- Naren
- SEA GAMES
(ភ្នំពេញ)៖ ជំនួបបញ្ចប់ពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុម U22 ឥណ្ឌូនេស៊ី នៅរាត្រីថ្ងៃទី១០ ខែឧសភានេះ បានក្លាយជាការប្រកួតចុងក្រោយ ដឹកនាំដោយលោក Keisuke Honda បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បន្ដចាញ់ ២-១ មិនអាចឡើងទៅវគ្គបន្ដបាន។ ក្រោយចប់ការប្រកួត គេឃើញមានវត្តមានលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងក្រុមការងារគ្រូ និងកីឡាករទាំងអស់ បានជួបជុំ និងលាគ្នាជាមួយលោក Keisuke Honda ចំពោះមុខអ្នកគាំទ្រជាច្រើនៅពហុកីឡដ្ឋានជាតិ
May 11, 2023 - SEA GAMES
មេតា (Meta) បានចូលរួមអបអរដល់ប្រទេសកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ មេតាបានសរសេរថា៖«អបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ ២០២៣ នេះ! យើងខ្ញុំសូមជូនពរដល់អត្តពលិកទាំងអស់ជួបតែសំណាងល្អ និងជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ សូមចូលរួមគ្នាដើម្បីអបអរសាទរស្មារតីកីឡា និងការរួបរួមគ្នាក្នុងពេលដ៏រំភើបនេះ។» #SEAGamesinCambodia2023 #AsianParaGames2023
May 10, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាករគុនខ្មែរ ភុន ពិសិដ្ឋ ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ប្រភេទទម្ងន់ ៤៨គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Duong Duc Bao នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ Fresh News
May 10, 2023 - SEA GAMES
(ភ្នំពេញ)៖ ពីប្រទេសឥណ្ឌូនេស៉ី នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសពីការឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង ដែលបានរត់ក្រោមតំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់បើទោះបីខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកា១ម៉ឺនដុល្លារនេះ សម្ដេចបានចាត់ឲ្យលោក សេង ទៀង ជាអ្នកយកថវិកានេះដោយផ្ទាល់ជូនកីឡាការិនី ប៊ូ សំណាង។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា
May 10, 2023 - SEA GAMES
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២កម្ពុជា (Under 22) តែងតែធ្វើមិនបានល្អឡើយ រាល់ពេលជួប U22 របស់ឥណ្ឌូនេស៊ីពីប្រវត្តិជួបគ្នា ២លើកនាពេលកន្លងមក មុនប៉ះគ្នាជាថ្មីម្តងទៀតនៅរាត្រីថ្ងៃពុធនេះក្នុង ព្រឹត្តិការណ៍កីឡាចម្រុះ SEA Games 2023។ ក្រុមទាំងពីរខាងលើនេះ បានខកខានជួបគ្នារយៈពេល ៤ឆ្នាំមកហើយ ពោលគឺកាលជួបគ្នាចុងក្រោយនាឆ្នាំ២០១៩ នៅពេលកម្ពុជាចាញ់ឥណ្ឌូនេស៊ី ២ទល់នឹង០ នៃពានរង្វាន់ AFF SEAN Hassanal Bolkiah Trophy និងបរាជ័យក្នុងលទ្ធផលនេះដូចគ្នានៅពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 នៅពេលម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា AI
May 10, 2023 - SEA GAMES
(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១០គូទៀតហើយ គ្រាដែលក្នុងនោះ មានអ្នកលេងគុនខ្មែរ ៤រូប បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាសជូនជាតិ រួមមានកីឡាករ ទិត សោភ័ណ្ឌ(រឿង សោភ័ណ្ឌ), ឃុន ឡាំងកូស៊ីន, ឈុត វ៉ាន់ថង និង ឃុន ប៉ូរ៉ា ។ សម្រាប់លទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកីឡាករ ទិត សោភ័ណ្ឌ បានផ្ដួលកីឡាករឡាវ Bounma Bouddala ត្រឹមទឹកទី១ ស្របពេលកីឡាករ ឃុន
May 10, 2023 - SEA GAMES
(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ដោយទទួលបានមេដាយប្រាក់ ក្រោយចាញ់ក្រុមឥណ្ឌូនេស៊ី ដោយលទ្ធផល ៣-០ (សិត) ជាមួយពិន្ទុ ២៥-២១, ២៥-១០ និង ២៥-១៥ មុននេះបន្ដិច នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។ ទោះបីទទួលបានមេដាយប្រាក់ តែគឺជាកំណត់ត្រាថ្មីមួយទៀត ដែលក្រុមបាល់ទះកម្ពុជា ផ្នែកបុរសក្នុងសាល សម្រេចបានក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ដ្បិតកាលពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម កម្ពុជា ទទួលបានមេដាយលើកដំបូង ត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។ រីឯក្រុមឥណ្ឌូនេស៊ី បានការពារតំណែងមេដាយមាសជាថ្មី
May 8, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះវៀណាម Honag Yen Nhi Nguyen យ៉ាងស្វិតស្វាញនៃលំដាប់ពិន្ទុ ២៥-២០ នៅវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញសាកីឡាប៊ីយ៉ាកូរ៉ុ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើឡើងនៅផ្សារទំនើបអ៉ីអន សែន សុខ ជាន់ទី៣៕ ផ្តល់សិទ្ធិដោយ៖ Fresh News
May 8, 2023 - SEA GAMES
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា គោរពតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែល។ នេះលិខិតឆ្លើយតបដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។ ផ្តល់សិទ្ធិដោយ៖ Fresh News
May 8, 2023 - SEA GAMES
(ភ្នំពេញ)៖ កីឡាការនី ប៉ាល់ ឆរស្មី ឈ្នះមេដាយមាស ក្នុងវិញ្ញាណសាមេគុណកាំបិតធំ ឯកត្តជន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ Fresh News
May 8, 2023









