Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានចេញទៅចូលរួមការប្រកួតជ្រើសរើសជើងឯកបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) នៅប្រទេសឥណ្ឌូនេស៊ីហើយ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ខណៈការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី០៥-១៥ ខែកក្កដាខាងមុខ ដោយក្រុម U19 នារីកម្ពុជា ត្រូវជួបក្រុមឡាវមុនគេ នាថ្ងៃពុធនេះ។ ក្រោមការដឹកនាំរបស់លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមជម្រើសជាតិ U19 នារីកម្ពុជា បានចម្រាញ់កីឡាការិនីចំនួន ២៣នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍បាល់ទាត់នារីប្រចាំតំបន់អាស៊ានខាងលើ ក្នុងនោះមានសមាជិកក្លិបបាល់ទាត់ខេត្តសៀមរាប បានជាប់បញ្ជីឈ្មោះចុងក្រោយច្រើនជាងគេចំនួន ៧នាក់, វិសាខា

    July 3, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ កុបករមួយក្រុមបានវាយឆ្មក់សម្រុកចូលគេហដ្ឋានរបស់ចៅហ្វាយក្រុងម្នាក់ នៃជាយទីក្រុងប៉ារីស ដោយបានដុតបំផ្លាញរថយន្ដ និងបាញ់កាំជ្រួចដាក់ភរិយា និងកូនៗរបស់ចៅហ្វាយក្រុងរូបនេះ ខណៈពួកគេព្យាយាមគេចខ្លួន ក្នុងពេលកុបកម្មដ៏ហិង្សាឈានចូលដល់យប់ទី៥ ចាប់តាំងពីមានករណីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់កាលពីថ្ងៃអង្គារសប្ដាហ៍មុនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។ លោក វ៉ុំាងសង់ ហ្សង់ប្រាំង (Vincent Jeanbrun ) មានអាយុ៣៩ឆ្នាំ គឺជាចៅហ្វាយក្រុង ឡៃ ឡេ រ៉ូស (L’Hay-les-Roses) ស្ថិតនៅភាគខាងត្បូងនៃជាយទីក្រុងប៉ារីស។ លោកត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងសាលាក្រុង នៅពេលដែលផ្ទះរបស់លោក រងការវាយប្រហារ ដោយភរិយា និងកូនៗកំពុងដេកលក់។ ភរិយា

    July 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈសារព័ត៌មានធំៗ ក៏ដូចជាសារព័ត៌មាន The New York Times ចេញផ្សាយឲ្យដឹងថា, អ្នកនាំពាក្យក្រុមហ៊ុន​ Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម Facebook បានអះអាងយ៉ាងច្បាស់ថា ក្រុមហ៊ុនពុំបានបិទ ឬលុបហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះទេ គឺសម្តេចជាអ្នកប្រកាសបិទខ្លួនឯង។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន Meta បានធ្វើឡើងបន្ទាប់ពី មានការផ្សព្វផ្សាយនូពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនហ្វេសប៊ុក បានសម្រេចបិទហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសារការរំលោភសិទ្ធិមនុស្ស ឬសិទ្ធិនយោបាយជាដើម។ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា

    July 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ដែលកើតហេតុតាំងពីម៉ោងជិត៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតមកដល់ម៉ោង៨យប់នេះ មិនទាន់រលត់ទាំងស្រុងនៅឡើយទេ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងប្រើប្រាស់ទឹកដើម្បីបាញ់ពន្លត់នៅឡើយ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ បើតាមសេចក្ដីរាយការណ៍ គិតត្រឹមម៉ោង៨យប់នេះ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត ក្នុងនោះ ស្ដ្រី២នាក់ និងប្រុស៤នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    July 1, 2023
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ Manchester United បានយល់ព្រមក្នុងការចុះកិច្ចសន្យា នាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount មកពីក្លិប Chelsea ក្នុងតម្លៃបឋម ៥៥លានផោន (៦៩លានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ បិសាចក្រហម នឹងចំណាយប្រាក់បន្ថែម ៥លានផោន អាស្រ័យលើការបង្ហាញខ្លួន និងការលេងបានល្អ របស់កីឡាករ Mount នៅកីឡដ្ឋាន Old Trafford។ នេះបើតាមរបាយការណ៍បានបន្ថែម។ កីឡាករវ័យ ២៤ឆ្នាំ ដែលកិច្ចសន្យារបស់លោកជាមួយតោខៀវ Chelsea

    July 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងរៀបចំការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសចំនួន៥បន្ថែមទៀតរួមមាន ប្រទេសវៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ចិន និងឥណ្ឌា ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ជំនួសប្រាក់ដុល្លារក្នុងពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម។ សូមជម្រាបថា ធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ បានទទួលបានជោគជ័យ ក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូរទាត់ឆ្លងដែនរវាងកម្ពុជា-ថៃ។ នេះបើតាមលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឲ្យដឹងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង» រៀបចំឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា

    July 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ សូមជំរាបថា នៅយប់ថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២៣ដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារសំឡេងពិសេសដោយ ប្រកាសមិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់៕ ផ្តល់សិទ្ធិដោយ៖

    July 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេស ប្រកាសមិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវរបស់ប្រជាជនប្រើប្រាស់, នេះបើយោងតាមសារសម្លេងពិសេសរបស់សម្តេចតេជោ នាយប់ថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២៣។ ផ្តល់សិទ្ធិដោយ៖ Fresh News

    July 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺ ជុំវិញការលើកឡើងរបស់បណ្ឌិត គី សេរីវឌ្ឍន៍ កាលពីពេលថ្មីៗកន្លងទៅនេះ ពាក់ព័ន្ធនឹងពន្ធដារក្នុងវិស័យអចលនទ្រព្យ។ ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ៖  ផ្តល់សិទ្ធិដោយ៖ Fresh News

    June 30, 2023
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា​សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានសំណូមពរក៏ដូចជាអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ក្នុងឃុំបឹងល្វាធ្វើយ៉ាងណាជំរុញកូនចៅឲ្យបានចូលរៀន គ្រប់គ្នាៗយ៉ាងហោចណាស់រៀនចប់ត្រឹមកម្រិតអនុវិទ្យាល័យ។ ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសអញ្ជើញចុះសាកសួសុខទុក្ខ និងនាំយកអំណោយរបស់លោកបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ និងលោកស្រី ទៅចែកជូនប្រជាជនខ្វះខាត និងចាស់ជរារស់នៅឃុំបឹងល្វា ស្រុកសន្ទុកនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ

    June 30, 2023