៅប្រទេសបារាំង ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍ ២០២៤ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ក្រសួងវប្បធម៌ បានថ្លែងសារយ៉ាងដូច្នេះថា «វណ្ណដា! តារាចម្រៀងរេបកម្ពុជាដ៏ល្បីឈ្មោះ បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ក្នុងពិធីបិទកីឡាអូឡំាពិកនៅទីក្រុងប៉ារីស៍២០២៤ ដោយបានបកស្រាយចម្រៀងបទ Time To Rise។

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានថ្លែងអំណរគុណក្រុមកីឡាករ និងប្រតិភូកីឡា ដែលបាននាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍អូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស។ តាមរយៈបណ្តាញសង្គមផ្លូវការ, សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអបអរសាទរ និងថ្លែងអំណរគុណដល់កីឡាករ កីឡាការីនី និងប្រតិភូកីឡាកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤​។​​ បើទោះបីជាលទ្ធផលមិនគាប់ប្រសើរយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ និងប្រតិភូកីឡាយើង បានបំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ​ ផ្តល់ជូននូវមោទនភាពជាតិខ្មែរ»។ សូមជម្រាបថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង

    August 12, 2024
  • PR

    គ្រាន់ តែកក់សំបុត្រតាមអេប Wingmall ឬបង់ប្រាក់ជាមួយ Wingpoints នៅរោងភាពយន្ត Legend នឹង ទទួល ការបញ្ចុះតម្លៃ 50% ភ្លាមៗ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយរោងភាពយន្តលេជេន ដែលធ្វើឱ្យបទពិសោធន៍នៃការទស្សនាភាពយន្តកាន់តែងាយស្រួល ហើយអាចសន្សំសំចៃបានច្រើនថែមទៀត។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន Wing Inter Logistics Technologies ដែល ជាក្រុមហ៊ុនមេនៃ Wingmall បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងការសន្សំសំចៃបានកាន់តែច្រើនតាមរយៈភាពជាដៃគូដ៏មានសក្តានុពលរបស់យើងជាមួយរោងភាពយន្តលេជេន។” ឥឡូវនេះ អ្នកចូលចិត្តទស្សនាភាពយន្តទាំងអស់អាចកក់សំបុត្រកុនតាម

    August 12, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាក្កា)៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីមហាផ្ទៃថ្មីរបស់បង់ក្លាដែស បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្ន ដែលកំពុងដឹកនាំប្រទេស មិនមានចេតនាដាក់បម្រាមន​យោបាយ លើគណបក្ស Awami League របស់អតីតនាយករដ្ឋមន្រ្តី Sheikh Hasina ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។ ថ្លែងពាក់ព័ន្ធសេចក្តីរាយការណ៍ព័ត៌មាន ស្តីពីលទ្ធភាពនៃការដាក់បម្រាមលើ គណបក្សនយោបាយរបស់លោកស្រី Hasina លោក Sakhawat Hossain រដ្ឋមន្រ្តីមហាផ្ទៃបង់ក្លាដែសថ្មី បានលើកឡើងដូច្នេះថា «គណបក្ស Awami League បានផ្តល់ការចូលរួមចំណែកច្រើន ក្នុងការកសាងប្រទេស… យើងមិនបដិសេធចំពោះចំណុចនេះឡើយ។

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងសារលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា ឈ្មោះរបស់លោក វណ្ណដា (Vann Da) តារាចម្រៀងរ៉េបខ្មែរ នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្ត នៃការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ សារមួយនេះត្រូវបានបង្ហាញឡើងបន្ទាប់ពី លោក វណ្ណដា បានឡើងច្រៀងលើឆាកដ៏ធំ នៅប្រទេសបារាំង ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍ ២០២៤ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ អមជាមួយរូបរបស់ វណ្ណដា ស្ថានទូតបារាំងប្រចាំកម្ពុជា បានសរសេរសារយ៉ាងដូច្នេះថា «អស្ចារ្យណាស់ Vann Da – វណ្ណដា តារារែបកម្ពុជាដ៏ល្បីឈ្មោះ

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ​ បានបង្ហាញការអបអរសាទរ និងអរគុណកំពូលតារាចម្រៀងរ៉េប លោក វណ្ណដា-Vann Da ដែលបានជួយលើកតម្កើងមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។ សម្តេចធិបតីបានបង្ហោះរូបថតជាច្រើនសន្លឹករបស់តារាចម្រៀង វណ្ណដា អមដោយខ្លឹមសារទាំងស្រុងដូច្នេះថា «សូមអបអរសាទរ និងអរគុណដល់សិល្បៈករកម្ពុជា លោក វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ»។ សូមជម្រាបថា នៅយប់មិញនេះ

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វត្តមានរបស់ លោក វ៉ាន់ដា តារាចម្រៀងសម័យរបស់ខ្មែរ នៅប្រទេសបារាំង គឺជារួមចំណែកផ្តល់កិត្តិយសជូនប្រទេសជាតិពិតប្រាកដ ខណៈដែល​ លោក វ៉ាន់ដា បានបង្ហាញខ្លួននៅក្នុងកម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ជាមួយគ្នានេះ លោកបណ្ឌិតបានសង្កេតឃើញមាន៥ចំណុចសំខាន់ៗ ចំពោះករណី អ្នកចម្រៀង វណ្ណដា សម្ដែងនៅប្រទេសបារាំង មានដូចជា៖ *ទី១៖ នេះគឺជាការបង្ហាញពីសមត្ថភាពពិតផ្ទាល់របស់ លោក វណ្ណដា អ្នកចម្រៀងសម័យរបស់ខ្មែរ និងក្រុមរបស់លោក ដែលបានចូលរួមចំណែកផ្តល់កិត្តិយសជូនប្រទេសជាតិពិតប្រាកដ *ទី២៖ ជាការលើកតម្កើងនូវសិល្បៈ វប្បធម៌ខ្មែរបុរាណ ផ្សាភ្ជាប់គ្នាជាមួយនឹងសិល្បៈសម័យទំនើប ឱ្យកាន់តែរស់រវើក

    August 12, 2024