- Naren
- ព័ត៌មានអន្តរជាតិ
(កាប៊ុល)៖ ក្រសួងសីលធម៌បានឲ្យដឹងថា រដ្ឋបាលតាលីបង់បានបញ្ជាឲ្យបិទហាងកែសម្ផស្សទាំងអស់ ក្នុងរយៈពេលមួយខែ ដែលជាចំណាត់ការថ្មីចុងក្រោយ នៃកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីបង្រួមសិទ្ធិចូលទៅកាន់កន្លែងសាធារណរបស់ស្ត្រី ក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។ ហាងកែសម្ផស្សជាច្រើនបានរីកដុះដាលក្នុងទីក្រុងកាប៊ុល និងទីក្រុងផ្សេងទៀតរបស់អាហ្វហ្កានីស្ថាន ប៉ុន្មានខែបន្ទាប់ពីក្រុមតាលីបង់ ត្រូវបានបណ្តេញចេញពីអំណាច កាលពីចុងឆ្នាំ២០០១។ ហាងទាំងនោះនៅតែដំណើរការ បើទោះបីជាក្រុមនេះបានវិលចូលមកគ្រប់គ្រងប្រទេសវិញ កាលពី ២ឆ្នាំមុនក៏ដោយ ប៉ុន្តែស្ថិតក្នុងលក្ខណៈលួចលាក់ ហើយបានផ្តល់ការងារឲ្យស្ត្រីមួយចំនួន។ លោក មហាំម៉ាត់ សាឌីត អាគីហ្វ (Mohammad Sadiq Akif) អ្នកនាំពាក្យក្រសួងសម្រាប់ការលើកកម្ពស់គុណធម៌ និងទប់ស្កាត់អំពើអគុណធម៌
July 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងដល់ចំនួន 902,625 នាក់ (Subscribers) ដែលបានក្លាយជា Telegram ដែលមានចំនួនជាងច្រើនជាងគេ ក្នុងចំណោមមេដឹកនាំនៅលើពិភពលោក បន្ទាប់ពី Telegram ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ Channel Telegram របស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មាន Subscribers ចំនួន 927,326 នាក់។ សូមជម្រាបថា
July 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ «យុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ» ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះ នៅគ្រប់ វិទ្យាល័យរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ ការអប់រំឌីជីថលនិង ការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន
July 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ដើម្បីបន្ថែមភាពងាយស្រួល ក្នុងការទូទាត់ឆ្លងគ្រឹះស្ថានតាមបណ្ណឥណពន្ធ CSS លើគ្រប់ម៉ាស៊ីនដកលុយ (ATM) និងម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានជាសមាជិក។ ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច រៀបចំឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ លោកស្រី ជា សិរី បានថ្លែងថា ក្នុងនាមធនាគារជាតិនៃកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ធនាគារជាតិនៃកម្ពុជា
July 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានក្រើនរំលឹក អំពីការអនុវត្តកាតព្វកិច្ចដាក់របាយការណ៍ សម្រាប់អ្នកប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អ្នកប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអ្នកប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ថា «សូមក្រើនរំលឹកដល់ អ្នកឧកញ៉ា/ឧកញ៉ា/លោក/លោកស្រី/អ្នកនាង/កញ្ញា ជាម្ចាស់ ក្រុមហ៊ុន/សហគ្រាស/គម្រោង ដែលបានទទួល អាជ្ញាប័ណ្ណប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំនិង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទាន ពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើការបំពេញកាតព្វកិច្ចផ្តល់របាយការណ៍ឱ្យបាមត្រឹមត្រូវ និងទាន់ពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះដូចខាងក្រោម»៕ ផ្តល់សិទ្ធិដោយ៖
July 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោកថា ភ្ញៀវសរុបមានចំនួន៣០៦,៥២៤នាក់ ក្នុងនោះភ្ញៀវជាតិ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៦៥,៨៧២នាក់ * ខេត្តបាត់ដំបង ៤២,៤៧៣នាក់ * ខេត្តសៀមរាប ៣១,៦៣៤នាក់ * រាជធានីភ្នំពេញ ៣១,៤២៤នាក់ * ខេត្តកំពត ២៨,៨៥១នាក់ * ខេត្តកំពង់ស្ពឺ
July 3, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ មន្ត្រីឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជននៅក្នុងតំបន់ឃ្យូស៊ុ (Kyushu) ភាគខាងត្បូងប្រទេសជប៉ុន បង្កើនប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារលើតំបន់នេះកាលពីចុងសប្តាហ៍ ហើយគ្រោងនឹងបន្តទៀត។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។ មន្រ្តីឧតុនិយមនិយាយថា ប្រព័ន្ធសម្ពាធទាបត្រូវបានគេរំពឹងថានឹងនៅតែបន្តមាន នៅជុំវិញតំបន់ Kyushu ដោយនាំមកនូវភ្លៀងធ្លាក់ច្រើនកម្រិតជាង ៥០មីលីម៉ែត្រក្នុងមួយម៉ោង ខណៈកម្រិតភ្លៀង ៦៥មីលីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេលមួយម៉ោង នៅក្នុងខេត្តអូអ៉ីតា (Oita) កាលពីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ ពលរដ្ឋត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី រន្ទះ ខ្យល់បក់ខ្លាំង ទឹកជំនន់នៅតំបន់ទំនាប និងនៅតាមទន្លេ។
July 3, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិក Taylor Swift ត្រូវបានរាយការណ៍មកថា រកចំណូលពីការលក់សំបុត្រប្រគំតន្ត្រីបានរហូតដល់ជាង១៣លានដុល្លារ ក្នុងរយៈពេលមួយយប់ ដែលធ្វើឲ្យនាងស្ថិតក្នុងចំណោមអ្នកសិល្បៈរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ នៃការប្រគំតន្រ្តីទេសចរណ៍។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។ Taylor Swift បានប្រកាសបន្ថែមការប្រគំតន្ត្រី ៣ថ្ងៃទៀតសម្រាប់ «The Eras Tour» ដែលជាការប្រគំតន្ត្រីចុងក្រោយរបស់នាង គឺនៅថ្ងៃទី៧, ៨ និង ៩ ខែមីនា ឆ្នាំ ២០២៤ ធ្វើឱ្យការសម្ដែងរបស់ Taylor Swift
July 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិភ័យឆេះខារ៉ាអូខេ និងសណ្ឋាគារ 6969 ឃីសអុិនធើធេនមិន ឯ.ក ស្ថិតនៅតាំងផ្ទះលេខ១៦ (ដំបូលបន្ទប់ជាន់ទី៥) ផ្លូវលេខ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បានបណ្ដាលឲ្យមនុស្ស៨នាក់ស្លាប់ ក្នុងនោះ មានជនជាតិខ្មែរម្នាក់, វៀតណាមម្នាក់ និងជនជាតិចិន៦នាក់។ របាយការណ៍បន្ថែមរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ផងដែរ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ
July 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មេ CSX បានលើកទឹកចិត្តដល់វិនិយោគិនថ្មីៗ គួរសាកល្បងឈានជើងចូលទីផ្សារហ៊ុន ដើម្បីវិនិយោគ និងទទួលផលចំណេញ ខណៈបច្ចុប្បន្ននេះមានក្រុមហ៊ុនថ្មីៗ បានចុះបញ្ជីក្នុងផ្សារមូលបត្រជាបន្តបន្ទាប់ ព្រមទាំងតម្លៃហ៊ុនទាប ជាពិសេសក្រុមហ៊ុនធំៗចំនួនពីរ គឺក្រុមហ៊ុន សែលកាត របស់អ្នកឧកញ៉ា គិតម៉េង និង ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន (MJQE) របស់អ្នកឧកញ៉ា គួច ម៉េងលី ដែលធ្វើឱ្យទីផ្សារមានការចាប់អារម្មណ៍ពីអ្នកនិយោគ។ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា
July 3, 2023









