- Liny Chan
- ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី នៅបន្ទាប់ពី ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែលោក ត្រាំ នៅតែបន្តបន្សល់ទុកការសង្ស័យជាមួយការចោទសួរថាតើការបោះឆ្នោត នឹងមានភាពយុត្តិធម៌ ឬក៏អត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ វានឹងមានការផ្ទេរអំណាចដោយសន្តិវិធី…ហើយខ្ញុំគ្រាន់តែសង្ឃឹមថាយើងនឹងមានការបោះឆ្នោតដោយយុត្តិធម៌»។ គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលលេខ258 ផ្លូវលេខ39BT ភូមិសន្សំកុសល២ សង្កាត់បឹងទំនុពទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី អំពើលួច (កាច់បំបែកសោកលួចយកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1HO-9651 រួចជិះគេចខ្លួនបាត់។ ដោយការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចមន្ដ្រីរាជការ ២រូប និងតែងតាំងមន្ដ្រីរាជការ ២រូប ឱ្យចូលកាន់តំណែងជាអភិបាលស្រុកកណ្តៀង អភិបាលស្រុកភ្នំក្រវាញ ស្រុកបាកាន និងក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់។ នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដូចនេះថា សម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០២រូបមាន៖ លោក ឆាយ គឹមម៉ុង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ពីអភិបាលស្រុកកណ្តៀង ឱ្យកាន់មុខតំណែងជាអភិបាលស្រុកបាកាន និងលោក ផាយ ឡេង ឋានន្តរស័ក្តិឧត្តមមន្ត្រី
August 9, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ អ្នកវិភាគបានអះអាងថា ក្រុមហ៊ុនយក្ស Apple អាចគិតប្រាក់ពីអ្នកប្រើប្រាស់រហូតដល់២០ដុល្លារក្នុងមួយខែ សម្រាប់មុខងារ Apple Intelligence ថ្មី ដែលគ្រោងដាក់ចេញនាចុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុននេះកំពុងសម្លឹងមើលការជំរុញកំណើនអាជីវកម្មរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ គេបានដឹងថាក្រុមហ៊ុន Apple ប្រកាសប្រព័ន្ធ AI របស់ខ្លួនមួយនេះនៅក្នុងខែមិថុនាកន្លងទៅ ដោយបានសន្យាថានឹងផ្តល់ជំនួយការសំឡេង Siri កានតែទំនើប ក៏ដូចជាមុខងារជាច្រើនរួមទាំងសមត្ថភាពក្នុងការបង្កើតអ៊ីមែល និងរូបភាពដោយស្វ័យប្រវត្តិ។ តែយ៉ាងណាអ្នកវិភាគបាននិយាយថា ខណៈពេលដែលលក្ខណៈពិសេសទាំងនេះ នឹងចាប់ផ្តើមដំណើរជាបណ្តើរៗនៅតាមបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសចិន និងអឺរ៉ុបដំបូង ដោយជំហានដំបូងមិនគិតថ្លៃជាវនោះ នាពេលខាងមុខ Apple អាចនឹងកំណត់តម្លៃជាវជាមិនខាន។
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ តាមបណ្តាញសង្គមផ្លូវការ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374»។ ជាមួយគ្នានេះ លោក ហេង សួរ ក៏បានជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ចៀសផុតពីគ្រោះធម្មជាតិនេះផងដែរ។ គួរបញ្ជាក់ថា
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 9, 2024 - PR
(ភ្នំពេញ)៖ នៅពេលដែលពួកគាត់នៅលើសង្វៀនម្តងៗទាំងក្នុងស្រុក និងក្រៅស្រុក មានអ្នកគាំទ្ររាប់លាននាក់បានប្រមូលផ្តុំជុំវិញពួកគាត់។ ការប្រើ កណ្តាប់ដៃ លឿន ដូចព្យុះ កែងឆេះកាប់ដូចពូថៅ ជង្គង់ហោះលឿនដូចរន្ទះ ជាកីឡាករកំពូលជើងខ្លាំងគុនខ្មែរនាទសវត្សទី២១ ក្នុងប្រវត្តិសាស្ត្រខ្មែរ ។ ដោយសារតែមានការវែកញែកជាច្រើន GANZBERG បានបង្ហាញមុខទូតសុច្ឆន្ទៈជាផ្លូវការ សូមអបអរសាទរជើងខ្លាំងក្នុងគុនខ្មែរទាំង ៤ រូបនេះ ត្រូវបានក្រុមហ៊ុនស្រាបៀរ GANZBERG ចុះកិច្ចព្រមព្រៀងជាទូតសុច្ឆន្ទៈ របស់ខ្លួនកាលពីថ្ងៃទី8 ខែសីហា នៅក្នុងកម្មវិធី GANZBERG រាជសីហ៍គុនខ្មែរ នាទឹកដីអច្ឆិយៈ ខេត្ត សៀមរាប។ ជើងខ្លាំងក្នុងប្រវត្តិសាស្រ្តគុនខ្មែរទាំងនោះរួមមាន៖ ជើងខ្លាំងក្នុងប្រវត្តិសាស្ត្រគុនខ្មែរទាំង ៤រូបនេះ គឺជា
August 8, 2024 - ព័ត៌មានអន្តរជាតិ
(ហុងកុង)៖ សម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 អត្តពលិកហុងកុង នឹងផ្តល់ទឹកប្រាក់លើកទឹកចិត្តដល់អត្តពលិកច្រើនជាងគេ ដោយមានការកើនឡើងប្រមាណ ២០ភាគរយ បើធៀនកាលនៅកីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដោយស្ថិតនៅក្នុងឆ្នាំ២០២៤ នាទីក្រុងប៉ារីស សម្រាប់អត្តពលិកហុងកុង ដែលដណ្តើមមេដាយមាស ទទួលទឹកប្រាក់ចំនួន ៦លានដុល្លាហុងកុង ស្មើនឹង ៧៦៨,០០០ម៉ឺនដុល្លាអាមេរិក ដែលនេះជាចំនួនច្រើនជាងគេសម្រាប់ក្រុមបានមកចូលរួមនៅទីក្រុងប៉ារីស ។ បើយោងតាមរបាយការណ៍ពី CNBC បានឱ្យដឹងថា ក្នុងនោះប្រទេសស្ថិតក្នុងតំបន់អាស៊ាន សឹង្ហបុរី នឹងផ្តល់ទឹកប្រាក់លើកទឹកចិត្តម្ចាស់មេដាយមាស (៧៤៥,០០០ម៉ឺនដុល្លារ) ហើយប្រទេសឥណ្ឌូនេស៊ី ឈរលំដាប់ទី៣ នឹងផ្តល់ការលើកទឹកចិត្តប្រមាណ(៣០០,០០០ម៉ឺនដុល្លា) បើធៀននឹងប្រទេសតំបន់អឺរ៉ុប ដូចជាម្ចាស់បារាំង មានការចំណាយប្រមាណ
August 8, 2024 - ព័ត៌មានអន្តរជាតិ
(អូតាវ៉ា)៖ កាសែត Canadian Press រាយការណ៍ថា រដ្ឋាភិបាលកាណាដា បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនសម្រេចចិត្តឱ្យនាំកុមារ និងអាណាព្យាបាលបុគ្គលិកទូតរបស់ខ្លួន ចាកចេញពីប្រទេសអ៉ីស្រាអែល ចំពេលមានការភ័យខ្លាចពី ជម្លោះកាន់តែទូលំទូលាយ នៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤។ ភាពតានតឹងរវាងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ និងជាមួយក្រុម Hezbollah បង្កឱ្យមានការភ័យខ្លាចថា ជម្លោះអាចរាលដាលក្នុងតំបន់ ដែលមានសង្រ្គាមមួយរួចទៅហើយគឺនៅហ្កាហ្សា។ ហានិភ័យនៃការទាញឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលក្នុងសង្រ្គាម ក៏កាន់តែកើនឡើងថែមទៀត បន្ទាប់ពីការសម្លាប់មេដឹកនាំនយោបាយរបស់ហាម៉ាស នៅក្នុងប្រទេសអ៉ីរ៉ង់ និងមេបញ្ជាការយោធារបស់ក្រុម Hezbollah Fuad Shukr ក្នុងទីក្រុងបេរូត
August 8, 2024 - PR
ព្រឹតិ្តការណ៍ដ៏សែនអស់ស្ទះ IDOL SUPER DAY រដូវកាលទី២ នៅក្នុងថ្ងៃទី៨ ខែ ៨ ឆ្នាំ ២០២៤ នេះ ដែលបានធ្វើឡើងនៅទីតាំង ផ្សារទំនើប អ៊ីអន ម៉ល 3 មានជ័យ ដែលមានប្រជាពលរដ្ឋគាំទ្រចូលរួមយ៉ាងច្រើន សន្ធឹកសន្ធាប់ តម្រង់ជួរគ្នា ជាង ១ម៉ឺនអ្នកឯណោះ ដើម្បីមកទទួលសំណាងរបស់ខ្លួនពី IDOL Drink ។ ក្នុងឱកាសពិសេសនេះផងដែរ មានអតិថិជនកំពូលសំណាងរបស់ IDOL Drink បានឈ្នះរង្វាន់ ៧,៧៧៧ដុល្លារ ; ៧៧៧ដុល្លារ
August 8, 2024









