Liny Chan
  • ព័ត៌មានជាតិ

    (កំពត)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ដែលរងការខូចខាតនៅតែបន្តមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលប្រចាំ ក្រោមការទទួលបន្ទុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ដោយមន្ទីរតែងចេញគ្រឿងចក្របន្តថែទាំ ជួសជុលប្រចាំ ដើម្បីធានាការធ្វើចរាចរាចរណ៍របស់ប្រជាពលរដ្ឋ។ លោក ផន រឹម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល និងស្ថានភាពដ៏លំបាកផងដែរ។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ

    August 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កន្លងមកបុគ្គលមួយចំនួនបានធ្វើការផ្សព្វផ្សាយសារ និងមាតិកាខុសច្បាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញ រូបភាពនិងវីដេអូអាសអាភាសកុមារ ព័ត៌មានមិនពិត ក្លែងបន្លំ និងបោកបញ្ឆោត ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងអ្នកប្រើប្រាស់សេវាទូរគមនាគមន៍។ ដោយទទួលបានការសហការយ៉ាងជិតស្និទពីក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាពីសាធារណជន និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ធ្វើការបិទខ្ទប់ការចូលមើល គេហទំព័រ និងអាសយដ្ឋានអាយភី (IP Address) ពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់ដូចបានជម្រាបជូនខាងលើជាបន្តបន្ទាប់ សរុបចំនួន ៧,៣២៣គេហទំព័រ /អាសយដ្ឋានអាយភី នាពេលកន្លងមក។ ដោយឡែកថ្មីៗនេះ ន.ទ.ក. ក៏បានចាត់វិធានការបិទខ្ទប់គេហទំព័រខុសច្បាប់ចំនួន ១,៩៦៥ នៅថ្ងៃទី៦ ខែសីហាឆ្នាំ២០២៤ និងចំនួន៤៨៩ផ្សេងទៀត នៅថ្ងៃទី៩ ខែសីហា

    August 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬ Cambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ថាជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ការថ្លែងរបស់លោកអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពី ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា Cambodia

    August 10, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្ពុជា បានសម្រេចជាគោលការណ៍ ធ្វើការសាងសង់ស្ពានថ្មមួយកន្លែង ប្រវែង១៣០ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន ជូនប្រជាពលរដ្ឋឃុំឈូក និងស្រើង ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ដឹកជញ្ជួនសកិផល ពិសេសឲ្យក្មួយៗសិស្សានុសិស្សងាយស្រួលឆ្លងទៅមក ដើម្បីទៅសិក្សារៀនសូត្រ។ ស្ពានថ្មថ្មីដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យដឹងជាផ្លូវការ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ ខ្វះខាតនិងចាស់ជរាចំនួន៣០០ គ្រួសាររស់នៅក្នុងស្រុកប្រាសាទសំបូរ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងក្នុងបរិវរណសាលាស្រុកប្រាសាទសំបូរ ។ លោកស្រីបណ្ឌិត បណ្ឌិត

    August 10, 2024
  • ព័ត៌មានអន្តរជាតិ

    (SAO PAULO)៖ ក្រុមមន្ត្រីក្នុងប្រទេសប្រេស៊ីល បានឱ្យដឹងថាគ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង នៅក្បែរទីក្រុង Sao Paulo កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានសម្លាប់ មនុស្សជិះនៅលើនោះទាំងអស់ ៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រុមមន្ត្រីប្រេស៊ីល យន្ដហោះដឹកអ្នកដំណើរខាងលើ បានហោះចេញពីអាកាសយានដ្ឋានទីក្រុង Cascavel នៃរដ្ឋ Parana ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុង Sao Paulo ហើយបានធ្លាក់នៅម៉ោងប្រហែលជា ១៖៣០នាទីរសៀល (ម៉ោងក្នុងតំបន់) ក្នុងទីក្រុង Vinhedo ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីភាគពាយព្យទីក្រុង Sao Paulo។ វីដេអូដែលត្រូវបាន ចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម

    August 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាក់ពិន័យដោយបណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 9, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័របានវាយប្រហារក្រុងតូក្យូ និងតំបន់ជុំវិញនៅល្ងាចថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្ដីព្រមានជាលើកដំបូងមិនធ្លាប់មាន អំពីហានិភ័យនៃការរញ្ជួយដីដ៏ធំមួយនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។ រដ្ឋាភិបាលបានចេញសេចក្ដីព្រមានជាបន្ទាន់ អំពីការរញ្ជួយដីខ្លាំងសម្រាប់រាជធានី និងខេត្ត Kanagawa, Saitama, Yamanashi និង Shizuoka ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។ ការរញ្ជួយដីនេះបានធ្វើឱ្យអគារនៅក្រុងតូក្យូញ័រយ៉ាងខ្លាំង។ រថភ្លើងក្រោមដីតូក្យូ (Tokyo Metro) បានផ្អាកដំណើរការជាបណ្ដោះអាសន្ន នូវខ្សែរថភ្លើងរបស់ខ្លួនយ៉ាងហោចណាស់មួយ ប៉ុន្តែសេវាកម្មនេះត្រូវបានដំណើរការឡើងវិញយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា ការខូចខាតនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាផ្នែកខាងលិចនៃខេត្ត Kanagawa

    August 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន Chery Holding ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ចិន បង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ បំណងនេះត្រូវបានបញ្ជាក់ដោយលោក Xu Hui អគ្គនាយករងក្រុមហ៊ុន Chery Holding Group Co., Ltd. ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Xu Hui បានជម្រាបសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group មាន​អាជីវ​កម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់

    August 9, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ត្រូវបានជួសជុលភ្លាមៗ នឹងបានដាក់ឱ្យដំណើរការជាប្រក្រតីឡើងវិញហើយ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីផ្លូវដែកនេះរងការខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានពង្រឹងទីតាំង ដែលមានទឹកដក់បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នា ដោយពង្រឹងគ្រឹះ ចាក់ថ្ម និងធ្វើប្រព័ន្ធលូដើម្បីបញ្ចៀសទឹកបណ្តាលឱ្យប៉ះពាល់ដល់តួផ្លូវ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបងឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុចPK-123+350

    August 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property បានថ្លែងឲ្យដឹងថា ការបរាជ័យនៃការវិនិយោគលើវិស័យអចលនទ្រព្យ ដោយសារភាពលោភលន់ អត់មានចំណេះដឹងគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ ជឿ ឬធ្វើការវិនិយោគតាមគ្នា កត្តាទាំងនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋ ងាយរងគ្រោះដោយគម្រោងបោកប្រាស់ ឬគម្រោងខ្យល់។ ការលើកឡើងរបស់លោក គាម សៀកឡុង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា»។ លោក គាម សៀកឡុង បានថ្លែងឲ្យដឹងថា «ហានិភ័យនៃការវិនិយោគនៅកម្ពុជា កើតឡើងដោយសារតែអ្នកវិនិយោគ មិនសូវយល់ច្បាស់ ប៉ុន្ដែហ៊ានវិនិយោគតាមគ្នា ដោយមិនមានចំណេះដឹង, ជំនាញ និងព័ត៌មានគ្រប់ជ្រុងជ្រោយ។

    August 9, 2024