Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងពិធីសម្ពោធអគារថ្មី និងប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា វិស័យការពារជាតិដែលរឹងមាំ គឺមិនមែនមើលទៅលើតែការចំណាយថវិកាទៅលើក្រសួងការពារជាតិមួយមុខនោះទេ ប៉ុន្តែវាអាស្រ័យទៅលើកត្តាសំខាន់ៗចំនួន ៣ រួមមាន៖ សេដ្ឋកិច្ចជាតិដែលខ្លាំង, ស្មារតីស្នេហាជាតិខ្ពស់ និងធនធានមនុស្សដែលមានទាំងសមត្ថភាព និងសុខភាពមាំមួន។ សម្ដេចធិបតី បានលើកឡើងជាសំណួរថា យើងមិនអាចជ្រើសរើសកងទ័ពអាជីពដែលមានគុណភាពបានឡើយ ប្រសិនបើពលរដ្ឋមានចំណេះដឹងមានកម្រិត និងមានសុខភាពខ្សោយ។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគទៅលើមូលធនមនុស្ស ជាពិសេសវិស័យសុខាភិបាល ចាប់តាំងពីមុនពេលចាប់កំណើត តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកម្មការិនី ដើម្បីធានាថាប្រជាជនកម្ពុជាមានសុខភាពល្អ និងរឹងមាំតាំងពីក្នុងផ្ទៃមកម៉្លេះ

    June 3, 2026
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារថ្មី និងប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស-និស្សិតនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាចាំបាច់ត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ»។ សម្ដេចធិបតីបានថ្លែងថា ក្នុងបរិការណ៍ពិភពលោកដែលពោពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជា ការពង្រឹងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ គឺជាអាទិភាពបំផុត។ ទន្ទឹមនឹងនេះ សម្ដេចបានបញ្ជាក់ថា ការបន្តពូនជ្រុំ និងអភិវឌ្ឍធនធានមនុស្ស គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិឱ្យកាន់តែរឹងមាំ និងមានចីរភាព។ គួរបញ្ជាក់ថា ក្រៅពីការថ្លែងសារនយោបាយ និងសេដ្ឋកិច្ចដ៏មានសារៈសំខាន់នេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះសមិទ្ធផលថ្មីៗ និងជោគជ័យរបស់គរុសិស្ស-និស្សិតផ្នែកអប់រំកាយ ដែលនឹងក្លាយជាសសរទ្រូងក្នុងការអភិវឌ្ឍវិស័យកីឡារបស់ជាតិទៅថ្ងៃអនាគតផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

    June 3, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមែនជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែផ្ទុយទៅវិញជាការខិតខំប្រឹងប្រែង ដោះស្រាយជម្លោះតាមរយៈការចរចា រវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួល របស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ។ ក្នុងការធ្វើ សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២​៦​នេះ សម្ដេចធិបតី បានថ្លែងថា ការប្រើប្រាស់យន្តការនេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរ ប៉ុន្តែជាករខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ និងដោយសុឆន្ទៈពិតប្រាកដ។ សម្ដេចធិបតី

    June 2, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០៤ នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត

    June 2, 2026
  • ព័ត៌មានជាតិ

    រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងឧឡារិកនិងពេញទំហឹងចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមនីតិវិធី «យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation)» ក្រោមអនុសញ្ញា UNCLOS បន្ទាប់ពីភាគីថៃបានប្រកាសដកខ្លួនចេញពី MoU ឆ្នាំ២០០១។ ជំហររដ្ឋសភា គាំទ្រឥតងាករេចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់ អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ រដ្ឋសភាក៍សូមអំពាវនាវ បងប្អូនជនរួមជាតិទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រក្សាសាមគ្គីភាពជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីឧត្តមប្រយោជន៍ជាតិជានិច្ចនិរន្តរ៍៕ ប្រភព៖ ក្រសួងព័ត៌មាន

    June 2, 2026
  • ព័ត៌មានអន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រអវកាសមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការ​ចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្ស ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា រោងចក្រដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Hanwha Aerospace មានទីតាំងស្ថិតនៅក្នុងទីក្រុង​ Daejeon និងជារោងចក្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ សូមបញ្ជាក់ជូនថា រោងចក្រ Hanwha Aerospace គឺជាទីកន្លែងសម្រាប់សិក្សា និងអភិវឌ្ឍប្រភេទយាន ដែលអាចហោះហើរនៅលើអាកាសបានដូចជា យន្តហោះ ឧទ្ធម្ភាគចក្រ ដ្រូន រ៉ុក្កែត ផ្កាយរណប ឬយានអវកាសជាដើម៕ អត្ថបទ៖ ភក្តី

    June 1, 2026
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ សូមជម្រាបថា ក្នុងឆ្នាំ២០២៦ការងារសាងសង់ច្រាំងទន្លេបាសាក់មានប្រវែង ៥០០ម៉ែត្រ។ ការងារសំខាន់ៗរួមមាន ១)ការងារបុកគ្រឹះ ២)រៀបបាវខ្សាច់ទប់ជើងក្រោមប្រើ Geotextile ៣)រៀបកញ្ច្រែងថ្ម ៤)ចាក់បេតុងធ្នឹមក្រវ៉ាត់ជើងក្រោម ៥)ធ្វើដីសម្រាប់ចាក់បេតុងជើងទេរ ៦)ធ្វើផ្លូវបេតុង ៧)ធ្វើបង្កាន់ដៃ និង ៨)ការចាក់ជើងទេរបេតុង។ គិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ

    June 1, 2026
  • ព័ត៌មានអន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់រណ្តៅអណ្តូងរ៉ែមួយកន្លែងក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ការដ្ឋានអណ្តូងរ៉ែមួយកន្លែងខាងលើនេះ មានទីតាំងស្ថិតនៅក្នុងខេត្ត Yunnan ភាគខាងត្បូង នៃប្រទេសចិន និងជាការដ្ឋានអណ្តូងរ៉ែដំណើរដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវនោះទេ។ គួររម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះនៅក្នុងខេត្ត Shanxi ភាគខាងជើងនៃប្រទេសចិនក៏មានហេតុការណ៍បាក់អណ្តូងរ៉ែមួយករណីដែរ ដោយករណីនោះបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតរហូតដល់ ៨២នាក់ និងរបួសចំនួន ១២៨នាក់ ហើយវាក៏ត្រូវបានចាត់ទុកជាគ្រោះថ្នាក់នៅការដ្ឋានអណ្តូងរ៉ែ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុតនៅក្នុងប្រទេសចិនផងដែរ​ បើគិតចាប់តាំងពីឆ្នាំ២០០៩មក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    June 1, 2026
  • ព័ត៌មានជាតិ

    កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។ ហេតុនេះការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត។ ក្នុងសារលិខិតខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអនុវត្តយ៉ាងសកម្មប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើក កម្ពស់សិទ្ធិនិងឧត្តមប្រយោជន៍របស់កុមារ

    June 1, 2026
  • ព័ត៌មានជាតិ

    ក្នុងដំណើរទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅខេត្តហៃណាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាន់ខ្ពស់ចូលរួមជំនួបពិភាក្សាការងារ និងផ្សព្វផ្សាយពីយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បងដល់ប្រជាជនចិន និងទស្សនាកម្ពុជានារដូវកាលបៃតង ជាមួយសហគ្រាសចិនធំៗ និង Influencers ល្បីៗ ប្រចាំខេត្តហៃណាន ដឹកនាំដោយលោក Sun Haigui អនុប្រធានមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ភផ្សាយ និងកីឡានៃក្រុងហៃគូ ខេត្តហៃណាន នៅទីក្រុងហៃគូ ខេត្តហៃណាន។​ ក្នុងជំនួបពិភាក្សានេះ លោក Sun Haigui បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការសម្របសម្រួលយ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូជាន់់ខ្ពស់ទាំងវិស័យរដ្ឋ

    May 22, 2026