- Liny Chan
- ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋ បានបន្តដាំដើមត្នោតជាបន្តបន្ទាប់ ចំនួន១០,០០០ ដើម នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤។ កូនត្នោតចំនួន១ម៉ឺនដើម ដែលកំពុងបានដាំជាបន្តបន្ទាប់នេះ ជាអំណោយរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ យកទៅដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយលោក ប៉ែន កុសល រួមទាំង
August 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត
August 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានលើកឡើងថា កម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាពជំនាញ, ពុំអាចប្រកួតប្រជែង នៅលើឆាកអន្តរជាតិ និងពុំមានសុខភាពល្អគ្រប់គ្រាន់។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យដំណើរការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី
August 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រទេសចំនួន៦ ដែលមានសិង្ហបុរី ម៉ាឡេស៊ី ថៃ…គ្រោងចូលរួមការប្រកួតធ្វើម្ហូប និងបដិសណ្ឋារកិច្ចនៅកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍លើវិស័យផ្គត់ផ្គង់ម្ហូបអាហារ និងបដិសណ្ឋារកិច្ច ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់ខ្មែរ និងធ្វើការទាក់ទាញម្ចាស់អាជីវកម្មក្រៅប្រទេស ឲ្យដាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនថែមទៀត។ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍លើវិស័យផ្គត់ផ្គង់ម្ហូប អាហារនិងបដិសណ្ឋានកិច្ច ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ក៏នឹងមានការដាក់បញ្ចូលនូវការប្រកួតប្រជែងចម្អិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិដែលនឹងធ្វើឡើង ក្នុងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅរាជធានីភ្នំពេញ។ បើតាមលោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជាបានឱ្យដឹងថា ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះនិងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបឲ្យកាន់តែប្រសើរ។ លោកបញ្ជាក់ថា «យើងបានសិក្សាបញ្ហាប្រឈមនានា ដើម្បីកែតម្រូវនិងពង្រឹងជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិ និងអន្តរជាតិសម្រាប់ធ្វើឲ្យប្រសើរឡើងនៃម្ហូបដល់សំបូរបែបរបស់កម្ពុជា»។ ជុំវិញរឿងនេះ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរៀបចំពិព័រណ៍ camfood
August 8, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ ដោយមានការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរឃុំ ភូមិ វាយកំទេចរបង់ និងកាយដី ដែលបានសាងសង់ និងចាក់រំលោភព្រែកខុសច្បាប់ ដែលមានទីតាំងស្ថិតនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោកអភិបាលស្រុក បានថ្លែងថា ម្ចាស់ទីតាំងនេះ មិនសហការជាមួយអាជ្ញាធរឡើយ រឹងរូស និងមិនអនុវត្តតាមសេចក្តីជូនដំណឹង និងការហាមឃាត់ជាច្រើនលើកច្រើនសាររបស់អាជ្ញាធរ ទើបអាជ្ញាធរសម្រេចចិត្ត វាយកម្ទេចចោលតែម្ដង។ លោកសង្កត់ធ្ងន់ថា នឹងមិនបណ្ដែតបណ្ដោយ ឲ្យជនណាអាចមករំលោភបំពានលើដីរដ្ឋបានជាដាច់ខាត
August 8, 2024 - PR
ក្តីស្រឡាញ់ដ៏ធំធេង មិនធ្លាប់មានជាប្រវត្តិសាស្ត្រ ក្នុងពិភពលោក គឺជារង្វាន់ ដែលបង្ហាញនូវក្តីស្រឡាញ់ ជូនពួកម៉ាកល្អ រហូតដល់ ១០០នាក់បន្ថែមទៀត ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ។ ជាប្រវត្តិសាស្ត្រដំបូងគេមិនធ្លាប់មានពីមុនមក ហើយក៏ជាកំពូលរង្វាន់យក្ស របស់ក្រុមហ៊ុនយក្ស គឺ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ នារដូវកាលថ្មី ក្នុងស្រុកខ្មែរ លើប្រាក់រង្វាន់មិនធ្លាប់មាន គឺ រង្វាន់ ១៦៨ ដុល្លារ គុនឲ្យពួកម៉ាកល្អ ១០០នាក់ ។ សំណាងជាងគេបំផុត បានទៅលើបងប្រុសទាំង ២រូប ដែលជាពួកម៉ាកល្អនឹងគ្នា តែងតែមានសុខ-ទុករួមគ្នា ស្នាក់អាស្រ័យ ក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្បែរផ្សារ K-Mal
August 7, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ស្របពេលតុលាការធម្មនុញ្ញនៃប្រទេសថៃ នាថ្ងៃពុធនេះបានប្រកាសសាលក្រម រំលាយគណបក្សប្រឆាំង Move Forward សមាជិកជាន់ខ្ពស់ទាំង១១នាក់ នៃក្រុមប្រឹក្សានាយករបស់បក្ស ដែលរួមមានទាំងអតីតមេដឹកនាំគណបក្សនេះ គឺលោក Pita Limjaroenrat ក៏ត្រូវជាប់បម្រាមមិនឱ្យធ្វើនយោបាយ សម្រាប់រយៈពេល១០ឆ្នាំផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។ ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការ កាលពីខែមីនាកន្លងទៅ ឱ្យរំលាយបក្ស Move Forward ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បី ប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ។ ការរំលាយបក្ស Move
August 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន ៥០,០០០រៀលក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែកញ្ញា ឆ្នាំ២០២៤។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ។ នៅក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងទៀតថា សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដំណាលគ្នា ជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែកញ្ញា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកសម្រាប់ការបើកផ្តល់បៀវត្សខែវិច្ឆិកា
August 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី៣៧ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៣៦ អាណត្តិទី៣។ ដោយឡែកនៅក្នុងខែកក្កដា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន៤៨ ពាក្យប្ដឹង។ កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយ ( អ.ប.ព.) សម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងនេះដូចជាការប្រកាសទ្រព្យសម្បត្តិ និងបំណុល ការងារពាក្យប្តឹង ការអប់រំផ្សព្វផ្សាយអំពីការប្រឆាំងអំពើពុករលួយ ការងារបណ្តុះបណ្តាល កិច្ចការងារតំបន់ និងអន្តរជាតិជាដើម។
August 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខសីហា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក សៀ ទីន ដែលពេលនេះត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាអនុក្រឹត្យ៖
August 7, 2024









