- Liny Chan
- ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (United Airlines) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អំពីការផ្អាកជើងហោះហើរទៅកាន់ទីក្រុង Tel Aviv របស់អ៉ីស្រាអែល មួយរយៈពេល ហើយថានឹងដំណើរការឡើងវិញ នៅពេលមានសុវត្ថិភាពសម្រាប់អតិថិជន និងក្រុមពីឡុត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាន នៅទីក្រុង Chicago មួយនេះ ក៏បានផ្អាកសេវាកម្មហោះហើរប្រចាំថ្ងៃរបស់ខ្លួន ចេញពីទីក្រុង Newark នៃរដ្ឋ New Jersey ទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃទី៣១ ខែកក្កដា
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានសម្លឹងឃើញថា ស្ថានភាពអចលនទ្រព្យនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ខាងមុខនេះ នឹងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បានដោះស្រាយបញ្ហាគម្រោងជាប់គាំងមួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ដ ក្នុងការវិនិយោគ ក្នុងវិស័យអចលនទ្រព្យឡើងវិញ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គាម សៀកឡុង អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោក គាម សៀកឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា នៅឆ្នាំ២០២៥ មានសញ្ញាប្រសើរជាងឆ្នាំ២០២៣
August 9, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានសម្រេចលុបចោល គម្រោងបំពេញទស្សនកិច្ចមួយ ចេញទៅកាន់តំបន់អាស៉ីកណ្តាល បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ប្រទេសអាស៉ីខាងកើតមួយនេះ គួរតែត្រៀមលក្ខណៈ សម្រាប់លទ្ធភាពដែលកើនឡើង នៃគ្រោះរញ្ជួយដីដ៏ធំមួយ ក្នុងកម្រិតហៅថា «megaquake»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។ ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានចេញការព្រមានដូចខាងលើ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយមនុស្សចំនួន៨នាក់ បានរងរបួស បន្ទាប់ពីមានការវាយប្រហារ ដោយគ្រោះរញ្ជួយដីធំៗ២ផ្ទួនគ្នា គឺកម្រិត៦.៩រ៉ិចទ័រ និង៧.១រ៉ិចទ័រ នៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងប្រទេស។ បើតាមផែនការគ្រោងទុក លោក
August 9, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ថ្ងៃសុក្រនេះ គណបក្សប្រឆាំងធំជាងគេនៅប្រទេសថៃ គឺ Move Forward បានប្រកាសឈ្មោះថ្មី ក្រោមមេដឹកនាំថ្មី បន្ទាប់ពីត្រូវបានរំលាយចោល ដោយតុលាការធម្មនុញ្ញ ក្នុងសប្តាហ៍នេះ ដោយសារតែគោលនយោបាយ ចង់ធ្វើកំណែទម្រង់ច្បាប់ប្រឆាំងការប្រមាថស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យ Move Forward បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សថ្មីនឹងមានឈ្មោះ Prachachon ដែលមានន័យថា People ឬ ប្រជាជន ហើយដឹកនាំដោយសហគ្រិនបច្ចេកវិទ្យា លោក ណាតថាភុង រឿងបញ្ញាវុឌ្ឍិ (Natthaphong
August 9, 2024 - PRហ៊ិននីគែន ខេមបូឌា សហការជាមួយធនាគារ វីង និង Wingmarket ផ្តល់កម្ចីខ្សែសង្វាក់ផ្គត់ផ្គង់គ្មានទ្រព្យធានា
ដៃគូអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងទទួលបានកម្ចីឌីជីថលពីធនាគារ វីង ដើម្បីធ្វើជាដើមទុនបន្ថែមសម្រាប់ការទិញផលិតផល ហ៊ិននីគែនសម្រួលចរន្តសាច់ប្រាក់ និងជំរុញកំណើនអាជីវកម្ម រួមជាមួយនឹងការប្រើប្រាស់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ពី Wingmarket។ ធនាគារ វីង ថ្នាលទីផ្សារឌីជីថល Wingmarket និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរួមសហការគ្នាដើម្បីគាំទ្រ ទៅដល់អាជីវកម្មក្នុងស្រុក តាមរយៈការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ស្ថាប័នទាំងបី ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ក៏ដូចជាដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏មានប្រសិទ្ធភាព។ លោក Manu Rajan អគ្គនាយកក្រុមហ៊ុន Wing Inter Logistic Technologies ដែលជាក្រុមហ៊ុនមេរបស់ Wingmarket បានលើកឡើងពីសក្តានុពលភាពនៃ កិច្ចសហការមួយ
August 9, 2024 - ព័ត៌មានអន្តរជាតិ
(ញូវដែលី)៖ កូនប្រុសលោកស្រី Sheikh Hasina នាថ្ងៃសុក្រនេះបានអះអាងថា អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសរូបនេះ នឹងវិលត្រឡប់ទៅកាន់ប្រទេសបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្ន សម្រេចរៀបចំការបោះឆ្នោតសកលថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។ លោកស្រី Hasina បានរត់ភៀសខ្លួនមកកាន់ប្រទេសឥណ្ឌា ដែលនៅក្បែរខាង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីការធ្វើបាតុកម្មយ៉ាងហិង្សា អស់ជាច្រើនសប្តាហ៍ បានបង្ខំឱ្យលោកស្រី ចុះចេញពីអំណាច។ រដ្ឋាភិបាលបណ្តោះអាសន្ន ដែលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បត៍ ជាមួយភារកិច្ចត្រូវរៀបចំឱ្យមានការបោះឆ្នោតសកលថ្មី។ ប្រាប់ទៅកាន់សារព័ត៌មានឥណ្ឌា Times
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសជាសន្តិសុខនៅក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ NHAM24 ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅទៅណែនាំ និងរងការផាកពិន័យចំនួន៤០ម៉ឺនរៀល នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ព្រោះតែបោះសំរាមចោលនៅទីសាធារណៈត្រង់មុខហាងដែលខ្លួនយាម ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ វីដេអូនៅលើបណ្ដាញសង្គមហ្វេស គេឃើញបុរសរូបនេះមានឈ្មោះ សុក វ៉ាន់ អាយុ៥៩ឆ្នាំ បានចាក់សំរាមចេញពីធុងសំរាមនៅមុខការិយាល័យ Nham 24 ទាំងដែលកំពុងភ្លៀង ដើម្បីឲ្យហូរទឹកភ្លៀង។ អាជ្ញាធរខណ្ឌដូនពេញ បានអប់រំណែនាំដល់បុរសរូបនេះ ឱ្យបញ្ឈប់ការបោះចោលសំរាមនៅទីសាធារណៈ ព្រមទាំងត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន អាចធ្វើឱ្យសំរាមរាយប៉ាយពាស វាលពាសកាល ឬអាចធ្វើឱ្យស្ទះលូបង្ហូរទៀតផង។ អាជ្ញាធរខណ្ឌដូនពេញ ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋគ្រប់គ្នា សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាតនៅជុំវិញ និងជៀសវាងការបង្កការកកស្ទះសំរាមនៅតាមលូក្រោមដីផងដែរ៕
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា ពលរដ្ឋដែលខ្ចីបំណុលធនាគារមកទិញអចលនទ្រព្យ ដើម្បីទុកលក់យកចំណេញ ត្រូវរងការខាតបង់ ២ដង ដោយសារតម្លៃអចលនទ្រព្យធ្លាក់ចុះ ហើយកម្ចីធនាគារក៏កើនការប្រាក់ ដែលកត្តានេះបាននិងកំពុងជះឥទ្ធិពលដល់ការសងត្រឡប់ទៅកាន់ធនាគារ។ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property បានពន្យល់ថា ក្នុងការទិញអចលនទ្រព្យ ដូចទិញផ្ទះ ទិញដី គឺអ្នកទិញភាគច្រើនសុទ្ធតែខ្ចីបំណុលធនាគារ ដោយមានតែមនុស្សភាគតិចប៉ុណ្ណោះ ដែលមានលុយសុទ្ធរបស់ខ្លួន យកទិញអចលនទ្រព្យ។ការដែលពួកគាត់យកកម្ចីមកទិញអចលនទ្រព្យ ដោយសារពួកគាត់រំពឹងថា នឹងទទួលបានផលចំណេញត្រឡប់មកវិញ ប៉ុន្តែជាក់ស្តែងបែរជាលក់មិនចេញ។ លោក គាម សៀកឡុង លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃ៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំង និងជាច្រើនម៉ោង ដែលបានធ្វើឱ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់។ ក្នុងសកម្មភាពចុះពិនិត្យស្ថានភាពទឹកភ្លៀង នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំង លោក ឃួង ស្រេង បានណែនាំឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះបំពេញការងារនេះទាំងយប់ផងដែរ ពោលគឺក្រោយពីកាយសំរាមចេញពីមាត់លូ ដើម្បីឱ្យទឹកហូរស្រកអស់ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវលាងសម្អាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខប្រជាពលរដ្ឋ ក៏ជាសុខទុក្ខរបស់សម្ដេចដែរ
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធទាំងស្រុង ចំពោះលិខិតជាភាសាអង់គ្លេស ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ដែលជនខិលខូចបានក្លែងបន្លំចេញ និងប្រើប្រាស់ឡូហ្គូ (Logo) និងត្រារបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងឈ្មោះ និងហត្ថលេខារបស់លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ លិខិតនេះជា លិខិតក្លែងក្លាយ ពុំមែនចេញដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារនោះទេ។ លិខិតរដ្ឋបាលនានារបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយមានលេខកូដ និង បារកូដសម្គាល់ច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់តាមរយៈកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check & Track) របស់អគ្គនាយកដ្ឋានពន្ធដារ។ ទន្ទឹមនឹងនេះ
August 9, 2024









