Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានឱ្យដឹងថា បើសិនគ្រាន់មីនដែលភាគីថៃ យកមកតាំងបង្ហាញដល់គណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួនបានមើលឃើញជាក់ស្តែង ដែលភាគច្រើននៅមានសល់គន្លឹះ​ គឺជាមីនថ្មីដូចដែលមន្ត្រីជំនាញបញ្ជាក់ពិតមែន គឺថៃបានរំលោភអនុញ្ញាអូតាវ៉ាយ៉ាងធ្ងន់ធ្ងរ ដោយសារបានរក្សាទុកគ្រាប់មីនប្រឆាំងមនុស្សមិនបំផ្លាញចោល ក្រោយចូលជារដ្ឋភាគី។ លោកបណ្ឌិត លី ធុជ បានបញ្ជាក់ដូចនេះ នាឱកាសអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ លោកបណ្ឌិត លី ធុជ

    August 18, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះពាណិជ្ជកម្ម Airbus-320 បានសម្រេចប្រកបដោយជោគជ័យ ទាំងដំណើរការបច្ចេកទេស និងការហោះហើរ ទៅតាមផែនការដែលបានកំណត់។ ការបើកការហោះហើរសាកល្បងនេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងមន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ការហោះហើរសាកល្បង

    August 15, 2025
  • ព័ត៌មានអន្តរជាតិ

    (អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃសុក្រ ទី១៥ ខែសីហា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប៉ាគីស្ថាន បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងរដូវមូសុង បានបង្កជាគ្រោះរអិលបាក់ដីនិងទឹកជំនន់ភ្លាមៗ នៅពាសពេញតំបន់ភាគខាងជើងប្រទេស ជាហេតុនាំឱ្យមនុស្សយ៉ាងហោច៣០នាក់ បាត់បង់ជីវិត និងជាច្រើននាក់ទៀត ជាប់នៅក្រោមគំនរបាក់បែកនៃផ្ទះសម្បែងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អាជ្ញាធរប៉ាគីស្ថាន បាននិយាយថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មនុស្សយ៉ាងហោច២៣នាក់បានស្លាប់ ខេត្ត Khyber Pakhtunkhwa ដែលសម្បូរតំបន់ភ្នំ ខណៈ៧នាក់ផ្សេងទៀត បានស្លាប់នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយប៉ាគីស្ថាន។ ជាមួយគ្នានេះ មនុស្សជាង២០នាក់ បានជាប់ខ្លួន បន្ទាប់ពីលំនៅដ្ឋានប៉ុន្មានខ្នង បានរងការវាយប្រហារពីបំណាក់ដីនិងទឹកជំនន់ នៅស្រុក Bajaur។

    August 15, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីអំពាវនាវ ចំពោះប្រតិបត្តិករទេសចរណ៍ ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ យោងតាមសេចក្ដីអំពាវនាវ បានឲ្យដឹងថា ក្រសួងទេសចរណ៍ សូមជម្រាបជូន ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត មេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍-សុក្រ ៥-៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨-២៩

    August 15, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិងទិកតុកទាំងអស់ សូមកុំបង្កើតគណនីហ្វេសប៊ុកនិងទិកតុកដោយប្រើប្រាស់ឈ្មោះ និងឡូហ្គូ(Logo) ដូចគណនីផ្លូវការរបស់ក្រសួងការពារជាតិ ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជន(ទទួលព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់)។ ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ។ ការអំពាវនាវបែបនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងបានរកឃើញថា មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន​បានបង្កើតទំព័រហ្វេសប៊ុក ឬគណនី TikTok ដោយប្រើប្រាស់ឈ្មោះ និង logo ក្រសួងការពារជាតិ៕ ផ្តល់សិទ្ធិដោយ៖Fresh News

    August 15, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា ក្រសួងការបរទេសកម្ពុជាតវ៉ា ចំពោះការចូលលុកលុយរបស់កងកម្លាំងថៃចូលមកដែនអធិបតេយ្យរបស់កម្ពុជា។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យរូបនេះ បានបន្តថា សកម្មភាពរបស់ថៃ បានពង្រីកដែនជម្លោះមកដល់ប្រជាពលរដ្ឋស៊ីវិល ដែលក្នុងនោះមាននៅក្នុងភូមិជោគជ័យ និងព្រៃចាន់ ដែលបង្ខំឱ្យពលរដ្ឋត្រូវផ្លាស់ប្តូរទីលំនៅ។ លោកក៏បានចាត់ទុកថា ទង្វើនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ កម្ពុជាអំពាវនាវឱ្យថៃឈប់លុកលុយ និងកាន់កាប់ដោយខុសច្បាប់ ហើយដកកងទ័ពទៅទីតាំងដោយសមស្រប ហើយដែលកំណត់ដោយច្បាប់។ លោកបានបញ្ជាក់យ៉ាងដូច្នេះ «ការអំពាវនាវរបស់កម្ពុជា ចំពោះប្រទេសថៃ។ បញ្ឈប់នូវការលុកលុយ និងការកាន់កាប់ដោយខុសច្បាប់។ ដករាល់កម្លាំងយោធា និងរាល់សម្ភារៈរបស់ខ្លួន ទៅកាន់ទីតាំងដែលសមស្រប ទៅនឹងព្រំប្រទល់ដែលបានកំណត់ដោយច្បាប់»។ កម្ពុជា

    August 15, 2025
  • PR

    ក្រុមហ៊ុន ហនណឺ (HONOR) ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនAIស៊េរីថ្មី ម៉ូដែល ហនណឺ អ៊ិចប្រាំមួយស៊ី (HONOR X6c) អាវក្រោះការពារទឹក ការពារធ្លាក់ តាន់360ដឺក្រេ មានមុខងារAI សម្បូរបែប ជាពិសេសអាចបកប្រែគ្រប់ភាសា ដាក់លក់ជាផ្លូវការក្នុងតម្លៃត្រឹមតែ 119$ ថែមកាដូសរុប 28$ រួមមានកាសBluetooth, ខេស និង ស្រ្គីន ផ្អើលអ្នកគាំទ្រ និងភ្ញៀវកិត្តិយស និង តារាInfluencers ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា!   HONOR X6c មិនត្រឹមតែមានរហ័ស្សនាំ អាវក្រោះការពារទឹក ការពារធ្លាក់តែប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរូបរាងស្រស់ទាន់សម័យដូចនឹងទូរសព្ទ  I-PHONE បំពាក់នូវបច្ចេកវិទ្យាទំនើបៗ និង លក្ខណៈពិសេសៗ សម្បូរបែបរួមមាន៖  អាវក្រោះការពារទឹក និងធ្លាក់ 2 in 1 : HONOR X6c កាន់តែអស្ចារ្យជាមួយនឹងតួខ្លួន តាន់ជាងមុនរហូតដល់ 360ដឺក្រេដែលមានសមត្ថភាពទប់ទល់ជាមួយនឹងការធ្លាក់ មុខ ក្រោយ លើក្រោម គ្រប់ជ្រុង និង សមត្ថភាពពិសេសបន្ថែមមួយទៀតគឺ អាវក្រោះការពារទឺក ក្នុងកម្រិតខ្ពស់ដែលការពារ ជម្រាបទឹក និង ធូលីបានយ់ាងល្អ ធ្វើអោយការប្រើប្រាស់ដោយទំនុកចិត្តនៅក្នុងរដូវភ្លៀងនេះ។ បំពាក់មុខងារ AI ដំបូងគេក្នុងតម្លៃ 119$ គួរអោយភ្ញាក់ផ្អើលបំផុតក្នុងឆ្នាំនេះ HONOR X6c គឺជា ទូរស័ព្ទតម្លៃមួយរយស្តើង ដំបូងគេដែលមាននូវ AI គ្រប់មុខក្នុងការប្រើប្រាស់ជាទូទៅប្រចាំថ្ងៃដូចជា : *Ai Passerby: មានសមត្ថភាពក្នុងការលុបបំបាត់នូវរូបមនុស្សជុំវិញខ្លួនយើងទាំងអស់ដោយចុចតែម្តងតែប៉ុណ្ណោះ។ *Ai Eraser: មានសមត្ថភាពក្នុងការលុបរូប ឬ វត្ថុដែលយើងចង់លុបចេញពីក្នុងរូបរបស់យើង។ *Ai

    August 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសារនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចនារសៀលថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ និងប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែងឱ្យបានឆាប់បំផុត។ សំណេររបស់ សម្តេចធិបតី​ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់៖ ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥

    August 4, 2025
  • ព័ត៌មានជាតិ

    (នូវ៉ែលហ្សេឡង់)៖ នៅថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជិត​ ៧០០នាក់​ បាន​ប្រមូលផ្តុំគ្នានៅទីលាន Aotea Square ក្នុងកណ្តាលទីក្រុងអូក្លិន (Auckland) ដើម្បីសម្តែងមតិ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រធានាធិបតី Donald Trump​ ដែល​បាន​ផ្តើម​គំនិត​ឱ្យ​មាន​ការ​ចរចារ​បទ​ឈប់​បាញ់ និងគាំទ្រ​ប្រធានាធិបតី​ Donald Trump សម្រាប់​ពាន​រង្វាន់​ Nobel សន្តិភាព។ ក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ ប្រជាពលរដ្ឋខ្មែរនៅទីនោះបានថ្លែង​អំណរគុណ​ដល់​ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី Anwar Imbrahim, ប្រទេសចិន, និងសហគមន៍ ASEAN

    August 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យ និងដកហូតសម្ភារជំពាមបាញ់ដោយគ្រាប់ដែកមួយចំនួនពីប្រជាពលរដ្ឋដែលជាអ្នកលក់ និងអ្នកប្រើប្រាស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារជំពាមកែច្នៃច្រើនប្រភេទ គ្រាប់ដែកមួយចំនួន និងបានធ្វើការអប់រំធ្វើកិច្ចសន្យាដល់ប្រជាពលរដ្ឋដែលអ្នកលក់ និងអ្នកប្រើប្រាស់ កុំបន្តការប្រើប្រាស់ ឬជួញដូរមុខរបរនេះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ និងជួញដូរឧបករណ៍សម្ភាកែច្នៃខុសច្បាប់ ដូចជា

    August 3, 2025