Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានតម្លើងបង្គោល និងបំពាក់ភ្លើងស្តុបថ្មី ចំនួន១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគោលដៅស្ដុបតែមាន ស្រាប់នៅជិត២០០ទីតាំង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះថា មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញ មានភ្លើងស្តុបចំនួន១៩៦ទីតាំង បាននិងកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២៤នេះ យោងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំនាញបានតម្លើងភ្លើងស្តុបចំនួន១២ទីតាំងបន្ថែមទៀតរួមមាន៖ *ទី១៖ ភ្លើងស្តុប គោករកា ផ្លូវលេខ១៨៦២ មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ*ទី២៖ ភ្លើងស្តុប

    August 7, 2024
  • ព័ត៌មានជាតិ

    (បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នៅថ្ងៃពុធ ទី៧ ខែសីហានេះ បានចេញសាលក្រមរំលាយគណបក្ស Move Forward ដែលជាបក្សប្រឆាំងធំជាងគេបំផុត ក្នុងប្រទេស ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងបំផុតមួយស្តីពីការការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។ គណបក្ស Move Forward គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកលកាលពី​ឆ្នាំ២០២៣។ តែត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល រួចក៏បានក្លាយជា បក្សប្រឆាំង។ ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការ កាលពីខែមីនាកន្លងទៅ ឱ្យរំលាយបក្ស Move Forward ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បី ប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ៕ ផ្ដល់សិទ្ធិដោយ៖

    August 7, 2024
  • ព័ត៌មានជាតិ

    (តូក្យូ)៖ ប្រទេសជប៉ុនបានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានធ្វើអន្តរាគមន៍ទិញប្រាក់យ៉េនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានកាលពីខែមេសា ដោយលក់ប្រាក់យ៉េនចំនួន ៥,៩២ពាន់ពាន់លានយ៉េន (៤០,៨៣ពាន់លានដុល្លារ) ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះថ្លៃប្រាក់យ៉េននៅពេលនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទិន្នន័យប្រចាំត្រីមាសពីក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញថា ប្រទេសជប៉ុនបានចំណាយប្រាក់ច្រើនបំផុតមិនធ្លាប់មានចំនួន ៥,៩២ពាន់ពាន់លានយ៉េនលើកិច្ចអន្តរាគមន៍ទិញប្រាក់យ៉េនក្នុងរយៈពេលតែមួយថ្ងៃគឺនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ និង ៣,៨៧ពាន់ពាន់លានយ៉េនបន្ថែមទៀតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ កំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតកន្លងមកសម្រាប់អន្តរាគមន៍បែបនេះមានចំនួន ៥,៦២ពាន់ពាន់លានយ៉េនដែលបានចំណាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនដែលបានកត់ត្រាមានតាំងពីឆ្នាំ១៩៩១។ ទិន្នន័យចុងក្រោយបំផុតនេះគឺជាតួលេខប្រចាំថ្ងៃលម្អិតនៃកិច្ចអន្តរាគមន៍ទឹកប្រាក់សរុប ៩,៧៩ពាន់ពាន់លានយ៉េនដែលបានបង្ហាញពីមុនដែលបានធ្វើឡើងក្នុងអំឡុងពេលចាប់ពីថ្ងៃទី២៦ ខែមេសាដល់ថ្ងៃទី២៩ ខែឧសភា។ អន្តរាគមន៍លក់ប្រាក់ដុល្លារឬទិញប្រាក់យ៉េនដ៏ធំចំនួនពីរលើកនេះបានជួយជំរុញឱ្យប្រាក់យ៉េនឡើងថ្លៃ ៥ភាគរយពីអត្រា១៦០,២៤៥យ៉េនក្នុងមួយដុល្លារដែលជាកម្រិតទាបរយៈពេល ៣៤ឆ្នាំ ប៉ុន្តែបានបរាជ័យក្នុងការជួយទប់ស្កាត់ការធ្លាក់ចុះថ្លៃរូបិយប័ណ្ណនេះក្នុងរយៈពេលវែង។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ប្រាក់យ៉េនបានបន្តការធ្លាក់ចុះថ្លៃរបស់ខ្លួន ហើយបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៣៨ឆ្នាំគឺ

    August 7, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីសារៈសំខាន់របស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងព្រែកជីហ្វូណនតេជោ ដែលអាចជំរុញនូវការនាំចេញកសិផលរាយរបស់កម្ពុជា កាន់តែច្រើន ជាពិសេសកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូន ដើម្បីប្រកួតប្រជែងជាមួយទំនិញបរទេស។ ក្នុងឱកាសចុះទស្សនកិច្ចកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤, លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា៖ «កំពង់ផែស្វយ័តខេត្តព្រះសីហនុ គួរតែធ្វើការអភិវឌ្ឍឱ្យបានលឿន ដើម្បីជំរុញឱ្យការនាំចេញសមត្ថភាពផែ និងការប្រកួតប្រជែងផែ ថ្លៃដើមក្នុងការដឹកជញ្ជូននេះមានការធ្លាក់ចុះទាបជាងនេះ»។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តថា កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់គាំទ្រព្រែកជីកហ្វូណនតេជោ ដែលទើបបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា

    August 7, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលរចនាសម្ពន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្តដែលមានភាពខូចខាតធ្ងន់ធ្ងរ។ លោក ឃាម មុនី ប្រធានក្រុមការងារជួសជុលបណ្ណាល័យខាងត្បូងនេះ បញ្ជាក់ថា បច្ចុប្បន្ន បណ្ណាល័យខាងត្បួងនៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូង ឆៀងខាងកើតបានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម។ តួយ៉ាងហោជាង និងជញ្ជាំងរបស់បណ្ណាល័យហែកចេញពីគ្នា ដំបូលមួយចំនួនត្រូវបានបាត់បង់ ធ្នឹមរងនូវសំណឹក និងសសរមានសភាពពុកផុយជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 7, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖​ របាយការណ៍ថ្មីពី IDC បានបង្ហាញថា ការនាំចេញថេប្លេតទូទាំងពិភពលោកក្នុងអំឡុងខែមេសា ដល់ខែមិថុនា បានកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងទំហំនាំចេញសរុបចំនួន ៣៤.៤លានគ្រឿង​ ពោលគឺកើនឡើងប្រមាណ ២២.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះបង្ហាញពីការស្ទុះឡើងវិញនៅក្នុងទីផ្សារ Tablet ជាសកល ខណៈវាបានជាប់គាំងចាប់តាំងពីជំងឺរាតត្បាត Covid មកម្លេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ បើយោងតាមទិន្នន័យបង្ហាញថាក្រុមហ៊ុន Apple នាំមុខគេលើទីផ្សារថេប្លេត ដោយបានចែកចាយ iPad ចំនួន ១២.៣ លានគ្រឿងតែម្នាក់ឯងក្នុងអំឡុងពេលនេះ ដែលបានពង្រឹងចំណែកទីផ្សាររបស់ខ្លួនដល់ទៅ ៣៥.៨ភាគរយ។ ក្រៅពីនេះ Samsung កាន់កាប់ចំណែកទីផ្សារ ៦.៩លានគ្រឿង, Lenovo

    August 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)​៖ ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤, លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ៤៧% នៃសំណុំរឿងសរុបដែលប្រជាពលរដ្ឋប្ដឹង គឺស្នើសុំឱ្យក្រសួងត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ខណៈដែល ៥៣%ទៀតជាបណ្ដឹងស្នើសុំជំរុញពន្លឿន។ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ០២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (១) យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង

    August 7, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ក្រុមអត្តពលិកសហរដ្ឋអាមេរិក បានកើនមេដាយមាសដល់ ២៤គ្រឿង បន្តនាំមុខកំពូលតារាងមេដាយនៅព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 ខណៈក្រុមអត្តពិលចិន ឈរលេខ២ រកបានមេដាយមាស ២២គ្រឿងជាបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ។ ជាមួយគ្នានោះក្រុមអូស្ត្រាលី ឡើងមកឈរលេខ៣ ពីការរកបានមេដាយមាស ១៤គ្រឿង ហើយក្រុមម្ចាស់ផ្ទះបារាំង ធ្លាក់ទៅលេខរៀងទី៤ នៅមានមេដាយមាស ១៣គ្រឿង ជាមួយនឹងមេដាយប្រាក់ ១៦ និងសំរឹទ្ធ ១៩ ហើយសរុបមាន ៤៨គ្រឿងដដែល ខណៈក្រុមអង់គ្លេស ឈរលេខ៥ នៅមានដាយមាស ១២គ្រឿងដដែល

    August 7, 2024
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៃប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីព្រៃយកធ្វើកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, លោក ឈាង ឡាក់ ក្រុមប្រឹក្សាខេត្ត, លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា គណៈអភិបាលខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត

    August 7, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះបានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើដំណើរមួយ ដោយអំពាវនាវឱ្យពលរដ្ឋជប៉ុនមិនត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងពីភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤។ ការជូណដំណឹងនេះធ្វើឡើង បន្ទាប់ពីការអំពាវនាវស្រដៀងគ្នានេះកាលពីថ្ងៃចន្ទ ដែលជំរុញឱ្យជនជាតិជប៉ុននៅប្រទេសលីបង់ ចាកចេញពីប្រទេសនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 7, 2024