- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ សក់ ច័ន្ទកញ្ញារិទ្ធ បានឃាត់ខ្លួនបុរស២នាក់ ដែលដើរប្រមូលលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី បំពានសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានដាក់ចេញក្នុងពេលកន្លងមក ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។ បុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ថៃ ឈឿន អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ១៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងឈ្មោះ ចាន់ ម៉េន អាយុ៤៥ឆ្នាំ មានទៅលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពដើរប្រមូលទាលុយពីប្រជាពលរដ្ឋដែលរកស៊ីលក់ដូរ បន្លែ និងរបស់របរតាមតាមកញ្រ្ចែង កញ្ជើ ល្អី ជាច្រើនកន្លែង ស្ថិតនៅខាងក្រោយសួនកុមារពោធិ៍ចិនតុង
August 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាថវិកា អង្ករ ទឹកដោះគោ និងស្កសរជាដើម ជូនដល់គ្រួសារទើបសម្រាលកូនភ្លោះ៣ គ្រួសារទី៤១៦។ អំណោយដែលសម្តេចបានឧបត្ថម្ភរួមមាន៖ ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង នាំយកជូនទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបីគ្រួសារទី៤១៦ ដែលកំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា
August 12, 2024 - ព័ត៌មានជាតិ
(តូក្យូ)៖ នៅថ្ងៃចន្ទនេះ ព្យុះត្រូពិកឈ្មោះថា Maria បានបោកបក់លើតំបន់ Iwate ភាគខាងជើងប្រទេសជប៉ុន ដោយវានាំមកនូវភ្លៀងធ្លាក់ជោគជាំ ដែលបានបង្កការរាំងស្ទះ ដល់ជើងហោះហើរ ក៏ដូចជាសេវាកម្មរថភ្លើង ហើយទន្ទឹមគ្នា បានបង្ខំឱ្យមនុស្សរស់នៅ តាមតំបន់មួយចំនួន ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។ ព្យុះខាងលើ ដែលមានកម្លាំងខ្យល់អតិបរមា ៧២គីឡូម៉ែត្រក្នុង១ម៉ោង បានបោកបក់មកដល់ឆ្នេរក្បែរទីក្រុង Ofunato នៃខេត្ត Iwate កាលពីព្រឹកថ្ងៃចន្ទនេះ ហើយនៅអំឡុងវេលាល្ងាច ឬយប់ថ្ងៃដដែល វាត្រូវបានព្យាករថា នឹងធ្វើដំណើរចេញផុតទៅកាន់សមុទ្រជប៉ុន។ ជើងហោះហើរមួយចំនួន
August 12, 2024 - ព័ត៌មានជាតិ
(កោះកុង)៖ លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានចេញមកបំភ្លឺ និងច្រានចោល ព័ត៌មានមិនពិតតាមបណ្តាញសង្គម ដោយចោទប្រកាន់ថា «មន្ត្រីស្មោះត្រង់ និងប្រជាពលរដ្ឋស្លូតត្រង់ទម្លាយថា មន្ត្រីខិលខូចយកដីកាត់ឆ្កៀលចេញពីដែនជម្រកសត្វព្រៃពាមក្រសោប ចែកបក្ខពួកគ្នាឯង»។ លោក សុខ ភិរម្យ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា តាំងពីឆ្នាំ២០០៦មក ក្នុងដែលជម្រកសត្វព្រៃពាមក្រសោប បានប្រកបអាស្រ័យផលរាល់ឆ្នាំតែពួកគាត់ពុំទាន់ មានសិទ្ធិស្របច្បាប់ទេ ប៉ុន្តែក្រោយពីបានកែសម្រួលលិខិតលេខ១៦៤ កាត់ឆ្កៀលដីធ្លីរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលជាក់ស្តែង តាមរយៈអនុក្រឹត្យលេខ៣០ គឺបានកាត់ឆ្កៀលដីតំបន់នេះទុកឲ្យប្រជាពលរដ្ឋ និងពិសេសសហគមន៍ប្រើប្រាស់។ លោកថ្លែងថា «ក្រោយពីក្រែសម្រួលពីអនុក្រឹត្យលេខ១៧៩ មកអនុក្រឹត្យលេខ១៦៩នេះ គឺក្រាមតែជាការកំណត់ព្រំដែនជម្រកសត្វព្រៃឡើងវិញ ប៉ុន្តែមិននិរាករណ៍
August 12, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ អតីតនាយកប្រតិបត្តិ (CEO) YouTube លោកស្រី Susan Wojcicki និងជាស្ត្រីដ៏លេចធ្លោបំផុតនៅក្នុងតំបន់ Silicon Valley បានទទួលមរណៈភាពហើយ នៅថ្ងៃទី១០ ខែសីហាកន្លងទៅនេះ ក្នុងអាយុ ៥៦ឆ្នាំ នេះបើយោងតាមការបង្ហោះសាររំលែកទុក្ខពីគណនីស្វាមីរបស់លោកស្រី លោក Dennis Tropper និង CEO ក្រុមហ៊ុន Google លោក Sunda Pichai។ យោងតាមរបាយការណ៍ពី CNBC បានឱ្យដឹងថា លោកស្រី Wojichki បានដឹកនាំ YouTube អស់រយៈពេលជិត ១០ឆ្នាំហើយ
August 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ២៧១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ មានចំនួន២៦៩ ០០៧ ១៦១ ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន២ ០៨៨ ៦៤៦ដុល្លារ»។ បើតាមរបាយការណ៍, គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៤៧ដុល្លារ ក្នុង១តោន កើនឡើងចំនួន១៤៧ដុល្លារ ក្នុង១តោន ស្មើនឹង១០.៤៧% ធៀបនឹងរយៈពេលដូចគ្នា
August 12, 2024 - ព័ត៌មានជាតិ
(ប៉ារីស)៖ ព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះអូឡាំពិករដូវក្តៅ Olympics Game 2024 លើកទី៣៣ ដោយមាន ៣២ប្រភេទកីឡា ដែលរៀបចំនៅប្រទេសបារាំង ឆ្នាំ២០២៤ បានបិទបញ្ចប់ជាផ្លូវការហើយ ដោយក្រុមអត្តពលិកសហរដ្ឋអាមេរិក និងក្រុមចិន រកបានមេដាយមាសច្រើនជាងគេ ដល់ទៅ ៤០គ្រឿងស្មើគ្នា ខណៈក្រុមម្ចាស់ផ្ទះបារាំង រកបានត្រឹម ១៦គ្រឿងប៉ុណ្ណោះ ក្នុងកម្មវិធីកីឡាចម្រុះមានរយៈពេល ៤ឆ្នាំម្តងនេះ។ គិតត្រឹម ១០ប្រទេសក្នុងកំពូលតារាងមេដាយនៃព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ ក្រុមអត្តពលិកអាមេរិក រកបានមេដាយសរុបចំនួន ១២៦គ្រឿង មានមេដាយមាស ៤០គ្រឿង ប្រាក់៤៤ នឹងសំរឹទ្ធ៤២ ហើយក្រុមអត្តពលិកចិន ក៏យកបានមេដាយមាស ៤០គ្រឿង ប្រាក់
August 12, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាឱ្យ ដាក់ពង្រាយនាវាមុជទឹកប្រដាប់ដោយមីស៊ីលមួយគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពោះមុខការគំរាមសងសឹកពីអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងអ៉ីស្រាអែល ក្រោយ ការសម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស និងហេសបូឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមពិតទៅ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Georgia បានស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេរួចទៅហើយ តាំងតែពីខែកក្កដាមកម្ល៉េះ។ ប៉ុន្តែនេះគឺជារឿងកម្រមួយ ដែលមន្ទីរបញ្ចកោណ ប្រកាសជាសាធារណៈពីការដាក់ពង្រាយនាវាមុជទឹក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅបន្ទាប់ពីកិច្ចពិភាក្សារបស់លោក Austin ជាមួយ សមភាគីអ៉ីស្រាអែលរបស់លោក មន្ទីរបញ្ចកោណបានឱ្យដឹងថាលោក
August 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហានេះ បានបង្ហោះវីដេអូមួយ ស្តីពីការជួបជាមួយប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញចុះពិនិត្យតំបន់លិចទឹកដោយជំនន់ទឹកភ្លៀង និងពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹក នៅខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះសម្តេចបានផ្តល់គោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត នៅមូលដ្ឋានដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹក ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់។ ភ្ជាប់ជាមួយនឹងវីដេអូជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ជួបលោកពូ និងក្មួយស្រីរបស់គាត់ដោយចៃដន្យ ពេលចុះពីលើទូក។ អរគុណពូនិងប្អូនស្រី ដែលបានអញ្ជើញខ្ញុំ និងក្រុមការងារចូលលេងក្នុងផ្ទះ ដែលផ្ដល់ឱកាសឱ្យខ្ញុំបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋនៅទីនេះ ក្នុងពេលបច្ចុប្បន្ន
August 12, 2024 - ព័ត៌មានអន្តរជាតិ
(ស៊ីដនី)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអូស្ត្រាលី បានឱ្យដឹងថាឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់លើដំបូលសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Cairns ដែលជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយ ស្ថិតនៅភាគខាងជើងនៃប្រទេស ដោយសម្លាប់មនុស្សពីឡុតម្នាក់ និងបង្ខំឱ្យមានការជម្លៀសភ្ញៀវស្នាក់នៅក្នុងសណ្ឋាគាររាប់រយនាក់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គភាពប៉ូលិសក្នុងរដ្ឋ Queensland បានបញ្ជាក់ថាក្រុមអ្នកសង្រ្គោះបន្ទាន់បានទទួលការហៅទូរស័ព្ទ នៅម៉ោងប្រហែលជា ២រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១២ ខែសីហានេះ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ទៅបុកទង្គិចនឹងដំបូលសណ្ឋាគារ បណ្ដាលឱ្យមានភ្លើងឆាបឆេះនៅលើដំបូល និងបង្ខំឱ្យ មានការជម្លៀសមនុស្ស។ តាមសេចក្ដីថ្លែងការណ៍ដដែល ពីឡុតម្នាក់ដែលបញ្ជា និងជិះនៅលើឧទ្ធម្ភាគចក្រខាងលើតែម្នាក់ឯងត្រូវបានរាយការណ៍ថាបានស្លាប់នៅកន្លែងកើតហេតុ ហើយមិនមាន នរណាផ្សេងរងរបួសធ្ងន់ធ្ងរនោះទេ។ ចំណែក មូលហេតុធ្លាក់វិញកំពុងស្ថិតនៅក្រោមការស៊ើបអង្កើត៕ ផ្ដល់សិទ្ធិដោយ៖ Fresh
August 12, 2024









