Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទំហំ ១២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយដែលនៅក្រោម កញ្ចប់ជំនួយនេះក៏មានផងដែរនូវប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា ជំនួយយោធាថ្មីនេះគឺជាកញ្ចប់ជំនួយយោធាទី១០ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន កាលពីខែមេសាមក។ កញ្ចប់ជំនួយយោធាថ្មីខាងលើនឹងត្រូវដកចេញពីឃ្លាំងអាវុធអាមេរិក ហើយក្នុងចំណោមអាវុធដែលនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែន រួមមានប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger គ្រាប់កំាភ្លើងធំ ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ជាដើម។ កញ្ចប់ជំនួយយោធានេះដែរនឹងធ្វើឱ្យជំនួយយោធា

    August 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ដែលបង្កប់ចែកចាយប្រើប្រាស់គ្រឿងញៀនយ៉ាងពេញបន្ទុក ឈ្មោះ GT ក្លឹប នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ ឧត្តមសេនីយ៍ឯក​ ​ជួន​ ណារិន្ទ ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ដែលផ្សាយផ្ទាល់​ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា​​ ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបទីតាំង GT ក្លឹប។ លោកឧត្តមសេនីយ៍ឯកបន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស

    August 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីក្លាយជាសមាជិក ប.ស.ស យ៉ាងងាយស្រួល និងឆាប់រហ័ស ប្រជាពលរដ្ឋអាចចុះបញ្ជីតាមរយៈអនឡាញ ជាមួយកម្មវិធីទូរស័ព្ទ (App) NSSF Member។ នេះបើការបញ្ជាក់របស់លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម។ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ លើកឡើងយ៉ាងដូច្នេះថា «ពីមុនយើងត្រូវតម្រូវឲ្យពួកគាត់មកចុះបញ្ជី បសស តាមសាខាណាដែលជិតបំផុត ប៉ុន្តែបច្ចុប្បន្ននេះគាត់មិនបាច់មកចុះបញ្ជីរងចាំយូរនោះទេ គាត់អាចដោនឡូត NSSF Member Mobile App រួចចុះបញ្ជីខ្លួនឯងបាន» ។ មិនតែប៉ុណ្ណោះ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា ទិសដៅរបស់

    August 10, 2024
  • ព័ត៌មានជាតិ

    (Reuters)៖ ចំហាយសេសសល់ពីព្យុះ Debby បានបង្កឱ្យមានគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Pennsylvania និងរដ្ឋ New York ដោយបន្សល់ទុកមនុស្សរាប់សិបនាក់ ជាប់គាំងទៅណាមិនរួចនៅក្នុងផ្ទះរបស់ពួកគេ កាលពីថ្ងៃសុក្រ ទី៩ ខែសីហា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រុមមន្ត្រីអាមេរិក មនុស្សជាច្រើននាក់ត្រូវបានជួយសង្រ្គោះតាមទូក និងឧទ្ធម្ភាគចក្រ ខណៈឥទ្ធិពលព្យុះ Debby បានបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង។ លោក Bill Goltz ជាប្រធានភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងទីក្រុង Westfield រដ្ឋ Pennsylvania បានឱ្យដឹងថាអាជ្ញាធរបានដឹកនាំការជួយសង្រ្គោះ៣០លើក ហើយកំពុងបន្ត ធ្វើប្រតិបត្តិការសង្រ្គោះពីផ្ទះមួយទៅផ្ទះមួយ។ លោកបន្ថែមថាមកទល់នឹងពេលនេះ មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅក្នុងតំបន់របស់លោកនោះទេ

    August 10, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 នៅសល់ត្រឹម ១ថ្ងៃទៀតត្រូវបិទបញ្ចប់ជាផ្លូវការ ខណៈក្រុមអត្តពលិកសហរដ្ឋអាមេរិក និងក្រុមចិន នៅតែឈរនាំមុខកំពូលតារាងចំណាត់ថ្នាក់មេដាយ ដោយមានមេដាយមាស ៣៣គ្រឿងស្មើគ្នា ដ្បិតម្ចាស់ផ្ទះបារាំង ធ្លាក់ទៅលេខរៀងទី៦ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។ អាមេរិក ពេលនេះរកបានមេដាយមាស ៣៣គ្រឿង ហើយសរុបទាំងប្រាក់ នឹងសំរឹទ្ធកើនដល់ ១១១គ្រឿង ដ្បិតក្រុមអត្តពលិកចិន ឈរលេខ២ ក៏មានមេដាយមាស ៣៣គ្រឿងតែសរុបជាមួយប្រាក់ នឹងសំរឹទ្ធ មានត្រឹម ៨៣គ្រឿងប៉ុណ្ណោះ ហើយក្រុមអូស្ត្រាលី រកបានមេដាយសរុប ៤៨គ្រឿង និងក្រុមជប៉ុន

    August 10, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥,៥៥៥ដើម អមសងខាងផ្លូវ ប្រវែង ១៤០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក បានថ្លែងថា យើងរួមគ្នាដាំដើមត្នោត នៅទូទាំងស្រុកពញាក្រែកនៅពេលនេះ

    August 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បញ្ហាមួយចំនួនដែលធ្លាប់កើតឡើងដំបូងៗពាក់ព័ន្ធនឹងសេវា ប.ស.ស ត្រូវបានដោះស្រាយហើយ។ លោកអះអាងថា កាលពីដំបូង នៅពេលចាប់ផ្ដើមរបស់ ប.ស.ស គឺមានការត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋមួយចំនួនលើការផ្ដល់សេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូរបស់ ប.ស.ស។ ប៉ុន្តែក្រោយពីបានទទួលដំណឹងនេះ ក្រុមការងារ ប.ស.ស បានចុះទៅពន្យល់នៅតាមមូលដ្ឋានសុខាភិបាល និងអញ្ជើញតំណាងសុខាភិបាល ដើម្បីប្រជុំពិភាក្សាអំពីបញ្ហានេះ និងដោះស្រាយរួចរាល់ហើយ។ ការលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News បង្ហាញពីវឌ្ឍនភាពការងារ ប.ស.ស នៃរយៈពេល៧ ខែចុងក្រោយនេះ។ បើតាមលោកបណ្ឌិត

    August 10, 2024
  • ព័ត៌មានអន្តរជាតិ

    (​ញូដេលី)៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina មិនបានលាលែងចេញពីតំណែង នៅមុនពេលភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌានោះទេ ខណៈ ក្រុមបាតុករបានសម្រុកចូលនិវេសនដ្ឋានផ្លូវការរបស់លោកស្រី។ នេះជាការបញ្ជាក់ពីកូនប្រុស និងជាទីប្រឹក្សារបស់លោកស្រី Hasina ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែសីហានេះ។ លោកស្រី Hasina បានរត់ភៀសខ្លួនទៅកាន់ទីក្រុង New Delhi ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីបាតុកម្មតវ៉ាទាមទារឱ្យលោកស្រីចុះចេញពីតំណែង ប្រែក្លាយទៅជាអំពើហិង្សាសម្លាប់មនុស្សជាង៣០០នាក់ និងនាំទៅរកការបិទបញ្ចប់ការកាន់អំណាច១៥ឆ្នាំមកនេះរបស់លោកស្រី នៅបង់ក្លាដែស ជាប្រទេសមួយមាន ប្រជាជន ១៧០លាននាក់។ នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ពីទីក្រុងវ៉ាស៊ីនតោន លោក

    August 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ប្រាសាទអង្គរវត្ត ដែលជាបេះដូងនៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៧ ជាទីកន្លែង ដែលមានការភ្ជាប់សម្គាល់ទីតាំង (Tag) ច្រើនបំផុត របស់អ្នកបង្ហោះសារ នៅលើតិកតុក (TikTok) និងអ៉ីនស្តាក្រាម (Instagram)។ នេះបើតាមការផ្សាយដោយ SEA Infographics នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤​ ដោយស្រង់ប្រភពពី Titan Travel។ ប្រភពព័ត៌មាននោះ បានបញ្ជាក់ថា ប្រាសាទអង្គរវត្ត របស់កម្ពុជា និងសួន the Bay របស់សិង្ហបុរី បានលេចចេញជាទីតាំងដ៏ល្បីល្បាញលើបណ្តាញសង្គម ដោយប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់ទី៧ ដោយមាន Tag ចំនួន

    August 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ទទួលបានអ្នកដំណើរចេញ-ចូល ជាង៣លាននាក់ ខណៈចំនួនជើងហោះហើរ មានជិត៣ម៉ឺនជើង។ នេះបើយោងតាម លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា (ភ្នំពេញ -សៀមរាប – ព្រះសីហនុ) មានអ្នកដំណើរចេញ-ចូល ប្រមាណ ៣,០៣៦,៩៤៤នាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិមានចំនួន

    August 10, 2024